30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៥៩,៧០៧
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៩១៦,៨៩៤
សរុប ៣៨៩,៩៩៩,៣៧៨
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៣៤៦ ដង)

អ្នក​ដែល​រួច​ចាក​ទុក្ខ​ទាំង​អស់​បាន​មិនមែន​ដឹង​ធម៌​អសប្បុរស​ទេ



 
អ្នក​ដែល​រួច​ចាក​ទុក្ខ​ទាំង​អស់​បាន​មិនមែន​ដឹង​
ធម៌​អសប្បុរស​ទេ

ពាក្យ​ថា ធម៌ មាន​ន័យ​ថា សភាវៈ​ដែល​ទ្រទ្រង់​សត្វ​លោក គឺ បាន​បុណ្យ​ ហើយ​នឹង​បាប។

ធម៌​ស រមែង មាន​រស​ជាតិ​ផ្អែម​ដ៏​បរិសុទ្ធ តែ​ធម៌​ខ្មៅ​រមែង​មាន​រស់​ជាតិ​លាយ​ឡំ​ច្រើន​ណាស់។

បើ​តាម​ការ​ស្ទាប​ស្ទង់ និង វិភាព មើល​ទៅ​លើ​ដួង​ចិត្ត​នៃ​មនុស្ស​គ្រប់​គ្នា គ្មាន​នរណា​ម្នាក់​ដែល​ចង់​បាន​អ្វី​ដែល​មិន​ល្អ​ឡើយ គឺ​​ សុទ្ធ​តែ​ចង់​បាន​ល្អ​គ្រប់​គ្នាពោល​ដោយ​ខ្លី ឆ្អិត​ស៊ី ចៅ​បោះ​ចោល។

ធម៌​អសប្បុរស មិន​មែន​ជា​ផែន​ទី​សម្រាប់​ចង្អុល​(តម្រង់​) ប្រាប់​ផ្លូវ​នៃ​ការ​រួច​ចាក​ទុក្ខ​ឡើយ តែ​វា​គឺ​ជា​ប្រភព​នៃ​បញ្ហា ឬ ចំណង​ ឬ ជា​រនាំង​បិទ​បាំង​មិន​ឲ្យ​យើង​មើល​ឃើញ​នូវ​ធម៌​របស់​សប្បុរស​ទៅ​វិញ។

កាល​ណា បើ​យើង​មើល​មិន​ឃើញ​នូវ​ធម៌​នៃ​ជនដែល​ជា​អ្នក​អស់​កិលេស​ហើយ​នោះ យើង​គ្រប់​គ្នា​ក៏​មិន​អាច​នឹង​រួច​ចាក​ទុក្ខ​ទៅ​បាន​ឡើយ។

សភាវៈ​លក្ខណៈ​នៃ​ជនពាល មិន​មែន​យើង​អាច​នឹង​មើល​ឃើញ​បាន​ងាយៗ​នោះ​ទេ តែ​ពិបាក​សម្រាប់​អ្នក​មិន​ចេះ​គឺ​មើល​មិន​ឃើញ សម្រាប់​បណ្ឌិត​វិញ​នោះ​គឺ​ងាយ​ណាស់ ជនពាល​មាន​លក្ខណៈ​បែប​ណា មាន​អត្តចរិត​យ៉ាង​ម៉េច គឺ បណ្ឌិត​មើល​ហើយ​ដឹង​យល់​មិនអាច​បិទ​នូវ​ញាណ​របស់​បណ្ឌិត​បាន​ឡើយ។

ចំណុច​នេះ​ផង​ដែរ ខ្ញុំ​ក៏​នឹក​ឃើញ​ដល់​រឿង​មាតា​និង​បិតា​ដែល​បានបង្កើត​កូន​ហើយ ពេល​ដែល​កូន​ធ្វើ​នូវ​រឿង​មិន​គប្បី ឬ កូន​មិន​ស្ដាប់​ក៏​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ស្ដី​បន្ទោស​កូន​ថា​កូន​មិន​យល់​ចិត្ត មាតា​បិតា​គ្រប់​រូបទាំង​ឡាយ ថា​កូន​មិន​យល់​ចិត្ត ចុះ​ខ្លួន​ជា​មាតាបិតា​វិញ តើ​យល់​ចិត្ត​កូន​បាន​ប៉ុន្មាន​ភាគរយ​ហើយ។

រី​ឯ​កូន​វិញ ពេល​មាតាបិតា​ស្ដី​បន្ទោស​ថា​មាតាបិតា​មិន​យល់​ចិត្ត ចំណែក​អ្នក​វិញ តើ​អ្នក​យល់​ចិត្ត​មាតាបិតា​បាន​ប៉ុន្មាន​ភាព​រយ​ហើយ និង តើ​អ្នក​បាន​យល់​ពី​ចិត្ត​របស់​ខ្លួន​ឯង​បាន​ប៉ុន្មាន​ភាគ​រយ​ហើយ។

មាតាបិតា​បង្កើត​បាន​តែ​រូប​រាង​កាយ​កូន​ទេ មិន​អាច​នឹង​បង្កើតនូវ​ចិត្ត​ល្អ​ឬ​មួយ​អាក្រក់​ឲ្យ​កូន​បាន​នោះ​ទេ ដូច្នេះ​ មាតាបិតា​មិន​ត្រូវ​ទាស់​ចិត្ត ចង្អៀត​ចង្អល់​ខ្វល់​គំនិត​ជា​មួយ​នឹង​កូនៗ​ខ្លាំង​ពេក​ទេ វា​នាំ​តែ​ក្ដៅ​ក្រហាយ​ចិត្ត​តែ​​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។

កូន​ៗ​វិញ​ក៏​ដូច​គ្នា មិន​ត្រូវ​ក្ដៅ​ក្រហាយ​នឹង​ពុក​ម៉ែ​នៃ​ខ្លួន​ឯង​ខ្លាំង​ពេក​នោះ​ដែរ ព្រោះ​នាំ​តែ​មាន​ពៀរ​វេរា​នៅ​ក្នុង​ជីវិត​ទាំង​បច្ចុប្បន្ន និង បរលោក​ទេ។

ជា​ធម្មតា​ទេ បើ​មាន​គេ​ធ្វើ​ត្រូវ​ចិត្ត ចិត្ត​ក៏​រីករាយ​តែ​បើ​គេ​ធ្វើ​ទាស់​ចិត្ត ចិត្ត​ក៏​មិន​សប្បាយ។

នេះ​ជា​អត្ថន័យ ដែល​ខ្ញុំ​ចង់​ពោល​ប្រាប់​បន្តិច​ដូច្នេះ សូម​ពុទ្ធបរិស័ទ​ទាំង​ឡាយ ពិសេស​គឺ​មាតាបិតា​ទាំង​ឡាយ​ផង កូន​ទាំង​ឡាយ​ផង ត្រូវ​តែ​គិត។

ការ​បាន​រួច​ចាក​ទុក្ខ ព្រោះ​តែ​យើង​ឆ្លាត​បាន​មើល​ឃើញ​នូវ​ធម៌​របស់​សប្បុរស​ តែ​ការ​មើល​ឃើញ​នោះ​ទៀត​សោត សូម​ស្ដាប់​ឲ្យ​បាន មិន​មែន​ភ្នែក​ធម្មតា​ទេ​នោះ​គឺ​បញ្ញា​ចក្ខុ​ដែល​មើល​ឃើញ​ធម៌​សប្បុរស។

មំសៈ​ចក្ខុ គឺ​មើល​ឃើញ​តែ​របស់​តែ​មាន​រូប​តែ​ប៉ុណ្ណោះ វត្ថុ​ដែល​គ្មាន​រូប​មំសៈ​ចក្ខុ​មិន​អាច​មើល​ឃើញ​បាន​ឡើយ។

សូម​ព្យាយាម យល់​ធម៌​របស់​សប្បុរស​ឲ្យ​បាន​ច្រើន​ដើម្បី​បាន​នូវ​ទី​ពឹង​ដ៏​ក្សេមសម្រាប់​ខ្លួន​ឯង។

ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់ ថ្វី​ត្បិត​ព្រះអង្គ​ទ្រង់​បាន​យាង​ចូល​និព្វាន​ក៏​ពិត​មែន តែ​ទ្រង់​បាន​ប្រតិស្ថាន​នូវ​ព្រះធម៌​ថ្លៃ ទុក​បាន​ជាទី​ពឹង​សម្រាប់​សត្វ​លោក។
ជន​ណា​បាន​យល់​ធម៌​របស់​សប្បុរស​ហើយ ជននោះ​មិន​ឯកោ​ឡើយ ទោះ​បី​ថា កំព្រាមាតា​បិតាបែប​ណា​ក៏​ដោយ ក៏​មិន​ឈ្មោះ​ថា​កំព្រា​ដែរ តែ​បើ​សិន​ជា​ជន​នោះ​កំព្រា​ធម៌​វិញ ទើប​ជា​មហាកំព្រា។

បើ​កំព្រាធម៌​របស់​សប្បុរស​កាល​ណា​ហើយ គឺ​គ្មាន​ផ្លូវ​នឹង​រូច​ចាក​ទុក្ខ​ទាំង​ពួង​បាន​នោះ​ទេ បើ​មិន​រួច​ផុត​ចាក​ទុក្ខ​ហើយ តើ​គ្រប់​គ្នា​ត្រូវ​កំព្រា ងងិត គ្មាន​ប្រាជ្ញា​ និង កើត​ ចាស់ ឈឺ ស្លាប់ ប៉ុន្មាន​រយ​ជាតិ​ទៀត​ទើប​រួច​ចាក​ទុក្ខ​បាន។

ដកស្រង់ចេញពី​សៀវភៅ ឃ្លាំងគំនិតដែលគួរសិក្សា
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,២១៥ ដង)
ជា​អ្នក​ចេះ​ស្គាល់​កាលៈទេសៈ
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៨,៧៥៤ ដង)
តើអ្វីជាបណ្តាំចុងក្រោយរបស់ព្រះពុទ្ធ ចំពោះពិភពលោក?
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ២៣,០៧៩ ដង)
ការ​សង្គ្រោះ​ភ​រិ​យា ឬ​ស្វា​មី
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៦៩,៨៣១ ដង)
ការ​គ្រប់​គ្រង​ចិត្ត​មនុស្ស
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.89
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿