ថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែ តុលា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៦៧,៦៤៧
Today
ថ្ងៃម្សិលមិញ ២៧៣,២៤៥
ខែនេះ ៣,៧៣៤,៦៦២
សរុប ២២៨,៥០៩,៤៤៥
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៨ មករា ឆ្នាំ២០២១ (អាន: ៤៨០២៩ ដង)

មាឃបូជា



 

ថ្ងៃ​នេះ​ជាតិថី ពេញបូណ៌មី​នៃ​ខែ​មាឃ មាន​ព្រះចន្ទ​ពេញវង់​ត្រូវ​នឹង​ថ្ងៃ​នៃ​សាវ័ក​សន្និបាត របស់​ព្រះសក្យមុនីអរហន្ត​សម្មាសម្ពុទ្ធ ជាបរមគ្រូ​នៃ​យើង សាវ័ក​សន្និបាត​នោះ​ប្រកប​ដោយ​អង្គ ៤ គឺ​ថ្ងៃ​ពេញ​បូណ៌មី ខែ​មាឃ មាន​ព្រះ​ចន្ទ​ចរ​ចូល​មាឃនក្ខត្តឫក្ស នេះ​ជា​អង្គ​ទី ១ ព្រះភិក្ខុ​សង្ឃ​មាន​ចំនួន ១២៥០ អង្គ ឥត​មាន​អ្នក​ណា​និមន្ត​ ឬ​ណាត់​ពេល​គ្នា​សោះ​ឡើយ ក៏​ស្រាប់​តែ​មក​ប្រជុំ​គ្នា​ ក្នុង​សំណាក់​នៃ​ព្រះបរមគ្រូ នា​វត្ត​វេឡុវ័ន​កលន្ទកនិវាបស្ថាន ក្រុង​រាជគ្រឹះ មគធរដ្ឋ​នៅ​វេលា​ថ្ងៃ​ល្ងាច នេះ​ជា​អង្គ​ទី ២ ព្រះភិក្ខុ​សង្ឃ​ទាំង ១២៥០ អង្គ​នោះ សុទ្ធ​តែ​ជា​ឯហិភិក្ខុ​ដូច​គ្នា​ទាំង​អស់ នេះ​ជា​អង្គទី ៣ ព្រះភិក្ខុ​សង្ឃ​ទាំង ១២៥០ អង្គ​នោះ​ សុទ្ធ​តែ​ជា​ព្រះខីណាស្រព​ទាំង​អស់ នេះ​ជា​អង្គ​ទី ៤ ព្រះសព្វញ្ញូពុទ្ធ ទ្រង់​ត្រាស់​សម្ដែង នូវ​ឱវាទប្បាតិមោក្ខ​ក្នុង​ទី​ប្រជុំ​នៃ​ព្រះភិក្ខុសង្ឃ​នោះ។

ការ​ប្រជុំ​សាវ័ក​បែប​នេះ ហៅ​ថា​ចតុរង្គសន្និបាត គឺ​ការ​ប្រជុំ ប្រកប​ដោយ​អង្គ ៤ ក្នុង​ពុទ្ធកាល​នៃ​ព្រះសក្យមុនី​បរមគ្រូ​នៃ​យើង​មាន​តែ​ម្ដង​ប៉ុណ្ណោះ។ មួយ​ទៀត កាល​ដែល​ព្រះបរមសាស្ដា​នៃ​យើង​ទ្រង់​មាន​ព្រះជន្ម បើ​គិត​តាមឈ្មោះ​ខែ នៅ​ខ្វះ ៤​ ខែ​បើ​គិត​តាម​ចំនួន​ថ្ងៃ នៅ​ខ្វះ ៨៨ ថ្ងៃទៀត នឹង​គ្រប់ ៨០ ឆ្នាំ​គត់​ព្រះអង្គ​ទ្រង់​កំណត់​នូវ​ព្រះជន្មាយុសង្ខារ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ​គិត​ពី​ថ្ងៃ​នេះ​ទៅ​នៅ​ខ្វះ​តែ ៣ ខែ​ទៀត​ទេ​តថាគត​នឹង​រំលត់​ខន្ធ​ចូល​កាន់​ព្រះនិព្វាន។ កាល​កំណត់​ជន្មាយុ​នេះ​នៅ​ថ្ងៃ ១៥ កើត​ខែមាឃ​ដែរ តិថី​នេះ​ជា​ឧបលក្ខិតសម័យ​មួយ​ដ៏​ឧត្ដម ក្នុង​ព្រះពុទ្ធសាសនា គឺ​ជា​ថ្ងៃ​សម្រាប់​ពុទ្ធ​មាមកជន ទាំង​បព្វជិត និង​គ្រហស្ថប្រជុំ​គ្នា​ធ្វើ​សក្ការ​បូជា ចំពោះ​ព្រះសម្មាសម្ពុទ្ធ​អង្គ​នោះព្រម​ទាំង​ព្រះធម៌​ជា​បរមពុទ្ធោវាទ និង​ព្រះសង្ឃជាសាវ័ក​របស់​ព្រះអង្គ។


ដកស្រង់ចេញ​ពី​សៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២១ (អាន: ១៤៧១៤ ដង)
យោបល់នាំ​ឲ្យ​បព្វជិត​ប្រព្រឹត្ត​ល្អ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៦១០៣ ដង)
បដិបត្តិបែប​ឲ្យ​ការ​អនុគ្រោះ​ដល់​គ្នា
ផ្សាយ : ២៩ សីហា ឆ្នាំ២០១៩ (អាន: ២៦០២១ ដង)
កំណត់​ហេតុ​ខ្លី​មាន​ន័យ​ដល់​កូនៗ
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ៣៨៣៤២ ដង)
អានិសង្ស​នៃ​ការ​សមា​ទាន​ឧបោសថ​សីល​
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕