អានអត្ថបទ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ២៣,២១៩ ដង)
រឿង គោឃាតកៈ

|
រឿង គោឃាតកៈ
ឯគោឃាតកៈនោះ ជាអ្នកសម្លាប់គោយកសាច់ចិញ្ចឹមជីវិតថ្ងៃណាដែលញមានសាច់គោ ថ្ងៃនោះគាត់មិនបរិភោគអាហារ។ វេលាថ្ងៃមួយ មិនមានសាច់គោនឹងបរិភោគ គាត់ដ៏ដើរទៅខាងក្រោយផ្ទះកាត់អណ្ដាតគោទាំងរស់យកមកអាំងហើយបរិភោគជាមួយនឹងបាយ។ ក្នុងវេលារំពេចនោះ ផលកម្មក៏បណ្ដាលឲ្យអណ្ដាតរបស់គាត់ដាច់ធ្លាក់ចុះទៅក្នុងចានបាយ ឃើញច្បាស់ទាន់ភ្នែក ស្រែករោទ៍ដូចគោមិនយូរប៉ុន្មានក៏ស្លាប់ទៅ ៗ កើតក្នុងអវីចិមហានរក សោយទុក្ខវេទនារកអ្វីប្រៀបពុំបាន។ ន័យមួយវិញទៀត អំពើដែលសម្លាប់សត្វ បើទុកជាមិនមានទោសក្នុងជាតិនោះ ក៏គង់តែមានទោសក្នុងជាតិខាងមុខឲ្យរងទុក្ខក្នុងអបាយមាននរកជាដើមមិនខានឡើយ លុះល្តោះអំពីនោះមក ៗ កើតជាមនុស្សអាយុខ្លី និងមានរោគច្រើន។ ព្រោះហេតុនេះបានជាអំពើដែលសម្លាប់សត្វនោះ លោកឲ្យឈ្មោះថា បាប ជាអំពើអាក្រក់មិនគួរធ្វើ។ អ្នកប្រាជ្ញទាំងឡាយដែលជឿកម្ម និងផលរបស់កម្មលោកមិនសម្លាប់សត្វដោយខ្លួនឯង និងមិនប្រើគេឲ្យសម្លាប់ឡើយ។ មិនតែប៉ុណ្ណោះលោកបានទាំងបបួលអ្នកដទៃ ដែលជឿតាមពាក្យសម្ដីរបស់លោកឲ្យឈប់សម្លាប់ និងនិយាយទូន្មានគេឲ្យមានចិត្តមេត្តាប្រណីសត្វនិងមនុស្សថែមទៀត។ មិនគ្រាន់តែមានចិត្តមេត្តាប៉ុណ្ណោះ បានទាំងឲ្យទានចតុប្បច្ច័យ មានបាយនិងទឹកជាដើមដើម្បីជួយស្រោចស្រង់ជីវិតរបស់មនុស្សនិងសត្វឥតរើសមុខ ឲ្យបានសុខដោយសារទាននោះឡើងឡើត។ ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ ដោយ៥០០០ឆ្នាំ |