30
ថ្ងៃ អាទិត្យ ទី ០៣ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច







ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៦០,២៧៥
Today
ថ្ងៃម្សិលមិញ ២១៥,៥៨៣
ខែនេះ ៤៩១,៤៣៥
សរុប ៣៧៩,៧៧៨,១២៨
អានអត្ថបទ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ២២,៦១៩ ដង)

អទិន្នាទាន



 
អទិន្នាទាន

អទិន្នាទាន​នោះ បានខាង​អំពើ​ដែល​លួច​លាក់​ឆក់​ដណ្ដើម​បំបាត់​ប្រវ័ញ្ច​ទ្រព្យ​គេ ដែល​គេ​មិន​បាន​អនុញ្ញាត​ឲ្យ​ដោយ​កាយ ឬវាចា។

បណ្ដា​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​លោក​នោះ​ទោះ​បី​ល្អ​ក្ដី អាក្រក់​ក្ដី ឲ្យ​តែ​គេ​សំគាល់​ថា​ស្រេច​ជា​របស់​គេ​ហើយ គេ​មិន​ចង់​ឲ្យ​នរណា​មក​លួច​លាក់​ឆក់​ដណ្ដើម​បំបាត់​ប្រវ័ញ្ច​យក​ទៅ​ទេ។ ព្រោះ​ហេតុ​នោះ​បាន​ជា​ អំពោះ​ដែល​លួច​ទ្រព្យ​របស់​គេ លោក​ឲ្យ​ឈ្មោះ​ថាបៀត​បៀន​គេ ធ្វើ​ឲ្យ​គេ​លំបាក​ចិត្ត បើ​នរណា​ធ្វើ​ឲ្យ​គេ​លំបាក​ចិត្ត​ហើយ ខ្លួន​អ្នក​ដែល​ធ្វើ​នោះ​ក៏​នឹង​ត្រឡប់​បាន​ទទួល​ទោស​ទុក្ខ​លំបាក​ដូច​គេ​វិញ​មិន​លែង។ អំពើ​លួច​ទ្រព្យ​របស់​អ្នក​ដទៃ​នេះ​ឯង​ច្រើន​ឃើញ​ទោស​ប្រាកដ​ក្នុង​ជាតិនេះ​ដូច​ជា​អ្នក​ទោស​ដែល​ជាប់​គុក​ច្រវាក់ គេ​ប្រើ​ឲ្យ​ធ្វើ​ការ​ដោយ​បង្ខំ​វាយ​ដំ​ច្រំ​ធាក់​ឲ្យ​លំបាក​នោះ ក៏​ច្រើន​តែ​ជាប់​ទោស​ព្រោះ​លួច​ប្លន់​ឆក់​ដណ្ដើម​យក​ទ្រព្យ​របស់​គេ។ ឯ​អំពើ​លួច​ទ្រព្យ​របស់​គេ​នេះ​បើ​ម្ចាស់​គេ​ទាន់​ហើយ ទុក​ជា​មិន​មាន​ទោស​ទៅ​ជាប់​គុក​ច្រវាក់ ក៏​គង់​តែ​គេ​ទះ​វាយ​ដំ​ច្រំ​ធាក់​ស្ទើរ​តែ​នឹង​ស្លាប់​មិន​ខាន ដូច​ កុហក​តាបស សូម​នាំ​រឿង​មក​សម្ដែង​ជា​ឧទាហរណ៍​ដូច​តទៅ​នេះ

រឿង កុហក​តាបស

មាន​តាបស​កុហក​ម្នាក់ អាស្រ័យ​នៅ​នឹងសាលា ១ ទៀប​ក្រុង​ពារាណសី មាន​កុដុម្ពី​ម្នាក់​និមន្ត​ឆាត់​រាល់​ៗ ថ្ងៃ។ ដល់​មាន​ភ័យ​នឹង​ចោរ កុដុម្ពី​យក​មាស​ទៅ​កប់​ក្រោម​សាលា​ផ្ញើ​នឹង​តាបស ៗ ក៏​លួច​យក​ទៅ​ទុក​ក្នុង​ទី​មួយ ហើយ​ទៅ​បញ្ឆោត​គេ​ថា

អាត្មានៅ​ក្នុង​ទី​នេះ​ច្រឡូក​ច្រឡំ​នឹង​មនុស្ស​ច្រើន មាន​សេចក្ដី​ធុញ​ទ្រាន់​ពន់ពេក ឥឡូវ​អាត្មា​សូម​លាញោម​ទៅ​នៅទី​ឯទៀត​ហើយ។

ទោះ​បី​គេ​ឃាត់​យ៉ាង​ណា តាបស​ក៏​មិន​ព្រម​នៅ លុះទៅ​បន្តិច​ត្រឡប់​មក​វិញ យក​ស្បូវ​ពីរបី​សរសៃ​មក​សៀត​នឹង​ផ្នួង​សក់​ហើយ​ប្រាប់​កុដុម្ពី​ថា

ស្បូវ​នេះ​ធ្លាក់​អំពី​ដម្បូល​ផ្ទះ​ញោម​មក​ជាប់​នឹង​ផ្នួង​សក់​អាត្មា ៗ ក្រែង​ជា​អទិន្នាទាន បាន​ជាយក​មក​ជូន​ញោម​វិញ។

សម្ដី​នេះ ជា​សម្ដី​បង្វែង​ដាន​ដើម្បី​កុំ​ឲ្យ​គេ​សង្ស័យ​ក្នុង​ថ្ងៃ​ក្រោយ។

គ្រានោះ ព្រះបរមពោធិសត្វ​បាន​ឮ​សម្ដី​តាបស ក៏​ជ្រាប​ថា​សម្ដី​បង្វែង​ដាន​ហើយ​សួរ​កុដុម្ពី​ថា

អ្នក​មាន​យក​អ្វី​ទៅ​ផ្ញើ​នឹង​តាបស​ដែរ​ឬ​ទេ?

កុដុម្ពី​ឆ្លើយ​ថា

មាន​មាស ១ ដុំ​ដែរ។

ពោធិសត្វ​ប្រាប់ថា

បើដូច្នោះ ច្បាស់​ជា​តាបស​នេះ​គាត់​លួច​យក​ហើយ បាន​ជា​គាត់​និយាយ​យ៉ាង​ហ្នឹង។

ថា​ហើយក៏​នាំ​គ្នា​ទៅ​មើល​ឯ​សាលា ឃើញ​ថា​មាស​នោះ​បាត់​មែន​ក៏​នាំ​គ្នា​រត់​តាម​ទៅ។ លុះ​ទាន់​ក៏​ទះ​តប់​វាយ​ដំ​ច្រំ​ធាក់​ទៀប​នឹង​ស្លាប់ ហើយ​យក​ទ្រព្យត្រឡប់​មក​ផ្ទះ​វិញ។

នាំ​រឿង​នេះ​មក​ ដើម្បី​ពន្យល់​ឲ្យ​ឃើញ​ថា អំពើ​ដែល​លួច​លាក់​ឆក់​ដណ្ដើម​យក​ទ្រព្យ​របស់​គេ បើម្ចាស់​គេ​ទាន់ គេ​ក៏​នឹង​ធ្វើ​ទោស​មួយ​រំពេច មិច​បាច់​យូរ បើ​យ៉ាង​ស្រាល​បំផុត​ត្រឹម​គេ​វាយ​ទៀប​ស្លាប់​ដូច​កុហក​តាបស​នោះ​ឯង។

មិន​តែ​ប៉ុណ្ណោះ​ឡើយ ការ​លួច​ទ្រព្យ​គេ បើ​ទុក​ជា​ចេះ​បំបិទ​បំបាំង​ឲ្យ​រួច​ទោស​ក្នុង​ជាតិ​នេះ ក៏​គង់​តែ​ត្រូវ​ទោស​ក្នុង​ជាតិ​ខាង​មុខ គឺ​ទៅ​រង​ទុក្ខ​ក្នុង​អបាយ​មាន​នរក​ជា​ដើម​មិន​ខាន។ លុះ​រួច​អំពី​នោះ​មកៗ កើត​ជា​មនុស្ស​ខ្ញុំ​គេឬ ក្រីក្រ​លំបាក​តោង​យ៉ាក​ឥត​មាន​ទីពឹង និង​ច្រើន​ប្រកប​ដោយសេចក្ដី​អន្តរាយ​ផ្សេងៗ។


ព្រោះហេតុ​នេះ អំពើ​ដែល​លួច​លាក់​ឆក់​ដណ្ដើម​ទ្រព្យ​គេ​ទើប​ហៅ​ថា បាប ជា​អំពើ​អាក្រក់​មិន​គួរ​ធ្វើ​។ អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ដែល​ជឿ​កម្ម និង​ផល​របស់​កម្ម លោកមិនលួច​លាក់​ឆក់​ដណ្ដើម​ទ្រព្យ​របស់​គេ​ឡើយ។ មិន​តែប៉ុណ្ណោះ​លោក​ថែម​ទាំង​និយាយ​ទូន្មាន​ អ្នក​ដែល​ជឿ​ស្ដាប់​តាម​ពាក្យ​សម្ដី​របស់​លោក​ផង​ ហើយ​បានទូន្មាន​ទាំង​បរិច្ចាគ​ធនធាន​ឲ្យ​ទាន​ដល់​មនុស្ស​និង​សត្វ ដោយ​ចិត្ត​មេត្តា​ប្រាថ្នា​ឲ្យ​គេ​បាន​សេចក្ដី​សុខ​ថែម​ឡើង​ទៀត។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៧៩៥ ដង)
បុគ្គល​ដែល​ជា​មិត្ត​ល្អ​តែ​សម្តី​
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១២,១៧៤ ដង)
បុគ្គល​ដែល​ជា​មិត្ត​សម្លាញ់​ក្នុង​ផ្លូវ​វិនាស​
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩,០៧៧ ដង)
អនុគ្រោះ​ទាសៈកម្មករ ដោយស្ថាន ៥ យ៉ាង
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,០៨៣ ដង)
ទុក្ខ​ព្រោះ​ស្រឡាញ់​គេ​តែ​ម្ខាង​
ផ្សាយ : ០៥ ឧសភា ឆ្នាំ២០១៣ (អាន: ១១,៦១៥ ដង)
បទ​គួរ​យល់​ដឹង​អំពី​ឆន្ទៈ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.9
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿