ថ្ងៃ ច័ន្ទ ទី ២១ ខែ មិថុនា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៤៤,២៨៥
Today
ថ្ងៃម្សិលមិញ ១៦៩,៤៨១
ខែនេះ ៧,៨៥៥,៥១១
សរុប ២០៤,០៤៥,៧២៧
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០៩៦៣ ដង)

បុញ្ញកិរិយាវត្ថុ ១០ យ៉ាង



 
បុញ្ញកិរិយាវត្ថុ ១០ យ៉ាង

១- កិរិយា​ឲ្យ​នូវ​វត្ថុ​ដ៏​គួរ​ដល់​បុគ្គល​ដែល​គួរ​ឲ្យ ដោយ​សេចក្ដី​សង្គ្រោះ​ឬ​បូជា​គុណ មាន​ឲ្យ​ដល់​មនុស្ស​កំសត់ ឬ​បូជា​ដល់​លោក​អ្នក​ដ៏​មាន​សីល និង​មាតាបិតា​ជា​ដើម ហៅ​ថា ទាន

២- កិរិយា​វៀរចាក​អំពើ​អាក្រក់ ដែល​កើត​អំពី​កាយឬ​វាចា​មាន​វៀរ​ចាក​បញ្ចវេរា​ទាំង ៥ ជាដើម ហៅថាសីល

៣- កិរិយា​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​រម្ងាប់ ដោយ​សមថវិធី​ត្រឹម​ឧបចារ វិបស្សនា​វិធី​ត្រឹម​អនុលោក ហៅ​ថា ភាវនា

៤- កិរិយា​បន្ទន់​អស្មិមានះ ដែល​មាន​ក្នុងចិត្ត​ដោយ​សេចក្ដី​កោត​ក្រែង​ដល់​បុគ្គល​ដែល​គួរ​កោត​ក្រែង គឺ​ជន​ដែល​ចម្រើន​ដោយ​ជាតិ ដោយ​វ័យ និង​ដោយ​គុណ ហៅថា អបចាយនៈ

៥- កិរិយា​ជួយ​ខ្វល់ខ្វាយ​ក្នុង​កិច្ច​របស់​អ្នក​ដទៃ ដែល​គួរ​ធ្វើ​ដោយ​កាយ ឬ​វាចា ហៅ​ថា វេយ្យាវច្ចៈ

៦- កិរិយា​ឲ្យ​នូវ​ចំណែក​បុណ្យ ដែល​ខ្លួន​បាន​ធ្វើ​ហើយ​ដល់​អ្នក​ដទៃ​ដោយ​ចិត្ត​មេត្រី ដើម្បី​ឲ្យ​គេ​ប្រព្រឹត្ត​ត្រេកអរ​តាម ហៅថា បត្តិទានៈ

៧- កិរិយា​អនុមោទនា​ត្រេកអរ តាមសេចក្ដី​ល្អ​របស់​អ្នក​ដទៃ ដោយចិត្ត​ដែល​ប្រាសចាក​សេចក្ដី​ឫស្យា ឈ្នានីស ហៅថា បត្តានុមោទនា

៨- កិរិយា​ណែនាំ​បង្រៀន​ប្រដៅ​អ្នកដទៃ ឲ្យ​ចេះ​ចំណេះ​ដែល​ឥត​ទោស ឬ​ពន្យល់​ក្នុង​ផ្លូវ​ធម៌​ឲ្យ​ស្គាល់​កិច្ច​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​សម្បត្តិ​សួគ៌​និង​ព្រះនិព្វាន ហៅថា ធម្មទេសនា

៩- កិរិយា​តាំង​ចិត្ត​ស្ដាប់ធម៌​ដោយ​ប្រុង ឲ្យ​ចេះ​ចាំ​ធម៌អាថ៌បាន ហៅថា ធម្មស្សវន

១០- កិរិយា​ធ្វើ​ទិដ្ឋិ សេចក្ដី​យល់​ឃើញ​របស់​ខ្លួន​ត្រង់តាម​គន្លង​ធម៌​ដែល​ពិត​មែន ហៅ​ថា ទិដ្ឋុជុកម្ម។

ទាំង​ ១០ ប្រការ​នេះ បាន​ជា​ហៅថា បុញ្ញកិរិយាវត្ថុ ព្រោះសុទ្ធ​តែ​ជា​ការ​បុណ្យ ការ​កុសល​ទាំង​អស់ ការ​កុសល​បែប​នេះចាត់​ជា កាមាវចរភូមិ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨៣៦៩ ដង)
មិត្ត​មិន​គួរ​សេពគប់​៤យ៉ាង
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៦៣២១ ដង)
ពិចារណា​ញាតិ​ក្នុង​សង្សារ​វដ្ដ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១២៣៩៧ ដង)
ពិ​ចារ​ណា​ទោស​នៃ​សេច​ក្តី​ក្រោធ​
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៧២៧៩ ដង)
សម្រេច​ព្រះនិព្វាន ក៏​ព្រោះ​ចិត្ត
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៣០៦០ ដង)
គោល​ដៅ​ពិត​​ប្រា​កដ​របស់​ជី​វិត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ៩៨៨៨ ដង)
ទោស​នៃ​ការ​ជាប់​ចិត្ត​ចំ​ពោះ​ទ្រព្យ​សម្បត្តិ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕