ថ្ងៃ សុក្រ ទី ០១ ខែ ធ្នូ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៥៥,២៤៥
Today
ថ្ងៃម្សិលមិញ ១៦៤,៣៣៣
ខែនេះ ១៥៥,២៤៥
សរុប ៣៥៦,៩៩៩,២១៩
Flag Counter
អានអត្ថបទ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១២,០៤៤ ដង)

បាន​ទុក្ខ ឬសុខ ក៏​ព្រោះ​ចិត្ត



ស្តាប់សំឡេង

 

ត្រង់​ពាក្យ​ថា បាន​ទុក្ខ ឬ​សុខ ក៏​ព្រោះ​ចិត្ត​នោះមាន​អធិប្បាយ​ថា ៖  បុគ្គល​នឹង​ធ្វើ​កិច្ចការ​អ្វីៗ ដោយ​កាយ​ក្ដី ដោយ​វាចាក្ដី ក៏ព្រោះ​ចិត្ត​រិះគិត​ផ្ដើម​ឡើង​ជា​មុនទើប​ធ្វើ​បាន កាល​បើ​ចិត្ត​គិត​ខុស​ហើយ កិច្ចការ​នោះ ៗ ក៏​មិន​ល្អ ថែម​ទាំង​មាន​ទោស​ទុក្ខ​កើត​ឡើង​ផង បើ​ចិត្តរិះ​គិត​ត្រូវ ទើប​មាន​ផល​ល្អ​និង​ជា​គុណ​ឲ្យ​បាន​សេចក្ដី​សុខ សេចក្ដី​ចម្រើន​ដល់​ខ្លួន។ ម្យ៉ាង​ទៀត ចិត្ត​ដែល​លោភ​ចង់​បាន​ក្ដី​ ចិត្ត​ដែល​ត្រេកត្រអាល​ក្នុងកាមគុណ​ក្ដី ចិត្ត​ដែល​ក្រោធ​ខឹង​ប្រទូស្ដក្ដី ចិត្ត​ដែល​វង្វេង​មិន​ដឹង​ខុស​ត្រូវ​ក្ដី សូម្បី​តែម្យ៉ាងៗ ក៏​សុទ្ធតែជាភ្លើង​ដុត​រោលឲ្យក្ដៅក្រហាយ​ឲ្យ​កើត​ទុក្ខព្រួយ​លំបាក​ទាំងអស់។

ចិត្ត​នេះ​បើ​ប្រាស​ចាក​សេចក្ដី​លោភ សេចក្ដីត្រេកត្រអាល សេចក្ដី​ក្រោធខឹង​ប្រទូស្ដ​និង​សេចក្ដី​វង្វេង​ហើយ ទើប​អស់​សេចក្ដី​ក្ដៅក្រហាយ​ជាសុខ​សប្បាយ​ទៅ​បាន ទោះ​បី​មិន​អស់​ជា​សមុច្ឆេទប្បហាន​ផ្ដាច់​ផ្ដិល​ព្រម​ទាំង​ឫសគល់​ក៏ដោយ ឲ្យ​តែ​បាន​ត្រឹម​តទង្គប្បហាន​ស្ងប់រម្ងាប់​ដោយខណៈៗ ក៏​គង់​ជាសុខ​ស្រួល​ក្នុង​ចន្លោះៗ ដែល​ព្រោះ​ហេតុ​នោះ​បាន​ជា​ព្រះដ៏មានបុណ្យ​ជាម្ចាស់ ទ្រង់​ព្រះមេត្តា​ប្រោស​សេចក្ដី​សុខ​សេចក្ដីចម្រើន មាន​ទ្រង់​ប្រដៅ​មិន​ឲ្យលុះ​អំណាច​សេចក្ដី​សុខ​សេចក្ដីចម្រើន ឲ្យសន្ដោស​តាម​មាន​តាម​បាន ឲ្យលះ​បង់សេចក្ដី​ក្រោធ និង​សេចក្ដីវង្វេង​ជាដើម។


ឯព្រះពុទ្ធដីកា​ដែល​ទ្រង់​ប្រដៅ​ឲ្យលះសេចក្ដី​លោភជាដើម​នេះ​សូម្បី​តែម្យ៉ាងៗ ក៏សុទ្ធ​តែ​ជា​ផ្លូវ​សុខ ផ្លូវ​ចម្រើន​ទាំង​អស់ ។ សេចក្ដី​ដែលបាន​អធិប្បាយ​មក​នេះ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា បាន​ទុក្ខឬសុខ​ក៏​ព្រោះ​តែចិត្ត។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ
ដោយ​៥០០០​ឆ្នាំ​
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៥ កញ្ញា ឆ្នាំ២០២១ (អាន: ៣,០១១ ដង)
គុណ​អ្នក​ស្ដាប់​សុភាសិត​ជា​សាធារណៈ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕