30
ថ្ងៃ អង្គារ ទី ២៣ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧៩,៨៨៩
Today
ថ្ងៃម្សិលមិញ ១៦២,៩៦៥
ខែនេះ ៤,៤៤៦,៦៦៥
សរុប ៣៩០,៥២៩,១៤៩
អានអត្ថបទ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១៦,១១២ ដង)

ឈប់​ទៅ​កូន​អើយ



ស្តាប់សំឡេង

 

ខ្យល់​ជំនោរ​ដ៏​ត្រជាក់​នៃ​រាត្រី​កាល ធ្លាក់​មក​បបោស​អង្អែល​កាយា​មនុស្ស​សត្វ​ទាំង​ឡាយ ឲ្យ​មាន​ភាព​ត្រជាក់ បាន​គេងលង់​លក់​នៅ​ក្នុង​រាត្រី​ ដ៏​សែនមនោរម្យ​នេះ ។ ទោះ​ជា​អាកាស​ធាតុខំប្រឹង​ទម្លាក់​ខ្យល់ ឲ្យ​សព្វ​សត្វ​បាន​ត្រជាក់​ស្រួល​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​អាច​បណ្ដាល​ឲ្យ​ចិត្ត​អ្នក​ម្ដាយ​ក្នុង​ពេល​នេះ ឲ្យ​ត្រជាក់​ទោទន់​ទៅតាម​ធាតុ​អាកាស​បាន​ដែរ ។

ម៉ែ​អង្គុយ​នៅ​មាត់​បង្អួច សម្លឹង​មើល​ទៅដួង​ចន្ទ​មួយចំណិត ដែល​ប្រឹង​បញ្ចេញ​ពន្លឺ​រស្មី​យ៉ាង​ពិបាក​វេទនា​ដោយ​ទឹក​ភ្នែក​ហូរ​មក​ជានិច្ច ។ ពេល​ម៉ែ​នឹក​ឃើញ​កូន​កាល​ណា​ម៉ែ​ខ្លោច​ផ្សា​កាយ​នោះ ម៉ែឆ្អែត​ក្នុង​ទ្រូង​រហូត​ហាស្ដី​អ្វី​មិន​ចេញ បាន​ត្រឹម​តែ​សម្លឹង​មើល​មុខកូន ស្រែកអង្វរ​សូម​ឲ្យ​កូន​អាណិតមេត្តា ដល់​ឱរា​ម្ដាយ​ផង ។
 
ម៉ែ​ខឹង​ខ្លួន​ឯង​ដែល​ម៉ែ​ទូន្មាន​កូន​មិន​បាន​ល្អ បណ្ដាល​ឲ្យ​កូន​ក្លាយ​ទៅ​ជាម​នុស្ស​បែប​នេះ គឺ​មនុស្ស​ដែល​សង្គម​គេ​មិន​រាប់​រក គេ​រើស​អើង​ម៉ែ​ខ្មាស់ណាស់ ខ្មាសញាតិជិតខាង ខ្មាស​មនុស្ស​ដែល​នៅក្នុង​សង្គម​ទាំង​មូល ដែល​ម៉ែ​មាន​កូន​ជា​ក្មេងទំនើង​ដូច្នេះ។ ម៉ែស្រក់​ទឹក​ភ្នែក​រាល់​រាត្រី ទ្រូងម៉ែ​ខ្ទេចខ្ទាំ​គ្រាំគ្រា​អស់​ហើយ ព្រោះ​ម៉ែ​គិត​ពីកូន ។

សម្លេង​បាស់​តន្ត្រី​រាំ​សប្បាយ​រីករាយ​នៅ​ក្នុងភូមិ គឺ​ជាសម្លេង​ដែល​ម៉ែ​ខ្លាច​ជាទីបំផុត រាល់​ពេល​ដែល​ម៉ែ​ឮ​សូរ​សម្លេង​បាស់​តន្ត្រី ក្នុង​ចិត្ត​របស់​ម៉ែ​រន្ធត់​ណាស់ ព្រោះម៉ែ​ភ័យ​ព្រួយបារម្ភ​ពី​កូន ម៉ែ​ខ្លាច​កូន​មាន​គ្រោះ​ថ្នាក់ ឬ​ខ្លាច​កូន​បង្ក​រឿង​នៅ​ក្នុង​វង់​បាស់ ។
ពិត​ដូច​ជា​ម៉ែ​គិត​ណាស់ ព្រោះ​រាល់​ពេល​ដែល​មាន​ការ​ស៊ី​ផឹក​រាំ​ច្រៀង​ម្ដងៗ កូន​ម៉ែ​តាំង​មាន​បញ្ហារហូត កូន​បង្កជម្លោះ​ឈ្លោះ​ទាស់​ទែង​គ្នា វាយ​ប្រហារ​ប្រកាប់​ប្រចាក់​គ្នា​ពេញ​វង់បាស់ ហើយ​អ្នក​ដែល​ដោះស្រាយ​បញ្ហា​ឲ្យ​កូន​គឺ​គ្មាន​នរណា​ឡើយ ក្រៅ​អំពី​ពុកនិងម៉ែ​ជា​អ្នក​ដោះស្រាយ​ឲ្យ ។
 
ដោយ​មិន​ចង់​ឲ្យ​កូន​ជាប់​គុក ខ្លាច​កូន​លំបាក​វេទនា ពុក​ម៉ែ​ស៊ូ​ពុះពារ​ប្រឹងប្រែង​រត់​រក​ប្រាក់​ដោយ​ការ​ខ្ចីបុល​បញ្ចាំ​ចងការ​គេ​ខ្លះ ដោយ​លក់​ដី​ស្រែចម្ការ​កេរ​ពីដូនតាខ្លះ ដើម្បី​បាន​ប្រាក់​យកមកបង់​ឲ្យ​គេ​ ជំនួស​កូន​ឲ្យ​កូន​បាន​រួច​ផុត​ពីការ​ជាប់​គុក​ច្រវាក់។ ក្នុង​ចិត្ត​ម៉ែ​តែង​សង្ឃឹម​ជានិច្ច​ថា កូននឹង​កែ​ខ្លួន ឈប់​ប្រព្រឹត្ត​អំពើ​បែប​នេះ​តទៅទៀត តែ​ការ​សង្ឃឹម​របស់​ម៉ែ​ត្រូវ​ខក​យ៉ាង​ក្រៃលែង​ព្រោះ​កូន​ខុស​ម្ដង​ហើយ​ម្ដងទៀត ឪពុក​ម្ដាយ​បង់​ឲ្យ​គេ​ស្ទើរតែគ្មានសល់​អ្វី​នឹង​ខ្លួន​ឡើយ។
 
ឪពុកម្ដាយ​ខ្លះ ធ្លាក់​ខ្លួន​ក្រីក្រ​ អស់ទ្រព្យសម្បត្តិ​ ធ្លាក់​អំណាចបុណ្យស័ក្ដិ ក៏ព្រោះ​តែ​កូន កូន​ធ្វើ​ឲ្យ​ម៉ែ​ឪ​បាត់​បង់​កិត្តិយស កេរ្តិ៍ឈ្មោះ​នៅ​ក្នុងសង្គម រហូតលោក​មិន​ហ៊ាន ងើប​មុខ​ឡើង​មើល​សង្គមឡើយ ព្រោះលោកខ្មាសគេ ដែល​មាន​កូន​ជា​ទំនើង។

កូន​អើយ​ឈប់​ទៅ ឈប់​ធ្វើ​អំពើ​បែប​នេះ​តទៅ​ទៀត ទៅណាកូន ឈប់​ឲ្យម៉ែស្រក់​ទឹក​ភ្នែក​ព្រោះកូន​ទៀត​ទៅ ទឹក​ភ្នែកម៉ែ​ស្រក់​ខ្សោះ​អស់​ទៅ​ហើយ ក្នុង​ទ្រូង​របស់​ម៉ែ​ស្ទះស្ទើរ​តែ​បែក​ចេញ​មក​ក្រៅ​ទៅ​ហើយ តើ​កូន​មាន​ដឹង​ទេ​ហេតុអ្វី​បាន​ជា​កូន គ្មានវិចារណញាណ ទាល់តែសោះអ៊ីចឹង ។ បើ​កូន​មិន​គិត​ដល់​ម៉ែ​ក៏​ហី​ចុះ សូម​ឲ្យ​តែ​កូន​គិត​ខ្លួន​ឯង​ផង​ណាកូន ព្រោះ​ម៉ែ​ស្រលាញ់​កូន​ខ្លាំង​ណាស់។

ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៣០,៥៧៤ ដង)
ត្រូវ​ធ្វើ​ជា​ឪពុក​ម្ដាយ​ដ៏​ល្អ​របស់​កូន
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៣ (អាន: ២២,៩៤៨ ដង)
សេចក្តីសុខ៤យ៉ាងរបស់អ្នកមានផ្ទះ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១០,១០៤ ដង)
ការ​បណ្ដុះ​គុណធម៌​នៅ​ក្នុង​គ្រួសារ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.14
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿