អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,៤៩៩ ដង)
នមោ៨បទ

|
នមោ៨បទ
បឋ្យាវត្ត នមោអរហតោសម្មា សម្ពុទ្ធស្ស មហេសិនោ ខ្ញុំសូមបង្គំឆ្ពោះព្រះអរហន្ត ព្រះសម្ពុទ្ធភគវន្តកាលស្វែងរកធម៌ គឺពោធិញ្ញាណប្រសើរបវរ បានត្រាស់ដឹងធម៌ដោយអរិយមគ្គ។ នមោឧត្តមធម្មស្ស ស្វាក្ខាត្វាតស្សេវ តេនិធ សូមថ្វាយបង្គំព្រះធម៌ឧត្ដម ដែលព្រះបរមសម្ពុទ្ធសម្ដែង ដោយប្រពៃពិតប្រាកដជាក់ស្ដែង ព្រះធម៌នោះឯងទុកជាសាសនា។ នមោមហាសង្ឃស្សាបិ វិសុទ្ធិលីលទិដ្ឋិនោ សូមថ្វាយបង្គំព្រះសង្ឃប្រសើរ ដែលលោកបានធ្វើទិដ្ឋិនិងសីល ឲ្យបានបរិសុទ្ធផុតចាកមន្ទិល គឺទិដ្ឋិសីលលោកស្អាតអស់ហើយ។ នមោឱមាត្យរទ្ធស្ស រតនត្តយស្ស សាធុកំ សូមថ្វាយបង្គំត្រៃរតន៍ ប្រារព្ធដោយបទមានពីរប្រការ ព្រះពុទ្ធព្រះធម៌ព្រះសង្ឃនេះណា ប្រសើរថ្លៃថ្លារកថ្លែងពុំបាន។ នមោឱមកាតីតស្ស តស្សវត្ថុត្តយស្សាបិ សូមថ្វាយបង្គំភ្ជុំវត្ថុបី ពិសេសពិសីប្រសើរថ្កើងថ្កាន ព្រះពុទ្ធព្រះធម៌ព្រះសង្ឃសព្វស្ថាន តេជះកល្យាណដោយគុណគួរគាប់។ នមោ ការប្បភាវេន វិគច្ចន្តុឧន្ទវា សូមថ្វាយបង្គំត្រៃរតន៍សោភា ឧបទ្រពនានាចូរវិនាសបាត់ ដោយអានុភាពបុណ្យជួយកម្ចាត់ ធ្វើក្ដីវិបត្តិឲ្យស្ងាត់សូន្យទៅ។ នមោ ការានុភាវេន សុវត្ថិហោតុសព្ធនា សូមថ្វាយបង្គំត្រៃរតន៍ទាំងបី សូមសុខសួស្ដីកើតសព្វវេលា ដោយអានុភាពធ្វើការវន្ទា គោរពបូជាព្រះត្រៃរតនៈ។ នមោ តារស្សរេជេន វិធិម្ហិហោមិតេជវា សូមថ្វាយបង្គំត្រៃរតន៍សោភា តេជះចេស្ដាចូរមានដល់ខ្ញុំ ក្នុងពិធីធ្វើការថ្វាយបង្គំ តេជះបុណ្យធំចូរកើតឡើងហោង។ ដកស្រង់ចេញពីសៀវភៅ ចំណេះដឹងនានាក្នុងពុទ្ធសាសនាខ្មែរ ដោយ៥០០០ឆ្នាំ |