30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧៧,៩៩៩
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១៧៥,៨០០
សរុប ៣៨៥,៤៦២,៤៩៣
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៣៨៦ ដង)

សំណួរចម្លើយ​អំពី​ព្រះពុទ្ធគុណ



 
សំណួរចម្លើយ​អំពី​ព្រះពុទ្ធគុណ

ស- តើគុណមានសេចក្ដីដូចម្ដេច?
ច- ក្នុងវចនានុក្រមខ្មែរ ដែលរៀបរៀង​ដោយសម្ដេច ព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត បាន​បញ្ជាក់​ថា គុណ ជាភាសា​បាលីសំស្ក្រឹត​បើ​ជា​នាម​សព្ទ​ប្រែថា សេចក្ដី​ចម្រើន​សេចក្ដី​ល្អ...។ សភាវធម៌ដែល ចម្រើនឡើង​ដោយ​លក្ខណៈ របស់ខ្លួន​គួរគោរព តប​ស្នង​នឹង​ខាន​ពុំ​បាន។

ស- តើ​អ្នក​មាន​អំណេះ​អំណាង​ដូចម្ដេច​ដែរ ដែល​ហ៊ាន​និយាយ​ថា ព្រះសម្មាសម្ពុទ្ធ​មាន​គុណ​ចំពោះ​អ្នក?
ច- ដោយ​ព្រះអង្គ​បាន​រក​ឃើញ​នូវ​សច្ចធម៌ (ធម៌ពិត) ហើយ​បើក​បង្ហាញ​ឲ្យ​អ្នក​មិន​បាន​ឃើញបាន​ឃើញ​តាម​ព្រះអង្គ​ដែរ។

ស- ខ្ញុំ​ដឹង​ហើយ​ថា​គុណ​របស់​ព្រះសម្មាសម្ពុទ្ធមាន​ច្រើន​ជាអនេក តើ​អ្នក​រៀបរាប់​ចំណុច​សំខាន់ៗ បាន​ខ្លះ​ដែរ​ឬ​ទេ?
ច- ពិត​ជា​បាន បើ​យើងរាប់​ដោយ​សង្ខេប​ខ្លី​មាន​ ៣ បើ​រាប់​ឲ្យ​ច្រើន​បន្តិច​មាន​១០។

ស- តើ​ចំណុច​សំខាន់​នៃ​គុណ​ព្រះពុទ្ធ ៣ យ៉ាង​នោះ​មាន​អ្វីខ្លះ?
ច- គុណ​ព្រះពុទ្ធរាប់សង្ខេប​មាន​ ៣ យ៉ាងគឺ៖

១- មហាករុណាទិគុណ ព្រះអង្គមានព្រះទ័យ​ករុណា​ចំពោះ​សត្វ​លោក។
២- វិសុទ្ធិគុណ ព្រះអង្គ​មាន​ព្រះទ័យ​វិសុទ្ធិដោយ​ព្រះអង្គ​ពុំ​មាន​អកុសល​ធម៌ ក្នុង​ព្រះទ័យ​ក្នុងព្រះអង្គឡើយ។
៣- បញ្ញាគុណ ព្រះអង្គបរិបូណ៌​ដោយ​ប្រាជ្ញាញាណ រកអ្នកណា​មួយ​មក​ប្រៀបដូច​នឹង​ព្រះអង្គ​ពុំ​បាន​ឡើយ។

ស- ខ្ញុំដឹង​ថា​ គុណ​ទាំង ១០ នោះ​គឺ​រាប់​តាម​ព្រះនាម​របស់​ព្រះអង្គ​មាន​សេចក្ដី​ដូចម្ដេច?
ច- ព្រះនាម​ទី ១ របស់​ព្រះអង្គ​គឺ « អរហំ » អរហំ ទ្រង់​ព្រះនាម​ថា អរហំ ព្រោះព្រះអង្គ ឆ្ងាយ​ចាកសឹក​សត្រូវ ពោល​គឺ​កិលេស។

កិលេស​មាន​ពីរ​យ៉ាង​គឺ៖

១- វត្ថុកាម
២- កិលេស​កាម

វត្ថុកាម​មាន​ពីរ​យ៉ាង​គឺ៖

១- វិញ្ញាណកៈ (វត្ថុ​មាន​វិញ្ញាណ)
២- អវិញ្ញាណកៈ (វត្ថុ​អត់​វិញ្ញាណ)

កិលេស​កាម​មាន​បី​យ៉ាង​ គឺ៖

១- រាគៈ តម្រេក​ក្នុង​អារម្មណ៍
២- ទោសៈ ខឹង​ក្រោធ
៣- មោហៈ វង្វេង។

អរហំ ប្រែថា បំបាក់បង់ បានដល់​ព្រះអង្គ​ជា​អ្នក​បំបាក់​នូវ​កាំ​នៃ​សង្សារចក្រ គឺ អវិជ្ជា​មួយ តណ្ហា​មួយ​ ឧបាទានមួយ និង​កម្ម​មួយ។

អរហំ ប្រែថា គួរ​បាន​ដល់​ព្រះអង្គជា​បុគ្គល​មាន​កាយវាចា ចិត្ត បរិសុទ្ធ គួរ​ទទួល​នូវ​ការ​គោរព និង សក្ការៈ អំពី​មនុស្ស និង​ទេព្ដា។

អរហំ ប្រែថា មិនមានទីស្ងាត់ បានដល់​ព្រះអង្គជា​បុគ្គល​មិន​ប្រព្រឹត្ត​អំពើ​បាប​ក្នុង​ទីស្ងាត់​កំបាំង។

អរហំ ជាគុណ​ដំបូង​នេះ បើ​ពិចារណា​ដល់​ព្យាញ្ជនៈ គួរ​ប្រែ​ស័ព្ទ​បាន ៤ គឺ៖

១- ប្រែថា « ឆ្ងាយ » បាន​ដល់​ព្រះអង្គ​ជា​បុគ្គល​ឆ្ងាយ​ចាក​កិលេស​ព្រម​ទាំង​វាសនា។

២- ប្រែថា « បំបាក់បង់ » បាន​ដល់​ព្រះអង្គ​ជាអ្នកបំបាក់​បង់​នូវ​កង់​កាំ​នៃ​សំសារចក្ក គឺ​អវិជ្ជា តណ្ហា ឧបាទាន កម្ម។

៣- ប្រែថា « គួរ » បាន​ដល់​ព្រះអង្គ​ជា​បុគ្គល​មាន​កាយ​វាចា​ចិត្ត​បរិសុទ្ធ គួរ​ទទួល​នូវ​ការ​គោរព និង​សក្ការៈ អំពី​មនុស្ស​និងទេព្ដា។

៤- ប្រែថា « មិនមានទីស្ងាត់ » បាន​ដល់​ព្រះអង្គ​ជា​បុគ្គល​មិន​ប្រព្រឹត្ត​អំពើ​បាប​ក្នុង​ទីស្ងាត់​កំបាំង។

ពាក្យថា « អរហំ » នេះ​បើ​ជា​គុណ​នៃ​ព្រះសម្មាសម្ពុទ្ធ អរហំ សម្មាសម្ពុទ្ធោ ដេល​ប្រែថា ព្រះអង្គ​ឆ្ងាយចាក​កិលេស ព្រះអង្គ​ដឹង​ខ្លួន​ព្រះអង្គ​ឯង ដោយ​ប្រពៃ។ បើជា​គុណ​នៃ​ព្រះអរហន្ត​ដទៃ​ក្រៅ​អំពី​ព្រះអង្គនោះ ច្រើន​តែ​មាន​បាលី​ដែល​ព្រះអង្គ​សម្ដែង​ចំពោះ​ភិក្ខុ​ថា ឥធ ភិក្ខវេ ភិក្ខុ សីលវា ហោតិ អរហំ ខីណាសវោ ប្រែថា ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ​ជា​អ្នក​មាន​សីល ជា​អ្នក​ឆ្ងាយ ចាក​កិលេស ជាខីណា​​​ស្រព។ សេចក្ដី​នេះ បំភ្លឺ​ឲ្យ ឃើញថា អរហំ ជាគុណ​នៃ​ព្រះសម្មាសម្ពុទ្ធ​ផង ជា​គុណ​នៃ​ពុទ្ធសាវ័ក​ផង ជា​ព្រះអរហន្ត​ផង។

ស- តើ​ព្រះនាម​ទី ២ របស់​ព្រះអង្គ មានសេចក្ដី​ដូចម្ដេច?
ច- ព្រះនាម​ទីពីរ​របស់​ព្រះអង្គ​គឺ « សម្មាសម្ពុទ្ធោ » សម្មាសម្ពុទ្ធោ ទ្រង់ព្រះនាម សម្មាសម្ពុទ្ធោ ព្រោះព្រះអង្គ​ត្រាស់​ដឹង​នូវ​ញេយ្យធម៌ ដោយ​ប្រពៃ ព្រះអង្គ​ឯង​ឥត​មាន​គ្រូអាចារ្យ​ណា​ប្រដៅ​ព្រះអង្គឡើយ។

សម្មាសម្ពុទ្ធោ ព្រះគុណបទ​នេះ សំដៅ​យក​ព្រះអង្គ​ត្រាស់​ដឹង​នូវ​ញេយ្យធម៌​ទាំង​ពួង ដោយ​ប្រពៃ​ចំពោះ​ព្រះអង្គ​ឥត​មាន​គ្រូអាចារ្យ​ណា​ប្រដៅ​ព្រះអង្គ​ឡើយ។ ពាក្យថា « ញេយ្យធម៌ » បាន​ដល់​ធម៌​ដែល​ព្រះអង្គ​ជ្រាបច្បាស់ ចំពោះ​ធម៌​ដែល​ព្រះអង្គ​មិន​ធ្លាប់​ចេះ​ដឹង​ឮពី​ដើម​មក ហើយ​ស្រាប់​តែ​ចេះ​ដឹង​ឃើញ​ច្បាស់​ដោយ​ប្រាជ្ញា តាំង​ពី​កាល​ព្រះអង្គ​គង់​នៅ​លើ​រតនបល្ល័ង្ក​ក្រោម​មណ្ឌល់​ពោធិព្រឹក្ស។ ពាក្យ​ថា ញេយ្យធម៌​លោក​ចែក ជាសង្ខេប​មាន ៤ យ៉ាងគឺ៖

១- បរិញ្ញេយ្យធម៌ ធម៌ដែល​គួរ​កំណត់​ដឹង​ចំណាំ​ទុក។
២- បហាតព្វធម៌ ធម៌​ដែល​គួរ​លះបង់ចេញ។
៣- សច្ឆិកាតព្វធម៌ ធម៌​ដែលគួរ​ឲ្យ​ជាក់​ច្បាស់​ដោយ​ប្រាជ្ញា។
៤- ភាវេតព្វធម៌ ធម៌​ដែល​គួរ​ចម្រើន​ធ្វើ​ឲ្យ​កើត​មាន។

ម្យ៉ាង​ទៀត វិជ្ជា ៣ ដែល​ព្រះអង្គ​មិនធ្លាប់​បាន​ក្នុងកាល​ពី​មុខ ហើយ​ស្រាប់​តែ​ព្រះអង្គ​បាន​កាល​ខាង​ក្រោយ​អំពី​កាល​ដែល​ផ្ចាញ់​មារ​រួច​ហើយ នេះ​ក៏​ហៅ​ថា « ញេយ្យធម៌ » ដែរ។

ដកស្រង់ចេញពីសៀវភៅ សំនួររបស់ខ្ញុំចម្លើយរបស់អ្នក
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ១២,៨៧៧ ដង)
សម្លឹ​ង​ផ្នែក​ក្នុង​នៃ​ជី​វិត​ ទើ​បគិត​រកធម៌
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៣៥,៩៧៨ ដង)
ធម៌សូត្រដាក់ទង់ និងលើកទង់ ព្រះពុទ្ធសាសនា
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៣៤៧ ដង)
ពិចារណា​ដល់​ភាព​សៅ​ហ្មង​នៃ​បុគ្គល​ក្រោធ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.04
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿