ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៨,២៨១
Today
ថ្ងៃម្សិលមិញ ១៦៧,៩៥១
ខែនេះ ៣,៨៦០,៣៧២
សរុប ២២៣,៤៥១,៩៤៧
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ៨១៩៩ ដង)

ឧបាយប្រចាំជីវិត



 
ឧបាយប្រចាំជីវិត

ដើម្បីបន្ថូរ​បន្ថយ​ចិត្ត​កុំ​ឲ្យ​លិច​លង់​ទៅ​ក្នុង​អំពើ​ទុច្ចរិត​ផ្សេងៗ គួរ​គិត​ពិចារណា​ដល់​គ្រោះថ្នាក់ ការវិនាស​អន្តរធាន​របស់​ពិភព​លោក ដែល​ទុក​ជា​ផ្ទះសំបែង​ជា​គូហា​ឬ​ជា​អន្លង់​របស់​យើង​គេ ដែល​យើង​គេ​ត្រូវ​តែ​កើត ត្រូវ​តែ​នៅ​អាស្រ័យ គេ​រត់​ចៀស​ចេញ​មិន​រួច។ ធម្មតា​អ្នក​នៅ​ក្នុង​ផ្ទះ​ដែល​ចាក់​សោ​ជាប់​មាំមួន ហើយ​ប្រហែស​ធ្វេស​មិន​នឹក​នា​ដល់​គ្រោះថ្នាក់​គិត​តែ​ដេក​សប្បាយ​ក្នុង​ផ្ទះ បណ្ដោយ​សតិ​ស្មារតី​ឲ្យ​វង្វេង​ភ្លេច​បាត់​កូន​សោ ដល់​វេលា​ភ្លើង​ឆេះ​ផ្ទះ ស្រាប់​តែ​ភ័យ​ញ័រ​ចំប្រប់​ស្លុត​ព្រលឹង​រត់​ស្រែក​អន្ទះ​សា​ទទួល​ទុក្ខ​សោក​យ៉ាង​មហិមា ដរាប​ដល់​ភ្លើង​ឆេះ​ខ្ទេច​ខ្ទី​ប្រកាច់​ស្លាប់​ក្នុង​គំនរ​ភ្លើង​នោះ។ មាន​ឧបមា​យ៉ាង​ណា​មិញ ពួក​សត្តនិករ​ក្នុង​លោក ដែល​ងោកងក់​ស្លុះស្លុង​គំនិត​ក្នុង​អំពើ​ទុច្ចរិត​ផ្សេងៗ មិន​បាន​នឹក​ដល់​គ្រោះថ្នាក់​ប្រចាំ​ជីវិត គិត​តែ​សប្បាយ​ហួស​ហេតុ​ ខុស​លំនាំ​អ្នក​ប្រាជ្ញ​ក៏​ដូច្នោះ​ដែរ។

ធម្មតា​អ្នក​ប្រាជ្ញ អ្នក​មាន​គំនិត​ប្រព្រឹត្ត​ទៅ​មុន​ជីវិត តែង​រិះ​រក​ឧបាយ​ដើម្បី​ចៀស​វាង​គ្រោះ​ថ្នាក់​ប្រចាំ​ជីវិត​ទុក​មុន​ជា​ដរាប មិន​បណ្ដោយ​ឲ្យ​ជីវិត​លឿន​ទៅ​ប៉ះទង្គុក​ពាន​ពារ​លើ​គំនរ​គ្រោះថ្នាក់​ឡើយ។ ឧបាយ​ដែល​នឹង​ចៀស​វាង​គ្រោះថ្នាក់​នោះ​មាន​តែ​មួយ​ទេ គឺ​សុចរិតធម៌ សុចរិតកាយ គឺ​មិន​បៀតបៀន​ជីវិត​របស់​ខ្លួន​និង​សត្វ​ដទៃ មិន​លួច​ប្លន់​បុត្រភរិយា​ស្វាមី​និង​ទ្រព្យ​សម្បត្តិ​របស់​ជនដទៃ​និង​មិន​ផឹក​សុរា​ជាដើម។ សុចរិត​ វាចា គឺ​មិន​និយាយ​កុហក​ភូតភរ​ញុះញង់ បំបែកបំបាក់​ចាក់​ចុច​ធ្វើ​ឲ្យ​អ្នកដទៃ​វិនាស​ជាដើម សុចរិត​ចិត្ត គឺ​មិន​គុំកួន​ព្យាបាទ​អ្នក​ដទៃ​និង​មិន​របឹងរឹង​រូស​ចចេស​ជំទាស់​នឹង​សភាវៈ​ពិត ចេះ​ជឿកម្ម​និង​ផល​របស់​កម្ម​ជា​ដើម។ បើ​បុគ្គល​ណា​មាន​សុចរិត​ធម៌នេះ​ហើយ បុគ្គល​នោះ​ជា​បណ្ឌិត​មាន​គំនិត​ល្អ មិន​បណ្ដោយ​ឲ្យ​ជីវិត​លឿន​ទៅ​ប៉ះ​ទង្គុក​ពានពារ​លើ​គំនរ​គ្រោះថ្នាក់​ឡើយ។

ឯគ្រោះថ្នាក់​នោះ មានដោយសង្ខេប​មាន​ពីរយ៉ាង​គឺ

១- គ្រោះថ្នាក់​មិន​ប្រចាំកាល
២- គ្រោះថ្នាក់​ប្រចាំកាល

១- គ្រោះថ្នាក់​មិន​ប្រចាំ​កាល​នោះ បាន​ដល់​គ្រោះថ្នាក់​របស់​សត្វ​ដូច​ជា​ក្នុង​បច្ចុប្ប​កាល​នេះ។ ក្នុង​ប្រទេស​មួយ តំបន់​មួយ​ជា​មួយ​គ្នា សត្វ​ខ្លះ​មាន​គ្រោះថ្នាក់ ខ្លះ​បាន​សុខ​ចម្រើន ជួន​កាល​ថ្ងៃខែឆ្នាំ​នេះ សត្វ​នោះ​មាន​គ្រោះថ្នាក់ ថ្ងៃ​ខែ​ឆ្នាំ​នោះ សត្វ​នោះ​មាន​គ្រោះថ្នាក់​មិន​កំណត់​កាល​កំណត់សត្វ ដូច្នេះ​ហៅ​ថាគ្រោះថ្នាក់​មិន​ប្រចាំ​កាល។

២- គ្រោះថ្នាក់​ប្រចាំកាល​នោះ បានដល់​គ្រោះថ្នាក់​ប្រចាំ​អាយុ​ផែន​ដី​យូរ​អង្វែង​ណាស់​ទើប​មាន​ម្ដង។ គ្រោះថ្នាក់​នេះ​ធំ​ក្រៃលែង​ធំ ដែល​ពាក្យ​ចាស់​ទុំ​តែង​និយាយ​ថា កើត​អន្តរធាន​ភ្លើង​ឆេះ​ទឹក​ភ្លើង​ឆេះ​ដី ភ្លើង​ប្រល័យ​កប្ប។ ក្នុង​ពេល​ភ្លើង​ប្រល័យ​កប្ប​នោះ ពួក​សត្តនិករ​ដែល​នៅ​លើ​ផែក​ដី​ទាំង​ប៉ុន្មាន​និង​នៅ​ក្នុង​ស្ថាន​សួគ៌​ទៅ​ដល់​ត្រឹម​សុទ្ធាវាសព្រហ្ម ត្រូវ​ទទួល​គ្រោះថ្នាក់​ទាំង​អស់​ចំពោះ​សត្វ​ណា​ដែល​ធ្វេស​ប្រហែស​ មិន​អើពើ​នឹង​សុចរិតធម៌ ព្រោះ​ក្នុង​ពេល​នោះ ធម្មតា​កុសលាកុសលកម្ម​និង​សង្ខារ​ត្រូវ​បែង​ចែក​សត្វ គឺ​សត្វ​ណា​ដែល​ល្មោភ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត សត្វ​នោះ​ត្រូវ​ទៅ​ជួប​ជុំ​កើតក្នុង​ពេល​នោះ​ទី​នោះ សត្វ​ណា​ដែល​បាន​ប្រព្រឹត្ត​សុចរិតធម៌​ហ្មត់ចង់​ល្អ សត្វ​នោះ​ត្រូវ​ទៅ​កើត​នៅ​កន្លែង​សុខ​ក្សេមក្សាន្ត មាន​ទៅ​កើត​ក្នុង​សុទ្ធាវាសព្រហ្ម​ជាដើម មិន​បាន​នៅ​ច្រឡូក​ច្រឡំ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ទុច្ចរិត​នោះ​ឡើយ ដូច្នេះ​ហៅ​ថា​គ្រោះ​ថ្នាក់​ប្រចាំ​កាល។ គ្រោះថ្នាក់​នេះ​កាន់​តែ​លឿន​ជិត​មក​ដល់​ហើយ ព្រោះ​តែ​ដី​ដែល​យើង​នៅ​អាស្រ័យ​សព្វ​ថ្ងៃនេះ មាន​ឈ្មោះ​តាម​អាយុ​ហៅថា ភទ្ទកប្ប មាន​ព្រះពុទ្ធ​៥​ព្រះអង្គ​ត្រូវ​ឧប្បត្តិ​កើត​ឡើង​ក្នុង​រយៈ​កាល​អាយុ​ផែន​ដី​នេះ ឥឡូវ​បរិនិព្វាន​ផុត​៤​ព្រះអង្គ​ទៅ​ហើយ គឺ​ព្រះពុទ្ធកកុសន្ធោ កោនាគមនោ កស្បបោ គោតមោ នៅសល់​តែព្រះអង្គ​អរិយមេត្តេយ្យ​មួយ​អង្គ​ទៀត​ទេ​ត្រូវ​ភ្លើង​ប្រល័យ​កប្បហើយ។

ដកស្រង់ចេញពីសៀវភៅ កប្បកថា
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៧៦៦៧ ដង)
ទឹកភ្នែកស្ត្រីប្ដីមានស្រី
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១១៣៨៥ ដង)
មាគ៌ា​ឆ្ពោះ​ទៅ​កាន់​និព្វាន
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៧១២២ ដង)
បុគ្គលល្ងង់​ខ្លៅជាប់​អន្ទាក់មច្ចុរាជ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕