30
ថ្ងៃ អាទិត្យ ទី ២៥ ខែ កុម្ភះ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច







ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១០១,២១១
Today
ថ្ងៃម្សិលមិញ ១៧៧,៣១១
ខែនេះ ៣,៩៦៣,៩០១
សរុប ៣៧៨,២៨៥,៤២៣
អានអត្ថបទ
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១០,២៤៥ ដង)

គ្រោងគំនិត ពុទ្ធក្ខេត្ត



 
គ្រោងគំនិត ពុទ្ធក្ខេត្ត

១- ពុទ្ធក្ខេត្ត​មាន​បី​គឺ ជាតិក្ខេត្ត, អាណាខេត្ត, វិសយក្ខេត្ត។ ខេត្ត ជា​មគធភាសា​ប្រែ​ថា ស្រែ, តំបន់, នាទី,.... គឺ​ភាគ​ផែន​ដី​ឬ​ភាគ​ផែន​លោក ដែល​គេ​សន្មត​បែង​ចែក​ជា​អន្លើៗ មាន​ខ័ណ្ឌ​ដោយ​រដ្ឋសភា​បញ្ញត្តិឬ​ដោយ​លោកប្បញ្ញត្តិ​ជា​សង្កាត់ៗ​កុំ​ឲ្យ​ច្រឡំ​គ្នា ព្រោះ​មាន​ច្រើន​មិនមែន​មាន​តែ​មួយ។

២- ពុទ្ធ​ក្ខេត្ត​ទី ១ គឺ​ជាតិ​ក្ខេត្ត មាន​កំណត់​ត្រឹម​តែ​មួយ​ម៉ឺន​លោក​ធាតុ, ព្រះពុទ្ធទ្រង់​បដិសន្ធិ​ជាដើម ចំពោះ​លោក​ធាតុ​ណា​មួយ ក្នុង​ក្រុម​លោក​ធាតុ​មួយ​ម៉ឺន​នោះ កម្រើក​រំពើក​ញាប់ញ័រ​បាន​តែ​មួយ​ម៉ឺន​លោក​ធាតុ​ប៉ុណ្ណោះ មិន​បាន​កម្រើក​រំពើក​ញាប់ញ័រ​ដល់​លោក​ធាតុ​ដទៃ​ឡើយ។ ពុទ្ធក្ខេត្ត​ទី២​គឺ អាណាខេត្ត​មាន​កំណត់​ត្រឹម​តែ​មួយ​សែន​ដល់​លោក​ធាតុ​ដទៃ​ឡើយ។ ពុទ្ធក្ខេត្ត​ទី​២​គឺ​ អាណាខេត្ត មានកំណត់​ត្រឹម​តែ​មួយ​សែន​កោដិលោក​ធាតុ, ព្រះពុទ្ធ​ទ្រង់​សម្ដែង​នូវ​រតនបរិត្ត​និង​ខន្ធ​បរិត្ត​ជាដើម ក្នុង​លោក​ធាតុ​ណា​មួយ​ ក្នុង​ក្រុម​មួយ​សែន​កោដិ​លោក​ធាតុ​នោះ កម្រើក​រំពើក​ញាប់ញ័រ​បាន​តែ​មួយ​សែន​កោដិ​លោក​ធាតុ​ប៉ុណ្ណោះ មិន​កម្រើក​រំពើក​ញាប់ញ័រ​ដល់​លោក​ធាតុ​ដទៃ​ឡើយ។ ហេតុ​ដូចម្ដេច​បាន​ជា​ពុទ្ធក្ខេត្ត​ទី២ គឺ​អាណា​ខេត្ត មាន​កំណត់​នាទី​មួយ​សែន​កោដិ លោក​ធាតុ​ដូច្នេះ? មានលោក​ធាតុ​លើស​ពី​មួយ​សែន​កោដិ​ទៅ​ទៀត​ឬ? ឬ​ក៏​គ្មាន​ទេ? បើ​គ្មាន​ហេតុ​អ្វី​ក៏​ចាំ​មាន​កំណត់ មាន​ខេត្ត មិន​ថា​ទាំង​អស់​តែ​ម្ដង​ទៅ? ព្រោះ​អាណា​ខេត្ត​នេះ​និយាយ​ចំពោះ​លោក​ធាតុ​ក្នុង​បច្ចុប្បន្ន​កាល មិន​មែន​និយាយ​ចំពោះ​លោក​ធាតុ ដែល​កន្លង​ផុត​ទៅ​ហើយ​នោះ​ទេ។

៣- ឱកាស​លោក មេឃ​អាកាស​នោះ​ធំ​ទូលាយ​ជា​អនន្តល្ហល្ហេវ​រក​ទី​បំផុត​ជើង​មេឃ​មិន​ឃើញ សូម្បី​ពុទ្ធញ្ញាណ​ក៏​រាវរក​មិន​ឃើញ​ដែរ។ បើ​ធំទូលាយ​យ៉ាង​នេះ លោក​ធាតុ​មួយ​សែនកោដិៗ ជា​អនន្តក៏​មិន​ចង្អៀត​មេឃ​អាកាស​ឡើយ ទាំង​បី​ខ​នេះ​ជា​គ្រាង​គំនិត សូម​វិនិច្ឆ័យ​តាម​ន័យ​នេះ​ចុះ។

ដែល​រៀបរាប់មក​នេះ​បែក​មក​អំពី​ពាក្យ​ថា​កប្ប ព្រោះ​ពាក្យ​ថា​កប្ប​នេះ ជា​ឈ្មោះ​អាយុរបស់​ផែន​ដី របស់​ឱកាស​លោក​ឬ​ជា​ឈ្មោះ​អាយុ​របស់​លោក​ធាតុ​ឬ​ចក្កវាឡ។ លោក​ធាតុ​ឬ​វាឡ​ទាំង​មួយ​សែន​កោដិ​ដែល​ជា​ខេត្ត​របស់​ព្រះពុទ្ធ​មួយ​អង្គៗ​នោះ សង្ខារ​លោក​តាក់​តែង​សាង​ឡើង​ក្នុង​ពេល​ជា​មួយ​គ្នា វិនាស​ទៅវិញ​ក្នុង​ពេល​ជា​មួយ​គ្នា គិត​តាំង​ពី​កើត​មក​ទៅ​ទល់​នឹង​ពេល​ដែល​វិនាស​ទៅ​វិញ​នោះ ច្រើន​ឆ្នាំ​ណាស់​នឹង​រាប់​ថា​មួយ​កោដិ​ឬ​មួយ​អសង្ខេយ្យ​ឆ្នាំ​ដូច្នេះ​មិន​អស់ ព្រោះ​លោក​ធាតុ​ឬ​ចក្កវាឡ​នោះ​មាន​អាយុ​វែង​ណាស់ ទើប​អ្នក​ប្រាជ្ញ​ដើម​ខ្សែ​ទាំង​ឡាយ មាន​ព្រះពុទ្ធ​ជា​ដើម សន្មត​ហៅ​ថា​កប្ប គឺ​លលោក​ធាតុ​ឬ​ចក្កវាឡ​នោះ​មាន​អាយុ​មួយ​កប្ប​ទើប​វិនាស​ទៅ​វិញ។

ក្នុង​គម្ពីរ​សំយុត្តិនិកាយ ត្រង់​តិណកដ្ឋវគ្គ មាន​សេចក្ដី​តំណាល​ថា សម័យ​មួយ​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​គង់​នៅ​ទៀប​ក្រុង​សាវត្ថី មាន​ភិក្ខុ​មួយ​រូប​ចូល​ទៅគាល់ ហើយ​ក្រាប​ទូល​សួរ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន កប្ប​មាន​កាល​វែង​ប៉ុន្មាន?

ព្រះមាន​ព្រះភាគ​ទ្រង់​ត្រាស់​ថា

ទីឃោ ខោភិក្ខុ កប្បោ សោន សុករោ សង្ខ័ាតុំ
ឯត្តកានិ វស្សានិ ឥតិ វា ឯត្តកានិ វស្សសតានិ ឥតិ
វា ឯត្តកោនិ វស្សសហស្សានិ ឥតិ វា ឯត្តកានិ
វស្សសតសហស្សានិ ឥតិ វា។

ម្នាល​ភិក្ខុ កប្ប​មាន​កាល​វែង​ណាស់ កប្ប​នោះ​មិន​ងាយ​នឹង​រាប់​ប៉ុណ្ណេះ​ឆ្នាំ​ក្ដី ប៉ុណ្ណោះ​រយ​ឆ្នាំ​ក្ដី​ ប៉ុណ្ណោះ​ពាន់​ឆ្នាំ​ក្ដីឬ​ថា​ប៉ុណ្ណេះ​សែន​ឆ្នាំ​បាន​ឡើយ។

ភិក្ខុ​នោះ​ទូល​សួរ​ទៀត​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ចុះ​ព្រះអង្គ​អាច​ធ្វើ​ពាក្យ​ឧបមា​បាន​ឬទេ?

ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា​អាច​ធ្វើ​បាន​ទើប​ទ្រង់​សម្ដែង​ឧបមាថា

សេយ្យថាបិ ភិក្ខុ មហាសេលោ បព្វតោ យោជនំ
អាយាមេន យោជនំ វិត្ថារេន យោជនំ ឧព្វេធេន
អច្ឆិទ្ទោ អសុសិរោ ឯកឃនោ គមេនំ បុរិសោ
វស្សសតស្ស វស្សសតស្ស អច្ចយេន កាសិកេន
វត្ថេន សកីសកី បរិមជ្ជេយ្យ ខិប្បតរំ ខោសោ
ភិក្ខុ មហាសេសោ បព្វតោ ឥមិនា ឧបក្កមេន បរិក្ខយំ
បរិយាទានំ គច្ឆេយ្យ ន ត្វេវ កប្បោ ឯវំ ទីឃោ ខោ
ភិក្ខុ កប្បោ។

ម្នាល​ភិក្ខុ ឧបមា​ដូច​ជា​ភ្នំ​ថ្ម​សុទ្ធ​ដ៏​ធំ មាន​បណ្ដោយ​មួយ​យោជន៍ ទទឹង​មួយ​យោជន៍ កម្ពស់​មួយ​យោជន៍ មិន​បាន​ធ្លុះ មិន​មាន​ប្រហោង ជា​ភ្នំ​តាន់ កន្លង​មួយរយឆ្នាំៗទៅ មាន​បុរស​យក​សំពត់​កាសិកៈ​មក​បោស​ភ្នំ​នោះ​ម្ដងៗ ម្នាល​ភក្ខុ ភ្នំ​ថ្ន​សុទ្ធ​ដ៏​ធំ​នោះគប្បី​ដល់​នូវ​ការ​អស់​ទៅ រេច​ដោយ​សេចក្ដី​ព្យាយាម​នេះ​ឆាប់​ជាង ឯកប្ប​មិន​ទាន់​អស់​នៅ​ឡើយ ម្នាល​ភិក្ខុ​ កប្ប​មាន​កាល​វែង​យ៉ាង​នេះ​ឯង។

ក្នុង​កាល​ជា​ខាង​ក្រោយ​មក មាន​ភិក្ខុ​មួយ​រូប​ចូល​ទៅ​គាល់​ហើយ​ក្រាប​ទូល​សួរ​ថា ដូច​មុន​ទៀត ព្រោះមាន​ព្រះភាគ​ទ្រង់​ត្រាស់​ថា

សេយ្យថាមិ ភិក្ខុ អាយសំ នគរំ យោជនំ អាយាមេន
យោជនំ វិត្ថារេន យោជនំ ឧព្វេធេន បុណ្ណំ
សាសចានំ គុឡំកាពន្ធំ តតោ បុរិសោ វស្សសតស្ស
វស្សសតស្ស អច្ចយេន ឯកមេកំ សាសបំ ឧទ្ធរេយ្យ
ខិប្បតរំ ខោ សោ ភិក្ខុ មហាសាសបរាសិ ឥមិនា
ឧបក្កមេន បរិក្ខយំ ចរិយាទានំ គច្ឆេយ្យ ន ត្វេវ
កប្បោ ឯវំ ទីឃោ ខោ ភិក្ខុ កប្បោ។

ម្នាល​ភិក្ខុ ឧបហដូច​ជា​នគរ​ដែល​ព័ទ្ធ​ដោយ​កំពែង មាន​បណ្ដោយ​មួយ​យោជន៍ ទទឹង​មួយ​យោជន៍ កម្ពស់​មួយ​យោជន៍​ពេញ​ដោយ​គ្រាប់​ស្ពៃ ជា​នគរ​គេ​បិទ​ភ្ជាប់​ដោយ​ដុំ​ដី​ស្អិត កន្លង​មួយរយឆ្នាំ​ៗទៅ មាន​បុរស​ទៅ​រើស​យក​គ្រាប់​ស្ពៃ​ដ៏​ធំ​នោះ គប្បី​ដល់​នូវ​ការ​អស់​ទៅ​រលីង​ទៅ​ដោយ​សេចក្ដី​ព្យាយាម​នេះ​ឆាប់​ជាង ឯ​កប្បមិន​ទាន់​អស់នៅ​ឡើយ ម្នាល​ភិក្ខុ​កប្បមាន​កាល​វែង​យ៉ាង​នេះ​ឯង។

ដកស្រង់ចេញពីសៀវភៅ កប្បកថា
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ១៤,៨២៣ ដង)
បញ្ហា​ផ្លូវ​ចិត្ត ជម្ងឺផ្លូវចិត្ត និងការ​ថែទាំ
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ៦៣,៤១៥ ដង)
ភិក្ខុ​យមកៈ​មានទិដ្ឋិ​អាក្រក់
ផ្សាយ : ១៦ តុលា ឆ្នាំ២០២២ (អាន: ១៨,៦៣៥ ដង)
ជុំរុំជីវិត​ប្រព្រឹត្ត​តាមធម៌
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ១៩,៨៩៨ ដង)
ពិចារណា​ទោស​នៃ​សេចក្ដី​ក្រោធ
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ៦១,៧២៨ ដង)
វិនិច្ឆ័យក្នុងរឿងគ្រហស្ថបានសម្រេចព្រះអរហត្ត
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥២,៨៦១ ដង)
ភាព​ជា​អ្នក​ដែល​គេ​ប្រដៅ​ក្រ​ និង​មាន​មិត្ត​អាក្រក់
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.53
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿