ថ្ងៃ សៅរ៍ ទី ១៩ ខែ មិថុនា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១២៤,១៤១
Today
ថ្ងៃម្សិលមិញ ១៥៧,៣០៥
ខែនេះ ៦,៩៥៣,៩៥១
សរុប ២០៣,១៤៤,១៦៧
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១៣៨២១ ដង)

ពុទ្ធសាសនា​និង​ប្រជាជនខ្មែរ



 
ពុទ្ធសាសនា​និង​ប្រជាជនខ្មែរ

ក្នុង​សម័យ​អាប់ឱន ប្រជាជនខ្មែរទាំង​ប្រទេស​បាន​ជួបប្រទះ​សេចក្ដី​ទុក្ខវេទនា​ខ្លាំង​បំផុត ថមថយ​កម្លាំង​នឹង​សាង​សេចក្ដី​ចំរើនដូចព្រេង​នាយ​ពុំបាន តែ​ទោះ​បី​ធ្លាក់​ចុះដុនដាប​ប៉ុណ្ណឹង​ក៏​ដោយ ប្រជាជនខ្មែរ​ដែល​បាន​ស្គាល់​រសជាតិ​ព្រះធម៌ថ្លៃវិសេស​ហើយ ឱបសាសនា​នេះ​ជាប់​នឹង​ខ្លួន​ទុក​តមក ស៊ូស្លាប់មិនព្រមលះបង់ចោល។ បុណ្យ​ទទួល​ព្រះបរមសារីរិកធាតុ​នឹង​ព្រះអរហន្ត​- ធាតុព្រះសារីបុត្ត​នឹង​ព្រះមហាមោគ្គល្លាន​ពី​ខែ​តុលា ព.ស ២៤៩៤ ជាពស្ដុតាង​ឲ្យ​ឃើញ​ច្បាស់​ថា ប្រជាជនខ្មែរ​ទាំង​ប្រទេសមាន​ចិត្ត​ភក្ដី​ចំពោះ​ព្រះពុទ្ធសាសនា​ស្រាប់​ហើយ។

ពុទ្ធសាសនា​ថេរវាទ​ដែលធ្លាប់​មាន​មក​ពី​សម័យ​ព្រេង​នាយ​ស្រាប់​ហើយ ក៏​ជ្រួតជ្រាប​រហ័សចូល​ទៅ​ដល់​ចិត្ត​ថ្លើម​ប្រជាជន​គ្រប់ជាន់គ្រប់ថ្នាក់ ហើយ​ធ្លាក់​ជាប់​មិនមានឥទ្ធិពលអ្វី​មួយ​មក​គាស់រំលើង​បាន​ឡើយ។ អស់​លោក​អ្នក​នាំ​ប្រទេស​ខ្មែរ ព្រះមហាក្សត្រ​ មន្ត្រី​ តូចធំ ដែល​បាន​យល់​តម្លៃ​ពុទ្ធសាសនា​មាន​ផល​ប្រយោជន៍ មាន​ហេតុផល​គ្រប់គ្រាន់​ល្មមនាំ​ខ្លួន​ទៅ​កាន់​សេចក្ដី​សុខក្សេមក្សាន្ត​បាន ក៏​ព្រមលះ​បង់សាសនា​ដទៃ​ចោល​អស់​ទៅ​ជ្រើស​សម្រាំង​យក​តែ​ពុទ្ធសាសនា​ថេរវាទ​មួយ​ប៉ុណ្ណោះ ទុកជាសម្បត្តិ​វប្បធម៌​ប្រចាំប្រទេស​ខ្មែរ​រហូត​មក​បច្ចុប្បន្នកាលនេះ។

ក្នុងសម័យអាប់ឱន ប្រជាជនខ្មែរបានពុទ្ធសាសនា​នេះ​ហើយ ជាសរណៈ​ដ៏​ឧត្ដមខ្ពង់ខ្ពស់​ជួយ​សម្រាល​លំហែ​សេចក្ដី​ទុក្ខ ដោយ​ជឿកម្ម​ផល​ច្បាស់​លាស់​ថា "​ធ្វើល្អ បាន​ល្អ ធ្វើ​អាក្រក់ បាន​អាក្រក់" ហើយ​ទូន្មាន​ប្រដៅ​ប្រៀន​កូន​ចៅ​នៅ​ឯ​ក្រោយ​ឲ្យ​ខំសាង​សេចក្ដី​ល្អ ដើម្បី​កសាង​អនាគត​ឲ្យ​បាន​រុងរឿង​ដូច​សម័យ​ព្រេង​នាយ​វិញ ទោះ​ជា​លំបាកយ៉ាង​ណា ក៏​ពេញ​ចិត្ត​រួមសុខទុក្ខ​ជា​មួយ​ពុទ្ធសាសនា ទាល់​តែ​កើត​ទៅ​ជា​សុភាសិត​ប្រចាំជាតិ​ថា " ស៊ូស្លាប់​ទៅគាប់ រសធម៌​កុំបីបង់"។
 
ដកស្រង់ចេញពីសៀវភៅ ព្រះពុទ្ធសាសនា២៥០០
ដោយ​៥០០០​ឆ្នាំ​

 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤១៨៥ ដង)
ឪពុក​ម្ដាយ​ត្រូវ​ផ្ដល់​វិជ្ជា​ជា​មត៌ក​ដល់​កូន
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៤៨៥៩១ ដង)
សារៈសំខាន់នៃគម្ពីរព្រះត្រៃបិដក
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ៩៧៧៧ ដង)
កូនត្រូវ​ជា​មនុស្ស​ស្មោះ​ត្រង់​
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ១៧៦៦៩ ដង)
វិនិច្ឆ័យ​ក្នុងសីល​បាណាតិបាត
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕