30
ថ្ងៃ ពុធ ទី ១៧ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣៨,០៥៣
Today
ថ្ងៃម្សិលមិញ ២០៧,៩២៩
ខែនេះ ៣,២៥០,១៦៩
សរុប ៣៨៩,៣៣២,៦៥៣
អានអត្ថបទ
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ១២,២៩៧ ដង)

ការ​ហ្វឹកឲ្យ​មើល​វត្ថុសម្ភារៈ​ថា​ជាបច្ច័យ ទំនុកបម្រុង មិនមែន​ជា​គោលដៅ



 
ការ​ហ្វឹកឲ្យ​មើល​វត្ថុសម្ភារៈ​ថា​ជាបច្ច័យ
ទំនុកបម្រុង មិនមែន​ជា​គោលដៅ

- មាន​ករណី​ជំទាស់​ថា ការ​បដិបត្តិធម៌ គឺ​តាំងនៅ​ក្នុង​សភាព​សន្ដោស​មែន​ទេ? តែ​ដំណើរ​ជីវិត​តាម​ផ្លូវ​លោក ត្រូវ​តែ​មាន​វត្ថុ របស់​របរ​មក​ទំនុក​បម្រុង​ធ្វើ​ឲ្យ​សម្បូរ​បែប។ ដូច្នោះ​ក្នុង​រឿង​នេះ ពិបាក​ឲ្យ​ក្មេង​បែង​ចែក​បាន​ណាស់។

- ឆ្លើយៈ មិន​លំបាក​ទេ ព្រះពុទ្ធសាសនា ព្រម​ទទួលថា​សម្ភារៈ​​ជា​របស់​សំខាន់ ថែម​ទាំង​មាន​ពាក្យ​បង្រៀន​ច្រើន​បែប​យ៉ាង ឲ្យ​មាន​សេចក្ដី​ព្យាយាម ប្រឹង​ប្រែង​ក្នុង​ការ​ស្វែង​រក​ទ្រព្យ​សម្បត្តិ​ឲ្យ​បាន​ច្រើនៗ​ទៀត​ផង។ តែ​រឿង​អាកប្បកិរិយា​ចំពោះ​វត្ថុ​សម្ភារៈ​ទាំង​នោះ ទើប​ជា​រឿង​សំខាន់។

- យើង​មិន​បាន​ប្រើ​វត្ថុ​សម្ភារៈ​ត្រឹម​តែ​បាន​ការ​តប​ស្នង គឺ​សេចក្ដី​សុខ ដែល​បណ្ដាល​ពី​ការ​បរិភោគ​ប្រើប្រាស់​ប៉ុណ្ណោះ​ទេ។ តែ​យើង​មាន​អាកប្បកិរិយា​ចំពោះ​វត្ថុ​ទាំង​នោះ​ថា ជា​របស់​ចាំបាច់​យើង​ត្រូវ​អាស្រ័យ​វត្ថុ​ទាំង​នោះ ទើប​ហៅ​ថា បច្ច័យ គឺ​ជា​គ្រឿងទំនុក​បម្រុង​ឲ្យ​មាន​សមត្ថភាព ក្នុង​ការ​ធ្វើ​នូវ​របស់​អ្វី​មួយ​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​ទៀត​បាន ដូច​ជា បើ​យើង​សិក្សា​ដោយ​គ្មាន​វត្ថុ​សម្ភារៈ​តើ​នឹង​សិក្សា​បាន​យ៉ាង​ណា តែ​ចំណុច​សំខាន់​មិន​មែន​បញ្ចប់​នៅ​ត្រឹម​តែ​ការ​បាន​នូវ​វត្ថុ​សម្ភារៈ។ វត្ថុ​សម្ភារៈ​មិន​មែន​ជា​គោល​ដៅ តែ​ជា​បច្ច័យ ជា​មធ្យោបាយ តែ​មិន​មែន​ទី​បញ្ចប់។

- ពេល​នេះ​វត្ថុ​សម្ភារៈ ​ជាមធ្យោបាយ ជា​គ្រឿង​ទំនុក​បម្រុង យើង​អាស្រ័យ​វា​ដើម្បី​ឈាន​ទៅ​កាន់​វត្ថុ​ដែលល្អ​ស្អាត ឬ​ដើម្បី​ការ​កសាង​ដែល​បរិបូណ៌​ដោយ​គុណភាព។ ត្រង់​នេះ​ឯង​ទើប​ជា​រឿង​សំខាន់​ យើង​ស្វែង​រក​វត្ថុសម្ភារៈ​មក​ក៏​ពិត តែ​ជា​មួយ​អាកប្បកិរិយា ដែល​មាន​គោល​បំណង​យ៉ាង​ច្បាស់​លាស់ ទើប​វត្ថុ​ជា​គ្រឿង ទំនុក​បម្រុង ដែល​ជា​មូល​ដ្ឋាន​នាំ​ឲ្យ​សម្រេច​ការ​កសាង​របស់​ដែល​ល្អ​ស្អាត របស់​ដែល​ប្រសើរ​ខ្ពង់ខ្ពស់​ក្រៃ​លែង​ឡើង។

- យ៉ាង​តិច​បំផុត បើ​យើង​សម្លឹង​មើល​វត្ថុ ឬ​សេដ្ឋកិច្ច​ដែល​ជា​បច្ច័យ កាល​បើ​យើង​មាន​វត្ថុ​ច្រើន យើង​ក៏​បាន​ប្រើវា​ជួយ​ដល់​សង្គមឲ្យ​មាន​សេចក្ដី​សុខ ចម្រើន​រុងរឿង។ មិន​មែន​ថា មាន​វត្ថុ​សម្ភារៈ​ច្រើន​ប្រើ​សម្រាប់តែ​ខ្លួន​ឯង​ជា​ធំ ស្រវឹង​វង្វេង​តែ​ប៉ុណ្ណឹង​នោះ​ទេ។ អាកប្បកិរិយា​យ៉ាង​នេះ ទើប​ជា​រឿង​សំខាន់ ហើយ​ក៏​កើត​សេចក្ដី​រលឹក​ដឹង​ដែល​ល្អ​ស្អាត និង បែបបទ​នៃ​ជីវិត​ក្នុង​សង្គម​មនុស្ស ក៏​មាន​សម្ពន្ថ​ភាព​អនុគ្រោះ​ដល់​គ្នា ដើម្បី​ឲ្យ​បាន​នូវ​វត្ថុ​បំណង​ដែល​ល្អ​ស្អាត​ក្រៃលែង​ឡើង​ទៅ។ អរិយធម៌​នេះ គឺ​ជា​អរិយធម៌​ពិតរបស់​មនុស្ស។

- ទើប​ត្រូវ​តែ​ហ្វឹកហាត់​ចាប់​ពី​ឥឡូវ​នេះ​ទៅ គឺ​ឲ្យ​សម្លឹង​វត្ថុ សម្ភារៈ ឬ​សេដ្ឋកិច្ច​ថា​ជា​បច្ច័យ មិន​មែន​សម្លឹង​ក្នុង​ន័យ​ថា ជា​គោល​ដៅ​នោះ​ទេ។ បើ​មនុស្ស​សម្លឹង​សម្ភារៈ​ថា​ជា​គោល​ដៅ ក៏​ព្យាយាម​រក​វត្ថុ​សម្ភារៈ​នោះ​ឲ្យ​ច្រើនៗ ហើយ​ស្រវឹង​វង្វេង​ក្នុង​រឿង​ត្រឹម​តែ​ប៉ុណ្ណោះ ហើយ​បាន​ត្រឹម​ប្រកួតប្រជែង​ដណ្ដើម​គ្នា​តែ​ប៉ុណ្ណោះ។

១- ព្យាយាម​ស្វែង​រក​ទ្រព្យ​ឲ្យ​បាន​ច្រើន ដើម្បី​បរិភោគ​ប្រើប្រាស់​តែ​ខ្លួន​ឯង ប៉ុន្មាន​ក៏​មិន​ល្មម​ដែរ។
២- ប្រកួត​ប្រជែង​បៀតបៀន​គ្នា។
៣- អរិយធម៌​អាប់ឱន មិន​ចម្រើន​លូតលាស់​បាន​ឡើយ។

- តែ​បើ​សម្លឹង​វត្ថុ​សម្ភារៈ​ជា​បច្ច័យ គេ​នឹង​អាច​កំណត់​ព្រំដែន​នៃ​ការ​បរិភោគ​ប្រើប្រាស់ បន្ទាប់​ពី​នោះ បើ​មាន​ច្រើន ក៏​អាច​យក​ទៅ​ជួយ​ទំនុក​បម្រុង កសាង​សង្គម​ក្នុង​អំពើ​ល្អ។

- គ្រប់​យ៉ាង​ក្នុង​លោក​នេះ ទាំង​វត្ថុ និង នាម​ធម៌ ជាបច្ច័យ​ដល់​គ្នា​នឹង​គ្នា មាន​សម្ពន្ធ​ភាព​ក្នុង​ការ​ទំនុក​បម្រុង​គ្នា​ក្នុង​គ្រា​ដំបូង​បំផុតឬ​ថា ក្នុង​ថ្នាក់​ដែល​ជា​មូល​ដ្ឋាន។ មនុស្ស​យើង​ត្រូវ​ការ​សម្ភារៈ​ដើម្បី​មក​ទំនុក​បម្រុង​ជីវិត បើ​យើង​មិន​មាន​វត្ថុ យើង​ក៏​មិន​អាច​មាន​ជីវិត​ល្អ​ប្រសើរ​ និង​ ជា​សុខ​មិន​បាន យើង​ត្រូវ​អាស្រ័យ​សម្ភារៈ​ទាំង​នោះ តែ​មិន​ឈប់​ត្រឹម​នោះ មិន​ស្រវឹង​វង្វេង​ក្នុង​វត្ថុ​សម្ភារៈ​នោះៗ។ បើ​យើង​យក​វត្ថុ​សម្ភារៈ​ទាំង​នោះ​ជា​គោល​ដៅ​បញ្ចប់ យើង​នឹង​ត្រូវ​មាន​បញ្ហា​យ៉ាង​ពិត​ប្រាកដ។ តែ​បើ​យើង​មាន​វត្ថុ​សម្ភារៈ ហើយ​ដឹង​ច្បាស់​ថា វា​ជា​គ្រឿង​ជួយ​ទំនុក​បម្រុង យើង​នឹង​ធ្វើ​ដំណើរ​ទៅ​មុខ ជួយ​ជា​សេចក្ដីសុខ​ដល់​សង្គម និង កសាង​នូវ​អ្វី​ដែល​ល្អ​ស្អាត ទាំង​ផ្លូវ​ចិត្ត និង ផ្លូវ​បញ្ញា សន្ដោស​និងការ​ចូលចិត្ត​ក្នុង​ការ​បដិបត្តិ​យ៉ាង​នេះ។

ដកស្រង់​ចេញ​ពី​សៀវភៅ សុភមង្គល​គ្រួសារ​ជាសន្តិសុខ​សង្គម
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២២ មករា ឆ្នាំ២០២៣ (អាន: ៥១,២៨៥ ដង)
ចង់បានសុខដោយល្ងង់ នាំឲ្យលង់ក្នុងទុក្ខ
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ២១,៩១៣ ដង)
ប្រយោជន៍​នៃ​ព្រះ​ពុទ្ធ​សាសនា​
ផ្សាយ : ២១ មីនា ឆ្នាំ២០២៤ (អាន: ១៨,២៧៧ ដង)
គុណ​របស់​ព្រះសម្មាសម្ពុទ្ធ
ផ្សាយ : ៣១ សីហា ឆ្នាំ២០១៩ (អាន: ២៧,៨១២ ដង)
ការ​ត្រៀម​ខ្លួន​ទុក​ជាមុន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២២ (អាន: ៩,៤៥៩ ដង)
កាលតថាគតកើតជាទន្សាយត្រាច់ទៅក្នុងព្រៃ
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៧៨,៥៧៧ ដង)
ពុទ្ធគយា (កន្លែងព្រះពុទ្ធបានត្រាស់ដឹង)
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.68
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿