30
ថ្ងៃ អង្គារ ទី ១៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧៨,២០៣
Today
ថ្ងៃម្សិលមិញ ២៤៦,៥១៧
ខែនេះ ៣,១៨២,៣៩០
សរុប ៣៨៩,២៦៤,៨៧៤
អានអត្ថបទ
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ៦៨,៧៣៤ ដង)

ជីវិត​ដែល​មិន​ត្រូវ​ប្រមាទ



 
ជីវិត​ដែល​មិន​ត្រូវ​ប្រមាទ

-​សួរៈ ការ​នឹក​ដល់​សេចក្ដីស្លាប់របស់​បុគ្គល​ជា​ទីស្រឡាញ់ដូច​ជា មាតា បិតា នឹង​បាន​មក​ជា​មរណានុស្ស​តិត​ទៅ កូន​ចៅ ត្រូវ​ធ្វើ​យ៉ាង​ណា​ក្នុង​ដំណើរ​ជីវិត?

-ឆ្លើយៈ មាន​ច្រើន​ផ្លូវ​ ប្រការ​ដំបូង​ជា​គោល​ទូទៅ មិន​ចំពោះ តែ​មាតា បិតា។ តែ​សម្រាប់​មាតា បិតា ធ្វើ​ឲ្យ​រំជួល​ចិត្ត​យ៉ាង​ខ្លាំង ព្រោះធ្លាប់​ប្រសព្ធ​ជិត​ដិត។ គោល​សំខាន់​គឺ​មិន​ត្រូវប្រមាទ​គ្រប់​ជីវិត គឺ​យ៉ាង​នេះ គឺ​មិន​មាន​ការ​ទៀង​ទាត់​ពិត​ប្រាកដ​មាន​កើត​មាន​រលត់។ ព្រោះ​ហេតុ​នោះ យើង​ប្រមាទ​មិន​បាន បើ​មាន​អ្វី​ត្រូវ​ធ្វើ​គួរ​រួតរះ​ធ្វើ​កុំ​បង្អង់។

-​សូម្បី​តែ​ការ​បដិបត្តិ​ចំពោះ​មាតាបិតា ពេល​ខ្លះ​យើង​គិត​ថា លោក​ទើប​តែ​មាន​អាយុ​ប៉ុណ្ណឹង លោក​អាច​រស់​នៅ​បាន​ច្រើន​ឆ្នាំ​ទៀត យើង​ក៏​ព្រងើយៗ ចង់​ធ្វើ​អ្វី​ក៏​ចេះ​តែ​លើក​ថា ចាំ​ពេល​នេះ ពេល​នោះ​ក៏​បាន ធ្វើ​យ៉ាង​នេះ​ពេល​ដែល​ឪពុក​ម្ដាយ​លះ​លោក​យ៉ាងទាន់​ហន់​នោះ ក៏​បាន​នូវ​សេចក្ដី​សោក​ស្ដាយ ខូច​ចិត្ត។ យើង​មិន​គួរ​ឡើយ ពេល​នោះ​យើង​មាន​ឱកាស គួរ​តែ​ប្រញាប់​ប្រញាល់​តប​ស្នង​សងគុណ​លោក និង មើល​រក្សា​លោក មិន​គួរ​បណ្ដែត​បណ្ដោយ​ដែល​សំដែង​ឲ្យ​ឃើញ​ថា នៅ​ក្នុង​សេចក្ដី​ប្រមាទ។ ចំណែក​សម្រាប់​យើង​ខ្លួន​ឯង គឺ​ត្រូវ​ប្រញាប់​ប្រញាល់​កិច្ចនាទី ព្រោះ​ជីវិត​ប្រមាណ​មិន​បាន។

-​ប្រការ​ទី២ ជា​រឿង​ដែល​ទាក់ទង​ទៅ​នឹង​ខ្លួន​លោក​នោះ​ឯង គឺ ការ​ស្លាប់​របស់​ឪពុកម្ដាយ ធ្វើ​ឲ្យ​នឹក​សេចក្ដី​ល្អ​របស់​គាត់​ដែល​ជា​គ្រឿង ដាស់​តឿន​ចិត្ត ក្នុង​ការ​ប្រព្រឹត្ត​បដិបត្តិ​ក្ដី ក្នុង​ការ​ជំរុញ​ទឹក​ចិត្ត​ក្ដី ក៏​ជារឿង​ដែល​ទាក់​ទង​ជា​មួយ​ការ​រលឹក​ដល់​គុណ​គឺ សេចក្ដី​ល្អ​របស់​លោក ហើយ​លើក​តម្កើង បូជា​គុណ​ដោយ​ការបដិបត្តិ ដើម្បី​ឲ្យ​សម្រាច​ជា​ប្រយោជន៍ ដែល​ជា​ប្រការ​មួយ។

-​ពេល​ខ្លះ យើងរលឹក​ដល់​គុណគឺ​សេចក្ដី​ល្អ​របស់​លោក នឹក​ដល់​ឧបការគុណ​ដែល​លោក​ធ្វើ​ចំពោះ​យើង ធ្វើ​ឲ្យ​ចិត្ត​សោកសៅ​អាឡោះ អាល័យ។ ដូច្នេះ​ត្រូវ​មាន​ការ​រលឹក​ទី​២ គឺ​រលឹក​ដល់​ធម៌​រលឹក​ដល់​មនុស្ស​ស្លាប់ ក៏​រលឹក​ដល់​គុណ​គឺ​សេចក្ដី​ល្អ​របស់​លោក ធ្វើ​ឲ្យ​កើត​ការ​សោក​សៅ អាឡោះ​អាល័យ ធ្វើ​ឲ្យ​ចិត្ត​សៅហ្មង តែ​កាល​រលឹក​ដល់​សេចក្ដីស្លាប់ ក៏​បង្អោន​ចិត្ត​ទៅ​រក​ធម៌ គឺ​នឹក​ដល់​ការ​ពិត​នៃ​ជីវិត​ឲ្យ​ឃើញ​ថា ជាអនិច្ចំ របស់​ទាំង​ឡាយ​សុទ្ធ​តែ​មាន​ការ​ផ្លាស់​ប្ដូរ​ប្រែប្រួល​មិន​ទៀង ជា​យ៉ាង​នេះ​គ្រប់​គ្នា ជា​រឿង​ធម្មតា​នៃ​សង្ខារធម៌។ មិន​ចំពោះ​តែ​លោកឪពុក​អ្នកម្ដាយ​របស់ យើង​តែប៉ុណ្ណោះ​ទេ ជន​ដទៃ​ក៏​ត្រូវ​យ៉ាង​នេះ គ្រប់​ជីវិត​ជា​យ៉ាង​នេះ​ពិចារណា​យ៉ាង​នេះ ហើយ​អាច​បង្អោន​ចិត្ត​ទទួល​ការ​ពិត ឬសច្ចធម៌​បាន ក៏​អាច​បន្ថយ​សេចក្ដី​សោកសៅ​ពី​ក្នុង​ចិត្ត​បាន ហើយ​បង្អោន​ទៅ​ក្នុង​ផ្លូវ​បញ្ញា គឺ​យល់​ពី​ការ​ពិត​ដែល​ជា​សច្ចធម៌ ជា​ការ​ព្រម​ទទួល​ដោយ​បញ្ញា មិន​មែន​ព្រម​ទទួល​ដោយ​បង្ខំ​នោះ​ទេ។

-​ការ​ដឹង​សេចក្ដី​ពិត ដឹង​សច្ចធម៌ ចិត្ត​ក៏​បាន​ធូរ​ស្រាល​រសាយ​នូវ សេចក្ដី​សោកសៅ ទៅ​ហើយ​ផ្សារ​ភ្ជាប់​នឹង​ការពិចារណា​របស់​ដែល​មាន​តម្លៃ ពិត​ប្រាកដ​នៃ​ជីវិត​គឺ​អ្វី? ជីវិត​របស់​លោក​ត្រូវ​បែកធ្លាយ​ទៅ ហើយ​របស់​ពិត​ដែល​ស្ថិត​នៅ គឺ​គុណធម៌ សេចក្ដី​ល្អ​ដែល​ជា​របស់​មាន​ប្រយោជន៍ ដែល​លោក​បាន​ធ្វើ​ទុក។

-​ការ​រលឹក​មាន ២​យ៉ាង​គឺ រលឹក​ដល់​អ្នក​ស្លាប់ និង រលឹក​ដល់​សេចក្ដី​ស្លាប់ ដែល​ទាំង​អស់​នោះ មក​បញ្ចប់​ត្រឹម​ធម៌​ទាំង​នោះ​ឯង។ បើ​ពិចារណា​យ៉ាង​នេះ នឹង​ធ្វើ​ឲ្យ​រសាយ​ការ​សៅហ្មង បន្ទោបង់​នូវ​សេចក្ដី​សោក និង នៅ​សល់​តែ​គុណធម៌​ទាំង​ឡាយ ដែល​លោក​បាន​ធ្វើ​ហើយ ជ្រួតជ្រាបសព្វ​ចិត្ត​សន្ដាន​របស់​យើង និង នាំ​ឲ្យ​មក​បដិបត្តិ​ដើម្បី​បាន​ជា​ប្រយោជន៍ យ៉ាង​ហោច​ក៏​បាន​ជា​គ្រឿង​ដាស់​តឿន​ចិត្ត​របស់​កូនៗ​ឲ្យ​ប្រព្រឹត្ត ល្អ​តទៅ។

ដកស្រង់​ចេញ​ពី​សៀវភៅ សុភមង្គល​គ្រួសារ​ជាសន្តិសុខ​សង្គម
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១ (អាន: ៧១,៧៩៣ ដង)
តើម៉ែធម៌ ឬម៉ែចិញ្ចឹម និង ម៉ែបង្កើតមួយណាមានគុណជាង ?
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៩០៣ ដង)
តួនាទី​មិត្ត​ល្អ ៥​សិក្ខាបទ
ផ្សាយ : ២៩ តុលា ឆ្នាំ២០២០ (អាន: ១៨,៨៦០ ដង)
ខ្លួន​ជា​ទីស្រឡាញ់​នៃ​ខ្លួន​ឯង
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ៩,៥៧៨ ដង)
បុណ្យ​ត្រេក​អរក្នុង​ផ្នួស​ត្រឹម​៧​ថ្ងៃ​
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ២៦,៨៤៣ ដង)
ទស្សនគតិ​របស់​ពុទ្ធសាសនិក​បុគ្គល
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.13
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿