30
ថ្ងៃ សុក្រ ទី ០១ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច







ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៣,៨៤១
Today
ថ្ងៃម្សិលមិញ ១៨៨,៦៣៥
ខែនេះ ១៣,៨៤១
សរុប ៣៧៩,៣០០,៥៣៤
អានអត្ថបទ
ផ្សាយ : ០៣ វិច្ឆិកា ឆ្នាំ២០២២ (អាន: ២២,៥៨២ ដង)

ការ​សង្រួម​ក្នុង​បាតិមោក្ខ



 
ការ​សង្រួម​ក្នុង​បាតិមោក្ខ

ធម៌​ដែល​ជា​ដើម ជា​ប្រធាន​ របស់​ភិក្ខុ ជា​គ្រឿង​ហាម​ឃាត់ គ្រឿង​ការពារ នូវ​មារយាទ​អាក្រក់ ដែល​កើត​ឡើងដោយ​កាយ ឬ​វាចា, អាចញ៉ាំង​បុគ្គល​អ្នក​រក្សា​ឲ្យ​រួច​ចាក​អបាយ​ទុក្ខ​បាន ហៅ​ថា បាតិមោក្ខ សេចក្ដី​សង្រួម, សេចក្ដី​រវាំង, សេចក្ដី​ប្រុង​ប្រយ័ត្ន មិន​ហ៊ាន​កន្លង​ល្មើស​នូវ​អាបត្តិ​ទាំង​ ៧ កង​ ហៅ​ថា សំវរៈ រួម​ពាក្យ​ទាំង​ ២ ម៉ាត់​ចូល​គ្នា​ជា បាតិមោក្ខសំវរៈ ប្រែ​ថា ការ​សង្រួម​ក្នុង​ បាតិមោក្ខ ។

បាតិមោក្ខ​នេះ​បើ​សំដែង​ដោយ​សេចក្ដី ក៏​គឺ​ជា​ឈ្មោះ​បាលី​ដែល​រួបរួម​សិក្ខាបទ​ពុទ្ធប្បញ្ញត្តិ ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​តែង​តាំង​ឡើង សម្រាប់​ឲ្យ​ភិក្ខុ​សិក្សា​ជា​ខាង​ដើម​នៃ​ការ​ប្រព្រឹត្ត​ព្រហ្មចរិយៈ មាន​ពុទ្ធានុញ្ញាត​ឲ្យ​សូត្រ​ក្នុង​ទី​ប្រជុំ​សង្ឃ​គ្រប់ៗ​កន្លះ​ខែ, បើ​សំដែង​ដោយសម្លឹង​យក​បុគ្គល​អ្នក​រក្សា ក៏បាន​ជា ២ យ៉ាង​ គឺ ភិក្ខុ​ប្បាតិមោក្ខ១, ភិក្ខុនី​បាតិមោក្ខ ១, ភិក្ខុ​បាតិមោក្ខ​មាន​សិក្ខាបទ ២៧៧, ភិក្ខុនី​បាតិមោក្ខ​មាន​សិក្ខាបទ ៣១១។ សេចក្ដី​ល្មើស ឬ​ទោស​ដែល​កើត​ព្រោះ​សេចក្ដី​ល្មើស​នឹង​វិនយប្បញ្ញត្តិ ដែល​ព្រះសម្ពុទ្ធ​ទ្រង់​ហាម ហៅ​ថា អាបត្តិ, អាបត្តិ​នេះ បើ​សំដែង​តាម​ន័យ​ដែល​មក​ក្នុង​បាតិមោក្ខ មាន ៥ កង​គឺ ៖


១- បារាជិក
២- សង្ឃាទិសេស
៣- បាចិត្តិយៈ
៤- បាដិទេសនីយៈ
៥- ទុក្កដ

តាមន័យ​ក្រៅ​ពី​បាតិមោក្ខ មាន​៧​កង​គឺ៖

១- បារាជិក
២- សង្ឃាទិសេស
៣- ថុល្លច្ច័យ
៤- បាចិត្តិយៈ
៥- បាដិទេសនីយៈ
៦- ទុក្កដ
៧- ទុព្ភាសិត។

បារាជិក​នោះ បើ​ភិក្ខុ​ត្រូវ​ហើយ រមែង​ដាច់​ចាក​ភាវៈ​ជា​ភិក្ខុ​មិន​មែន​ជា​សមណៈ មិន​មែន​ជា​សក្យបុត្រ ចាល​ចាញ់​ព្រះពុទ្ធ​សាសនា មិន​មាន​សំវាស គឺ​រួម​ធ្វើ​សង្ឃ​កម្ម​ជា​មួយ​នឹង​សង្ឃ​ត​ទៅ​មិន​បាន ឥត​ផ្លូវ​កែ​ខ្លួន​ឲ្យ​ត្រឡប់​ជា​ភិក្ខុ​ឡើង​វិញ​បាន​ឡើយ។

- បឋមបារាជិក បើ​ភិក្ខុ​ត្រូវ​ហើយ ប្រៀប​ដូច​បុរស​កំបុត​ក្បាលមិន​អាច​នឹង​រស់​នៅ​ដោយ​ការ​ភ្ជាប់​សរីរៈ​ឡើង​វិញ​បាន។

- ទុតិយបារាជិក ដូច​ស្លឹកឈើ​ទុំ​ជ្រុះ​ចាក​ទង មិន​ត្រឡប់​លូតលាស់​ខៀវ​ខ្ចី​ឡើង​វិញ​បាន។

- តតិយបារាជិក ដូច​ថ្ម​តាន់​បែក​ចេញ​ជា​ពីរ​ភាគ នឹង​ត​ឲ្យ​ជិត​ស្និទ្ធ​ដូច​ដើម​ឡើង​វិញ​មិន​បាន។

- ចតុត្ថ​បារាជិត ដូច​ដើម​ត្នោត​កំបុត​ក មិន​គួរ​នឹង​ដុះ​ល្អ​ឡើង​វិញ​បាន។
ចំណែក​អាបត្តិ​ដទៃ​ក្រៅ​ពី​បារាជិក នៅ​មាន​ផ្លូវ​កែ​ខៃ​បាន​ដូច​អាបត្តិ​សង្ឃា​ទិសេស បើ​ភិក្ខុ​ត្រូវ​ហើយ ត្រូវ​ធ្វើ​បរិវាសកម្ម​ទើប​រួច​ទោស​នោះ​ ។ អាបត្តិ​ ៥ កង​ទៀត បើ​ភិក្ខុ​ត្រូវ​ហើយ​ត្រូវសំដែង​ចំពោះ​មុខ​សង្ឃ គឺ​ភិក្ខុ​តាំងពី ៤ រូប​ឡើង​ទៅ, ចំពោះ​គណៈ គឺ​ភិក្ខុ ២ រូបឬ ៣ រូប, ចំពោះ​បុគ្គល​ គឺ​ភិក្ខុ​ ១ រូប ទើប​រួច​ចាក​ទោស​នោះ​បាន។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ៣០,៦៥២ ដង)
សេច​ក្ដី​ទុក្ខ​សោក​ កើត​អំពី​សេចក្ដី​ស្រលាញ់
ផ្សាយ : ១៥ មករា ឆ្នាំ២០២៤ (អាន: ៥២,៧១៧ ដង)
បញ្ហាក្នុងជីវិតអាស្រ័យលោភៈ
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៩៩,១៨៤ ដង)
កន្លែងសុខនៅនឹងចិត្តរបស់យើង
ផ្សាយ : ២៣ មិថុនា ឆ្នាំ២០២១ (អាន: ១២,៤៩៨ ដង)
ចៅ​ស្រី​​ជា​ទី​ស្រ​ឡាញ់​របស់​នាង​វិ​សា​ខា​ធ្វើ​មរ​ណ​ភាព
ផ្សាយ : ១៦ កុម្ភះ ឆ្នាំ២០២៤ (អាន: ៣,៩៤៤ ដង)
សក្កទេវរាជថ្វាយបង្គំអ្នកមានសីល
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.72
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿