ថ្ងៃ អង្គារ ទី ១៨ ខែ ឧសភា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៣១,៦៣១
Today
ថ្ងៃម្សិលមិញ ១៥៣,៧២៣
ខែនេះ ៣,២០៧,៩០២
សរុប ១៩៣,៧៦៣,២១៩
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៦០៧៨ ដង)

ជីវិតរបស់​មនុស្សយើង រមែងតែង​តែមាន​នូវបញ្ហា​ជារឿយៗ



 
ខ្លឹមសារនៃជីវិត​

ជីវិតរបស់​មនុស្សយើង រមែងតែង​តែមាននូវបញ្ហា​ជារឿយៗ បន្តិច​រឿង​នេះ បន្តិច​រឿងនោះ ដោយច្រើនគឺ   បញ្ហាតាមផ្លូវចិត្តហ្នឹងឯង បើយើង​​មិន​មាន​ធម៌​សម្រាប់  ដោះ​ស្រាយ​​ទេ វារមែងមានការ​លំបាក​តាន​តឹងក្នុង​ចិត្ត​ជា   ពិត​ប្រាកដ​ ហើយ​វា​​អាច​​គ្រប​សង្កត់ចិត្ត​បានយូរទៀតផង។

ប្រៀបបី​ដូចអ្នក​បើករថយន្ត​ទៅ​ផ្លូវឆ្ងាយ បើមិន មាន​នូវ​គ្រឿង​ឧបករណ៍​សម្រាប់​​ជួស​ជុល កែខៃ​​នៅពេល រថយន្តខូច ឬ  ធ្លាយ​កង់ទេនោះ លុះ​ដល់​រថយន្ត​ខូច ឬ ធ្លាយ​កង់ ក៏រមែងមាន​ការលំបាក​ច្រើនក្នុង​ដំណើ​រផ្លូវ ប៉ុន្តែ បើ​យើង​មាននូវគ្រឿង​បន្លាស់ និង មាន​នូវឧបករណ៍​ផ្សេងៗ ដែលទុក​សម្រាប់​​ប្រើប្រាស់​នៅពេលដែល​រថយន្ត មាន​បញ្ហាអ្វី​ណាមួយនោះ យើងក៏​កក់ក្តៅ​ក្នុងចិត្ត​ហើយ ប្រសិនបើ​រថយន្ត​មាននូវបញ្ហា​ពិតមែន ដូចជា​ធ្លាយកង់ ជា​ដើម យើង​ក៏មិនមាន​ទុក្ខលំបាក​អ្វីពេក​នោះដែរ  ព្រោះ យើងអាច​ដោះ​ស្រាយ​​បាន សេចក្តីនេះ​យ៉ាងណា ក្នុងជីវិត  របស់​យើងម្នាក់ៗ គឺដូច​គ្នា បើ​យើង​មិនមាន​នូវធម៌ជា គ្រឿង​សម្រាប់​កក់ក្តៅ​ក្នុងចិត្តទេ ដល់ពេល​មាន​បញ្ហា​​កើត​ឡើង ក៏ជា​ទុក្ខ​ក្រៀម​ក្រំលំ​បាកលំ​បិនក្នុងចិត្ត​ក្រៃលែង។

យើង​បាន​សិក្សាព្រះធម៌ តាមរយៈ​នៃការអាន សៀវភៅ និងតាមរយៈ​នៃការ​ស្តាប់ ​នាំឱ្យកើតការយល់ដឹង  ក្នុង​រឿងពិត​ទាំងឡាយ​របស់ជីវិត យើងក៏​បានធូរ​ចិត្ត​ស្រាក  ស្បើយ​ពីការ​តាន​តឹងច​ង្អៀត​ចង្អល់ សេចក្តី​កង្វល់​ក្នុង​បញ្ហា  ជីវិត​ពិតជា​ដោះ​ស្រាយ​បាន ។

រឿងរ៉ាវផ្សេង​ៗក្នុងជីវិត ជា​វិបត្តិ​ជា​ឧបសគ្គ​វា​នៅ  តែកើត​មានជាធម្មតា ប៉ុន្តែ​វា​​មិនមាន​ពិស​ក្តៅជ្រាប​ចូល ទៅក្នុង​​ចិត្ត​ឡើយ ព្រោះ​មាន​ធម៌នៅ​ក្នុងចិត្ត​របស់​យើង  ដែលថា​មានធម៌ គឺ មានការ​យល់ដឹងនូវ​សេចក្តីពិត​របស់​​ជីវិត ។

ការសិក្សា​ព្រះធម៌ វាមាន​ប្រយោជន៍​នៅត្រង់​ការ យល់ដឹង​នូវសេចក្តី​ពិតរបស់​ជីវិត​ហ្នឹងឯង ព្រោះ​មានការ  យល់​ដឹងនេះ​ហើយ ទើបយើង​មាន​សេចក្តី​ស្ងប់រម្ងាប់  ចំពោះ​មុខនៃឧបសគ្គ ចំពោះមុខ​នៃវិបត្តិ​ផ្សេងៗ​ក្នុង​ជីវិត ។ ចិត្តស្ងប់​រម្ងាប់ធ្វើ​ឱ្យយើងរឹងរឹត​តែឆ្លាត តែបើចិត្ត​ខឹងក្រោធ  វិញ វារមែងធ្វើឱ្យ​យើងទៅជា​មនុស្សល្ងង់មួយរំពេច ។ 

ពុទ្ធបរិស័ទ​ទាំងឡាយ បានពេញ​ចិត្តក្នុងការ​សិក្សា ស្តាប់នូវ​ព្រះធម៌ជាប្រចាំ ព្រោះបាន​ស្ងប់ចិត្តសម​គួរទៅ តាមការ​យល់ដឹង ។ រឹងរឹត​តែយល់ដឹង ប្រយោជន៍ គឺ  សេចក្តីស្ងប់ចិត្ត​ក៏រឹងរឹត​តែចម្រើន ដូច្នេះ​ទើបពុទ្ធបរិស័ទ  មិន​ធុញទ្រាន់​នឹងការក្រេបរសរបស់ព្រះធម៌ឡើយ ។

ពុទ្ធបរិស័ទ​បានយល់​ដឹងអំពីជីវិត គឺ ពុទ្ធ​បរិស័ទ​មាន  ការ​ចម្រើន​ទៅ​ដោយ​គុណ​ធម៌ ព្រោះ​គុណ​ធម៌ គឺមេត្តា ករុណា​ក្តី សេចក្តី​សន្តោស​ក្តី សេចក្តី​ព្យាយាម​ក្តី សីល​ក្តី  សមាធិ​ក្តី ខន្តីសេចក្តី​អត់ធន់ក្តី ជា​ដើម​នេះ រមែង កើត​ឡើង​ចម្រើន​ក្នុងចិត្ត ដោយ​អាស្រ័យ​ការយល់​ដឹងអំពី   សេចក្តីពិត​របស់​ជីវិត​ហ្នឹង​ឯង ។

ដើម្បីជា​ប្រយោជន៍​ធំទូលំទូលាយ សូម​ពុទ្ធបរិស័ទ  កុំទៅ​វត្តតែម្នាក់ឯង កុំសិក្សា​ស្វែងយល់​តែម្នាក់ឯង ត្រូវ​ដឹកនាំ ត្រូវបបួល​មិត្តសម្លាញ់ និង​អ្នក​ដទៃ​ផ្សេងទៀត ឱ្យ  បានចូលមក​រកផ្លូវត្រូវ ផ្លូវ​ប្រពៃផង គឺជាការ​ជួយ​សង្គ្រោះ  មិត្ត​សម្លាញ់និងអ្នកដទៃ​ផ្សេង​ទៀតនោះ ដោយ​ការសង្គ្រោះ  ផ្លូវ​ចិត្ត​ផ្លូវវិញ្ញាណ ។

ព្រះដ៏មានព្រះភាគ​ទ្រង់​ត្រាស់ថា សព្វទានំ ធម្មទានំ ជិនាតិ ការឱ្យ​ទានធម៌ រមែង​ឈ្នះ​ការ ឱ្យទាន​ទាំងពួង ការ​ឱ្យរបស់​ដទៃនោះជា​រឿងខាង​ក្រៅ តែការ​ឱ្យនូវ​ព្រះធម៌ជា​ទាន ជារឿង​ខាងក្នុង ។ របស់​ដទៃ ជាប្រយោជន៍​ដល់រាង​កាយ តែ​ព្រះធម៌​ជាប្រយោជន៍​ដល់ ចិត្ត របស់ណា​ដែល​ជា​ប្រយោជន៍​ដល់​ចិត្ត ជា​របស់ដែល យើង​គួរឱ្យ គួរចែក ជាចាំបាច់​បំផុត ឬថា គួរនាំ​គេឱ្យមក ទទួល​ដឹងក្នុងរឿងដែលគេ​គួរយល់ដឹង ឱ្យគេ​បានដឹង បាន យល់ នៅក្នុង​គោលធម៌​ព្រះពុទ្ធសាសនា ដើម្បីបានដោះ​ស្រាយក្នុង​បញ្ហា​ជីវិត​របស់គេ ។

បើយើងបាន​ឃើញមិត្ត របស់យើង​មាននូវសេចក្តីទុក្ខ មាននូវ​សេចក្តី​ក្តៅ​ក្រហាយ ចិត្ត  យើងក៏ទៅបបួល​គេចូលវត្ត ដូចជា​ថ្ងៃឧបោសថសីល ជា​ដើម យើង​ក៏ទៅ​បបួលគេមក ឱ្យគេ​បានមកអង្គុយ​ស្ងប់ ចិត្តខ្លះ ឱ្យគេ​បាន​ស្តាប់ បានរៀនដឹង​រឿងរបស់ជីវិត ឱ្យគេ បាន​យល់ដឹងការពិត គេក៏បាន​ធូរ​ថយ​នូវសេចក្តីទុក្ខក្តៅក្រ​ហាយចិត្ត ទៅតាមភាព​ភ្លឺស្វាង​របស់គេ ។

ការជួយមិត្ត  សម្លាញ់ក្នុង​សភាពបែបនេះ ជាការ​ជួយដ៏ពិត​ប្រាកដ ជា  ការជួយ​យ៉ាងថា​វរៈមាំមួន ធ្វើឱ្យមិត្តសម្លាញ់​បាននូវ​វត្ថុដ៏  ពិសិដ្ឋ​ឋិត​ថេរនៅក្នុង​ចិត្ត​របស់គេ អស់កាល​ជានិច្ច​រហូត តទៅ ដូច្នេះ​ការជួយ​មិត្តភក្តិ តាមផ្លូវ​ព្រះពុទ្ធ​សាសនា គឺជា​ការងារ​ដែល​គួរធ្វើ ។


ការសាងគុណធម៌​ឱ្យចម្រើន​ក្នុងចិត្តរបស់ខ្លួនផង ជួយឱ្យអ្នកដទៃ​បាននូវ​គុណធម៌​ប្រចាំ​ចិត្តផង នេះគឺជា ប្រយោជន៍ដ៏​មានខ្លឹម​សារ​ក្នុង​ជីវិត​របស់​មនុស្ស​យើង ។ 

ដក​ស្រង់​​ចេញ​ពី​ សៀវភៅ " ខ្លឹម​សារ​​គួរ​យល់​ដឹង " ដែល​​រៀប​រៀង​​ដោយ អគ្គ​បណ្ឌិត ធម្មាចារ្យ ប៊ុត-​សាវង្ស​
 
ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១១១៣២ ដង)
ធម្មបទ​គាថា អប្បមាទវគ្គទី ២
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៥៥៨៤ ដង)
បដិបត្តិបែប​ឲ្យ​ការ​អនុគ្រោះ​ដល់​គ្នា
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៩២០៩ ដង)
របៀបបង្ហាញ​ខ្លួន​ដល់​ភ្ញៀវ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩៣៥៣ ដង)
ការ​គ្រប់​គ្រង​ចិត្ត​នាំ​មក​នូវ​សេចក្តី​សុខ
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ២២៦៥៩ ដង)
ទឹក​ភ្នែក​រយលាន​តំណក់​ស្រក់​លើ​ថ្ពាល់​ម៉ែ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕