ថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែ តុលា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៦៤,០១១
Today
ថ្ងៃម្សិលមិញ ២៧៣,២៤៥
ខែនេះ ៣,៧៣១,០២៦
សរុប ២២៨,៥០៥,៨០៩
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១៩២៧៤ ដង)

រឿង​ប្រេត​ប្ដីប្រពន្ធ



ស្តាប់សំឡេង
 
រឿង​ប្រេត​ប្ដីប្រពន្ធ

ក្នុង​សម័យ​ពុទ្ធកាល មាន​ត្រកូល​ព្រាហ្ម​ណ៍​មួយ​ក្នុង​ ក្រុង​ពារាណសី។ ត្រកូន​នោះ​មាន​ កូន​ ៣ នាក់ ប្រុស ២ ស្រី​មួយ​ពៅ​បង្អស់ កូន​ទាំង​បីនេះ ជាពួក​ម៉ាក់​មិត្រ​ភក្តិ​រាប់​អាន​គ្នា​ជា​មយយ ឧបាសក ឧបាសិកា ចំណាយ​ទ្រព្យ​ធ្វើ​បុណ្យ​ទាន ក្នុង​ព្រះពុទ្ធសាសនា។ ចំណែក​ខាង​ព្រាហ្មណ៍​ប្ដី​ប្រពន្ធដែល ជា​មាតាបិតា​កូន​ទាំង​៣ នោះ​ជា​បុគ្គល​កំណាញ់​គ្មាន​សទ្ធា មិច្ឆាទិដ្ឋិ មិន​ជ្រះ​ថ្លា​ក្នុង​ព្រះពុទ្ធសាសនា។

ព្រាហ្មណ៍​នោះ មាន​ក្មួយ​ប្រុស​ម្នាក់​ទៅ​បួស​ជាសាមណេរ​ក្នុង​សំណាក់ សង្កិច​ភិក្ខុ នោះ​ជា​អ្នក​ឃើញ​ទោស​របស់​កាម​តាំង ពី​បាន​បួស​ហើយ​ចេះ​តែ​ចូល​ទៅ​សុំ​ឧបសម្បទា ជា​ភិក្ខុ​ក្នុង​សំណាក់​ឧបជ្ឈាយ៍ សង្កិចភិក្ខុ នោះ​ជា​អ្នកឃើញ​ទោស​របស់​កាម​តាំង ពី​បាន​បួស​ហើយ​ចេះ​តែ​ចូល​ទៅ​សុំ​ឧបសម្បទា ជា​ភិក្ខុ​ក្នុង​សំណាក់​ឧបជ្ឈាហ៍ សង្កិច​ភិក្ខុ​ជា​ឧបជ្ឈាយ៍​ចេះ​តែ​ឃាត់ ឲ្យបង្អង់​ចាំ​១​ខែ​ទៀតៗ ជា​ច្រើន​ដង​ព្រោះ​លោក​ជ្រាប​ថា​មាន​ឧបនិស្ស័យ​ជា ប្រះអរហន្ត​ប៉ុន្តែ មិន​ទាន់​ដល់​កំណត់​កាល ឯ​អាយុ ក៏​មិនទាន់​គ្រប់​២០​ឆ្នាំផង។

ថ្ងៃ​មួយ​មាន​ខ្យល់​ព្យុះ​ធំ បក់បោក​រលំផ្ទះ​ព្រាហ្មណ៍​ស្លាប់​អស់​មនុស្ស​ក្នុង​ផ្ទះ​គឺ ព្រាហ្មណ៍​ប្ដី​ប្រពន្ធ​ក៏​ស្លាប់​កូន ៣ នាក់​ក៏​ស្លាប់។ ព្រាហ្មណ៍​ប្ដី​ប្រពន្ធ ស្លាប់​ទៅ​កើត​ជា ប្រេត​ទាំង​ពីរ​នាក់​ឯកូន​ប្រុស​២ នាក់​ស្លាប់​ទៅ​កើត​ជា​ភូមទេវតា កូន​ស្រី​កើត​ជា ភូម​ទេវធីតា បរិបូណ៌​ដោយ​ទិព្វ សម្បត្តិ​នៅ​អាស្រ័យ​ក្នុងព្រៃ​ធំ ក្បែរ​ក្រុង​រាជគ្រឹះ។

ប្រេត​ប្ដីប្រពន្ធ មានរូបកាយ​អាក្រក់​គួរ​ខ្លាច កំពស់ប៉ុនត្នោត​លៃ ខ្លួន​ប្រឡាក់​សុទ្ធ​តែ​ ឈាម និង​ខ្ទុះ​ដៃ​កាន់​ដំបង ដែល​ប៉ុន​ដើម​ត្នោត​ សំពង​ក្បាល​គ្នា បែក​ជាំ​ដំពេញ​ខ្លួន ហើយ​ខាំ​ហែក​សាច់គ្នាស៊ី​រាល់​ពេល​វេលា ព្រោះសេចក្ដី​ឃ្លាន​ខ្លាំង​ណាស់។

ប្រេត​ទាំង​ពីរ​នេះ ចេះ​តែ​ដើរ​តាម​ភូម​ទេវតា​ជា​កូន​ទាំង​បី ប៉ុន្តែ​មិន​អាច​ទទួល​យក​អំណោយ​ពី​កូន​បាន​ឡើយ ព្រោះ​កាល​ជាតិ​មុន កូន​បបួល​ដឹក​នាំ ឲ្យ​ធ្វើ​ទាន​សីល​មិន ព្រម​ស្ដាប់​តាម​សោះ។ ចំណែក​ខាង​ខាម​ណេរ បាន​ដឹង​ថា​ព្រាហ្មណ៍​ ជា​ឪពុក ម្ដាយ​មីង ព្រម​ទាំង​បងប្អូន​ ៣ នាក់​រលំ​ផ្ទះស្លាប់​អស់ ហើយក៏​ចូល​ទៅ​ សុំ​លា​ឧបជ្ឈាយ៍​សឹក​ទៅ​ផ្ទះ វិញ។

ឧបជ្ឈាយ៍ ឃាត់​ឲ្យ​បង្អង់​សិន ទើប​លោក​នាំ​សាមណេរ​នោះ ទៅ​ គង់​ក្នុង​ព្រៃ​ធំ ស្រាប់​តែ សាមណេរ​នោះ​បាន​ឃើញ​ទេវតា​ ៣ រូប ហោះ​ចុះ​ឡើង សប្បាយ​ រីករាយ ក្នុង​ដង​ព្រៃ ក៏​សួរ ឧបជ្ឈាយ៍​ ឲ្យ​សួរ​ចំពោះ​ទេវតា​ផ្ទាល់​ខ្លួន​ឯង។ សាមណេរ ក៏​សួរ​ទេវតា ដែល​ហោះ​មុន​គេ​ថា អ្នក​ជា​អ្វី បាន​ធ្វើ​កម្មអ្វី​ខ្លះ​ពីជាតិ​មុន? សួរ​ដូច្នេះគ្រប់​ទេវតា​ទាំង​បី។

ទេវតា​ទាំង​នោះ មិន​ប្រាប់​ដោយ​ខ្លួន​ឯង​ទេ គ្រាន់​តែ​ប្រាប់​ថា ចាំ​សួរ​ប្រេត​ពីរ នាក់​នៅ​ខាង​ក្រោយ។ មួយ​ស្របក់​ស្រាប់​តែ​ប្រេត​មក​ដល់​សាមណេរ​ឃើញ​នឹក អស្ចារ្យ ក្នុង​ចិត្ត​ពន់ពេក​ទើប​សួរ ទៅ​ប្រេត​នោះ​ថា អ្នក​បាន​ធ្វើ​អំពើ​ដូចម្ដេច​ខ្លះ​កាល ពី​ជាតិ​មុន? អ្នក​ស្គាល់​ទេវតា ៣ រូប​ដែល​ហោះ​មុន​អ្នក​ឬទេ? កាល​ពី​ដើម​ទេវតា​នោះ​ធ្វើ​កម្មអ្វីខ្លះ, អាត្មា​ចង់​ដឹង​ណាស់​ព្រោះ​មិន ដែល​ឃើញ។

ប្រេត​និយាយ​ប្រាប់ សាមណេរ​នោះ ថា ខ្ញុំ​ព្រះករុណា​កាល​ពី​ជាតិ​មុន នៅ​ក្រុង ពារាណសី ជា មនុស្ស​កំណាញ់ គ្មាន​សទ្ធា​ជឿ​ក្នុង​ព្រះពុទ្ធសាសនា ឯទេវតា​៣ រូប​នោះ​ជា​កូន​បង្កើតរបស់​ខ្ញុំ​ព្រះករុណា​កាល​ពី​ជាតិ​មុន​បាន ធ្វើ​បុណ្យ​ទាន​ក្នុង​សំណាក់​ព្រះសង្កិច ភិក្ខុ​ដល់​ពេល​មាន​ខ្យល់ព្យុះ​ធំ រលំ​ផ្ទះ​ស្លាប់​បាន មក​កើត​ជា​ទេវតា​នេះ​ឯង ឯ​ខ្ញុំ​ព្រះករុណា​ជា មាតាបិតា ស្លាប់​ក្នុងពេល រលំផ្ទះ​នោះ​ដែរ​បាន​មក​កើត​ជា​ប្រេត​នេះ។ ចំណែក​លោកម្ចាស់ ក៏មិន​មែន​អ្នក​ដទៃ គឺ​ជា​ក្មួយ​បង្កើត​របស់​ខ្ញុំ​ព្រះករុណា ។
គ្រាន់​តែ​ថា​ដូច្នេះ​ហើយ ប្រេត​និង​ទេវតា ក៏​បាត់​រូប​លែង​ឃើញ​តាំង​ពី​ពេល​នោះ​មក។

សង្ខេប​តែ​ប៉ុណ្ណេះ ឯសាមណេរ​ក៏​និមន្ត ទៅ​វត្ត​ជា​មួយ​ឧបជ្ឈាយ៍ នាំ​ទៅ​ថ្វាយ​បង្គំ​ព្រះសម្ពុទ្ធ​ដំណាល​ទូល​តាម​ដំណើរ​រឿង ព្រះសម្ពុទ្ធ​ទ្រង់​ប្រារព្ធ​យក​រឿង​ប្រេត​នោះ​មក ជា​ហេតុ ហើយ​ទ្រង់​សម្ដែង​ធម្មទេសនា​ប្រកាស​អរិយសច្ច ៤ប្រការ មហាជន​បាន សម្រេច​មគ្គផល តាមនិស្ស័យរៀង​ៗ​ខ្លួន ឯសាមណេរ​ដែល​បាន​ឧបសម្បទា​ថ្មី​នោះ ខំចម្រើន​សមណធម៌​មិនយូរ​ប៉ុន្មាន ក៏​បាន​សម្រេច​មគ្គផល​ជា​ព្រះអរហន្ត ១ អង្គ​ក្នុង​លោក។


ដកស្រង់ចេញពីសៀវភៅ ខំសាងកុសល
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៨៩១៨ ដង)
អានិសង្ស​នៃ​ការ​រម្ងាប់​សេចក្ដី​ក្រោធ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២០៩០៩ ដង)
ស្រលាញ់​ខ្លួន​ឲ្យ​ស្ងួន​ចំ​ណី ស្គាល់​គុណ​ទោស​ពៃរ៍ទើបបាន​សុខា
ផ្សាយ : ០៥ សីហា ឆ្នាំ២០២១ (អាន: ៤៣១ ដង)
គុណ​អ្នក​មិន​ពោល​ពាក្យ​កុហក
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕