30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៨៤,៧៩១
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៨៤១,៩៧៨
សរុប ៣៨៩,៩២៤,៤៦២
អានអត្ថបទ
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១៥,៩៥៨ ដង)

ខ្លឹមសារនៃជីវិត



 
ខ្លឹមសារនៃជីវិត

ជីវិត​របស់​មនុស្ស​យើង រមែង​តែង​តែ​មាន​នូវ​បញ្ហា  ជា​រឿយ​ៗ បន្តិច​រឿង​នេះ បន្តិច​រឿង​នោះ ដោយ​ច្រើន​គឺ   បញ្ហា​តាម​ផ្លូវ​ចិត្ត​ហ្នឹង​ឯង បើ​យើង​មិន​មាន​ធម៌​សម្រាប់  ដោះ​ស្រាយ​ទេ វា​រមែង​មាន​ការ​លំបាក​តាន​តឹង​ក្នុង​ចិត្ត​ជា   ពិត​ប្រាកដ ហើយ​វា​អាច​គ្រប​សង្កត់​ចិត្ត​បានយូរ​ទៀត​ផង។

ប្រៀប​បី​ដូច​អ្នក​បើក​រថយន្ត​ទៅ​ផ្លូវ​ឆ្ងាយ បើ​មិន មាន​នូវ​គ្រឿង​ឧបករណ៍​សម្រាប់​ជួស​ជុល កែ​ខៃ​នៅ​ពេល រថយន្ត​ខូច ឬ  ធ្លាយ​កង់​ទេ​នោះ លុះ​ដល់​រថយន្ត​ខូច ឬ ធ្លាយ​កង់ ក៏​រមែង​មាន​ការ​លំបាក​ច្រើន​ក្នុង​ដំណើរ​ផ្លូវ ប៉ុន្តែ បើ​យើង​មាន​នូវ​គ្រឿង​បន្លាស់ និង មាន​នូវ​ឧបករណ៍  ផ្សេងៗ ដែល​ទុក​សម្រាប់​ប្រើ​ប្រាស់​នៅ​ពេល​ដែល​រថយន្ត មាន​បញ្ហា​អ្វី​ណា​មួយ​នោះ យើង​ក៏​កក់​ក្តៅ​ក្នុង​ចិត្ត ហើយ ប្រសិន​បើ​រថយន្ត​មាន​នូវ​បញ្ហាពិត​មែន ដូច​ជា​ធ្លាយ​កង់ ជា​ដើម យើង​ក៏​មិន​មាន​ទុក្ខ​លំបាក​អ្វី​ពេក​នោះ​ដែរ  ព្រោះ យើង​អាច​ដោះ​ស្រាយ​ សេចក្តី​នេះ​យ៉ាង​ណា ក្នុង​ជីវិត  របស់​យើង​ម្នាក់ៗ គឺ​ដូច​គ្នា បើ​យើង​មិន​មាន​នូវ​ធម៌​ជា គ្រឿង​សម្រាប់​កក់​ក្តៅ​ក្នុង​ចិត្ត​ទេ ដល់​ពេល​មាន​បញ្ហា​កើត  ឡើង ក៏​ជា​ទុក្ខ​ក្រៀមក្រំលំបាក​លំបិន​ក្នុង​ចិត្ត​ក្រៃលែង។

យើង​បាន​សិក្សា​ព្រះធម៌ តាម​រយៈ​នៃ​ការ​អាន សៀវភៅ និង​តាម​រយៈ​នៃ​ការ​ស្តាប់ នាំ​ឱ្យ​កើត​ការ​យល់​ដឹង  ក្នុង​រឿង​ពិត​ទាំង​ឡាយ​របស់​ជីវិត យើង​ក៏​បាន​ធូរ​ចិត្ត​ស្រាក  ស្បើយ​ពី​ការ​តាន​តឹង​ចង្អៀត​ចង្អល់ សេចក្តី​កង្វល់​ក្នុង​បញ្ហា  ជីវិត​ពិត​ជា​ដោះ​ស្រាយ​បាន ។

រឿងរ៉ាវ​ផ្សេង​ៗ​ក្នុង​ជីវិត ជា​វិបត្តិ ជា​ឧបសគ្គ វា​នៅ  តែ​កើត​មាន​ជា​ធម្មតា ប៉ុន្តែ​វា​មិន​មាន​ពិស​ក្តៅ​ជ្រាប​ចូល ទៅ​ក្នុង​ចិត្ត​ឡើយ ព្រោះ​មាន​ធម៌​នៅ​ក្នុង​ចិត្ត​របស់​យើង  ដែល​ថា​មាន​ធម៌ គឺ មាន​ការយល់​ដឹង​នូវ​សេចក្តី​ពិត​របស់  ជីវិត ។

ការ​សិក្សា​ព្រះធម៌ វា​មាន​ប្រយោជន៍​នៅ​ត្រង់​ការ

យល់​ដឹង​នូវ​សេចក្តី​ពិត​របស់​ជីវិត​ហ្នឹង​ឯង ព្រោះ​មាន​ការ  យល់​ដឹង​នេះ​ហើយ ទើប​យើង​មាន​សេចក្តី​ស្ងប់រម្ងាប់  ចំពោះ​មុខ​នៃ​ឧបសគ្គ ចំពោះ​មុខ​នៃ​វិបត្តិ​ផ្សេង​ៗ​ក្នុង​ជីវិត។   ចិត្ត​ស្ងប់​រម្ងាប់​ធ្វើ​ឱ្យ​យើង​រឹង​រឹត​តែ​ឆ្លាត តែ​បើ​ចិត្ត​ខឹង​ក្រោធ  វិញ វា​រមែង​ធ្វើ​ឱ្យ​យើង​ទៅ​ជា​មនុស្ស​ល្ងង់​មួយ​រំពេច ។

ពុទ្ធបរិស័ទ​ទាំង​ឡាយ បាន​ពេញ​ចិត្ត​ក្នុង​ការ​សិក្សា ស្តាប់​នូវ​ព្រះធម៌​ជា​ប្រចាំ ព្រោះ​បាន​ស្ងប់​ចិត្ត​សម​គួរ​ទៅ តាម​ការ​យល់​ដឹង ។ រឹង​រឹត​តែ​យល់​ដឹង ប្រយោជន៍ គឺ  សេចក្តី​ស្ងប់​ចិត្ត​ក៏​រឹងរឹត​តែ​ចម្រើន ដូច្នេះ​ទើប​ពុទ្ធបរិស័ទ  មិន​ធុញ​ទ្រាន់​នឹង​ការ​ក្រេប​រស​របស់​ព្រះធម៌​ឡើយ ។

ពុទ្ធបរិស័ទ​បាន​យល់​ដឹង​អំពី​ជីវិត គឺ ពុទ្ធ​បរិស័ទ​មាន  ការ​ចម្រើន​ទៅ​ដោយ​គុណ​ធម៌ ព្រោះ​គុណ​ធម៌ គឺ​មេត្តា ករុណាក្តី សេចក្តី​សន្តោស​ក្តី សេចក្តី​ព្យាយាម​ក្តី សីលក្តី  សមាធិក្តី ខន្តី​សេចក្តី​អត់​ធន់ក្តី ជា​ដើម​នេះ រមែង កើត​ឡើង​ចម្រើន​ក្នុង​ចិត្ត ដោយ​អាស្រ័យ​ការយល់ដឹង​អំពី   សេចក្តី​ពិត​របស់​ជីវិត​ហ្នឹង​ឯង ។

ដើម្បី​ជា​ប្រយោជន៍​ធំ​ទូលំ​ទូលាយ សូម​ពុទ្ធ​បរិស័ទ  កុំ​ទៅ​វត្ត​តែ​ម្នាក់​ឯង កុំ​សិក្សា​ស្វែង​យល់​តែ​ម្នាក់​ឯង ត្រូវ ដឹក​នាំ ត្រូវ​បបួល​មិត្ត​សម្លាញ់ និង​អ្នក​ដទៃ​ផ្សេង​ទៀត ឱ្យ បាន​ចូល​មក​រក​ផ្លូវ​ត្រូវ ផ្លូវ​ប្រពៃ​ផង គឺ​ជា​ការ​ជួយ​សង្គ្រោះ មិត្ត​សម្លាញ់​និង​អ្នក​ដទៃ​ផ្សេង​ទៀត​នោះ ដោយ​ការ​សង្គ្រោះ  ផ្លូវ​ចិត្ត​ផ្លូវ​វិញ្ញាណ ។

ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​ថា ឪសព្វទានំ ធម្មទានំ ជិនាតិ ឱ ការ​ឱ្យ​ទានធម៌ រមែង​ឈ្នះ​ការ ឱ្យ​ទាន​ទាំង​ពួង ការ​ឱ្យរបស់​ដទៃ​នោះជារឿង​ខាង​ក្រៅ តែ​ការ​ឱ្យនូវ​ព្រះធម៌​ជា​ទាន ជា​រឿង​ខាង​ក្នុង ។ របស់​ដទៃ ជា​ប្រយោជន៍​ដល់​រាងកាយ តែ​ព្រះធម៌​ជា​ប្រយោជន៍​ដល់ ចិត្ត របស់​ណា​ដែល​ជា​ប្រយោជន៍​ដល់ចិត្ត ជា​របស់​ដែល យើង​គួរ​ឱ្យ គួរ​ចែក ជា​ចាំ​បាច់​បំផុត ឬ​ថា គួរ​នាំ​គេ​ឱ្យ​មក ទទួល​ដឹង​ក្នុង​រឿង​ដែល​គេ​គួរ​យល់​ដឹង ឱ្យ​គេបាន​ដឹង បាន យល់ នៅ​ក្នុងគោល​ធម៌​ព្រះពុទ្ធសាសនា ដើម្បី​បាន​ដោះ-ស្រាយ​ក្នុង​បញ្ហា​ជីវិត​របស់​គេ ។ បើ​យើង​បាន​ឃើញ​មិត្ត របស់​យើង​មាន​នូវ​សេចក្តី​ទុក្ខ មាន​នូវ​សេចក្តី​ក្តៅ​ក្រហាយ ចិត្ត  យើង​ក៏​ទៅ​បបួល​គេ​ចូល​វត្ត ដូច​ជា​ថ្ងៃ​ឧបោសថសីល ជា​ដើម យើង​ក៏​ទៅបបួល​គេ​មក ឱ្យ​គេ​បាន​មក​អង្គុយ​ស្ងប់ ចិត្តខ្លះ ឱ្យ​គេ​បាន​ស្តាប់ បាន​រៀន​ដឹងរឿង​របស់​ជីវិត ឱ្យ​គេ បាន​យល់​ដឹង​ការពិត គេ​ក៏​បាន​ធូរ​ថយ​នូវ​សេចក្តី​ទុក្ខ​ក្តៅក្រ-ហាយ​ចិត្ត ទៅ​តាម​ភាព​ភ្លឺ​ស្វាង​របស់​គេ ។ ការ​ជួយ​មិត្ត  សម្លាញ់​ក្នុង​សភាពបែប​នេះ ជា​ការ​ជួយ​ដ៏​ពិតប្រាកដ ជា  ការ​ជួយ​យ៉ាង​ថា​វរៈមាំមួន ធ្វើ​ឱ្យ​មិត្ត​សម្លាញ់​បាន​នូវ​វត្ថុដ៏  ពិសិដ្ឋ​ឋិត​ថេរនៅក្នុងចិត្តរបស់គេ​អស់​កាល​ជានិច្ច​រហូត តទៅ ដូច្នេះ​ការ​ជួយ​មិត្ត​ភក្តិ តាម​ផ្លូវ​ព្រះពុទ្ធសាសនា គឺ​ជា  ការងារ​ដែល​គួរ​ធ្វើ ។

ការ​សាងគុណ​ធម៌​ឱ្យ​ចម្រើន​ក្នុង​ចិត្ត​របស់​ខ្លួន​ផង ជួយ​ឱ្យ​អ្នក​ដទៃ​បាន​នូវ​គុណ​ធម៌​ប្រចាំ​ចិត្ត​ផង នេះ​គឺ​ជា ប្រយោជន៍​ដ៏​មាន​ខ្លឹម​សារ​ក្នុង​ជីវិត​របស់​មនុស្ស​យើង ។

ដកស្រង់ចេញពីសៀវភៅ ព្រះពុទ្ធភាសិត ៤៣គាថា
រៀបរៀងដោយ អគ្គបណ្ឌិត ប៊ុត-សាវង្ស


ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ៣៩,៦២៩ ដង)
ព្រះបរម​សារីរិកធាតុនៃ​ព្រះសម្មាសម្ពុទ្ធ
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ២២,០១១ ដង)
សម្មតិសច្ចៈ, ភាវសច្ចៈ, បរមត្ថសច្ចៈ, អរិយសច្ចៈ
ផ្សាយ : ២៩ មិថុនា ឆ្នាំ២០២៣ (អាន: ២៧,៨៣៩ ដង)
ហេតុ​សំខាន់ៗ​ក្នុង​ព្រះពុទ្ធសាសនា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.51
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿