30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០១,២៧៥
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៨៥៨,៤៦២
សរុប ៣៨៩,៩៤០,៩៤៦
អានអត្ថបទ
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៧,៩៩០ ដង)

អត់មាន​បានអ្វីទេ



 
អត់មានបានអ្វីទេ

ក្នុងលោក​នេះ មិនមានអ្វីក្រៅ​អំពីអារម្មណ៍​របស់​វិថីចិត្ត ឡើយ ចិត្តកើត​ឡើង​ដឹង​អារម្មណ៍​ណាហើយ សូម្បី​ចិត្តខ្លួនឯង​ក៏ រលត់​សូន្យ​ទៅ តើមាន​អ្នកណា​បានអ្វីក្នុងលោក ។ លោក​ដែល​ជា រូបារម្មណ៍​ក៏បែក​ធ្លាយ សំឡេង​ក៏​រលត់ ក្លិន រស ផោដ្ឋព្វៈ និង សភាវៈ​ដែល​​ជា​ធម្មា​រម្មណ៍ សុទ្ធតែកន្លងទៅ រលត់​រលាយទៅ អត់ មានត្រឡប់​មកកើត​វិញទេ លក្ខណៈ​បែប​​នេះ នឹង​ជា​​របស់​​យើង បាន​​ទេ ឬថា​ជាតួខ្លួនយើង​បានដែរទេ ។

អតីតា ធម្មា អ្វីៗដែល​កន្លងទៅគឺសុទ្ធតែជា​ពួកធម៌ពិត ទាំងអស់ ធម៌ពិត​រលត់​ទៅ​ទាំង​ស្រស់ៗ ឃើញ​​ហើយរលត់ ឮ ហើយរលត់ គិត​ហើយ​រលត់ សុខ ទុក្ខ ឈឺចាប់ ខូចចិត្ត ឬការ រីករាយ​កាលដែល​នៅ​ពីក្មេង ក៏រលត់អស់​ទៅហើយ សូម្បី​តែ ម្សិល​មិញ​នេះ​ឯង ក៏អត់​មានអ្វីសល់​​ឡើយ ឬសូម្បី​តែ​មួយភ្លែត​​មុន នេះ ក៏រលត់​ទៅហើយ​ដែរ ។

ការដែលយើង​ប្រកាន់ថា មានខ្លួនយើង​ជា​អ្នករស់​នៅ​រហូត មក ដូច្នេះ សម្តែង​ឱ្យឃើញថា យើងមិនបា​ន​​យល់ធម៌​ពិត តាម​ដូច ដែល​ព្រះ​ដ៏មាន​ព្រះ​ភាគទ្រង់​ត្រាស់​​សម្តែង​ឡើយ រហូតដល់​យើង បាន​សិក្សានូវព្រះ​ធម៌​ពិត​ៗ ទាំងដែល​សិក្សា​ហើយ​បាន​ឃើញនូវ ប្រយោជន៍​​​ពិត​ៗទៀត ប្រយោជន៍​ដ៏ក្រៃលែង​គឺនៅ​ត្រង់ដឹង​ធម៌ពិត ហើយសុខ​ស្ងប់ក្នុងចិត្ត ។

បើយើងមិន​បានសិក្សាព្រះធម៌​ឱ្យឃើញ​​ប្រយោជន៍ពិតទេ យើង​មានជីវិត​រស់នៅដោយ​​មិន​ដឹងថា ជីវិតនេះ តាម​ពិត​វាជាអ្វី ឡើយ រស់នៅ​ពេញ​ទៅ​ដោយ​​ការ​មិន​ដឹង មានតែ​សេចក្តី​ប្រកាន់ នូវរូបរាងកាយ តាំង​តែពី​សក់​ក្បាល​ដល់បាត​ជើង ហាក់ដូចជា​មាន អ្នកណា​ប្រគល់ឱ្យទទេៗ​អ៊ីចឹង ប្រកាន់​​វិញ្ញាណ ប្រកាន់​ចិត្តគំនិត ប្រកាន់​សុខ ប្រកាន់​ទុក្ខ​ជាដើម​ថា​ជាខ្លួនឬជា​របស់ខ្លួន ។

ទ្រព្យសម្បត្តិ យើង​សន្មត​ចែកគ្នា​ចាយ​​វាយ ប្រើប្រាស់ ឬ ឱ្យទាន ។ ខ្លួន​យើង​ក្តី អ្នកដទៃក្តី សុទ្ធតែសន្មតទាំង​អស់ យើង​អាច រស់នៅ​ឱ្យ​ជា​សុខ​ជា​មួយគ្នា ប្រព្រឹត្ត​មហា​កុសលដល់គ្នា ។ កូន ប្រុស​ស្រីគោរព​មាតា​បិតា ៘​​ បានជាសន្មតថាជាយើង និង ថាជា​របស់​​យើង​ហើយ ក៏​គប្បី​​ប្រព្រឹត្ត​ប្រើប្រាស់ គោរពបូជា ឬ មាន​ព្រហ្មវិហារ​ឱ្យបាន​សមរម្យ​ទៅចុះ ព្រោះថា តាមពិត​​ដោយ បរមត្ថ  អ្វីៗទាំង​អស់សុទ្ធ​តែជារបស់ក្នុងលោក ។

ខន្ធ​លោក  អាយតនលោក  ធាតុលោក   លោក​ទាំងអស់​ប្រាកដ​ដល់​បញ្ញា គឺជា​លោក​ក្នុងទ្វារ ៦ ។ ក្នុងទ្វារ ៦ មានចិត្ត​ដឹង អារម្មណ៍ ។ ចក្ខុ​វិញ្ញាណ​​ដឹង​រូបារម្មណ៍ បាន​សេចក្តីថា រូបារម្មណ៍ ជាបច្ច័យមួយ​ដ៏​សំខាន់​​ក្នុងការ​ញ៉ាំង​ចក្ខុ​វិញ្ញាណ​ឱ្យកើត​ឡើង ខ្វះ បច្ច័យ​នេះ​មិនបាន​ឡើយ ម៉្យាង​ទៀត ព្រោះ​មាន​ភ្នែក​គឺចក្ខុ​បសាទ​​រូប ដែល​ជាទីកើតនៃចក្ខុ​វិញ្ញាណ ទើប​ចក្ខុ​វិញ្ញាណ​កើត​ឡើងបាន បើដូច្នេះ តើអ្នកណា​ជាអ្នក​ឃើញ​រូបរាល់ថ្ងៃនេះ ។​ កាល​ដែល​ធម៌​ពិតប្រាកដ​​តាមពិត ព្រោះ​មានសតិរលឹក និង ព្រោះមាន​បញ្ញា​ចក្ខុ នេះឯង ដែលឈ្មោះថា បុគ្គល​មានប្រក្រតី​ចម្រើនសតិប្បដ្ឋាន ។

ផ្លូវត្រចៀក ផ្លូវច្រមុះ ផ្លូវអណ្តាត ផ្លូវកាយ និង ផ្លូវចិត្ត សុទ្ធតែសភាវធម៌ ជា​ធម៌​ពិត ជារូបធម៌ ជានាមធម៌តែប៉ុណ្ណោះ ។ ទោះជាដឹងថា ជាលាភ ជា​យស សេចក្តីសរសើរ ការលើកតម្កើង ក៏មិនមាន​ជា​របស់អ្វីដែល​អ្នកណា​ជា​អ្នក​បាននោះឡើយ ។ អត់ លាភ អត់យស ជាដើម​ទាំងអស់ មិនផុតអំពី​លោក ៦ ទោះជាការ សប្បាយ​រីករាយ ឬជាសេចក្តី​ទុក្ខសោក សុទ្ធតែ​ជាតួធម៌ពិត ។ 

ធម៌​ពិតទាំងអស់នៅក្នុងលោក ៦ គឺភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ។ ការសិក្សា​សង្កេតពិនិត្យ សតិរលឹក​ទល់គ្នានឹង​សេចក្តី ពិត នេះជាការ​សិក្សា​ឱ្យស្គាល់លោកក្នុងអរិយ​វិន័យ ក៏ឈ្មោះថា ស្គាល់ខ្លួនឯងផងដែរ ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ជំនួយ​សតិ​ភាគ១៦ រៀប​រៀង​ដោយ អគ្គ​បណ្ឌិត​ ប៊ុត-​សាវង្ស ។

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ១០,១៨០ ដង)
ដើម​ឈើ​មាត់​ច្រាំង​នឹង​ភ្នំថ្ម​តាន់
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ២៩,៦៧៥ ដង)
បើ​តាំង​ខ្លួន​ជា​មនុស្ស​ត្រូវតែ​បង្អុរ​ទឹក​ភ្លៀង​ឲ្យ​បាន​គ្រប់​ស្រុក​ប្រទេស
ផ្សាយ : ១៩ មករា ឆ្នាំ២០២២ (អាន: ១០,៦៤២ ដង)
របៀបហ្វឹក​ហាត់​ចិត្ត​ឲ្យបាន​ទូលំ​ទូលាយ
ផ្សាយ : ២០ តុលា ឆ្នាំ២០២១ (អាន: ១៦,៤២៨ ដង)
ចេះ​មើល​ឲ្យ​ឃើញ​ផ្នែក​ល្អ
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ២៧,៣៦៣ ដង)
ទឹក​ភ្នែក​រយលាន​តំណក់​ស្រក់​លើ​ថ្ពាល់​ម៉ែ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.96
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿