30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០៨,០១៥
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៥៧,៧៣៥
សរុប ៣៨៣,៧៤៤,៤២៨
អានអត្ថបទ
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៦៧,៥៥៥ ដង)

សម្រេច​មគ្គផល​ពេល​ជិតមរណៈ



 
សម្រេចមគ្គផលពេលជិតមរណៈ 


សម័យ​មួយនោះ ព្រះសរកានិសក្យរាជ ទ្រង់​ទិវង្គត​ទៅ ព្រះអង្គ​ជា​បុគ្គល​ដែល​ព្រះ​ដ៏មាន​ព្រះភាគ​ទ្រង់ព្យាករ​ហើយថា ជា សោ​តា​បន្ន​បុគ្គល មាន​ស​ភាព​​មិន​ធ្លាក់​ទៅក្នុង​អបាយ ជាបុគ្គល ទៀង មានការ​ត្រាស់​ដឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ខាងមុខ ។

ក្នុងកាល​នោះ ពួកសក្យរាជ​ជាច្រើន​អង្គមក​ប្រជុំ​គ្នាក្នុង​ទីនោះហើយ ពោល​ទោស តិះ​ដៀល បន្តុះ​​បង្អាប់​ថា អើ​ហ្ន៎ អស្ចារ្យ​ណាស់តើ អើហ្ន៎ មិនដែល កើត​​មានទេ បើយ៉ាងហ្នឹង អ្នក​ណានឹងមិនបាន​ជាសោតាបន្នបុគ្គល នៅ​ក្នុង​សាសនា​​នេះ ។ ព្រះសរកានិសក្យរាជ ដែលទ្រង់​ទិវង្គត ទៅហើយនោះ មិន​សមបើ​ព្រះដ៏​មានព្រះភាគ​ទ្រង់​ព្យាករថា ជា សោតា​បន្នបុគ្គល​សោះ ព្រោះ​ព្រះ​សរកា​និសក្យ​រាជ ដល់នូវភាពនៃ ខ្លួនជា​អ្នក​មាន​កម្លាំង​ខ្សោយ​ដោយ​សិក្ខា ព្រោះ​ថាព្រះ​អង្គសោយ ទឹក​ស្រវឹង ។

នៅក្នុង​សេចក្តីនេះ ព្រះ​សក្យ​មហា​នាម បាន​ចូលគាល់ ព្រះដ៏​មាន​ព្រះ​ភាគ​នៅ​ឯ​និគ្រោធារាម ហើយក្រាប​ទូលនូវ​សេចក្តី នោះ​ដ​ល់ព្រះដ៏​មានព្រះ​ភាគ ។ ព្រះ​ដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់អំពី ការ​ដល់ព្រះ​ពុទ្ធ ព្រះធម៌ ព្រះ​សង្ឃ​ជា​ទី​ពឹងទីរលឹកអស់រាត្រីវែង ព្រះអង្គ​ត្រាស់​សម្តែង​អំពី​គុណ​ធម៌​របស់​ព្រះ​អរិយៈ​ តាំង​អំពីព្រះ​អរហន្ត ចុះបន្ត​បន្ទាប់មក​ដល់ព្រះ​សោតា​បន្ន​បុគ្គល រហូត​​ដល់ បុគ្គល​នោះ គ្រាន់តែ​មាននូវសទ្ធា និង សេចក្តី​ស្រឡាញ់ក្នុងព្រះ​តថាគត បុគ្គល​នោះឯង ជាអ្នក​មិនទៅ​កាន់​នរក មិន​ទៅកាន់ កំណើត​តិរច្ឆាន មិន​ទៅកាន់កំណើត​ប្រេត មិនទៅ​កាន់អបាយ ទុគ្គតិ វិនិបាត ។

ជាបន្ត ព្រះអង្គទ្រង់​ត្រាស់បញ្ជាក់​អំពីព្រះធម៌​ដែលព្រះអង្គ ទ្រង់ត្រាស់​សម្តែង ដូចជាស្រែល្អ និង​មានភ្លៀងល្អ ចំណែក​សាវក ដែល​ប្រតិ​បត្តិ​នូវ​ធម៌​តាម​ធម៌ ប្រតិបត្តិដ៏សម​គួរគ្រប់​ឥរិយាបថ ដូច ជា​ពូជដ៏ល្អ ។

សរកានិសូត្រនេះ​មានក្នុងបិដក​លេខ ៣៩,ចាប់ពីទំព័រ ១៤០ ដល់ ទំព័រ ១៥៥ នៅ​ក្នុ​ងទំព័រ ១៤៦ ព្រះ​អង្គត្រាស់​ថា បពិត្រ ព្រះ​មហា​នាម បើពួក​មហាសាល​(១) អម្បាល​នេះ គប្បីដឹងច្បាស់ នូវពាក្យ​ជាសុភាសិត និង ពាក្យ​ជា​ទុព្ភា​សិត តថាគត​គប្បីព្យាករ នូវពួក​មហាសាលអម្បាល​នេះថា ជា​សោ​តា​បន្ន មាន​សភាពមិន ធ្លាក់ទៅក្នុង​អបាយភូមិ ជាបុគ្គលទៀង  មាន​ការ​ត្រាស់​​ដឹ​ងប្រព្រឹត្តទៅក្នុង​ខាងមុខ ចាំបាច់​ពោលថ្វី ដល់​សរកានិសក្យ​រាជ បពិត្រ ព្រះមហា​នាម ដ្បិតព្រះសរកានិសក្យរាជ បានសមា​ទាននូវ​​សិក្ខា​(១) ក្នុង​កាល​ជិតមរណៈ ។

បើមិន​មានព្រះដ៏មានព្រះភាគ​ទេ កុំថាតែ​ពួកសក្យៈ​ទាំង​ឡាយ​នោះ​ដែល​យល់ខុស មនុស្ស​យើងសម័យ​នេះរឹតតែ​យល់ខុស ក្នុងបដិបត្តិ​ធម៌ណាស់​ទៅ​ទៀត ។ ព្រះ​សរកានិសក្យរាជ សោយ គ្រឿង​ស្រវឹង ជាបុគ្គល​មានសិក្ខា​បទ​ទុព្វល ប៉ុន្តែការបានដល់ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជា​ទីពឹងទី​រលឹក​អស់​កាល​យូរ ការដែល បាន​ស្តាប់ព្រះធម៌​ដ៏ល្អ ឥន្ទ្រិយក៏​បានអប់​រំ​ឱ្យចាស់​ក្លា ជា​បច្ច័យ​ឱ្យ ព្រះសរកា​និសក្យរាជ សម្រេច​សោតា​បត្តិផល​ក្នុងពេល​ជិត​អស់ ព្រះ​ជន្ម ។

ការអប់រំ​ចម្រើននូវ​សតិប្បដ្ឋាន មិនមាន​របៀប​រៀប​ចំធ្វើ យ៉ាងម៉េច ឱ្យអ្នក​ដទៃ​មើលដឹងថា កំពុង​តែ​បដិ​បត្តិ​នោះ​ឡើយ ព្រោះ​ស​តិជា​នាម​ធ​ម៌ ជា​សភាវៈ​​ដែល​ដឹង​លក្ខណៈនៃ​បរមត្ថ​ដែល កំពុង​ប្រាកដ ។ ប្រៀប​ដូច​ជា​ការ​នឹក​គិត​ដែរ នឹងឱ្យអ្នក​ដទៃ​ដឹងថា ខ្លួន​កំពុង​តែគិត​អ្វីនោះ​មិន​បាន​ឡើយ ព្រោះ​ជា​នាមធម៌ មិនមែន ជារូបដែល​ត្រូវ​មើល​ឃើញ​នោះ​ទេ ។

-

(១) ក្នុងខណៈដែលសតិកើត អ្នកមានសតិដឹងខ្លួនឯង ដូច្នោះ បុគ្គល​ដែល​ចម្រើន​សតិ រមែងអប់រំចម្រើនបានតាមប្រក្រតី មិនថា ក្នុងឥរិយាបថ​ណា ឬពេល​ណា កន្លែងណា​នោះឡើយ អារម្មណ៍ របស់សតិថ្នាក់​សតិប្បដ្ឋាន គឺជាលោក​ដែលស្ងាត់ចាក​សត្វបុគ្គល និង វត្ថុផ្សេងៗគ្រប់ពេលវេលា ។

ដកស្រង់​ចេញ​ពី​សៀវភៅ ជំនួយ​សតិ​ភាគ១៦
រៀប​រៀង​​ដោយ​ អគ្គ​បណ្ឌិត ធម្មាចារ្យ​ ប៊ុត-សាវង្ស​ ។

ដោយ​៥០០០​ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ១៩,៣៥៨ ដង)
ក្នុង​ពេល​ដែល​ចិត្ត​កើត​រោគ​ម្ដងៗ
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៧,៥៨៤ ដង)
ចំណុចគួរយល់ដឹងនិងប្រតិបតិ្ត
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៦៧,៥៥៥ ដង)
សម្រេច​មគ្គផល​ពេល​ជិតមរណៈ
ផ្សាយ : ១៦ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ១៣,៤០៨ ដង)
គោលការណ៍​វាយតម្លៃ​ការ​អភិវឌ្ឍ ៤ផ្នែក
ផ្សាយ : ០៧ វិច្ឆិកា ឆ្នាំ២០២១ (អាន: ១៤,៥២៦ ដង)
ស្អប់ក៏ទុក្ខ ស្រឡាញ់ក៏​ទុក្ខ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.94
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿