30
ថ្ងៃ ពុធ ទី ១៧ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២៥,០៣១
Today
ថ្ងៃម្សិលមិញ ២០៧,៩២៩
ខែនេះ ៣,២៣៧,១៤៧
សរុប ៣៨៩,៣១៩,៦៣១
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១២,២១៧ ដង)

សម្នាក់​បដិបត្តិធម៌ (ត)



 
សម្នាក់បដិបត្តិធម៌ (ត)

ទាក់ទងនឹង​រឿងរ៉ាវខ្លះ ដូចជារឿង​ព្រះភិក្ខុ​តុច្ឆបោដ្ឋិលៈ លោក​ទ្រទ្រង់​ព្រះ​ត្រៃ​បិដក ព្រម​ទាំងអដ្ឋកថា ក្នុងសាសនា​នៃ ព្រះ​ពុទ្ធ ៧ អង្គ គឺតាំង​អំពី​ព្រះ​ពុទ្ធ​វិបស្សី​មក ។ លោក​បង្រៀនដល់ ភិក្ខុ ៥០០ អង្គ រហូតដល់ទៅ ១៨ គណៈ​ធំៗ ។ ទោះជាយ៉ាងនេះ ក៏ដោយ ព្រះបរមសាស្តា នៅត្រាស់​ហៅ​លោក​ថា ភិក្ខុគម្ពីរទទេ ។ លោកកើតសង្វេគ ទើបចូល​ទៅកាន់​ព្រៃ​ហើយ​ធ្វើ​សមណ​ធម៌...។

ព្រោះហេតុមាន​រឿងដូចជា​ព្រះ​ភិក្ខុ​តុច្ឆបោដ្ឋិលៈ ជា​ដើម យ៉ាង​នេះ ទើប​ពុទ្ធ​បរិ​ស័ទ​យើង ដែល​មិនបាន​ពិចារ​ណាសព្វ​គ្រប់ ក៏ចាត់​ចែង​ចែក​កន្លែង និង ចែក​ពេលគ្នា ចំពោះ​ធម៌​ទាំង​ពីរ គឺ បរិយត្តិ​​ធម៌ និង បដិ​បត្តិ​ធម៌ ។

ពុទ្ធបរិស័ទបាន​ជាភ្លេចគិតថា នេះ ជា​ឧប​និស្ស័យ​នៃបុគ្គល​រៀង​ៗខ្លួន ព្រះ​ខេមកៈ ព្រះ​សារីបុត្ត​ជាដើម សម្រេច​ព្រះអរហត្ត​នៅទី​ណា ពេល​ណា គឺ​ពុទ្ធ​បរិស័ទ​ត្រូវ​សិក្សា ឱ្យ​សព្វ​គ្រប់ ទើបអាច​ស្រាវ​ជ្រាវ​រក​ឃើញ​នូវ​តួ​បដិ​បត្តិ​ធម៌​ពិត​ ប្រាកដ ។ 
ក្នុង​បិដក​លេខ ២៩ ទំព័រ ៨៤ ជេត​វនសូត្រ អនាថ​បិណ្ឌិក​ទេវ​បុត្រ​ពោល​ថា​៖

វត្តជេត​ពននេះ ជាវត្ត មាន​ប្រយោជន៍ ដែល​ពួកឥសី​គឺភិក្ខុ សង្ឃគង់​នៅមិន​ដាច់ ជា​វត្ត​ដែល​​ព្រះ​សម្ពុទ្ធ​ជា​ធម្មរាជ ទ្រង់គង់ នៅ ជាទីញ៉ាំង​បីតិ​ឱ្យ​កើត​ដល់​ខ្ញុំព្រះអង្គ ។ សត្វ​ទាំង​ឡាយ រមែងបរិសុទ្ធដោយគុណធម៌ទាំង ៥ ពួក នេះ គឺ កម្ម​បានដល់មគ្គចេតនា វិជ្ជា បានដល់​សម្មា​ទិដ្ឋិ និង សម្មា​សង្កប្បៈ ធម្ម បាន​ដល់​សម្មាវាយាមៈ សម្មា​សតិ និង សម្មា​សមាធិ សីល បានដល់​សម្មា​វាចា និង សម្មាកម្មន្តៈ ជីវិតមុត្តមំ (ជីវិតដ៏ឧត្តម ) បាន​ដល់​សម្មា​អាជីវោ  សត្វ​ទាំងឡាយ មិនមែន បរិសុទ្ធដោយ​ត្រកូល ឬដោយ​ទ្រព្យឡើយ ។

ព្រោះហេតុនោះ បុរសជាបណ្ឌិត កាលបើឃើញ​ច្បាស់ នូវ​ប្រយោជន៍​​របស់​ខ្លួន​ គួរតែ​ពិចារណា​នូវធម៌ទាំង ៥ ពួក​ខាង ដើមនោះ ដោយ​យោនិសោ ព្រោះ​​កាលបើ​ពិចារណា​ហើយ រមែង​បរិសុទ្ធ​ក្នុង​ធម៌​ទាំង ៥ ពួកនោះ ដោយ​ប្រការដូច្នេះ​ឯង ។

ព្រះ​សារប៉ីត្ត​តែ​មួយអង្គ​ប៉ុណ្ណោះ ជា​បុគ្គល​ប្រសើរ​ដោយ បញ្ញា​ផង ដោយ​សីល​ផង ដោយ​ការ​​ស្ងប់រំងាប់​ផង ភិក្ខុ​ណា ជាអ្នក ដល់​នូវត្រើយ ភិក្ខុនោះ ក៏មាន​ព្រះសារីបុត្តហ្នឹង​ឯង ជា​កំពូល ។

ទេវ​បុត្ត ជាព្រះអរិយ​បុគ្គល បានពោលអំពី​ប្រយោជន៍​ពិតៗ គឺ អរិយ​មគ្គ​អង្គ ៨ ដែល​គប្បីពិចារណា​ដោយ​ឧបាយ (យោនិសោ វិចិនេ ធម្មំ ) ។ កាលដែល​ពិចារណា​ដោយ​ឧបាយនាំឱ្យកើតបញ្ញា ហើយ រមែងបរិសុទ្ធ​ក្នុង​អរិយ​មគ្គ​នោះ​ យ៉ាង​នេះ​ឯង (ឯវំ តត្ថ វិសុជ្ឈតិ ) ។

មិនមែន​​ស្តាប់ហើយ ត្រូវតែជឿ​ដោយ​ឥតពិចារណានោះ ទេ ត្រូវមាន​ហេតុ​មាន​ផល ពិចារ​ណាធម៌ដោយយោនិសោ ដែល ជាឧបាយ​នាំឱ្យ​ឃើញ​ការ​ពិត​ ។

ផល ត្រូវតែ​ត្រង់ជាមួយ​ហេតុ បើថា​ផល គឺជាការ​លះបង់ កិលេស លះបង់​ការមិន​ដឹង លះបង់​​ការយល់ខុស លះបង់ការ សង្ស័យក្នុង​នាមរូប​ដែល​កំពុង​ប្រាកដ គឺត្រូវលះ​​បង់​ព្រោះ​ហេតុ​ដឹង ច្បាស់លក្ខណៈនៃធម៌ពិត ដែល​កំពុង​មាន កំពុងប្រាកដក្នុងទ្វារ ទាំង ៦ ទ្វារណា​មួយហ្នឹងឯង ។

ព្រះដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់ថា សតិប្ប​ដ្ឋាន ៤ ជាផ្លូវតែ​មួយ ដែលឱ្យ​សម្រេច​នូវ​អរិយ​មគ្គ​អង្គ ៨ (ញាយស្ស អធិគមាយ ) នេះជា​ហេតុជា​ផល​ដែល​​ត្រូវពិចារណាឱ្យ ជាក់ច្បាស់ខ្លួនឯង ។


សតិរលឹកដឹង​លក្ខណៈនៃសភាវធម៌​ជាធម៌ពិត មិនមែនរង់​ចាំពេល​នេះ ពេល​​នោះ ហើយក៏មិនេរីសអារម្មណ៍ផងដែរ ស្រេច ហើយ​តែ​បច្ចប្បុន្ន​ជា​ធម៌​ពិត កុសល អកុសល អព្យាក្រឹត ធម៌ ទាំង​អស់​នោះៗ ប្រាកដ​ជាបរមត្ថ ជា​អារម្មណ៍នៃការ​មិនខ្វល់​នឹង ខ្លួនឯង ។

ពុទ្ធបរិស័ទ សិក្សា​ពុទ្ធប្បវត្តិ ជ្រាបអំពីភិក្ខុ ៥ អង្គជា​ដំបូង បន្ទាប់​មកគឺ ព្រះ​យស  សម្លាញ់​ព្រះយស ភទ្ទវគ្គិយ ៣០ អង្គ បុរាណ​ជដិលភិក្ខុ ១ ពាន់អង្គ គ្រហស្ថ​ដល់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​មុន គេ និង គ្រហស្ថជាង ១០ ម៉ឺន​នាក់ជាមួយ​នឹងព្រះបាទ​ពិម្ពិសារ នៅតាល​វនជិតក្រុង​រាជគ្រឹះ សុទ្ធតែ​សម្រេច​មគ្គ​ផលក្នុងពេល ស្តាប់ព្រះធម៌ទាំងអស់ ។

ព្រហ្ម ១៨ កោដិ ជាមួយនឹងព្រះអញ្ញាកោណ្ឌញ្ញៈ នៅព្រៃ ឥសិ​បតន​មិគ​ទាយ​វន ។ ក្នុងពេលចប់អនុមោទនា​ដោយតិរោកុឌ្ឌ​សូត្រ សត្វ ៨៤ ពាន់ ។ ក្នុង​សមាគម​​​របស់​នាយ​សុមន​មា​លា​ការ ក្រុង​រាជគ្រឹះ សត្វ ៨៤ ពាន់ ។ ក្នុងុរឿង​ដំរី​នា​ឡាគិរី សត្វ ១០ ពាន់ ។ ក្នុង​សមាគមនៃ​ខទិរង្គារជាតក សត្វ ៨៤ ពាន់ ។ ក្នុង សមាគម​នៃជម្ពុកា​ជីវក សត្វ ៨៤ ពាន់ ។ នៅក្នុង​សមាគម​នៃ អានន្ទ​សេដ្ឋី សត្វ ៨៤ ពាន់ ។ ក្នុងថ្ងៃសម្តែង​​បារា​យ​ន​សូត្រ នៅ បាសា​ណក​ចេតិយ សត្វ ១៤ កោដិ ។ ក្នុងថ្ងៃសម្តែង​យមកប្បា​ដិហារ្យ សត្វ ២០ កោដិ ។ កាល​ព្រះបរមសាស្តា គង់​ប្រថាប់ លើបណ្ឌុកម្ពលសិលាសនៈ ក្នុង​ភព​តាវត្តិង្ស ទ្រង់ញ៉ាំង​ព្រះវរ​មាតា ឱ្យជា​កាយ​សក្ខី សម្តែង​ព្រះអភិធម្ម ៧ គម្ពីរ សត្វ ៨០ ពាន់​កោដិ ។ ក្នុងថ្ងៃស្តេច​យាងចាក​អំពីទេវ​លោក សត្វ ៣០ កោដិ ។ ក្នុង សក្ក​បញ្ហ​សូត្រ ទេវតា ៨០ ពាន់​​អង្គ ។ ក្នុងរតន​សូត្រ នា​ក្រុង វេសា​លី សត្វ ៨៤ ពាន់ រាល់​ៗថ្ងៃ រហូត ៧ ថ្ងៃ ព្រះ​អង្គ​ទ្រង់ គង់​នៅ​ក្រុង​វេសា​លី​អស់​កន្លះខែ ។ ក្នុង​ព្រះសូត្រទាំង ៤ នេះ គឺ មហា​សមយ​សូត្រ ១ មង្គល​សូត្រ ១ ចូឡ​រាហុលោវាទសូត្រ ១ និង សមចិត្ត​បដិបទា​សូត្រ ១ ក្នុង​ព្រះ​សូត្រ​មួយៗ សុទ្ធតែកំណត់ ចំនួន​សត្វ​​ដែល​​សម្រេច​មគ្គផល​មិន​បាន ។
ចំនួន​​សត្វ​គឺ​​ទាំង​​មនុស្ស ទាំង​​ទេវតា ទាំង​​ព្រហ្ម រៀប​​រាប់ មក​ជាដើម​ប៉ុណ្ណេះ គឺសុទ្ធ​តែ​បាន​សម្រេច​មគ្គផល​​ក្នុង​ពេលស្តាប់ ព្រះធម៌ទេ​សនាទាំង​អស់។

ព្រះដ៏មាន​ព្រះភាគ ត្រាស់ដឹង​ជាព្រះពុទ្ធ ដើម្បីជាប្រយោជន៍ ដើម្បី​សេច​ក្តី​សុខ ដល់ពពួកជនច្រើន ព្រះអង្គ ទ្រង់អនុគ្រោះដល់មនុស្ស និង ទេវតា​ទាំង​ទ្បាយ​ យ៉ាងនេះឯង ។ 


ដកស្រង់​ចេញ​ពី​សៀវភៅ ជំនួយ​សតិ​ភាគ១៦ 
រៀប​រៀង​​ដោយ​ អគ្គ​បណ្ឌិត ធម្មាចារ្យ​ ប៊ុត-សាវង្ស​ ។

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២១ សីហា ឆ្នាំ២០១៩ (អាន: ២០,២៧១ ដង)
កូនអើយ​អាសូរ​ទឹកភ្នែកម៉ែ​ផង
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៧,៩៣៧ ដង)
សេចក្តីអធិប្បាយអំពីព្យាយាម
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៦,៥៧៣ ដង)
បណ្ឌិតពិចារណាឃើញកាយនេះ យ៉ាងនេះ
ផ្សាយ : ១២ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ២២,៦៣៨ ដង)
អធិប្បាយអានិសង្សមេត្តា១១យ៉ាង
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ៩,៣៣៧ ដង)
អសង្ខតា ធម្មា បានដល់ព្រះនិព្វាន ដែលមិនមានការប្រជុំតាក់តែង
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ៥០,៤២៣ ដង)
សេចក្ដី​ទុក្ខ​ក្នុង​នរក​បរលោក
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 5.29
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿