អានអត្ថបទ
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ២៥,៣៤៩ ដង)
ខ្ញុំមានចិត្តជ្រះថ្លា បានថ្វាយអាសនៈមួយ ដោយដៃរបស់ខ្លួន

|
សុវណ្ណពិព្វោហនិយត្ថេរាបទាន
ខ្ញុំមានចិត្តជ្រះថ្លា បានថ្វាយអាសនៈមួយ ដោយដៃរបស់ខ្លួន គឺថ្វាយខ្នើយ ដើម្បីសម្រេចប្រយោជន៍ដ៏ខ្ពង់ខ្ពស់ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយខ្នើយ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃខ្នើយ ។ ក្នុងកប្បទី ៦៣ អំពីកប្បនេះ ខ្ញុំបានកើតជាក្សត្រចក្រពត្តិ ព្រះនាមអសមៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះសុវណ្ណពិព្វោហនិយត្ថេរ មានអាយុ បានសម្តែងនូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។ ចប់ សុវណ្ណពិព្វោហនិយត្ថេរាបទាន ។ ដកស្រង់ពីព្រះត្រៃបិដកភាគ ៧៣ ទំព័រ២០៩ ដោយ៥០០០ឆ្នាំ |