30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧៤,១៤៣
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៥២,០៧៧
សរុប ៣៨៥,៦៣៨,៧៧០
អានអត្ថបទ
ផ្សាយ : ២៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១២,៨៨៧ ដង)

រឿង​ឧព្វ​រី​ប្រេត​



 
រឿង​ឧព្វ​រី​ប្រេត​

(ព្រះ​សង្គីតិ​កត្ថេរ​ទាំង​ឡាយ​ ពោល​ថា) ស្តេច​របស់​ពួក​ជន​អ្នក​នៅ​ក្នុង​ដែន​បញ្ចាល​ ទ្រង់​ព្រះ​នាម​ព្រហ្ម​ទត្ត​ ព្រះ​អង្គ​ប្រ​សើរ​ក្នុង​រាជ​សម្បត្តិ​ លុះ​ដល់​ថ្ងៃ​និង​យប់​កន្លង​ទៅ​ ស្តេច​ក៏​ទ្រង់​សោយ​ទិ​វង្គត​ ។ អគ្គ​មហេ​សី​របស់​ស្តេច​នោះ ឈ្មោះ​នា​ង​ឧ​ព្វ​រី​ បាន​ទៅ​កាន់​ទីស្ម​សាន ហើយ​ទ្រង់​ព្រះ​កន្សែង​ កាល​មិន​ឃើញ​ស្តេច​ព្រហ្ម​ទត្ត​ ក៏​ទ្រង់​ព្រះ​កន្សែង​ថា ឱព្រះ​បាទ​ព្រហ្មទត្ត​ ។

ឥសី​ ជា​អ្នក​ប្រាជ្ញ​ បរិ​បូណ៌ដោយ​ចរណៈ បាន​មក​ក្នុង​ទី​ ដែល​នាង​ឧព្វ​រី​ឈរ​នោះ ឥសី​នោះ​បាន​សួរ​ពួក​ជន​ដែល​មក​ជួប​ជុំ​ក្នុង​ទី​នោះ​ថា ចុះ​ទី​ស្ម​សាន​នេះ​ដែល​ផ្សាយ​ទៅ​ដោយក្លិន​ក្រ​អូប​ផ្សេង​ៗ​ តើ​របស់​នរណា​ ស្រី​នេះ​ជា​ភរិ​យា​របស់​នរណា កំពុង​កន្ទក់​កន្ទេញ​រក​ប្តី​ ដែល​ទៅ​ឆ្ងាយ​អំពី​មនុស្ស​លោក​នេះ កាល​មិន​ឃើញ​ព្រះ​បាទ​ព្រហ្ម​ទត្ត​ ក៏​កន្ទក់​កន្ទេញ​ថា ឱ​ព្រះ​បាទ​ព្រហ្ម​ទត្ត​ ។

ពួក​ជន​ដែល​មក​ជួប​ជុំ​គ្នា​ក្នុង​ទីនោះ​ ក៏​បាន​ឆ្លើយ​ថា បពិត្រ​មហា​ឥ​សី​ដ៏​ចម្រើន​ (​ទីស្ម​សាន​នេះ​) របស់​ព្រះ​បាទ​ព្រហ្ម​ទត្ត​ បពិត្រ​មហា​ឥ​សី​ អ្នក​និរទុក្ខ​ (​ស្រី​នេះ​ជា​ភរិ​យា​) របស់​ព្រះ​បាទ​ព្រហ្ម​ទត្ត​ ទី​ស្ម​សាន​នេះ របស់​ព្រះ​បាទ​ព្រហ្ម​ទត្ត​នោះ​ ដែល​ផ្សាយ​ទៅ​ដោយ​ក្លិន​ ក្រ​អូប​ផ្សេង​ៗ ស្រី​នេះ​ជា​ភរិ​យា របស់​ព្រះ​បាទ​ព្រហ្ម​ទត្ត​នោះ កន្ទក់​កន្ទេញ​រក​ប្តី​ដែល​ទៅ​ឆ្ងាយ អំពី​មនុស្ស​លោក​នេះ​ហើយ កាល​មិន​ឃើញ​ព្រះ​បាទ​ព្រហ្ម​ទត្ត​ ក៏​កន្ទក់​កន្ទេញ​ថា ឱ​ព្រះ​បាទ​ព្រហ្ម​ទត្ត​ ។

(​តា​បស​សួរ​នាង​ឧ​ព្វ​រី​ថា​) ស្តេច​ទាំ​ង​ឡាយ ៨៦០០០ ព្រះ​អង្គ​ សុទ្ធ​តែ​ឈ្មោះ​ព្រះ​បាទ​ព្រហ្ម​ទត្ត​ ត្រូវ​គេ​ដុត​ក្នុង​ទី​ស្ម​សាន​នេះ​ដែរ​ បណ្តា​ស្តេច​ព្រហ្ម​ទត្ត​ទាំង​នោះ តើ​នាង​ សោក​ស្តាយ​រក​ស្តេច​ព្រហ្ម​ទត្ត​អង្គ​ណា ។

(នាង​ឧព្វរី​ឆ្លើយ​ថា​) បពិត្រ​លោក​ដ៏​ចម្រើន​ ស្តេច​អង្គ​ណា​របស់​ពួក​ជន​អ្នក​នៅ​ក្នុង​ដែន​បញ្ចាល​ ជា​រាជ​បុត្រ​នៃ​ព្រះ​បាទ​ចូឡ​នី ព្រះ​អង្គ​ប្រ​សើរ​ក្នុង​រាជ​សម្ប​ត្តិ​ ខ្ញុំ​សោក​ស្តាយ​រក​ស្តេច​អង្គ​នោះ ជា​ភស្តា​ (របស់​ខ្ញុំ​) ជា​អ្ន​ក​ឲ្យ​នូវ​សេចក្តី​ប្រា​ថ្នា​គ្រប់​យ៉ាង ។

(​តាបស​សួរ​ថា) ពួក​ស្តេច​ទាំង​អស់ សុទ្ធ​តែ​ឈ្មោះ​ព្រហ្ម​ទត្ត​ ពួក​ស្តេច​ទាំង​អស់​ របស់​ពួក​ជន​អ្នក​នៅ​ ក្នុង​ដែន​បញ្ចាល សុទ្ធ​តែ​ជា​រាជ​បុត្រ​នៃ​ព្រះ​បាទ​ចូឡ​នី ព្រះ​អង្គ​ប្រសើរ​ ក្នុង​រាជ​សម្ប​ត្តិ​ នាង​បាន​ជា​មហេសី​ របស់​ពួក​ស្តេច​ទាំង​អស់​តាម​លំដាប់​មក ហេតុ​អី​បានជា​នាង​លះ​ចោល​ពួក​ស្តេច​ជាន់​មុ​ន ហើយ​មក​សោក​ស្តាយ​តែ​ស្តេច​ជាន់​ក្រោយ​វិញ ។

(នាង​ឧព្វ​រី​តប​ថា​) បពិត្រ​លោក​អ្នក​និ​រ​ទុក្ខ​ លោក​ពោល​ជា​ច្រើន​ដង​ហើយ​ថា នាង​ឯង​ជា​មហេសី​នៃ​ស្តេច​ (​ទាំង​ពួង​) ក្នុង​សង្សារ​ចំពោះ​ខ្ញុំ​ ដែល​កើត​​ជា​ស្រី​ណា​ ខ្លួន​របស់​ខ្ញុំ ដែល​កើត​ជា​ស្រី​នោះ (ធ្លាប់​កើត​ជា​ស្រី​) អស់​កាល​ក៏​យូរ (​ឬ​ក៏​ធ្លាប់​កើត​ជា​ប្រុស​ដែរ​) ។

(​តាបស​ពោល​ថា​) នាង​ឯង​ ជួន​កាល​កើត​ជា​ស្រី ជួន​កាល​កើត​ជា​ប្រុស​ មិន​តែ​ប៉ុណ្ណោះ ជួន​កាល​បាន​ ទៅ​កាន់​កំណើត​បសុ​​សត្វ​ កាល​បើ​យ៉ាង​នេះ ទី​បំផុត​ (នៃ​អត្ត​ភាព​ទាំង​ឡាយ) ដែល​កន្លង​នូវ​ឥត្ថី​ភាព និង​បុរិសភាព​នុ៎ះ​ រមែង​មិន​ប្រាកដ​ឡើយ ។

(​នាង​ឧព្វ​រី​ពោល​ថា​) លោក​បាន​ស្រោច​ស្រប់​ខ្ញុំ​ដែល​ភ្លើង​គឺ​សេច​ក្តី​សោក​កំពុង​ឆេះ​សព្វ ឲ្យ​ស្ងប់រម្ងាប់​បាន ហើយញ៉ាំង​សេចក្តី​ក្រវល់​ក្រ​វាយ ទាំង​ពួង​ឲ្យ​រលត់​ ដូច​បុគ្គល​យក​ទឹក​ស្រោច​លត់​ភ្លើង​កំពុង​ឆេះ​នូវ​ឆ្នាំង​ខ្លាញ់​ លោក​ណា​ បាន​បន្ទោបង់​នូវ​សេច​ក្តី​សោក​ព្រោះ​ប្តី​ចំពោះ​ខ្ញុំ ដែល​មាន​សេចក្តី​កំពុង​គ្រប​សង្កត់ លោក​នោះ​ឈ្មោះ​​ថា​ បាន​ដក​នូវ​សរ​គឺ​សេចក្តី​សោក​ ដែល​អា​ស្រ័យ​នូវ​ហឫទ័យ​ របស់​ខ្ញុំ ។ ខ្ញុំ​នោះ ជា​អ្នក​មាន​ សរ​គឺ​សេចក្តី​សោក​ដក​ចោល​ហើយ ជា​អ្នកមាន​ចិត្ត​ត្រ​ជាក់​កើត​ហើយ មាន​ទុក្ខ​រលត់​ហើយ បពិត្រ​ព្រះ​មហា​មុនី ខ្ញុំ​លែង​សោក​ស្តាយ លែង​យំ​ទួញ​ហើយ បពិត្រ​ព្រះ​មហា​មុនី ខ្ញុំ​លែង​សោក​ស្តាយ​ លែង​យំ​ទួញ​ហើយ ព្រោះ​ស្តាប់​ពាក្យ​របស់​លោក​ ។

នាង​ឧព្វ​រី​បាន​ស្តាប់ពាក្យ​ សុភាសិត​នោះ​របស់​តាបស​ជា​សមណៈ នោះ​ហើយ ក៏​ប្រ​ដាប់​បាត្រ​និង​ចីវរ ចូល​កាន់​ផ្នួស​ លុះ​នាង​ឧព្វ​រី​នោះ ចេញ​ចាក ផ្ទះ​ចូល​កាន់​ផ្នួស​ហើយ ក៏​ចេញ​អំពី​ស្រុក ដើរ​ទៅ​កាន់​ស្រុក​កាន់​និគម​ និង​រាជ​ធានីទាំង​ឡាយ បាន​ចម្រើន​មេត្តា​ចិត្ត​ ដើម្បី​កើត​ក្នុង​ព្រហ្ម​លោក ។

នាង​ឧព្វរី​ បាន​ធ្វើ​មរណ​កាល ក្នុង​ស្រុក​ឈ្មោះ ឧរុវេលៈ នាង​ឧព្វ​រីនោះ បាន​ចម្រើន​មេត្តា​ចិត្ត​ ដើម្បី​កើត​ក្នុង​ព្រហ្ម​លោក ហើយ​ញ៉ាំង​ចិត្ត​ឲ្យ​នឿយ​ណាយ​ក្នុង​ឥត្ថី​ភាព​ ក៏​បាន​ទៅកើត​ក្នុង​ព្រហ្ម​លោក ។

ដកស្រង់​ពី​ព្រះ​ត្រៃ​បិដក​ភាគ ៥៦ ទំព័រ ៦២-៦៥


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៧ កុម្ភះ ឆ្នាំ២០២៤ (អាន: ៤៦,២៨៥ ដង)
រឿង​សីល​វិ​មំ​សក​ព្រាហ្ម​ណ៏
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៥៨,៩០៣ ដង)
បុរស​ច្រើន​តែ​ឆ្កួត នឹង​រូប​ស្រ្តី​ព្រោះ​កាម​រាគៈ
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៣,៩៣៩ ដង)
ចិត្ត​របស់​បុថុជ្ជន​តែង​តែ​ប៉ោង​ផត​ដោយ​លោក​ធម៌
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.31
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿