30
ថ្ងៃ ពុធ ទី ២៤ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១,៩៧៥
Today
ថ្ងៃម្សិលមិញ ១៨០,២៤៧
ខែនេះ ៤,៤៥៨,៩៩៨
សរុប ៣៩០,៥៤១,៤៨២
អានអត្ថបទ
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ២២,៣៦២ ដង)

តុល្យ​ការ​នៃ បញ្ញា និង​ករុណា​ធម៌



 
បញ្ញា​ត្រូវ​ថ្លឹង​ឲ្យ​ស្មើ​នឹង​ ករុណា​​ធម៌​ជា​និច្ច​ ។ ឯ​ករុណា​ធម៌​ ត្រូវ​ថ្លឹង​ឲ្យ​ស្មើ​នឹង​ បញ្ញា​ដែរ ។ យើង​មិន​អាច​មាន​សន្តិ​ភាព​ ប្រ​សិន​បើ​យើង​មិន​បាន​ថ្លឹង​ថ្លែង​ធម៌​ទាំង​ពីរ​នេះ​ឲ្យ​មាន​តុល្យ​ភាព​គ្នា​ ខ្ញុំ​នឹង​លើក​រឿង​និ​ទាន​បី​មក​ឆ្លុះ​បញ្ចាំង​ជូន៖

ថ្ងៃ​មួយ​មាន​សេ្តច​នាគ​កំណាច​​មួយ​ បាន​ជួប​ព្រះ​ពោធិ​សត្វ​ តាម​ដង​ផ្លូវ​ ។ ព្រះ​ពោធិ​សត្វ​បាន​ទូន្មាន​ ស្តេច​នាគ​នោះ​ថា " ម្នាល​កូន​ប្រុស​ ! ចូរ​អ្នក​កុំ​សម្លាប់​សត្វ​ អ្នក​ត្រូវ​រក្សា​សីល​ប្រាំ​ អស់​មួយ​ជីវិត​ អ្នក​នឹង​បាន​ជួប​សេច​ក្តី​សុខ​ " ។ កាល​បើ​​បាន​ស្តាប់​ដំបូន្មាន​ខ្លះ​ៗ ពី​ព្រះ​ពោធិ​សត្វ​ហើយ​ ស្តេច​នាគ​កំណាច​នោះ​ក៏​ប្រែ​ទៅ​ជា​សត្វ​ស្លូត​បូត​ ។

ពួក​ក្មេង​គង្វាល​គោ​តាម​ជើង​ភ្នំ​ហិ​មា​លាយ៉ា តែង​តែ​មាន​ការ​ភ័យ​ខ្លាច​សត្វ​នាគ​នេះ​ជា​និច្ច​ ប៉ុន្តែ​នៅ​ពេល​ពួក​គេ​ដឹង​ថា ស្តេច​នាគ​នេះ​បាន​ប្រែ​ទៅ​ជា​សត្វ​ស្លូត​បូត​ គេ​លែង​ភ័យ​ខ្លាច​អ្វី​ទៀត​ហើយ ។ រំពេច​នោះ​ពួក​ក្មេង​គង្វាល​គោ​ខ្លះ​នាំ​គ្នា​ឡើង​ជិះ​ស្តេចនាគ​លេង ខ្លះទៀត​ទាញ​កន្ទុយ​ហើយ ក្មេង​ខ្លះ​ទៀត​យក​ដុំ​ថ្ម ដីខ្សាច់ អាចម៍គោ​ ញាត់​ក្នុង​មាត់​នាគ​ជា​ល្បែង​លេង​ និង​ហ៊ោ​កញ្ជៀវ​សើច​សប្បាយ​ ។ នាគ​មិន​អាច​ស៊ី​ចំណី​កើត​ ក៍​ធ្លាក់​ខ្លួន​ទៅ​ជា​ឈឺ ។

ថ្ងៃ​ក្រោយ​មក​ស្តេច​នាគ​ បាន​ជួប​ព្រះ​ពោធិ​សត្វ​ម្តង​ទៀត​ ក៏​ស្រែក​សួរ​ថា " នែ​លោក​ដ៏​ចម្រើន​ ! ថ្ងៃ​មុ​ន​លោក​បាន​ប្រាប់​ខ្ញុំ​ឲ្យ​ខំ​រក្សា​សីល​ ហើយ​ចម្រើន​ករុណា​ធម៌​ផង​ នឹង​បាន​ជួប​សេច​ក្តី​សុខ​ ។ ប៉ុន្តែ​ឥឡូវ​នេះ​ មាន​ឃើញ​សេចក្តី​សុខ​ឯណា ? ឃើញ​តែ​សេច​ក្តី​ទុក្ខ​ទៅ​វិញ ! " ព្រះ​ពោ​ធិ​សត្វ​តប​ថា ៖ " ម្នាល​កូន​ប្រុស​ ! ប្រសិន​បើ​ឯង​មាន​ករុណា​ មាន​សីល​ មាន​មេត្តា ឯង​ត្រូវ​តែ​មាន​បញ្ញា​ និង​ការ​ឈ្លាស​វៃ​ផង​ដែរ ។ នេះ​ជា​មធ្យោ​បាយ​ការ​ពារ​ខ្លួន​ ។ ថ្ងៃ​ក្រោយ​បើ​ពួក​ក្មេង​ទាំង​នោះ​ វា​មក​ធ្វើ​ទុក្ខ​បុក​ម្នេញ​ឯង​ទៀត​ ចូរ​ឯង​ព្រួស​ភ្លើង​តាម​មាត់​ឲ្យ​វា​ឃើញ​ទៅ​ ពិត​ជា​វា​ខ្លាច លែង​ហ៊ាន​មក​ធ្វើ​ទុក្ខ​បុក​ម្នេញ​ឯង​ទៀត​ហើយ "  ។

នរ​ណា​នឹង​បាន​ដឹង​នូវ​អំពើ​ឃោរ​ឃៅរ​ដូចម្តេច​ខ្លះ​ ប្រសិន​បើ​ស្តេច​នាគ​ប្រើ​តែ​បញ្ញា​មួយ​មុខ​ប៉ុណ្ណោះ​ ? ស្តេច​នាគ​ ឬ​ពួក​ក្មេង​គង្វាល​គោ​ ដែល​ត្រូវ​ទទួល​រង​គ្រោះ​នូវ​សេច​ក្តី​ទុក្ខ​ទោស​គ្រោះ​ថ្នាក់ ?

ជញ្ជីង​សម្រាប់​ថ្លឹង​ បញ្ញា និង ករុណា ហៅ​ថា មជ្ឈឹម​បដិ​បទា​ " ផ្លូវ​កណ្តាល " ។

មាន​និ​ទាន​មួយ​ទៀតថា ៖ គ្រា​មួយ​នោះ​មាន​កសិករ​ចំណាស់​ម្នាក់​ បាន​ប្រទះ​ឃើញ​សត្វ​ពស់​មួយ​ មាន​រាង​កាយ​ស្គាំង​ស្គម​ជិត​នឹង​ស្លាប់​ ព្រោះ​អត់​អា​ហារ​ កំពុង​ដេក​ក្នុង​ស្រែ​របស់​គាត់ ។ គាត់​អា​ណិត​ណាស់ បា​ន​រើស​យក​ពស់​សំគម​នោះ​ទៅ​ផ្ទះ​ ហើយ​ក៏​យក​ទឹក​ដោះ​មាន​រស​ជាតិ​ឆ្ងាញ់​ពិសា​ដែល​ទើប​ចម្អិន​ ហើយ​ថ្មី​ៗ​ ឲ្យ​ជា​ចំណី ។ គាតយ​ក​ភួយ​ដែល​មាន​សម្ផស្ស​ដ៏​ទន់​រុំ​ដណ្តប់​ឲ្យ​វា រួច​យក​វា​ទៅ​ដាក់​ឲ្យ​ដេក​ កន្លែង​ល្អ​មួយ​ ជិត​គ្រែ​របស់​គាត់ ។

រាត្រី​នោះ កសិក​រ​ចំណាស់​ ក៏​សម្រាន្ត​លង់​លក់ ។ ស្រាប់​តែ ព្រឹក​ស្អែក​ឡើង​ គេ​ឃើញ​កសិករ​នោះ ស្លាប់​ដោយ​ ពស់​ចឹក ។ ប្រសិន​បើ​អ្នក​រើស​យក​ពស់​នោះ​មក​វា​នឹង​ ចឹក​អ្នក​ស្លាប់​តែ​អ្នក​អាច​ស្វែង​រក​មធ្យោ​បាយ​ផ្សេង​ទៀត​ ដើម្បី​ជួយ​ពស់​សំគម​នោះ​ ដោ​យ​កុំ​យក​វា​មក​ជា​មួយ​ខ្លួន ។ អ្នក​ត្រូវ​ថ្លឹង​ថ្លែង​ ករុណា​ និង​ បញ្ញា​ ឲ្យ​បាន​ស្មើគ្នា​អ្នក​ក៏​បាន​សេច​ក្តី​សុខ​ ឯ​សត្វ​ពស់​ក៏​បាន​សេច​ក្តី​សុខ​ដូច​គ្នា​ដែរ ។

ហើយ​នេះ​ជា​រឿង​ទី​បី​និ​ទាន​ថា ៖ មាន​កសិករ​ម្នាក់​បាន​ចូល​ទៅ​ក្នុង​ព្រៃ​ដើម្បី​ស្វែង​រក​កាប់​អុស​ ជា​មួយ​សម្លាញ់​របស់​គាត់ ។ ពេល​កសិករ​នោះ​ កំពុង​យារ​ដឹង​កាប់​ស្រាប់​តែ​ប៉ះ​លើ​ សំបុក​ឃ្មុំមួយ​យ៉ាង​ធំ​សម្បើម​ ។ ហ្វូង​ឃ្មុំ​កំណាច​ ហើយ​ចេញ​ព្រុល ហើយ​ដេញ​ទិច​គាត់ ។ ឯ​សម្លាញ់​កសិករ​នោះ ជា​មនុស្ស​មាន​ករុណា​ធម៌ ពេល​នោះគាត់បាន​កញ្ជក់​យក​ដឹង​ពី​ដៃ​មិត្ត​គាត់​ ហើយ​ដេញ​សម្លាប់​ឃ្មុំ​យ៉ាង​រហ័ស​ ធ្វើឲ្យ​ឃ្មុំ​ស្លាប់​គ្មាន​សល់ ។ ជា​អកុសល​គាត់​សម្លាប់​ទាំង​កសិករ​ជា​មិត្ត​ផង​ដែរ ។

ករុណា​ធម៌​គ្មាន​បញ្ញា​អាច​បណ្តាល​ឲ្យ​កើត​សេចក្តី​ទុក្ខ​ដ៏​ធំ​សម្បើម ។ យើង​តែ​ង​និយាយ​ថា " សត្រូ​វ​មាន​បញ្ញា​ ប្រសើរ​ជាង​មិត្ត​ល្ងង់​ " ។

បញ្ញា និង​ ករុណា​ ត្រូវ​ដើរ​ទន្ទឹម​គ្នា​ ។ មាន​តែ​មួយ​ ហើយ​ខ្វះ​មួយ​ ប្រៀប​ដូច​ជា​ការ​ដើរ​តែ​ជើង​ម្ខាង​ ដើរ​មិន​បាន​ឆ្ងាយ​ទេ​ ហើយ​ ក៏​មិន​បាន​យូរ​ដែរ​ អ្នក​នឹង​ដួល​មិន​ខាន​ឡើយ ។ ដើម្បី​ថ្លឹង​ឲ្យ​ស្មើ​បញ្ញា​ និង​ករុណា​ អ្នក​គួរ​សន្សឹម​ៗ ឲ្យ​បាន​ស្មើ​ៗ​ ... ម្តង​មួយ​ជំហ៊ាន​! ម្តង​មួយ​ជំហ៊ាន​ !..

ដក​ស្រង់​ពី​សៀវភៅ មួយ​ជំហាន​ម្តង រៀប​រៀង​ដោយ​ សម្តេច​ ព្រះ​មហា​ឃោសនន្ទ​
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៤ មីនា ឆ្នាំ២០២៤ (អាន: ៦,៥៧២ ដង)
ខន្តីជាធម៌ដ៏ឧត្តមក្នុងលេាក
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២៧,៨៣២ ដង)
ពិចារណា​ដោយ​វិធី​ចែក​ធាតុ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៩០៧ ដង)
អត់​ធន់​សិក្សា​នូវ​ការ​ពិត
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៤៦,៧១៦ ដង)
ត្រៀម​ខ្លួន​ធ្វើ​ជា​ប្ដី​ប្រពន្ធ​គេ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.94
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿