30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៣១,០៣៣
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣០៨,៩៦៧
សរុប ៣៨៥,៥៩៥,៦៦០
អានអត្ថបទ
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ១៩,៨១៥ ដង)

កិ​រិ​យា​វៀ​រ​ចាក​នូវ​បាប



ស្តាប់សំឡេង

 

ព្រះ​ពុទ្ធ​ទ្រង់​ត្រាស់​សម្តែង​ឲ្យ​យើង​ចេះ​អប់​រំ​កាយ​វា​ចា​ដើម្បី​រស់​នៅ​ក្នុង​សង្គម​គ្រួ​សារ​ក្តី​ សង្គម​ជាតិ​ក្តី បាន​ទទួល​នូវ​សិរី​សួ​ស្តី សុភ​មង្គល ។ ចំណែក​ក្នុង​មង្គល​ត​ទៅ​មុខ​នេះ ព្រះ​អង្គ​ទ្រង់​សម្តែង​ការ​អប់​រំ​ចិត្ត​ ។ ការ​កាប់​សម្លាប់​ លួច​ឆក់​ប្លន់​ សភាព​វឹក​វរ​ ចលា​ចល គ្មាន​សណ្តាប់​ធ្នាប់ ក្នុង​សង្គម​សុទ្ធ​តែ​កើត​មក​ពី​អំពើ​បាប​ ។ មនុស្ស​ម្នាក់​ៗ មិន​ចង់​បាន​សភាព​ដូច្នោះទេ ដើម្បី​សម្រេច​នូវ​គោ​ល​បំណង ចាំ​បាច់​ខាន​មិន​បាន​ ដែល​មនុស្ស​គ្រប់​គ្នា​ចង់​បានដូច្នេះ គ្រប់​គ្នា​ត្រូវ​ជៀស​វាងពី​អំពើ​បាប ។

១. បាប​ មាន​ន័យ​ដូច​ម្តេច? បាប​ មាន​ន័យ​ថា អំពើ​ឃោរ​ឃៅ​ បៀត​បៀន​ បង្ក​វិនាស​កម្ម​ នាំ​ឲ្យ​បាត់​បង់​ផល​ប្រ​យោជន៍ អ្នក​ដទៃ​ ។ អំពើ​បាប​នេះ កកើត​ឡើង​តាំង​ពី​តិច​តួ​ច​ ដូច​ជា​ខ្ជិល​មិន​ស្តាប់​បង្គាប់​ឪ​ពុក​ម្តាយ​ ដើរ​លេង​ប៉ោ​ឡែ​ រហូត​ដល់​ចេះ​លួ​ច​ ឆក់​ប្លន់ គេ​ជា​ដើម​ ។

២. ការ​ប្រព្រឹត្តិ​ធ្វើ​អំពើ​បាប​  អំពើ​អា​ក្រក់ស្តែង​ចេញ​តាម​រយៈ​ផ្លូវ​កាយ​ វា​ចា​ ចិត្ត​

ក. អំពើ​អាក្រក់​ផ្លូវ​ ហៅ​ថា កាយ​ទុច្ច​រិត​ មាន​ ៣ ៖
- សម្លាប់​បៀត​បៀន​ជី​វិត​អ្នក​ដទៃ​
- លួច​ឆក់​ប្លន់​ ឆ​បោក​ ទ្រព្យ​សម្បត្តិ​គេ​
- ផឹក​ទឹក​ស្រ​វឹង​ សេព​គ្រឿង​ញៀន​ ដែល​នាំ​ឲ្យ​ខូច​ស្មា​រតី​
*ការ​ប្រ​ព្រឹត្ត​ខុស​លើ​កូន​ប្រ​ពន្ធ​អ្នក​ដទៃ​ ក៏​សង្គ្រោះ​ចូល​ក្នុង​ទី​នេះ​ដែរ

ខ. អំពើ​អា​ក្រក់​ផ្លូវ​វា​ចា​ ហៅ​ថា វ​ចី​ទុ​ច្ច​រិត​ មាន ៤ ៖
- និ​យាយ​ភូត​ភរ​ កុហក មិន​ប្រ​កាន់​ពាក្យ​សត្យ
- និ​យាយ​ពាក្យ​សម្តី​ជេ​រ​ប្រ​ទេច​ ផ្តាសា គម្រោះ​គម្រើយ
- និយាយ​ពាក្យ​មិន​បាន​ការ​ឥត​ប្រ​យោជន៍

គ. អំពើ​អា​ក្រក់​ផ្លូវ​ចិត្ត​ ហៅ​ថា មនោ​ទុច្ច​រិត មាន​ ៣
- គិត​ល្មោភ​ លោភ​លន់​ ចង់​បាន​ទ្រ​ព្យ​សម្ប​ត្តិ​អ្នក​ដទៃ​
- គិត​ព្យា​បាទ ចង​គំនុំ​គំគួន ឈ្នា​នីស​អ្នក​ដទៃ​
- យល់​ខុស​ គឺ​យល់​ថា បា​ប​គ្មាន​ បុណ្យ​គ្មាន ឪ​ពុក​ម្តាយ​គ្មាន​គុណ​ ជា​ដើម ។

អំពើ​ទាំង​នេះ​ បាន​បំ​ផ្លាញ​នូវ​ប្រ​យោជន៍​ខ្លួន​ឯង​ ផង អ្នក​ដទៃ​ផង ព្រោះ​ហេតុ​ដូច្នោះ​ គ្រប់​គ្នា​ត្រូវ​រៀន​លះ​បង់​ វៀរ​ចេញ​ ដើម្បី​សេច​ក្តី​សុខ​ខ្លួន​ឯង​​ផង​ និង​អ្នក​ដទៃ​ផង​ ។ មូល​ហេតុ​ដើម​នៃ​បញ្ហា​ គឺ​ឋិត​នៅ​ក្នុង​ចិត្ត​របស់​យើង កាល​ណា​ចិត្ត​របស់​​យើង​បាន​ស្ងប់​រម្ងាប់​ពី​អំពើ​បាប​ហើយ សង្គម​ជាតិ​ ក៏​ស្ងប់​រម្ងាប់​ មាន​សន្តិ​ភាព​ដែរ ។

" ដើម្បី​រស់​នៅ​ក្នុង​សង្គម​គ្រួ​សារ​ក្តី​ ក្នុង​សង្គម​ជាតិ​ក្តី​ មាន​សិរី​សួ​ស្តី​ សុភ​មង្គល​ លុះ​ត្រា​តែ​មនុស្ស​គ្រប់​គ្នា​ ជៀស​វាង​អំពី​អំពើ​បាប​ "

ដក​ស្រង់​ពី​សៀវភៅ " មង្គល​ជីវិត "
រៀប​រៀង​ដោយ ភិក្ខុ គូ-សុភាព
ដោយ​៥០០០​ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ៧៤,៤៨៥ ដង)
សង្គ្រោះ​អដ្ឋង្គិកមគ្គក្នុង​ត្រៃ​សិក្ខា
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ៣១,៨៦០ ដង)
កុំសន្សំរឿងខ្វល់មកដាក់ខ្លួន
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ២៤,២៥៦ ដង)
បូជនីយដ្ឋាននៃដែនលង្កាទ្វីប
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.11
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿