30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០៩,១៦១
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១០៦,៩៦២
សរុប ៣៨៥,៣៩៣,៦៥៥
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៧,៩៦៧ ដង)

បុគ្គល​អ្នកមាន​ទស្សនៈ​ មាន​សីល​ដូច​ម្តេច ហៅ​ថា អ្នក​ស្ងប់​រម្ងាប់​



 
បុ​រា​ភេ​ទ​សូត្រ​

(ព្រះ​ពុទ្ធ​និមិ្មត​ ត្រាស់​សួរ​ព្រះ​សម្ពុទ្ធ​ថា​) បុគ្គល​អ្នកមាន​ទស្សនៈ​ដូច​ម្តេច មាន​សីល​ដូច​ម្តេច ដែល​ព្រះ​អង្គ​ត្រាស់​ហៅ​ថា អ្នក​ស្ងប់​រម្ងាប់​ បពិត្រ​ព្រះ​គោ​ត្ត​ម ព្រះ​អង្គ ដែល​ខ្ញុំ​សួរ​ហើយ សូម​ប្រាប់​នូវ​ឧត្តម​ជន​នោះ ។

(ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា​) មុន​នឹង​បែក​ធ្លាយ​រាង​កាយ​ទៅ​ បុគ្គល​ណា ប្រាស​ចាក​តណ្ហា​ មិន​អា​ស្រ័យ​នូវ​កាល​ខាង​ដើម​នឹង​ទី​បំ​ផុត គឺ​កាល​ជា​អតី​ត​និង​អនា​គត​ ជា​បុគ្គល​ដែល​អ្នក​ប្រាជ្ញ​មិន​គប្បី​ ពោល​ថា​ជា​អ្នក​ត្រេក​អរ​ ក្នុង​បច្ចុ​ប្បន្ន​ ការ​ធ្វើ​នូវ​តណ្ហា និង​ទិ​ដ្ឋិ​ឲ្យ​ជា​ប្រ​ធាន​នៃ​បុគ្គល​នោះ​មិន​មាន​ឡើយ ។ បុគ្គល​នោះ​ឯង​ មិន​ក្រោធ​ មិន​តក់​ស្លុត មិន​ពោល​អួត​ មិន​រពឹស ជា​អ្នក​ពោល​ដោយ បញ្ញា​ មិន​រាយ​មាយ​ សង្រួម​ដោយ​វា​ចា​ អ្នក​ប្រាជ្ញ​ ។

បុគ្គល​មិន​មាន​ តណ្ហា​ ក្នុង​អារម្មណ៍​ជា​អ​នាគត​ មិន​សោក​ស្តាយ នូវ​អា​រម្មណ៍​ អតី​ត​ជា​អ្នក​ឃើញ​សេច​ក្តី​ស្ងប់​ស្ងាត់​ ក្នុង​ផស្សៈ​ទាំង​ឡាយ មិន​បង្អោន​ចិត្ត​ទៅ​ក្នុង​មិច្ឆា​ទិដ្ឋិ​ទាំង​ឡាយ ជា​អ្នក​ពួន​សម្ងំ​ មិន​បំ​ភាន់​គេ​ មិន​មាន​សេចក្តី​ប្រាថ្នា ជា​ប្រ​ក្រ​តី មិន​មាន​សេចក្តី​កំណាញ់ មិន​ឃ្នើស​ឃ្នង ជា​បុគ្គល​ដែល​គេ​មិន​ស្អប់​ខ្ពើម ជា​អ្នក​មិន​ប្រ​កប​ ក្នុង​ការ​ញុះ​ញង់​ មិននឹក​នា ទៅ​រក​វត្ថុ​ជា​ទី​ត្រេក​អរ​ មិន​ប្រ​កប​ក្នុង​ការ​មើល​ងាយ គេ​ ជា​អ្នកមាន​ការ​ងារ​ល្អិត​ល្អ មាន​បដិ​ភាណ​ មិន​ជឿ​អ្នក​ដទៃ មិន​ត្រេក​អរ​ មិន​សិក្សា ព្រោះ​ប្រា​ថ្នា​ លាភ មិន​ក្រេវ​ក្រោធ ព្រោះ​មិន​មាន​លាភ ជា​អ្នក​មិន​ខឹង មិនជាប់​ចិត្ត​ ក្នុងរស ព្រោះ​តណ្ហា​ ជា​បុគ្គល​មាន​ឧ​បេក្ខា​ មាន​ស្មារ​តី​សព្វ​ពេល មិន​សំគាល់​ថា ស្មើ​នឹង​គេ​ក្នុង​លោក​ មិនលើ​ក​ខ្លួន​ថា វិសេស​ជាង​គេ មិនដាក់​ខ្លួន​ថា ថោក​ទាប​ជាង​គេ​​កិលេស​គ្រឿង​ពុះ​ពារ​មិន​មាន ដល់​បុគ្គល​នោះ​ឡើយ ។

បុគ្គល​ណា​ មិន​មាន​និស្ស័យ​ធម៌ គឺ​តណ្ហា​និង​ទិដ្ឋិ​ក្តី បុគ្គល​ណា​ ដឹង​នូវ​ធម៌ ហើយ​មិន​អា​ស្រ័យ​ នូវ​តណ្ហា​និង​ទិដ្ឋិ​ក្តី បុគ្គល​មិន​មាន​តណ្ហា ក្នុង​សេចក្តី​ចម្រើន​និង​សេចក្តី​វិនាស តថា​គត ហៅ​បុគ្គល​អ្នក​មិន​អា​ឡោះ​អា​ល័យ​ ក្នុង​កាម​ទាំង​ឡាយ​នោះ ថា​ជា​អ្នក​ស្ងប់​រម្ងាប់​ កិលេស​គ្រឿង​ចាក់​ស្រែះ​របស់​បុគ្គល​នោះ​មិន​មាន បុគ្គល​នោះ​បាន​ឆ្លង​នូវ​តណ្ហា​ ដែល​ផ្សាយ​ទៅ​ហើយ ។

កូន​ទាំង​ឡាយ សត្វ​ចិញ្ចឹម​ទាំង​ឡាយ និង​ស្រែ​ចំការ​ ទី​លំនៅ​ របស់​បុគ្គល​នោះ មិន​មា​ន​ឡើយ សេចក្តី​ប្រ​កាន់ថា​ជា​របស់​ខ្លួន​គឺ សស្ស​ត​ទិ​ដ្ឋិ​ក្តី សេច​ក្តី​ប្រ​កាន់​ថា​មិន​មែន​ជា​របស់​ខ្លួន​ គឺ​ឧ​ច្ឆេ​ទ​ទិដ្ឋិ​ ក្តី មិន​មាន​ក្នុង​បុគ្គល​នោះ​ទេ ។ ពួក​ទេ​វ​តា​និង​មនុស្ស​ជា​បុថុជ្ជន​ ឬ​ពួក​សម​ណ​ព្រាហ្មណ៍ គប្បី​ពោល​ទោស​ចំពោះ​បុគ្គល​នោះ​ដោយ​កិលេស​មាន​រាគៈ ជា​ដើម​ណា​ កិលេស​មាន​រាគៈ​ជា​ដើម​នោះ បុគ្គល​នោះ​មិន​ធ្វើ​ឲ្យ​ជា​ប្រ​ធាន​ឡើយ ព្រោះ​ហេតុ​នោះ​បុគ្គល​មិន​ញាប់​ញ័រ​ ព្រោះ​ពាក្យ​ពោល​ទាំង​ឡាយ ឡើយ ។

អ្នក​ប្រាជ្ញ​ប្រាស​ចាក សេច​ក្តី​ជាប់​ជំពាក់​ (​ក្នុង​រូប​ជាដើម​) មិន​មាន​សេចក្តី​កំណាញ់ មិន​និ​យាយ​លើ​ក​ខ្លួន ក្នុង​គុណ​ដ៏​ខ្ពង់​ខ្ពស់​ មិន​និ​យាយ​ប្រ​កប​ខ្លួន​ ក្នុង​គុណ​ដ៏​ស្មើ​ៗ មិននិយាយ​បន្ទាប​ខ្លួន​ក្នុង​គុណ​ដ៏​ថោក​ទាប មិន​ដល់​នូវ​កប្បៈ គឺ​មិន​មា​ន​តណ្ហា និង​ទិដ្ឋិ​ ព្រោះជា​បុគ្គល​មិន​មាន​កប្បៈ ។ បុគ្គល​ណា​ មិន​សោក ព្រោះ​របស់​ដែល​មិន​មាន មិន​លុះ​ក្នុង​អ​គតិ​ធម៌ ទាំង​ឡាយ បុគ្គល​នោះ​ឯង ហៅ​ថា អ្នក​ស្ងប់​រម្ងាប់ ។

ចប់​ បុរា​ភេទ​សូត្រ​
ដកស្រង់​ពី​ព្រះ​ត្រៃ​បិដក ភាគ ៥៤
ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៦៤,៧១៦ ដង)
មិនបាច់ខ្វល់ជាមួយនឹងធម្មតាធម៌
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៤៦០ ដង)
បញ្ញា​សំខាន់​បំផុត​សម្រាប់​ជីវិត
ផ្សាយ : ២២ ធ្នូ ឆ្នាំ២០២២ (អាន: ១,៧៧២ ដង)
ការចម្រេីន អានាបាណស្សតិ » (វគ្គ២ បន្ត)
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ៤០,៧៦៥ ដង)
សំឡេង​ម៉ែយំ​អស់​សង្ឃឹមព្រោះកូន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.45
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿