ថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែ តុលា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៦៥,០៣៥
Today
ថ្ងៃម្សិលមិញ ២៧៣,២៤៥
ខែនេះ ៣,៧៣២,០៥០
សរុប ២២៨,៥០៦,៨៣៣
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៨០៨៦ ដង)

សេច​ក្តី​ចង្អៀត​ចង្អល់​ របស់​បុគ្គល​ អ្នក​ប្រ​កប​មេ​ថុន​ធម្ម​រឿយ​ៗ



 
តិស្ស​មេត្តេ​យ្យ​សូត្រ​

ព្រះ​តិ​ស្ស​មេ​ត្តេ​យ្យ​ ដ៏​មាន​អា​យុ​ (​អា​រា​ធ​នា​ថា​) ប​ពិត្រ​ព្រះ​អង្គ​ និ​រទុក្ខ សូម​ព្រះ​អង្គ​ សម្តែង​សេច​ក្តី​ចង្អៀត​ចង្អល់​ របស់​បុគ្គល​ អ្នក​ប្រ​កប​មេ​ថុន​ធម្ម​រឿយ​ៗ ​យើង​ខ្ញុំ​ បាន​ស្តាប់ ពាក្យ​ប្រ​ដៅ​ ព្រះ​អង្គ​ហើយ នឹង​សិក្សា​នូវ​វិ​វេក​ទាំង​ឡាយ ។

(ព្រះ​មាន​ព្រះ​ភាគ​ ត្រាស់​ថា ម្នាល​មេត្តេ​យ្យ​) បុគ្គល​ អ្នក​ប្រ​កប​មេ​ថុន​រឿយ​ៗ រមែង​ភ្លេច​ពាក្យ​ប្រ​ដៅ​ផង ប្រ​តិ​បត្តិ​ខុស​ផង ការ​ប្រព្រឹត្ត​ខុស​នុ៎ះ​ ជា​អំពើ​មិន​ប្រ​​សើរ​ចំពោះ​បុគ្គល​នោះ​ទេ ។

បុគ្គល​ណា​ប្រ​ព្រឹត្ត​ម្នាក់​ឯង​ គឺ​ទ្រង់​ភេ​ទ​បព្វ​ជិត​ក្នុងកាល​ពី​មុន​ (លុះ​ខាង​ក្រោយ​) ត្រ​ឡប់​សេព​មេ​ថុន​ធម្ម​វិញ អ្នក​ប្រាជ្ញ​ហៅ​បុគ្គល​នោះ​ថា​ជា​បុថុ​ជ្ជន អ្នក​ថោក​ថយ​ក្នុង​លោក ដូច​ជា​យាន​លឿន​ទៅ​​ដូច្នោះ​ឯង ។

យស​និង​សេច​ក្តី​សរ​សើរ​ណា​ក្នុង​កាល​ពី​មុន យស​និង​សរ​សើរ​នោះ​ របស់​បុគ្គល​នោះ​រមែង​សាប​សូន្យ​ទៅ បុគ្គល​ឃើញ​ការ​ចម្រើន​ និង​ការ​សា​ប​សូន្យ​យស​សរសើរ​នុ៎ះ​ហើយ គប្បី​សិក្សា​ដើ​ម្បី​លះ​បង់​ នូវ​មេ​ថុន​ធម្ម​ចេញ ។

បុគ្គល​នោះ​ត្រូវ​សង្កប្បៈទាំង​ឡាយ​គ្រប​សង្កត់​ហើយ រមែង​ជ្រប់​នៅ ដូច​មនុស្ស​កំព្រា បុគ្គល​បែប​នោះ ឮ​ពាក្យ​ជន​ដទៃ​ហើយ រមែង​អៀន​ខ្មាស ។ មួយ​ទៀត​ បុគ្គល​នោះ​ត្រូវ​វា​ទៈ​អ្នក​ដទៃ​ដាស់​តឿន​ហើយ​ រមែង​ធ្វើ​គ្រឿង​ស​ស្រ្តា​គឺ​មុសា​វាទ សេច​ក្តី​សាំ​ញ៉ាំ​ធំ​នោះ​ឯង របស់​បុគ្គល​នោះ​ រមែង​ធ្លាក់​ចុះ​កាន់​មុសា​វាទ ។

បុគ្គល​ដែល​គេ​ដឹង​សុះ​សាយ​ថា​ជា​បណ្ឌិត តាំង​ផ្តើម​ការ​ប្រ​ព្រឹត្ត​ម្នាក់​ឯង លុះ​កាល​ខាង​ក្រោយ​មក បែរ​ទៅ​ជា​ប្រ​កប​ ក្នុង​មេថុន​ធម្ម​វិញ បណ្ឌិត​នោះ នឹង​សៅហ្មង​ដូច​ជន​ពាល​ដែរ​ ។ អ្នក​ប្រាជ្ញ​លុះ​ជ្រាប​ ទោស​នុ៎ះ​ហើយ គួរ​ធ្វើ​នូវ​ការ​ប្រ​ព្រឹត្ត​ម្នាក់​ឯង​ឲ្យ​មាំ ក្នុង​សាសនា​នេះ ទាំង​មុន​ទាំង​ក្រោយ កុំ​គប្បី​សេព​នូវ​មេ​ថុន ឡើយ ។

បុគ្គល​ គប្បី​សិក្សា​នូវ​វិ​វេក​តែ​ម៉្យាង​ ព្រោះ​វិ​វេក​នុ៎ះ​ ប្រ​សើរ​ផុត​​របស់​ព្រះ​អរិយៈ​ទាំង​ឡាយ ប៉ុន្តែ​បុគ្គល​មិន​គប្បី​សំគាល់​ ថា​អា​ត្មា​អញ​ប្រ​សើរ​ដោយ​វិ​វេក​នោះ​ទេ បុគ្គល​នោះ​ឯង ឈ្មោះ​ថា ប្រ​តិ​ស្ឋាន​នៅ​ក្នុង​ទី​ជិត​នៃ​ព្រះ​និព្វាន​ ។ ពួក​សត្វ​អ្នក​ជាប់​នៅ​ក្នុង​កាម ទាំង​ឡាយ​ តែង​ស្រឡាញ់​ អ្នក​ប្រាជ្ញ​ដែល​មា​ន​សេចក្តី​ស្ងប់​ស្ងាត់​ មិន​អា​ឡោះ​អាល័យ​ ក្នុង​កាម​ទាំង​ឡាយ ឆ្លង​នូវ​អន្លង់​បាន ។

ចប់ តិស្ស​មេ​តេ​យ្យ​សូត្រ​
ដកស្រង់​ពី​ព្រះ​ត្រៃ​បិដក ភាគ ៥៤ ទំព័រ ២៧៧-២៧៩
ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៣៩២២ ដង)
អ្នក​ដែល​រួច​ចាក​ទុក្ខ​ទាំង​អស់​បាន​មិនមែន​ដឹង​ធម៌​អសប្បុរស​ទេ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕