30
ថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៨៩,៧០៧
Today
ថ្ងៃម្សិលមិញ ២០៨,៧៩១
ខែនេះ ៤,៨៤៥,៥២១
សរុប ៣៩០,៩២៨,០០៥
អានអត្ថបទ
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៧,៥៩២ ដង)

រឿង​នាគ​ប្រេត​



 
(​សមណេរ​សួរ​ថា​) អ្នក​ទៅ​មុន​គេ​បង្អស់​ជិះ​ដំរី​ស ឯអ្នក​ទៅ​កណ្តាល​គេ​ ជិះ​រថ​ ទឹម​សេះ​អស្ស​ត​រ ចំណែក​កញ្ញា​មក​ខាង​ក្រោយ​គេ​ ទៅ​ដោយវ​ភ្លឺ​ស្វាង​រុង​រឿង​ សព្វ​ទិស​ទាំង​ ១០ ។ ឯ​អ្នក​ទាំង​ឡាយ (​ដែល​មក​ក្រោយ​គេ​បង្អស់​) មាន​ដៃ​កាន់​ដំបង មាន​មុខ​ជោក​ដោយ​ទឹក​ភ្នែក​មាន​ខ្លួន​បែក​ធ្លាយ ហើយ​ផឹក​នូវ​ខ្ទុះ​និង​ឈាម នៃ​គ្នា​និង​គ្នា​ ជា​អាហារ​ អ្នក​ទាំង​ឡាយ កាល​កើត​ជា​មនុស្ស​ តើ​បាន​ធ្វើ​អំពើ​ដូច​ម្តេច​ខ្លះ ។

(​នាង​ប្រេត​តប​ថា​) បុគ្គល​ណា​ទៅ​ដោយ​ដំ​រី​ស ដ៏​ប្រ​សើរ​មាន​ជើង​ ៤ មុន​គេ បុគ្គល​នោះ​ ជា​បុត្រ​ច្បង​របស់​ខ្ញុំ បាន​ថ្វាយ​ទាន​ហើយ​ ក៏​បាន​ជួប​សេចក្តី​សុខ​ ។ បុគ្គល​ណា​ទៅ​ដោយ​រថ​ទឹម​សេះ​ ៤ មាន​ដំណើរ​ល្អ​ក្នុង​ទី​កណ្តាល បុគ្គល​នោះ​ជា​បុត្ត​កណ្តាល​របស់​ខ្ញុំ​ ជា​អ្នក​មិន​កំណាញ់​ ជា​ម្ចាស់​ទាន​ដ៏​រុង​រឿង​ ។ នា​រី​ណា​ប្រ​កប​ដោយ​បញ្ញា​ មាន​ភ្នែក​ថ្លា​ដូច​ម្រឹគ ទៅ​ដោយ​វក្រោយ​គេ​ នា​រី​នោះ​ ជា​ធីតា​ពៅ​បង្អស់​របស់​ខ្ញុំ ជា​អ្នក​មាន​សេចក្តី​សុខ​តែង​រីក​រាយ តាម​ចំណែក​ផល​ទាន​ពាក់​កណ្តាល ។ អំពី​ជាតិ​មុន ជន​ទាំង​នុ៎ះ ជា​អ្នក​មាន​ចិត្ត​ជ្រះ​ថ្លា បាន​ឲ្យ​ទាន​ដល់​ពួក​សមណៈ និងព្រាហ្ម​ណ៍​ ចំណែក​យើង​ខ្ញុំ​ទាំង​ឡាយ​វិញ ជា​អ្នក​កំណាញ់​ ជេរ​ប្រ​​ទេច​ផ្តា​សា​ សម​ណ​ព្រាហ្ម​ណ៍ ទាំង​ឡាយ ឯ​ជន​ទាំង​នេះ លុះ​ឲ្យ​ហើយ​ទើ​ប​គេ​បម្រើ​ (​ដោយ​កាម​គុណ​) ចំណែក​ពួក​យើង​ទើប​ក្រៀម​ស្ងួត​ ដូច​ដើម​ប​បុស ដែល​ហាល​ថ្ងៃ​ដូច្នោះ ។

(​សម​ណេរ​សួរ​ថា) ភោជនា​ហារ របស់​អ្នក​ទាំង​ឡាយ ដូច​ម្តេច​ទៅ​ ទី​ដេក​ របស់​អ្នក​ដូច​ម្តេច​ទៅ ចុះ​អ្នក​ទាំង​ឡាយ​មាន​បាប​ធម៌​ដ៏​ក្រៃ​លែង​ ញ៉ាំង​អត្ត​ភាព​ឲ្យ​ប្រ​ព្រឹត្ត​ទៅ​ ដូច​ម្តេច​ ភោ​ជនា​ហារ​ទាំង​ឡាយ​ដ៏​ច្រើន​ មិន​មែន​ជា​របស់​តិច​តួច​ឡើយ ឥឡូវ​នេះ អ្នក​ដល់​នូវ​សេចក្តី​ទុក្ខ ព្រោះ​ប្រាស​ចាក​សេចក្តី​សុខ ។

(​នាង​ប្រេត​​តប​ថា​) យើង​ខ្ញុំ​ទាំង​ឡាយ សម្លាប់​​នូវ​គ្នា​នឹង​គ្នា​ ហើយ​ក្រប​ផឹក​នូវ​ខ្ទុះ​និង​ឈាម​ ទុក​ជា​ផឹក​ច្រើន​ ក៏​មិន​បាត់​ស្រេក​ឃ្លាន យើង​ខ្ញុំ​ទាំង​ឡាយ ក៏​នៅ​តែ​ស្រេក​ឃ្លាន​ដដែល ។ ជន​ទាំង​ឡាយ​ណា​ ជា​អ្នក​មិន​ចែក​ចាយ​ឲ្យ​ទាន ជន​ទាំង​នោះ​ លុះ​លះ​លោក​នេះ​ទៅ​ហើយ រមែង​ទៅ​កើត ក្នុង​ឋាន​យម​លោក​ តែង​ខ្សឹក​ខ្សួល​ ដូច​យើង​ខ្ញុំ​ទាំង​ឡាយ ជន​ទាំង​ឡាយ​ណា​ បាន​នូវ​សម្ប​ត្តិ​ទាំង​ឡាយ​ ហើយ​ តែ​ជា​អ្នក​កំណាញ់ មិន​បរិ​ភោ​គ​ផង ​មិន​ធ្វើ​បុណ្យ​ផង ។ ជន​ទាំង​នោះ​ ជា​អ្នក​មាន​សេច​ក្តី​ស្រេក​ឃ្លាន​គ្រប​សង្កត់​ ក្នុង​លោក​ខាង​មុខ​​ ក្នុង​កាល​ជា​ខា​ង​ក្រោយ​មក​ ជន​ទាំង​នោះ រមែង​ឆេះ​រោល​រាល​ក្តៅ​ ក្រ​ហាយ អស់​កាល​ជា​យូរ​អង្វែង​ ព្រោះ​បាន​ធ្វើ​នូវ​កម្ម​មាន​ផល​ជា​ទុក្ខ តែ​ទទួល​ផល​ជា​ទុក្ខ​ មាន​ផល​ដ៏​ក្តៅ​ក្រ​ហាយ ។ ទ្រព្យ​សម្បត្តិ​ជា​របស់​មិន​ទៀង​ ជីវិត​ក្នុង​លោក​នេះ ជា​របស់​មិន​ទៀត​ បណ្ឌិត​ដឹង​នូវ​របស់​មិន​ទៀង​ តាម​សភាព​របស់​មិន​ទៀង​ហើយ គប្បី​ធ្វើ​នូវ​ទី​ពឹង ។ ជន​ទាំង​ឡាយ​ណា​ អ្នក​ឈ្លាស​ក្នុង​ព្រះ​សទ្ធម្ម​ដឹង​ច្បាស់​យ៉ាង​នេះ ជន​ទាំង​នោះ​ឈ្មោះ​ថា​ ជា​អ្នក​មិន​ធ្វេស​ប្រ​ហែស​ក្នុង​ទាន ព្រោះ​បាន​ស្តាប់​ពាក្យ​នៃ​ព្រះ​អរហន្ត​ទាំង​ឡាយ ។

ចប់​ រឿង​នាគ​ប្រេត​
ដក​​ស្រង់​ពី​ព្រះ​ត្រៃ​បិដក​ភាគ ៥៦ ទំព័រ​ ១៤-១៧

ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.57
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿