អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥២,៥៧៥ ដង)
ជីវិតមានខណៈតិច

|
ជីវិតមានខណៈតិច
បទថា ខណបរិត្តតោ មានន័យថា ពោលដោយបរមត្ថ ខណៈនៃជីវិតរបស់សត្វទាំងឡាយខ្លីបំផុត ត្រឹមតែរយៈនៃការប្រព្រឹត្តរបស់ចិត្ត ១ ដួងប៉ុណ្ណោះឯង ឧបមាដូចកង់រថ កាលវិលទៅក៏វិលដោយដុំ ដែលជាផ្នែកមួយនៃកង់ដែរ យ៉ាងណា ជីវិតរបស់សត្វទាំងឡាយ ក៏ជាវត្ថុដែលប្រព្រឹត្តទៅដោយខណៈចិត្ត ១ ដូច្នោះដូចគ្នា ពេលចិត្តដួងនោះរលត់ទៅ សត្វក៏ឈ្មោះថា រលត់(ស្លាប់) ដូចព្រះបាលីថា " អតីតេ ចិត្តក្ខណេ ជីវិត្ត, ន ជីវតិ ន ជីវិស្សតិ, អនាគតេ ចិត្តក្ខណេ ជីវិស្សតិ, ន ជីវតិ ន ជីវិត្ត, បច្ចុប្បន្នេ ចិត្តក្ខណេ ជីវតិ, ន ជីវិត្ត ន ជីវិស្សតិ។
ក្នុងខណៈចិត្តជាអតីត សត្វឈ្មោះថា បានរស់នៅហើយ, មិនមែនកំពុងរស់នៅ ( ក្នុងបច្ចុប្បន្ន ) មិនមែននឹងរស់នៅ ( ក្នុងអនាគត ), ក្នុងខណៈចិត្តដែលជាអនាគត ( សត្វឈ្មោះថា ) នឹងរស់នៅ, មិនមែនកំពុងរស់នៅ ( ក្នុងបច្ចុប្បន្ន ) មិនមែនបានរស់នៅហើយ ( ក្នុងអតីត ) , ក្នុងខណៈចិត្តដែលបានរស់នៅហើយ ( ក្នុងអតីត ) មិនមែននឹងរស់នៅ ( ក្នុងអនាគត )។ ជីវិតំ អត្តភាវោ ច, សុខទុក្ខា ច កេវលា, ឯកចិត្តសមាយុត្តា, លហុសោ វត្តតេ ខណោ។ ជីវិត អត្តភាព សុខនិងទុក្ខ ទាំងអស់ ប្រកបដោយចិត្តតែ ១ ដួង ខណៈ ( នៃធម៌ទាំង ៤ មានជីវិត ជាដើមនេះ ) រមែងប្រព្រឹត្តទៅ យ៉ាងរហ័សពេកណាស់។ យេ និរុទ្ធា មរន្តស្ស, តិដ្ឋមានស្ស វា ឥធ, សព្វេបិ សទិសា ខន្ធា, គតា អប្បដិសទ្ធិកា។ ខន្ធទាំងឡាយណា ជារបស់បុគ្គល ដែលស្លាប់ហើយក្ដី ឬ ( ខន្ធទាំងឡាយណា ) របស់បុគ្គល ដែលរស់នៅក្នុងបវត្តិកាលក្ដី ដែលរលត់ទៅហើយ ខន្ធទាំងឡាយទាំងពួងនោះដូចគ្នាទាំងអស់ គឺទៅបដិសន្ធិទៀតមិនបាន។ អនិព្វន្តេន ន ជាតោ, បច្ចុប្បន្នេន ជីវតិ, ចិត្តភន្គ័ា មតោ លោកោ, បញ្ញត្តិ បរមត្ថិយា។ សត្វលោកមិនកើត ព្រោះ ចិត្តមិនកើត ( សត្វលោក ) ឈ្មោះថា កើត ព្រោះចិត្តកើតឡើង ( សត្វលោក ) ឈ្មោះថាស្លាប់ ព្រោះចិត្តរលត់ នេះជាបញ្ញត្តិ តាមរយៈបរមត្ថ។ ដកស្រង់ចេញពីសៀវភៅ មរណស្សតិ រៀបរៀងដោយ ង៉ែត សុផាន់ ដោយ៥០០០ឆ្នាំ |