ថ្ងៃ ច័ន្ទ ទី ២១ ខែ មិថុនា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៤២,២៧១
Today
ថ្ងៃម្សិលមិញ ១៦៩,៤៨១
ខែនេះ ៧,៨៥៣,៤៩៧
សរុប ២០៤,០៤៣,៧១៣
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៦៥៩១ ដង)

កាឡុ​ទា​យិ​ត្ថេរ



 
បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ឥឡូវ​នេះ​ ពួក​ឈើ​មាន​ពណ៌​ដូច​រងើក​ភ្លើង ជិត​ផ្លែ​ហើយ​ ជម្រុះ​ស្លឹក​ចាស់​ចោល​ឈើ​​ទាំង​នោះ​រុង​រឿង​ ដូច​ជា​អណ្តាត​ភ្លើង បពិត្រ​ព្រះ​អង្គ​មាន​ព្យា​យាម​ធំ​ កាល​នេះ ជា​កាល​គួរ​បាន​ចំណែក​ធម្ម​រស​ហើយ ។ ឈើ​ទាំង​ឡាយ ជា​ទីរីក​រាយ​នៃ​ចិត្ត មាន​ផ្លែ​ ផ្សាយ​ក្លិន​សព្វ​ទិស​ ដោយ​ជុំ​វិញ ជម្រុះ​ស្លឹក​ចាស់​ចោល​ ប្រុង​នឹង​ចេញ​ផ្លែ​ថ្មី​ទៀត បពិត្រ​ព្រះ​អង្គ​មាន​ព្យា​យាម កាល​នេះ ជា​កាល​គួរ​ដើម្បី​ចេញ​ទៅ​អំពី​ទី​នេះ ។ 

បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ រដូវ​ដែល​មិន​ត្រ​ជាក់​ ពេក មិន​ក្តៅ​ពេក ជា​សុខ​ស្រួល​ គួរ​ដើរ​ទៅ​កាន់​ផ្លូវ​ឆ្ងាយ​បាន​ពួក​សក្យៈ និង​ ពួក​គោឡិយៈ សូម​ជួប​ព្រះ​អង្គ ដែល​មាន​ព្រះ​ភក្រ្ត បែរ​ត្រឡប់​មក​ខាង​ក្រោយ​ កំពុង​ឆ្លង​ស្ទឹង​រោហិណី ។

អ្នក​ស្រែ​ភ្ជួរ​ស្រែ ដោយ​សេចក្តី​ប្រាថ្នា ក៏​ព្រោះ​ពូជ ដោយ​សេច​ក្តី​ប្រាថ្នា​ ពួក​ឈ្មួញ​ អ្នក​រក​ទ្រព្យ​ឆ្លង​សមុទ្រ​ ដោយ​សេចក្តី​ប្រាថ្នា ។ ខ្ញុំ​ព្រះ​អង្គ ឋិត​នៅ​ ដោយ​សេចក្តី​ប្រាថ្នា​ ណា សេចក្តី​ប្រាថ្នា​ របស់​ខ្ញុំ​ព្រះ​អង្គ​នោះ សូម​ឲ្យ​សម្រេច ។ អ្នក​ស្រែ​ទាំង​ឡាយ ព្រោះ​ពូជ​រឿយ​ៗ ទេវ​រាជ បង្អុរ​ភ្លៀង​ក៏​រឿយ​ៗ ពួក​អ្នក​ស្រែ​ ភ្ជួរ​ស្រែ​រឿយ​ៗ ពួក​អ្នក​ស្រែ​នោះ​នាំ​ស្រូវ​ចូល​ទៅ​កាន់​ដែន​ក៏​រឿយ​ៗ ។ ពួក​ស្មូម​ត្រាច់​សូម​រឿយ​ៗ អ្នក​ម្ចាស់​ទាន តែ​ឲ្យ​ក៏​រឿយ​ ៗ ពួក​ម្ចាស់​ទាន​លុះ​ឲ្យ​រឿយ​ៗ ហើយ​តែង​ទៅ​កាន់ឋាន​សួគ៌​ក៏​រឿយ​ ៗ​ ដែរ ។ អ្នក​ប្រាជ្ញ​មាន​បញ្ញា​ដូច​ផែន​ដី កើត​ក្នុង​ត្រ​កូល​ណា​ រមែង​ញ៉ាំង​គូរ​នៃ​បុរស​ ៧​ជួរ​ ក្នុង​ត្រ​កូល​នោះ​ឲ្យ​ស្អាត ខ្ញុំ​ព្រះ​អង្គ​សម្គាល់​ថា (​ព្រះ​មាន​ព្រះ​ភាគ​) ជា​ទេ​វតា​ប្រ​សើរ​ជាង​ទេ​វតា អាច​ (ធ្វើ​សត្វ​ដទៃ​ឲ្យ​ស្អាត​បាន​) ព្រោះ​អ្នក​ប្រាជ្ញ​មាន​ព្រះ​នាម​ដ៏​ពិត កើត​ហើយ​អំពី​ព្រះ​អង្គ​ ។

ព្រះ​បាទ​សុទោ្ធទនៈ ជា​បិតា​របស់​ព្រះ​ពុទ្ធ​ព្រះ​អង្គ​ស្វែង​រក​នូវ​គុណ​ដ៏​ធំ ឯ​ព្រះ​មហេ​សី​ព្រះ​នាម​មា​យា​ ជា​ពុទ្ធ​មាតា ដែល​រក្សា​ព្រះ​ពោ​ធិសត្វ​ ដោយ​ផ្ទៃ លុះ​រំលាយ​ខន្ធ​ទៅ​ត្រេក​អរ​តុសិត​ទេវលោក ។ ព្រះ​នាង​​ទេវី​នោះ ជា​គោតម​គោត្រ​ លុះ​ទិវង្គ​ត​ច្យុត​ចាក​លោក​នេះ​ទៅ​ បាន​ស្កប់​ស្កល់​ដោយ​កាម​ជា​ទិព្វ​ទាំង​ឡាយ ព្រះ​នាង​ទ្រង់​រីក​រាយ ដោយ​កាម​គុណ​ទា​ំង​៥ មាន​ពពួក​ទេ​វតា ទាំង​នោះ​ចោម​រោម ហើយ ។

ខ្ញុំ​ព្រះ​អង្គ​ជា​បុត្រ​នៃ​ព្រះ​ពុទ្ធ​ ព្រះ​អង្គមិន​មាន​បុគ្គល​គ្រប​សង្កត់​បាន ព្រះ​នាម​អង្គីរសៈ មិន​មាន​បុគ្គល​ដទៃ​ប្រៀប​បាន ប្រ​កប​ដោយ​តា​ទិគុណ បពិត្រ​ព្រះ​អង្គ​ជា​សក្យៈ ព្រះ​អង្គ​ជា​បិតា នៃ​បិតា​របស់​ខ្ញុំ​ព្រះ​អង្គ បពិត្រ​ព្រះគោតម ព្រះ​អង្គ​ជា​ជីតា របស់​ខ្ញុំ​ព្រះ​អង្គ ដោយ​ធម៌ ។

កាឡុ​ទា​យិ​ត្ថេរ
ដកស្រង់​ពី​ព្រះត្រៃ​បិដកភាគ ៥៧ ទំព័រ​ ១៤-១៦
ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ១៥០៨៦ ដង)
ឱវាទ​ព្រះសាស្ដា​បណ្ដាំ​លោក​គ្រូ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៥៣១៧ ដង)
ការអប់រំទូន្មានចិត្តដោយវិធីដូចម្តេច?
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៤២០៥ ដង)
នាមអ្នកពោល នមោ គ្រាដំបូង ៥ នាក់
ផ្សាយ : ០៤ ធ្នូ ឆ្នាំ២០១៩ (អាន: ៥១៦៥ ដង)
មនុស្ស​យើង​គ្រប់​គ្នា​មិន​ត្រូវ​ការ​ទុក្ខ ត្រូវ​ការ​តែ​សុខ​ប៉ុណ្ណោះ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១៤៦១ ដង)
ធម៌​ធ្វើ​ឲ្យ​ជីវិត​យើង​មាន​គុណ​តម្លៃ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ៥០០១៩ ដង)
អានិសង្ស​បោស​សម្អាត​ទី​លាន​ពោធិ​ព្រឹក្ស​
ផ្សាយ : ១៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៣៩៦៩៨ ដង)
មហា​បុ​រិ​ស​ក្ខ​ណៈ​ ៣២ ប្រការ​
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕