ថ្ងៃ អាទិត្យ ទី ០៩ ខែ ឧសភា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១១៥,១៩៥
Today
ថ្ងៃម្សិលមិញ ១៦១,៣៧៧
ខែនេះ ១,៤៩៦,៥៦៣
សរុប ១៩២,០៥១,៨៨០
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៦២១៨ ដង)

សាមញ្ញផលសូត្រ



 
សាមញ្ញផលសូត្រ

ព្រះដ៏មានព្រះភាគ​ទ្រង់​គង់​នៅ​ក្នុង​វត្ត​អម្ពវ័ន ជា​វត្ត​ដែល​ពេទ្យ​ជីវកកោមារភច្ច វេរចម្ការស្វាយ​ថ្វាយ​សង្ឃ ព្រម​ដោយ​សេនាសនៈផ្សេងៗ នៅ​ជិត​ភ្នំ​គិជ្ឈកូដ​ជាប់​នឹង​ក្រុង​រាជគ្រឹះ ក្នុង​កាល​នោះ ព្រះអង្គ​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ភិក្ខុសង្ឃ​ ១២៥០ អង្គ។

ពេទ្យជីវកកោមារភច្ច នៅ​ពេល​ថ្វាយ​សំពត់​សាច់​ល្អ​ពីរ​ផ្ទាំង​ដល់​ព្រះដ៏មានព្រះភាគ នៅ​នា​ព្រះគន្ធកុដិ​លើ​ភ្នំ​គិជ្ឈកូដ បាន​ស្ដាប់​ព្រះធម៌​ទេសនា សម្រេច​សោតា​បត្តិផល​ហើយ ទើប​សាង​វិហារ​ថ្វាយ​ដល់​ព្រះដ៏មានព្រះភាគ ក្នុង​ចម្ការស្វាយ​របស់​គាត់។ ពេទ្យ​ជីវកៈ បាន​រៀបចំ​ក្នុង​វត្ត​នោះ ដោយ​ទី​កន្លែង​សម្រាប់​ពេលថ្ងៃ សម្រាប់​ពេល​យប់ រោង​សម្រាក កុដិ និង​សាលា​ជាដើម ហើយ​ឲ្យ​សាង​ព្រះគន្ធកុដិ​ដែល​សម​គួរ​ដល់​ព្រះដ៏មានព្រះភាគ និង​ឲ្យ​សាងកំពែង​មាន​ពណ៌​ដូច​ជាសំពត់​ក្រហម កម្ពស់​ ១៨ ហត្ថ​ព័ទ្ធ​ជុំវិញ​ចម្ការ​ស្វាយ ថ្វាយ​ចង្ហាន់​ព្រម​ទាំង​មើល​ថែ​ភិក្ខុ​សង្ឃ មាន​ព្រះសម្មាសម្ពុទ្ធ​ជា​ព្រះប្រធាន។

ពេទ្យជីវកៈ​នេះ​ឯង​ដែល​បាន​យាង​ព្រះបាទ​អជាតសត្តុ ឲ្យ​មក​គាល់​ព្រះដ៏មានព្រះភាគ ដើម្បី​ទូល​សួរ​បញ្ហា​អំពី​ផល​នៃ​សមណប្បដិបត្តិ​ដែល​ត្រូវ​ឃើញ​ច្បាស់​ក្នុង​បច្ចុប្បន្ន។

ព្រះបាទ​អជាតសត្តុ មាន​ព្រះហឫទ័យ​ចង់​គាល់​ព្រះដ៏មានព្រះភាគ​ ប៉ុន្តែ​មិន​អាច​ចូល​គាល់​ព្រះដ៏មានព្រះភាគ​ដោយ​ព្រះអង្គ​ឯង​បាន ទើប​ព្រះអង្គ​ធ្វើ​នូវ​និមិត្ត​ដើម្បី​ឲ្យ​ពេទ្យ​ជីវកៈ​យាង​ព្រះអង្គ​ទៅ។ ហេតុ​អ្វី​ទើប​ស្ដេច​មិន​ហ៊ាន​ចូល​គាល់​ព្រះដ៏មានព្រះភាគ​ដោយ​ព្រះអង្គ​ឯង ព្រោះ​ព្រះអង្គ​មាន​កំហុសច្រើន។ ព្រះបាទ​អជាតសត្តុ បាន​ធ្វើ​ឃាត​ព្រះបិតាររបស់​ព្រះអង្គ​ដែល​ជា​ឧបដ្ឋាកនៃ​ព្រះដ៏មានព្រះភាគ ទាំង​ដែល​ព្រះបិតា​ជា​អរិយសាវ័ក ម្យ៉ាង​ទៀត​ភិក្ខុ​ទេវទត្ត​បាន​អាស្រ័យ​នឹង​ព្រះបាទ​អជាតសត្តុ​នោះ​ឯង ហើយ​ធ្វើ​នូវ​កំហុស​ធំៗ​ចំពោះ​ព្រះដ៏មានព្រះភាគ។

ព្រះរាជា​អាស្រ័យ​ពេទ្យជីវកៈ បានចូល​គាល់​ព្រះដ៏មានព្រះភាគ ស្ដេច​បាន​ទត​ឃើញ​ព្រះភិក្ខុ​សង្ឃ ១២៥០ អង្គ គង់​នៅ​ដោយ​សេចក្ដី​ស្ងប់ស្ងាត់ ទើប​បាន​បន្លឺ​នូវ​ឧទាន​វាចា​ដ៏​ថ្លា​ស្អាត​ដូចជា​អន្លង់​ទឹក​ថ្លា​ថា ឥឡូវ​នេះ ភិក្ខុ​សង្ឃ​ប្រកប​ដោយ​សេចក្ដី​ស្ងប់​រម្ងាប់​ណា សូមឲ្យ​ឧទយភទ្ទកុមារ ជាកូនរបស់យើង ប្រកប​ដោយ​សេចក្ដី​ស្ងប់រំងាប់​នេះ​ឯង។ ព្រះរាជា​បាន​សូម​ឱកាស​ព្រះដ៏មានព្រះភាគ​សួរ​នូវ​បញ្ហា ព្រះដ៏មានព្រះភាគ​ទ្រង់​ត្រាស់​ថា បពិត្រ​មហារាជ បើ​ទ្រង់​ប្រាថ្នា​នឹង​សួរ​នូវ​ប្រស្នា​ណា សូម​ទ្រង់​សួរ​មក​ចុះ។

សព្វញ្ញូបវារណា មិនទូទៅ​ដល់​ព្រះបច្ចេកពុទ្ធ ព្រះអគ្គសាវ័ក​និង​មហាសាវ័ក​ទាំង​ឡាយ​ឡើយ ព្រះដ៏មានព្រះភាគ​ទ្រង់​មាន​នូវ​សព្វញ្ញុតញ្ញាណ បាន​ប្រទាន​ឱកាស​ឲ្យ​អ្នក​ណាៗ​ទាំង​អស់​ដែល​មាន​បំណង​សាកសួរ ដោយ​មិន​មាន​ពាក្យ​ថា បើ​តថាគត់​ដឹង​តថាគត​នឹង​ឆ្លើយ ដូច្នេះ​ឡើយ។

ព្រះរាជា ទ្រង់​បាន​ទូល​សួរ​ព្រះដ៏មានព្រះភាគអំពី​ផល​នៃ​សមណប្បដិបត្តិ​ដែល​ត្រូវឃើញ​ច្បាស់​ក្នុង​បច្ចុប្បន្ន កាល​ដែល​ព្រះដ៏មានព្រះភាគ​ទ្រង់​វិសជ្ជនា​ចប់​ហើយ ព្រះរាជា​បាន​ពោល​សរសើរ​ព្រះធម៌​ទេសនា​ដ៏​ក្រៃលែង ហើយ​បាន​សូម​ដល់​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ចាំទីពឹងទីរលឹក ព្រម​ទាំង​បាន​សូម​ខមាទោស​ដោយ​ពាក្យ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ទោស​កំហុស​ប្រព្រឹត្ត​កន្លង​នូវ​ខ្ញុំ​ព្រះអង្គ តាម​ដែល​ខ្ញុំ​ព្រះអង្គ​ជា​មនុស្ស​ល្ងង់ខ្លៅ ជា​មនុស្ស​វង្វេង​ជាមនុស្ស​មិន​ឈ្លាសវៃ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ខ្ញុំ​ព្រះអង្គ​ណា​បាន​ផ្ដាច់​បង់​នូវ​ព្រះជន្មាយុ​នៃ​ព្រះបិតា​ដែល​ប្រកប​ដោយ​ធម៌ ជា​ព្រះធម្មរាជ ព្រោះតែ​ឥស្សរិយយស ( គឺ​ប្រាថ្នា​ចង់​ធ្វើ​ស្ដេច​ខ្លួន​ឯង ) បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន សូម​ព្រះដ៏មានព្រះភាគ អត់​នូវ​ទោសកំហុស​ តាម​ទោស​កំហុស​របស់​ខ្ញុំ​ព្រះអង្គ​នោះ ដើម្បី​នឹង​សង្រួម​តទៅ។ កាល​ដែល​ព្រះបរមសាស្ដា ទ្រង់​អត់​ទោស​ឲ្យ​ហើយ​ព្រះរាជា​ក៏​បាន​ថ្វាយ​បង្គំ​លា​ព្រះដ៏មានព្រះភាគ ធ្វើ​ប្រទក្សិណ រួច​ស្ដេច​យាង​ចេញ​ទៅ។

កាល​ដែល​ស្ដេច​យាង​ចេញ​ទៅ​មិន​យូរ​ប៉ុន្មាន ព្រះដ៏មានព្រះភាគ​ទ្រង់​ត្រាស់​ចំពោះ​ភិក្ខុ​ទាំង​ឡាយ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ​ព្រះរាជា​អង្គ​នេះ ជីក​រំលើង​គុណធម៌​របស់​ខ្លួន​ចេញ​អស់​ហើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រះរាជាអង្គ​នេះ បាន​ផ្ដាច់​បង់​គុណធម៌​របស់​ខ្លួន​ចេញ​អស់​ហើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ ប្រសិន​បើ​ព្រះរាជា​អង្គ​នេះ​មិន​បាន​ផ្ដាច់​បង់​ព្រះជន្មាយុ​នៃ​ព្រះបិតា​ដែល​ប្រកប​ដោយ​គុណធម៌ ជាព្រះធម្មរាជ​ទេ ធម្មចក្ខុ​គឺ​សោតាបត្តិមគ្គ ដែល​ប្រាកចាក​ធូលី ប្រាកចាកមន្ទិល នឹង​កើង​ឡើង​ដល់​ព្រះរាជា លើ​អាសនៈ​នេះ​មិន​ខាន​ឡើយ។

ព្រះបាទ​អជាតសត្តុ បានស្ដាប់​ព្រះសូត្រ​នេះ​ហើយ ទ្រង់​បាន​អានិសង្ស​ច្រើន​ណាស់ ព្រោះ​ថា ចាត់​តាំង​អំពី​ធ្វើ​ឃាត​ព្រះបិតារួចមក ទ្រង់​មិន​ដែល​ផ្ទំលក់​ឡើយ ទាំង​យប់​ទាំង​ថ្ងៃ តែ​ដល់​បាន​គាល់​ព្រះបរមសាស្ដា និង​បាន​ស្ដាប់​ព្រះធម៌​ទេសនា​ដ៏​ពីរោះ​មាន​ឱជា​នេះ​ហើយ ទើប​ទ្រង់​បាន​ផ្ទំលក់ ហើយ​ព្រះរាជាបាន​ធ្វើ​សក្ការៈ​ដ៏​ក្រៃ​លែង​ចំពោះ​ព្រះរតនត្រ័យ គឺ​មិន​មាន​បុថុជ្ជន​ណា​ដែល​ប្រកប​ដោយ​សទ្ធា​ស្មើ​នឹង​ព្រះរាជា​អង្គ​នេះ​ឡើយ ក្នុង​អនាគត​នឹង​បាន​ជា​ព្រះបច្ចេកពុទ្ធ ព្រះនាម​ថា ជីវិតវិសេស ។

ដកស្រង់ចេញពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១
រៀប​រៀង​ដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស

ដោយ​៥០០០​ឆ្នាំ
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២០ (អាន: ២៨១៦៤ ដង)
អ្នក​ណា​មាន​ចិត្ត​អណ្តែត​អណ្តូង​
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ៨៨៤៦ ដង)
ឧបមា​ព្រះ​ធម៌​ដូច​ទៅ​នឹង​ក្បូន
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៦០១៤ ដង)
អ្នក​ឆ្លាត​បើ​ចង់​បាន​សេចក្ដី​សុខ​បីយ៉ាង​ត្រូវ​តែ​រក្សា​សី
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕