អានអត្ថបទ
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០១៤ (អាន: ៥,៥៦៣ ដង)
សេចក្តីប្រកាសអនុមោទនាបុណ្យ និងបញ្ជីសរុបឆ្នាំ២០១៤

|
ខ្ញុំព្រះករុណា ខ្ញុំបាទ ឧបាសក ស្រុង ចាន់ណា សូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះរតនត្រៃ ដោយសេចក្តីជ្រះថ្លាសព្វកាល និងខ្ញុំសូមក្រាបថ្វាយបង្គំចំពោះព្រះសង្ឃគ្រប់ៗព្រះអង្គដោយសេចក្តីគោរព និងសូមធ្វើការគោរពចំពោះ ពុទ្ធបរិស័ទទាំងអស់ ។
គេហទំព័រ៥០០០ឆ្នាំ សូមយកឱកាសដ៏វិសេសវិសាលនេះ ថ្លែងអំណរគុណចំពោះពុទ្ធបរិស័ទ គ្រប់ៗគ្នា និងព្រះថេរៈគ្រប់ៗអង្គ ដែលបានចូលរួមទ្រទ្រង់ ដំណើរការផ្សាយធម្មទានរបស់ ៥០០០ឆ្នាំ ក្នុងពេលកន្លងមក ។ ៥០០០ឆ្នាំ បានដំណើរការផ្សាយរបស់ខ្លួនបានយ៉ាងរលូនក្នុងឆ្នាំកន្លងទៅ ព្រោះអាស្រ័យពុទ្ធបរិស័ទគ្រប់រូបបានគាំទ្រ និងឧបត្ថម្ភសព្វគ្រប់ ទាំងកម្លាំងកាយ និងកម្លាំងចិត្ត និងបានសម្រេចការងារមួយចំនួន ដើម្បីចូលរួមទ្រទ្រង់ព្រះពុទ្ធសាសនានៅកម្ពុជា ឲ្យបានសម្បូររីកចម្រើនខាងធនធានឯកសារសិក្សារៀនតាមបែបបច្ចេកវិជ្ជាទំនើប មានដូចជា ការស្កេនព្រះត្រៃបិដកជាpdf ការប្រមូលឯកសារសម្លេងព្រះធម៌mp3 សៀវភៅធម៌pdf ការចែកចាយឯកសាព្រះធម៌ ការផ្សព្វផ្សាយតាមវីដេអូខ្លីៗបែបព្រះធម៌និងការអប់រំ ការបង្កើតវីដេអូព្រះធម៌ ។ល។ ជាពិសេស គឺការផ្សាយផ្ទាល់ការសម្តែងព្រះធម៌ជាវីដេអូ និងជាសម្លេង បន្តតាមវិទ្យុនានា ដែលអាចធ្វើឲ្យវិស័យព្រះពុទ្ធសាសនាមានការផ្សព្វផ្សាយកាន់តែទូលាយ នាបច្ចុប្បន្ននេះ ។ ក្នុងនាមខ្ញុំព្រះករុណា ខ្ញុំបាទ ឧបាសក ស្រុង ចាន់ណា ជាអ្នកមើលការងារបច្ចេកទេស គេហទំព័រ៥០០០ឆ្នាំ និង ភិក្ខុ បញ្ញាបជ្ជោតោ ទេព បញ្ញា ជាអ្នកគ្រប់គ្រងចាត់ចែង ការងារថតផ្ទាល់វីដេអូព្រះធម៌ សម្តែងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស សូមប្រមូលនូវបុណ្យកុសល មហាកុសល ទាំងឡាយដែលកើតអំពីកិច្ចការងារទាំងឡាយ អំពីការងារជាកុសលទាំងឡាយនេះ ប្រកាសឡើងដើម្បី ពុទ្ធបរិស័ទទាំងឡាយដែលបានអាន និងធ្វើនូវសេចក្តីជ្រះថ្លា អនុមោទនានូវបុណ្យទាំងឡាយនោះ សូមអនុមោទនា ។ ដោយអំណាចនៃធម្មទាន ដែលកើតអំពីការងារទាំងឡាយនេះ យើងខ្ញុំព្រះករុណា សូមប្រគេនថ្វាយចំពោះសម្តេចព្រះសង្ឃរាជទាំងឡាយ និងព្រះសង្ឃគ្រប់ៗព្រះអង្គ សូមព្រះសង្ឃមេត្តាអនុមោទនាត្រេកអរទទួលយកនូវចំណែកបុណ្យកុសលនេះ។ ដោយអំណាចនៃធម្មទានទាំងឡាយ ដែលកើតអំពីការងារនេះ យើងខ្ញុំព្រះករុណា សូមថ្វាយចំពោះព្រះមហាក្សត្រ, ជូនរាជរដ្ឋាភិបាលមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ និងពុទ្ធបរិស័ទគ្រប់រូប សូមមេត្តាអនុមោទនាត្រេកអរទទួលយកនូវចំណែកបុណ្យកុសលនេះ។ ដោយអំណាចនៃធម្មទានទាំងឡាយ ដែលកើតអំពីការងារនេះ យើងខ្ញុំព្រះករុណា សូមជូនមាតាបិតាយើងខ្ញុំ លោកគ្រូអគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស ជាឧត្តមសប្បុរស ,លោកគ្រូធម្មាចារ្យទាំងអស់ និងអ្នកមានឧបការៈចំពោះយើងខ្ញុំសូមមេត្តាអនុមោទនាត្រេកអរទទួលយកនូវចំណែកបុណ្យកុសលនេះ។ ដោយអំណាចនៃធម្មទានទាំងឡាយ ដែលកើតអំពីការងារនេះ យើងខ្ញុំព្រះករុណា សូមឧទ្ទិសជូនចំពោះសព្វសត្វទូទៅ មានសត្វដែលធ្លាប់ជាញាតិរបស់ខ្ញុំ សត្វមិនមែនជាញាតិរបស់ខ្ញុំ សត្វនរកទាំងឡាយមាន ប្រេត អសុរកាយ អមនុស្ស, ទេវតាទាំងឡាយមាន រុក្ខទេវតា ភូមិទេវតា អាកាសទេវតា ព្រះឥន្ទ ព្រះព្រហ្ម ព្រះយមរាជ យមបាល សក្កទេវរាជ មារទាំងឡាយ កន្ធប់ទាំងឡាយ និងពពួកនាគទាំងឡាយ ដែលអស់លោកអ្នកទាំងនោះជាអ្នកប្រាថ្នានៅក្នុងបុណ្យកុសល ក៍សូមអនុមោទនាទទួលយកនូវចំណែកបុណ្យនេះរៀងៗខ្លួន។ បើទទួលបានចំណែកនៃបុណ្យហើយ ក៍សូមនៅជាសុខចុះ..។ សូមឲ្យប្រទេសកម្ពុជាជាប្រទេសសម្បូរទៅដោយសេចក្តីស្ងប់សុខ សូមអនុមោទនាបុណ្យ..! ខ្ញុំព្រះករុណា ខ្ញុំបានសូមធ្វើការបង្ហាញ នូវបញ្ជីមូលនិធិ របស់ ៥០០០ឆ្នាំ ដែលបានប្រតិបត្តិការ អស់រយៈកាលពេលមួយឆ្នាំ ២០១៤ នេះ (ចុចមើល) ។ |