ថ្ងៃ ពុធ ទី ២៩ ខែ វិច្ឆិកា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២៩,៧១៥
Today
ថ្ងៃម្សិលមិញ ១៩៤,២៥៥
ខែនេះ ៦,៣៣៣,៩១៣
សរុប ៣៥៦,៥៥១,០៣១
Flag Counter
អានអត្ថបទ
ផ្សាយ : ២៣ កុម្ភះ ឆ្នាំ២០២២ (អាន: ៣៤,២៤០ ដង)

ពេល​កូន​ចម្រើន​ធំ​លូតលាស់



 

មាន​ភាសិត​នៅ​ក្នុង​ហិតោបទេស បាន​និយាយ​ថា « បណ្ដា​កូ​នទាំង​ ៣ ពួក គឺ​កូន​ដែល​មិន​ទាន់​កើត​មួយ, កូន​ដែល​កើត​ហើយ​ស្លាប់​មួយ, និង​កូន​ដែល​កើត​ហើយ​ល្ងង់​មួយ, កូន​ពីរ​ខាង​កើត​ធ្វើ​ទុក្ខ​តែ​ម្ដង​ទេ តែ​កូន​ទី​៣ ធ្វើ​ទុក​ឪពុកម្ដាយ​អស់​មួយ​ជីវិត »។
 
សុភាសិត​នេះ ពញ្ញាក់​យើង​ឲ្យ​ឃើញ​ថា « ការ​ចិញ្ចឹម​កូន ជារឿង​ពិបាក​បំផុត » ។ នៅ​ក្នុង​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះសម្មាសម្ពុទ្ធ នាទី​ចិញ្ចឹម​បីបាច់ ថែរក្សាកូន​របស់​មាតាបិតា ហាក់​ដូច​ជា​ចប់​សព្វគ្រប់ នៅ​ពេល​ដែល​ចែក​ទ្រព្យ​សម្បត្តិ​ឲ្យ​កូន​ស្រី​ ប្រុស តាម​ឱកាស​ដែល​ខ្លួន​យល់​ថា​សមគួរ​មួយ។ បើ​ពិនិត្រ​តាម​នេះ ម៉ែឪ រហ័ស​ចែក​ទ្រព្យ​សម្បត្តិ​ឲ្យ​កូន ម៉ែឪ ក៏​រហ័ស​អស់​កិច្ច​រវល់​ដែរ តែបើ​ម៉ែឪ​ណា​ទុក​ដល់​ជិត​ខ្លួន​ស្លាប់ ទើប​ចែក​ទ្រព្យ​នោះ ម៉ែ​ឪ​នោះ​ក៏​រវល់​តែ​នឹង​រឿង​កូន រហូត​ដល់​ខ្លួន​ស្លាប់​ទើប​ឈប់​រវល់។

ខ្ញុំ​ឃើញ និង​ឮ​ម៉ែឪ​ជាច្រើន នៅ​ពេល​ខ្លួន​ស្លាប់​ទៅ​ហើយ ក៏​នៅ​តែ​រវល់​ទៀត ដូច​ជា​នៅ​ក្នុង​ជំនឿ​ខ្មែរ​ដែល​មាន​ជឿ​លើ​ខ្មោច​ចូល ឬ​បញ្ចូល​ខ្មោច​ជា​ដើម ខ្ញុំ​តែង​ឃើញ​ខ្មោច​ម៉ែឪ​នោះ​យំ​ស្រែក​ព្រោះ​អាណិតកូន ខឹង​កូន​ឬ​ថា​គាត់​មិន​ទាន់​ទៅ​រក​ភព​ឃើញ​ទេ ព្រោះ​នៅ​រវល់​ជាប់​ជំពាក់​នឹង​កូន នៅ​តាម​ជួយថែរក្សា​កូន​ជាដើម។ មិន​តែ​ប៉ុណ្ណោះ បើ​ទោះ​​ជា​ម៉ែឪ ឈប់​រវល់​ទៅ​ហើយ​ក្ដី ក៏​កូន​នៅ​សុំ​ប្រើ​ដែរ ដូច​ជា​កូន​ខ្លះ​បន់​ខ្មោច​ម៉ែឪ​ជួយ​ថែរក្សា​ខ្លួន សុំឲ្យ​ម៉ែ​ឪ​ជួយ​ខ្លួន​លេង​ល្បែង​ស៊ីសង​ឈ្នះ ឬ​សុំ​ឲ្យ​មក​ពន្យល់​លេខ​ឆ្នោត ជាដើម។

អនិច្ចា​ម៉ែឪ ឡាយឡើយ! អ្នក​រស់​សម្រាប់​តែ​កូនទេឬ? នៅ​ឥណ្ឌាពីអតីតកាល ជនជាតិ​ឥណ្ឌា​ដែល​កាន់​សាសនា​ហិណ្ឌូ ( ព្រហ្មញ្ញ សាសនា ) បាន​កាន​ប្រតិបត្តិ​ដើរ​តាម​វិថី​ជីវិត​ដែល​គម្ពីរ​ឧបនិស័ទ​កំណត់​ទុក​ឲ្យ​ជា ៤ លំដាប់​ជីវិត ដែល​ហៅ​ថា អាស្រម ៤ គឺ


១- ព្រហ្មចារី ជាវ័យ​ដែល​ត្រូវ​សិក្សា​រៀនសូត្រ​យក​នូវ​ចំណេះ​វិជ្ជា​ទាំង​ឡាយ ទាំង​ខាង​សិល្បសាស្ត្រ វិទ្យាសាស្ត្រ និង​សីលធម៌​សម្រាប់​ជាប្រទីប​ក្នុង​ដំណើរជីវិត និង​ឧបករណ៍​សម្រាប់​ចិញ្ចឹម​ជីវិត​ខ្លួន​តទៅ។ លំដាប់​ទី ១ នេះ មានរយះ​ពេល​ពីអាយុ ៧ ឆ្នាំ ទៅ​ដល់ ២០ ឆ្នាំ តាមដែល​រយះ​ការ​សិក្សា​វែង ឬ ខ្លី។

២- គ្រហស្ថ ជាវ័យ​ដែល​ត្រូវ​យក​គូស្វាមីភរិយា ចិញ្ចឹម​ជីវិត​រកស៊ី ទុក​ដាក់​ទ្រព្យ​សម្បត្តិ​ដោយ​ខ្លួន​ឯង សាងខ្លួន សាងឋានៈ​នៅ​ក្នុង​សង្គម មាន​កូន​តវង្សត្រកូល ។ល។ តាម​បែប​បុថុជ្ជន និង​គ្រហស្ថ​ទូទៅ។ រយះ​នេះ មាន​រយះ​ពេល​ខ្ទង់​ពី ២៥ឆ្នាំ ដល់ ៥០ឆ្នាំ។

៣- វានប្រ័ស្ថ ជាវ័យ​ដែល​ត្រូវ​ព្យាយាម​នឹង​បដិបត្តិ​ធម៌​ទៅ​តាម​បែប​ព្រហ្មណ៍​នៅ​ក្នុង​ព្រៃ តែ​ក៏​នៅ​ជាប់​ជំពាក់​នៅ​ផ្ទះ​សម្បែង​ដែរ។

៤- សន្យាសី ជាលំដាប់ចុងក្រោយ គឺ​ត្រូវ​លះ​បង់​កិច្ចការ​ខាង​ផ្លូវ​លោកទាំង​ពួង បំពេញ​ខ្លួន​ជា​ព្រ័ត្រ ឬ​បួស​ពនេចរ ដើម្បី​ស្វែង​រក​តម្លៃ​ពិត​នៃ​ជីវិត។ លំដាប់​នេះ គឺ​តែ​កាល​ចេញ​ទៅ​ហើយ គឺ​ស្លាប់​នៅ​ក្នុង​ព្រៃ​តែ​ម្ដង។

ព្រះពុទ្ធសាសនា ហាក់ដូច​ជា​មិន​បាន​កំណត់​ថា អាយុ​ណា​ដែល​ម៉ែឪ ត្រូវ​លះ​បង់​កូន​ឲ្យ​ដាច់ ដើម្បី​បដិបត្តិ​ធម៌​ទេ ព្រោះ​អនិច្ចតាធម៌ គឺ​សភាពមិន​ទៀង​ក្នុង​ជីវិត ពុំ​បាន​រង់ចាំ​បុគ្គល​ណា ឬ​ប្រាប់​បុគ្គល​ណា​ថា ចាំ​អាយុ​ប៉ុណ្ណោះ ចាំ​បដិបត្តិ​ធម៌ឡើយ។ តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​យើង​ឃើញ​ខ្មែរ​ខ្លះ តែ​ដល់​អាយុ​ចាស់​ហើយ គឺ ៦០ ឬ ៧០ ឆ្នាំ​ ក៏​តែង​តៅ​រក​នៅ​វត្ត​វ៉ា ដើម្បី​ភាវនា​ធម៌​ដែរ តែ​តិចតួច​ណាស់​ភាគ​ច្រើន​នៅ​ជា​មួយ​កូន​រហូត​ដល់​ស្លាប់​តែ​ម្ដង។

ដកស្រង់ចេញពីសៀវភៅ ជីវិតអាពាហ៍ពិពាហ៍
រៀប​រៀង​ដោយ ឥន្ទបញ្ញោភិក្ខុ ហ មណីចិន្ដា
ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៩៩,០១៩ ដង)
កន្លែងសុខនៅនឹងចិត្តរបស់យើង
ផ្សាយ : ១២ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ៥,៨៩៩ ដង)
សត្រូវជិតនិងឆ្ងាយរបស់មេត្តា
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ៩,០៧១ ដង)
អសង្ខតា ធម្មា បានដល់ព្រះនិព្វាន ដែលមិនមានការប្រជុំតាក់តែង
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨៦,៦៨៦ ដង)
ពេល​ព្រឹក​ខ្ញុំ​សម្រាល​កូន​៥នាក់ ​ពេល​ល្ងាចសម្រាល​កូន​៥នាក់​
ផ្សាយ : ១៦ កក្តដា ឆ្នាំ២០២១ (អាន: ២០,៩៩៩ ដង)
គប្បីដើរក្នុងផ្លូវរបស់ខ្លួនឯង  ឲ្យបានត្រឹមត្រូវ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៧៦,៣៩៥ ដង)
អាត្មាអញ​ម្នាក់ឯង​ នឹង​ស្រោច​ស្រប់​ខ្លួន​ចង្រ្កម​ ក្នុង​ព្រៃ​ត្រ​ជាក់
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៦៩៩ ដង)
អ្នកឈ្លាសរមែង​លះបង់​កម្ម​ដ៏​លាមក​បាន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
cccArray ( [download] => yes )