30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១២,៣១៩
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៩០,២៥៣
សរុប ៣៨៥,៥៧៦,៩៤៦
អានអត្ថបទ
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ៣៧,៥២៣ ដង)

មិន​សន្សំ​រឿង



ស្តាប់សំឡេង
 
មិន​សន្សំ​រឿង គឺ​មិន​ធ្វើ​រឿង​តូច​តាច​ឲ្យជា​រឿង​ធំ ហើយដែល​ដែល​ត្រឹម​ត្រូវ​ទៅ​ទៀត​នោះ  គឺ​ត្រូវ​ធ្វើ​រឿង​ធំ​ឲ្យមក​ជារឿង​តូច  បើជារឿង​តូច​ទេ  កុំ​ចាប់​យក​ កុំ​សន្សំ​ លើក​លែង​ចោល​ទៅ  ត្រូវធ្វើ​ជាខ្វាក់  ឬ​ថ្លង់ ឬ​គ យ៉ាងនេះ​ចិត្ត​យើង​រមែង​បាន​សប្បាយ  ។

ពាក្យ​ថា " រឿង "  ក្នុងទីនេះ ​គឺសម្តៅ​ដល់​អ្វី​ដែល​នាំឲ្យថ្នាំង​ថ្នាក់​អាក់​អន់​ចិត្ត​ជាមួយ​នឹងអ្នក​ដទៃ ។  យើង​អាច​ឲ្យ​ន័យ​ដោយ​សេចក្តី​សង្ខេប​ចំពោះ​ពាក្យ​ថា " មិន​សន្សំ​រឿង "  គឺ​មិន​សន្សំ​ការ​ទាស់​ចិត្ត​ជាមួយ​អ្នក​ដទៃ ព្រោះ​មិន​ចង់​ឲ្យ​ទាស់​ទែងគ្នា  មិនចង់​ឲ្យមាន​រឿងរ៉ាវ​ឈ្លោះ​ប្រកែក​នឹង​ណាម្នាក់ឡើយ  ។

មាន​រឿង​ដែល​គួរ​កត់​សម្គាល់​ម៉្យាង  ក្នុងពួកមនុស្ស​យើង  គឺកាល​ណាមាន​ការជួបប្រទះ​ចំពោះ​ហេតុការណ៍​ធំ​ដុំអ្វីមួយ   មនុស្ស​យើង​រមែង​មាន​សេចក្តី​ក្លា​ហាន​ប្រ​ឈម​មុខ​ដោះ​ស្រាយ  ព្រម​ជា​មួយ​នឹង​ការទ្រាំ​លំ‑​បាក​  ប៉ុន្តែ​បែរជា​ខ្វះ​នូវ​សេចក្តី​អត់​ធន់​ចំពោះ​រឿង​តូច​តាច​បន្ទាប់​បន្សំ  តួយ៉ាង​ដូច​ជា  មាន​អ្នក​ដទៃ​គេ​និយាយ​ចាក់​ដោត  ដោយ​ពាក្យ​បង្អាប់បង្អោន​ជាដើម​មក​ឲ្យ​ខ្លួន  ក៏​តាំង​ស្អប់​គេ  គុំគួន​គេ  រហូត​ដល់​កាប់​សម្លាប់​គេ​ទៀត​ផង  ។

គេ​ប្រមាទ​មើល​ងាយ ​ទ្រាំមិនបាន  ប៉ុន្តែ​ព្រម​ចូលគុក​ទ្រាំលំបាក​ក្នុង​គុក ១០‑២០ ឆ្នាំ​បាន  ។  ប្រសិន​បើ​ចេះ​អត់​ធន់​ទ្រាំនឹង​រឿងរ៉ាវ​បន្តិច​បន្តួច​បាន​នោះ   គឺ​ឲ្យ​រឿង​វា​កន្លង​ហួស​ទៅ  មិន​ចាប់​រឿង​នោះ​ទុក​ដោយ​ការ​ចង​គំនុំ​គុំគួន​ទេ ដូច្នេះ​វា​មិនចាំ​បាច់​អ្វី​មក​ទ្រាំ​លំបាក​ខ្លាំ​ក្លា​ ថែម​ទាំងអស់​
កាលដ៏​យូរ​នោះ​ឡើយ  ។

ការឲ្យអភ័យ​ ​ជាគុណ​ធម៌​ដ៏​សំខាន់​សម្រាប់​មនុស្ស ។   មានមនុស្ស​​​ចំនួនច្រើន​  នៅ​ពេល​ធ្វើ​ទាន  រមែង​នឹក​ដល់​វត្ថុ​ទាន  គឺ​ឲ្យ​របស់​ផ្សេងៗ ជាទាន​នោះ​ឯង ។ បើ​នឹង​ឲ្យច្រើន​ត្រូវ​ត្រៀម​រៀបចំ​សព្វគ្រប់ រហូត​ដល់​ពេល ត្រូវឲ្យទាន​ក៏មាន​ការនឿយ​ហត់​ច្រើន​ដែរ  របៀប​នេះ​គេ​ចេះ​តែត្រេក​អរ​
នឹងធ្វើ​ទៅ​បាន​  ប៉ុន្តែ​  បើ​មាន​នរណា​មក​ប្រព្រឹត្ត​អ្វី​ឲ្យ​ឆ្គាំ​ឆ្គង​លើ​គេនោះ គេមិន​ចេះ​ឲ្យអភ័យ​ក្នុង​ការ​ភ្លាំងភ្លាត់  ប្រព្រឹត្ត​ឆ្គាំឆ្គង​របស់​អ្នក​ដទៃ​នោះ​ឡើយ ។

តាមពិត​  មនុស្ស​យើង​គួរ​ហ្វឹក​ហាត់​ឲ្យ​នូវ​អភ័យ​ ​ព្រោះ​នេះ  គឺ​ជា​
ទាន  គឺ​ជា​ទានម៉្យាង​ដែល​អាច​ធ្វើ​ឲ្យអ្នក​ដទៃ​មិនមាន​ភ័យ​ទៅបាន  ហើយ ខ្លួនឯង​ក៏បាន​សប្បាយ​ចិត្ត​ផង​ដែរ  ។  ការ​ហ្វឹក​ហាត់​យ៉ាងនេះ​ នឹង​បាន ទៅ​ជាទេវតា​ក្នុងមនុស្ស​លោក  ។

ដកស្រង់​ចេញ​ពី​សៀវ​ភៅ  ពាក្យ​ពេចន៍​ម៉ែ​ឪ
រៀប​រៀង​ដោយ លោកគ្រូអគ្គបណ្ឌិត​ ប៊ុត​  សាវង្ស
វាយ​អត្តបទដោយៈ សូត្រ  តុលា
ដោយ​៥០០០​ឆ្នាំ

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៦,៥៦៥ ដង)
មាន​ជី​វិត​ គឺ​ពិត​ជា​មាន​សេចក្តី​ទុក្ខ
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ២៦,៨២៦ ដង)
អាត្មា​អញ​តែង​មាន​ព្យាធិ គឺ​ជម្ងឺ​តម្កាត់​ជា​ធម្មតា
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,១៤៧ ដង)
មនុស្ស​លោក​យើង​នេះ​ដែល​ប្រព្រឹត្ត​ខុស​មាន​ចំណុច​ធំៗ ៥
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៣៨៥ ដង)
ព្រម​ល្ងង់​ខ្លះ​ល្អ​ណាស់​កូន​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.4
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿