30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៦៧,៧៦៣
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៤៥,៦៩៧
សរុប ៣៨៥,៥៣២,៣៩០
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៦១,៤៩៨ ដង)

សុត្តន្តបិដក សំយុត្តនិកាយ ខន្ធវារវគ្គ



ស្តាប់សំឡេង
 
សុត្តន្តបិដក សំយុត្តនិកាយ ខន្ធវារវគ្គ
ខន្ធសំយុត្ត អន្តវគ្គ បិដកលេខ ៣៤ ទំព័រ ១+៧+៨

(១)- ក្រុង​សាវត្ថី ។បេ។ ក្នុង​ទី​នោះ​ឯង ។បេ។ ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ អន្តៈ (ចំណែក) នេះ​មាន​ ៤ យ៉ាង។ អន្តៈ ៤យ៉ាង តើ​ដូចម្ដេច។ គឺ

១- អន្តៈ គឺ សកាយ
២- អន្តៈ គឺ​ ហេតុ​ឲ្យ​កើត​ឡើង​នៃ​សកាយ
៣- អន្តៈ គឺ សេចក្ដី​រលត់​នៃ​សកាយ
៤- អន្តៈ គឺ បដិបទាជា​ដំណើរ​ទៅ​កាន់​សេចក្ដី​រលត់​នៃ​សកាយ។

(២)- ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​អន្តៈ​គឺ​សកាយតើ​ដូចម្ដេច។
គប្បី​ឆ្លើយ​ថា ឧបាទានក្ខន្ធ​ទាំង​៥ ។ ឧបាទានក្ខន្ធ​ទាំង​៥​តើ​ដូចម្ដេច។ គឺ

១- រូបូបាទានក្ខន្ធ = រូប + ឧបាទានក្ខន្ធ
២- វេទនូបាទានក្ខន្ធ = វេទនា + ឧបាទានក្ខន្ធ
៣- សញ្ញូបាទានក្ខន្ធ = សញ្ញា + ឧបាទានក្ខន្ធ
៤- សង្ខារូបាទានក្ខន្ធ = សង្ខារ + ឧបាទានក្ខន្ធ
៥- វិញ្ញាណណូបាទានក្ខន្ធ = វិញ្ញាណ + ឧបាទានក្ខន្ធ

(៣)- ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​អន្តៈ គឺ​ហេតុ​ឲ្យ​កើត​ឡើង​នៃសកាយ តើ​ដូចម្ដេច។ តណ្ហា​ដែល​តាក់​តែង​នូវ​ភព​ថ្មី​ប្រកប​ដោយ​សេចក្ដី​រីករាយ និង​ត្រេកអរ មានសេចក្ដី​រីករាយ​ក្នុង​អារម្មណ៍នោះៗ។ តណ្ហា​នោះ តើ​ដូចម្ដេច ។ គឺ

១- កាមតណ្ហា
២- ភវតណ្ហា
៣- វិភវតណ្ហា

ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅ​ថា អន្តៈ គឺ​ហេតុ​ឲ្យ​កើត​ឡើង​នៃ​សកាយ។

(៤)- ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​អន្តៈ គឺ​ សេចក្ដី​រលត់​នៃ​សកាយ តើ​ដូចម្ដេច។ សេចក្ដី​វិនាស និង សេចក្ដី​រលត់​មិន​មាន​សេសសល់​នៃ​តណ្ហានោះ កិរិយា​លះ​បង់ កិរិយា​រលាស់​ចោល​នូវ​តណ្ហានោះ កិរិយា​រួច​ចាក​តណ្ហានោះ សេចក្ដី​មិន​អាល័យ​តណ្ហា​នោះ​ឯណា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នោះ​ហៅ​ថា អន្តៈ គឺ​សេចក្ដី​រលត់​នៃ​សកាយ។

(៥)- ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​អន្តៈ គឺ​បដិបទា​ជាដំណើរ​ទៅ​កាន់​សេចក្ដី​រលត់​នៃ​សកាយ តើ​ដូចម្ដេច។ អរិយមគ្គ​ប្រកប​ដោយ​អង្គ ៨ នេះ​ឯង។ តើ​ដូចម្ដេច​ខ្លះ។ គឺ សេចក្ដី​យល់​ត្រូវ១ សេចក្ដី​ត្រិះរិះ​ត្រូវ១ ការ​និយាយ​ត្រូវ១ ការងារ​ត្រូវ១ ការចិញ្ចឹម​ជីវិត​ត្រូវ១ ការព្យាយាម​ត្រូវ១ សេចក្ដី​រលឹកត្រូវ១ ការ​តម្កល់​ចិត្ត​ត្រូវ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅ​ថា អន្តៈ គឺ​បដិបទា ជាដំណើរ​ទៅ​កាន់​សេចក្ដី​រលត់​នៃ​សកាយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ឯង​ជា​អន្តៈ(ចំណែក)​ទាំង ៤យ៉ាង។

(៦)- ក្រុងសាវត្ថី។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​នឹង​សម្ដែង​នូវ​ទុក្ខ​ផង នូវ​ហេតុ​ឲ្យ​កើត​ឡើង​នៃ​ទុក្ខ​ផង នូវ​សេចក្ដី​រលត់​នៃ​ទុក្ខ​ផង នូវ​បដិបទា​ជា​ដំណើរ​ទៅ​កាន់​សេចក្ដី​រលត់​នៃ​ទុក្ខ​ផង ដល់​អ្នក​ទាំង​ឡាយ ចូរ​ស្ដាប់​ចុះ។
(៧)- ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​ទុក្ខ តើ​ដូចម្ដេច។ គប្បី​ឆ្លើយ​ថា ឧបាទានក្ខន្ធ​ទាំង ៥ គឺ ជាទុក្ខ។ នេះ​ហៅ​ថា ទុក្ខ។

(៨)- ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​ហេតុ​ឲ្យ​កើត​ឡើង​នៃ​ទុក្ខ​តើ​ដូចម្ដេច។ តណ្ហា​ណា ដែល​តាក់តែង​នូវ​ភព​ថ្មី ប្រកប​ដោយ​សេចក្ដី​រីករាយ និង សេចក្ដី​ត្រេកអរ មាន​សេចក្ដី​រីករាយ ក្នុង​អារម្មណ៍នោះៗ។ តណ្ហា​នោះ តើ​ដូចម្ដេច គឺ​ កាមតណ្ហា១ ភវតណ្ហា១ វិភវតណ្ហា១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅថាហេតុ​ឲ្យ​កើត​ឡើង​នៃ​ទុក្ខ។

(៩)- ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​សេចក្ដី​រលត់​នៃ​ទុក្ខ​កើត​ដូចម្ដេច។ សេចក្ដីវិនាស និង​សេចក្ដី​រលត់​មិន​មាន​សល់​នៃ​តណ្ហា​នោះ កិរិយា​រលាស់​ចោល​នូវ​តណ្ហា​នោះ កិរិយា​រួចចាក​តណ្ហា​នោះ សេចក្ដី​មិន​អាល័យ​ក្នុង​តណ្ហានោះ ឯណា។ ម្នាលភិក្ខុ​ទាំង​ឡាយ នេះ​ហៅ​ថា សេចក្ដី​រលត់​នៃ​ទុក្ខ។

(១០)- ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​បដិបទា​ជាដំណើរ​ទៅ​កាន់​សេចក្ដី​រលត់​ទុក្ខ តើ​ដូចម្ដេច។ គឺ អរិយមគ្គ​ប្រកប​ដោយ​អង្គ ៨ប្រការ នោះ​ឯង។

(១៦)- ក្រុងសាវត្ថី។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​នឹង​សម្ដែង​នូវ​ធម៌​ដែល​បុគ្គល​គប្បី​កំណត់ដឹង​ផង នូវ​បុគ្គល​អ្នក​កំណត់​ដឹង​ផង អ្នក​ទាំង​ឡាយ ចូល​ស្ដាប់​នូវ​សេចក្ដី​នោះ​ចុះ។

(១៧)- ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​ធម៌​ដែល​បុគ្គល​គប្បីកំណត់​ដឹង តើ​ដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ រូប​ជាធម៌​ដែល​បុគ្គល​ដើម្បី​កំណត់​ដឹង។ វេទនា សញ្ញា សង្ខារ​ទាំង​ឡាយ​ វិញ្ញាណ គឺ​ជាធម៌​ដែល​បុគ្គល​កំណត់​ដឹង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅ​ថា ធម៌​ដែល​បុគ្គល​គប្បី​កំណត់​ដឹង។

(១៨)- ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​កាល​កំណត់​ដឹង តើ​ដូចម្ដេច ការ​អស់​ទៅ​នៃ រាគៈ ការ​អស់​ទៅ​នៃ ទោសៈ ការ​អស់​ទៅ​នៃ​មោហៈ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅ​ថា ការកំណត់​ដឹង។

(១៩)- ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​បុគ្គល​អ្នក​កំណត់​ដឹង​តើដូចម្ដេច។ គប្បី​ឆ្លើយ​ថា ព្រះអរហន្ត។ គឺ លោក​មាន​អាយុ​ណា មាន​ឈ្មោះ​យ៉ាង​នេះ មាន​គោត្រ​យ៉ាង​នេះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅ​ថា បុគ្គល​អ្នកកំណត់​ដឹង។
ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា៖

សន្ទហានោ អរហតំ ធម្មំ និព្វាន បត្តិយា
សុស្សូសំ លភតេ បញ្ញំ អប្បមត្តោ វិចក្ខណោ។

បុគ្គល​ជឿ​ធម៌​របស់​ព្រះអរហន្ត​ទាំង​ឡាយ រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​ដល់​ព្រះនិព្វាន បុគ្គល​មានប្រាជ្ញា​ពិចារណា​មិនប្រមាទ កាល​ស្ដាប់​ដោយ​សេចក្ដី​គោរព រមែង​បាននូវ​ប្រាជ្ញា។

ដកស្រង់ចេញពីសៀវភៅ ឱវាទព្រះសាស្តា
រៀប​រៀង​ដោយ វ៉ាង ស៊ីណា
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ១៧,៣៣៨ ដង)
បុណ្យ​នៃ​ទេវ​ធី​តា​បាន​ធ្វើ​ហើយ​
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៩,៩១០ ដង)
ពាក្យពិចារណាសម្រាប់កម្លាំងចិត្ត
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥៤,៤៣៨ ដង)
ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៦​ ប្រការ​ គួរ​ដល់​ទក្ខិណាទាន
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ២៧,៥៦៧ ដង)
ក្នុងបេះដូងកូនមានរូបពុកម៉ែដែរទេ?
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.37
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿