ថ្ងៃ អាទិត្យ ទី ១៦ ខែ ឧសភា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៣៣,៣១៣
Today
ថ្ងៃម្សិលមិញ ១៦៩,១៧៩
ខែនេះ ២,៩៩៦,៥១៦
សរុប ១៩៣,៥៥១,៨៣៣
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៦២៦៨២ ដង)

សង្ឃទាន



ស្តាប់សំឡេង
 
សង្ឃទាន

សង្ឃទាន ប្រែថា "​ប្រគេនសង្ឃ" ។ ទាន​ដែល​ទាយក​ប្រគេន​ចំពោះ​ព្រះសង្ឃ​ដោយ​គោរព និង ដោយ​តាំង​ចិត្ត​ជ្រះថ្លា​មិន​គិត​ប្រកាន់​ថា មិនគិត​ប្រកាន់​ថា ភិក្ខុ​ដែល​គេ​និមន្ត​ពី​សំណាក់​ភិក្ខុសង្ឃ ជាភិក្ខុ​ប្រភេទ​ណា​មាន​សីល ឬ ទ្រូស្ដ​សីល​ហៅ​ថា សង្ឃទាន ឬ​សង្ឃ​គតាទក្ខិណាទាន ឬ សង្ឃគតាទាន។

សង្ឃទាន ចែក​តាម​ប្រភេទ​បុគ្គល​អ្នក​ទទួល​មាន​៧ គឺ៖

១- ភិក្ខុ​សង្ឃ​មាន​ព្រះពុទ្ធ​ជាប្រធាន
២- ភិក្ខុ​នី​សង្ឃ​មាន​ព្រះពុទ្ធជាប្រធាន
៣- ភិក្ខុសង្ឃ និង ភិក្ខុនី​សង្ឃ​មាន​ព្រះពុទ្ធជាប្រធាន
៤- ភិក្ខុសង្ឃ និង ភិក្ខុនី​សង្ឃ
៥- ភិក្ខុ​សង្ឃ
៦- ភិក្ខុនីសង្ឃ
៧- សមណេរ។

ពាក្យ​ថា សង្ឃ មានន័យ ២ យ៉ាង គឺ សង្ឃ​ក្នុង​ព្រះធម៌ និង សង្ឃ​ក្នុង​ព្រះវិន័យ។

១- សង្ឃ​ក្នុង​ព្រះធម៌ បាន​ដល់​សង្ឃរតនៈ​សំដៅ​យក​ព្រះអរិយបុគ្គល ៤ ពួក ដែល​បាន​សម្រេច​សោតាបត្តិមគ្គ១, សោតាបត្តិផល១, សកទាគាមិមគ្គ១, អរហត្តផល១, ដែលជាសាវ័ក​របស់​ព្រះសម្មាសម្ពុទ្ធ​បរមនាថ អ្នក​ប្រតិបត្តិដោយ​ប្រពៃ ប្រតិបត្តិ​ដើម្បី​ដឹង​ច្បាស់​នូវ​អរិយសច្ចធម៌​ប្រតិបត្តិ​ដើម្បីគួរ​ដល់​ការ​ថ្វាយបង្គំ ការ​បូជា​ជាដើម។

២- សង្ឃ​ក្នុង​ព្រះវិន័យ សំដៅ​យកពួក​នៃ​បព្វជិត គឺ ភិក្ខុ​តាំង​ពី ៤ រូប​ឡើង​ទៅ។

ក្នុង​វចនាក្រម​ខ្មែរ ពាក្យថា សង្ឃ តាមលទ្ធិពុទ្ធសាសនា​សំដៅ​ចំពោះ​ភិក្ខុ​តាំង​ពី​៤​ឡើង​ទៅ។ តាម​សេចក្ដី​ពន្យល់ របស់​ភិក្ខុ​ធម្មបាលោ ខៀវ ជុំ ថាភិក្ខុ​សង្ឃ ឬ ភិក្ខុ​នី​សង្ឃ ឬ សាមណេរ ទាំង​នៅ​បុថុជ្ជន​ទាំង​បាន​សម្រេច​អរិយមគ្គ អរិយផល​ហើយ ត្រូវ​មាន​ចំនួន​យ៉ាង​តិច ៤ អង្គឡើង​ទៅ ទើប​ហៅ​ថា​សង្ឃ។ ពាក្យ​ថាសង្ឃ ក្នុង​វិន័យ ហៅ​បាន​តែ​ចំពោះ​ភិក្ខុសង្ឃ និង ភិក្ខុនីសង្ឃ ចំណែក​សាមណេរ មិន​ឃើញ​មាន ហៅ​ថា សាមមណេរសង្ឃ ទេ ព្រោះ​សមណេរ​ប្រើប្រាស់​បាន​ចំពោះ​តែ​សង្ឃ​ចតុវគ្គ សម្រាប់​ទាយកទាយិកា​ធ្វើ​បុណ្យ​សង្ឃទាន។ ឯសង្ឃ​បញ្ចវគ្គ សម្រាប់ធ្វើ​សង្ឃកម្ម (កិច្ចការ​របស់​សង្ឃ​ដែល​ប្រជុំ​គ្នា​ក្នុង​សីមា) នានា មិន​ឃើញ​មាន​សាមណេរ​ឡើយ។

ដកស្រង់ចេញពីសៀវភៅ អមិសទាននិងធម្មទាន
រៀប​រៀង​ដោយ ឈុន គឹមអៀត
ដោយ​៥០០០​ឆ្នាំ
 

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១២ កុម្ភះ ឆ្នាំ២០២១ (អាន: ៦៣១១៧ ដង)
តើម៉ែធម៌ ឬម៉ែចិញ្ចឹម និង ម៉ែបង្កើតមួយណាមានគុណជាង ?
ផ្សាយ : ០៣ មីនា ឆ្នាំ២០១៧ (អាន: ៣៦៦១៨ ដង)
គាថា​របស់​ព្រះ​នាង​សុមេធាថេវី
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៩៥៣០ ដង)
មង្គល​ដ៏​ឧត្តម សម្រាប់​មនុស្ស និង ទេវតា
ផ្សាយ : ០២ តុលា ឆ្នាំ២០១៩ (អាន: ២៧៧១៧ ដង)
ហ្វឹកហាត់ ៥ យ៉ាង នឹងបានក្សេមក្សាន្តក្នុងចិត្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៧១៨៣ ដង)
សម្រេច​ព្រះនិព្វាន ក៏​ព្រោះ​ចិត្ត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤០៩០២ ដង)
សុខ​របស់​អ្នក​ជា​មា​តា​បិ​តា​ និង​កូន​ប្រុស​ស្រី
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕