30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៥៨,៩៤៥
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៣៦,៨៧៩
សរុប ៣៨៥,៦២៣,៥៧២
អានអត្ថបទ
ផ្សាយ : ០៣ ធ្នូ ឆ្នាំ២០២១ (អាន: ២០,០៥៣ ដង)

ព្រះ​ត្រៃ​បិ​ដក



 
ព្រះ​ត្រៃ​បិ​ដក

ព្រះ​ធម៌ ឬ ធម្មៈ  ដែល​ព្រះ​ពុទ្ធ​បាន​សម្តែង​  អស់​រយៈ​ពេល ៤៥ ឆ្នាំ ត្រូវ​បាន​អរិយ​សា​វ័ក  ប្រមូល​ចង​ក្រង  មាន​ចំ​នួន​ប្រាំ​បី​ម៉ឺន​បួន​ពាន់​ (៨៤,០០០)  ព្រះ​ធម្ម​ក្ខន្ធ ។  ពួក​សាស​ន​វិ​ទូ​បស្ចិម​ប្រ​ទេស  ហៅ​ព្រះ​ធម៌​ថា  ទស្ស​ន​វិជ្ជា ។  ព្រះ​ធម៌​នេះ   កាល​ព្រះ​សម្មា​សម្ពុទ្ធ​គង់​ព្រះ​ជន្ម  ជា​ធរ​មាន​នៅ​ឡើយ  មិនមាន​ចា​រឹក​ជា​អក្សរ​ទេ  ។  ក្រោយ​ព្រះ​ពុទ្ធ​បរិ​និព្វាន  ព្រះ​អរិយ​សា​វ័ក​ច្រើន​អង្គ  បាន​ធ្វើ​សង្គាយ​នា (ផ្ទៀង​ផ្ទាត់)  ពុទ្ធ​វ​ច​នៈ  ហើយ​ទន្ទេញ​ចាំ​រត់​មាត់  រក្សា​ព្រះ​ធម៌​ត ៗ គ្នា  ពី​ជំនាន់​មួយ  ទៅជំនាន់​មួយ​ទៀត  ទុក​រហូត​មក​ដល់​បច្ចុ​ប្ប​ន្ន​នេះ  ។

លុះ​ព្រះ​ពុទ្ធ​សា​សនា​កន្លង​ទៅ​ប្រ​មាណ  ៥០០ ឆ្នាំ  ទើប​ព្រះ​សង្ឃ​សា​វ័ក​ ​ចា​រឹក​ព្រះ​ធម៌  ជា​លាយ​លក្ខណ៍​អក្សរ  នៅ​កោះ​លង្កា ។

ព្រះ​ពុទ្ធ​សម្តែង​ទុក​ថា  ធម៌​ព្រះ​អង្គ​នេះ  ហៅ​ថា​ធម្ម​វិ​ន័យ​គឺ ធម៌ ១  វិ​ន័យ ១  ហើយ​ចែក​ចេញ​ជា​បី​ផ្នែក គឺ៖
- ព្រះ​វិន័យ​បិ​ដក  មាន ១៣ ភាគ  ២១,០០០ ធម្ម​ក្ខន្ធ  ។
- សុត្ត​ន្ត​បិដក  ឬ ព្រះ​សូត្រ  មាន ៦៤ ភាគ  ២១,០០០ ធម្ម​ក្ខន្ធ  ។
- អ​ភិ​ធម្ម​បិ​ដក  មាន ៣៣ ភាគ  ៤២,០០០ ធម្ម​ក្ខន្ធ ។

ដោយ​សារ​ព្រះ​ធម៌​ទាំង​ ៨៤,០០០ ព្រះ​ធម្ម​ក្ខន្ធ  ចែក​ចេញ​ជា​បី​ផ្នែក  ទើប​មាន​ឈ្មោះ​ថា  តិ​បិ​ដក ឬ ត្រៃ​បិ​ដក  បាន​ន័យ​ថា  ឃ្លាំង​បី  ។  ឃ្លាំង​បី​នោះ​គឺ៖
១ - ព្រះ​វិ​ន័យ​បិ​ដក  ស្តី​ពី​វិ​ន័យ​ច្បាប់​ក្រឹត្យ​ក្រម  សម្រាប់​ភិក្ខុ  ភិក្ខុ​នី  ឧ​បា​សក  ឧបា​សិកា ។  វិ​ន័យ​នេះ​ចែក​  ចេញ​ជា​ពីរ​គឺ៖
ក - អាគារ​វិ​ន័យ  (វិ​ន័យ​អ្នក​មាន​ផ្ទះ) ពោល​ដល់​វិ​ន័យ​សម្រាប់​គ្រ​ហស្ថ  ឧ​​បាសក  និង​ឧបា​សិ​កាប្រ​តិ​បត្តិ ។  ឧ​ទា​ហរណ៍មាន  និច្ច​សីល និង​ឧ​បោសថ​សីល ជា​ដើម ។
ខ - អ​នា​គា​រ​វិ​ន័យ  ( វិ​ន័យ​អ្នក​គ្មាន​ផ្ទះ ) ពោល​ដល់​វិ​ន័យ​សម្រាប់  ភិក្ខុ  ភិក្ខុ​នី  ប្រ​តិ​បត្តិ  ។  ឧទាហ​រណ៍​មាន  ទស​សីល ( សម្រាប់​សាមណេរ ) និង​ចតុ​ប្បា​រិ​សុទ្ធ​សីល ជា​ដើម ។
២ - ព្រះ​សុ​ត្ត​ន្ត​បិ​ដក ឬ ព្រះ​សូត្រ  ស្តី​ពី​ព្រះ​ធម៌​ដែល​មាន​ជម្រៅ​ដោយ​អត្ថ​ ដូច​ជា​បុញ្ញ​កម្ម បាប​កម្ម សីល​កម្ម ។ ល ។ ជា​វោ​ហា​រ​ទេស​នា  ព្រះ​សា​វ័ក​ក៏​អាច​សម្តែង​បាន​ដែរ ។
៣ - ព្រះ​អ​ភិ​ធម្ម​បិ​ដក ឬ ព្រះ​អ​ភិ​ធម្ម  ស្តី​ពី​ព្រះ​ធម៌​មាន​អត្ថ​ន័យ ល្អិត​សុ​ខុម មាន​គម្ពីរ​ភាព​ជ្រាល​ជ្រៅ  ជា​បរមត្ថ​ទេ​សនា ។

ដកស្រង់​ចេញពីសៀវភៅ  ទ្រឹ​ស្តី​កម្ម​ផល
រៀបរៀង​ដោយៈ    ​ឈុន​  គឹម​អៀត
វាយអត្ថបទ​ដោយៈ   ឧបាសក  សូត្រ តុលា

ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៧៥,០២០ ដង)
មនុស្សសាងការងារ ការងារសាងមនុស្ស
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,១៥៧ ដង)
មិន​ប្រ​មាទ​ក្នុង​ទី ៤ ស្ថាន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៩២៥ ដង)
សុខ​កាយ​ជា​មួយ​នឹង​សុខ​ចិត្ត
ផ្សាយ : ២៧ កញ្ញា ឆ្នាំ២០២១ (អាន: ៨០,៧៩០ ដង)
លោកនេះបង្រៀនឲ្យយើងចេះលះបង់
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.62
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿