ថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែ កក្តដា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២១២,២៥៧
Today
ថ្ងៃម្សិលមិញ ២១៦,២១៣
ខែនេះ ៥,៨១៣,៤១០
សរុប ២១១,៣២១,៨៩០
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៣ មិថុនា ឆ្នាំ២០២១ (អាន: ៦៧៩៨៣ ដង)

អត្ថន័យ​មហាសុបិន



ស្តាប់សំឡេង
 
អត្ថន័យ​មហាសុបិន

១- ព្រះអង្គពិត​ជា​បាន​ត្រាស់​ដឹង​នូវ​អនុត្តរសម្មាសម្ពោធិញ្ញាណ ពិត​ប្រាកដ។

២- មគ្គប្រកប​ដោយ​អង្គ ៨ ដែល​ព្រះអង្គ​ត្រាស់​ដឹង​ហើយ​មនុស្ស និង​ទេវតា​អាច​ប្រកាស​ដោយ​ប្រពៃ។

៣- ពួក​គ្រហស្ថ​ស្លៀក​ពាក់​ស នឹង​ដល់​ព្រះអង្គ​ជា​សរណៈ​ស្មើ​ដោយ​ជីវិត។

៤- វណ្ណៈ​ទាំង ៤ គឺខត្តិយៈ ព្រហ្មណ៍ វេស្សៈ និងសូទ្រៈ ទាំង៤​ វណ្ណៈ​នេះ ចេញ​ចាក​ផ្ទះ​មក​បួស​ក្នុង​ធម៌​វិន័យ ដែល​ព្រះអង្គ​ទ្រង់​សម្ដែង ហើយ​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​វិមុត្តិ​ដ៏​ប្រសើរ។

៥- លាភ​សក្ការៈ​ដែល​កើត​ឡើង​ចំពោះ​ព្រះអង្គ​ហើយ ព្រះអង្គ​មិន​បាន​ជាប់ ដោយ​លោភសក្ការៈ​នោះ​ឡើយ។

មហាបុរស​ទ្រង់​ឃើញ​មហាសុបិន ៥ យ៉ាងនេះ ទ្រង់​កែសុបិន ដោយ​ព្រះអង្គ​ឯង​ថា ថ្ងៃ​នេះ​យើង​នឹង​បាន​ត្រាស់​ដឹង ជា​ព្រះពុទ្ធ​ពិត​ប្រាកដ ឥត​មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ឡើយ។ កាល​អរុណរៈ​ឡើង ក្នុង​ថ្ងៃ ១៥ កើត ពេញ​បូណ៌មី ព្រះអង្គ​យាង​ទៅ​គង់​ក្រោម​ដើម​អជបាលនិគ្រោធ រង់​ចាំ​វេលា ត្រាច​ទៅ​បិណ្ឌ​បាត។

គ្រានោះ នាង​សុជាតាជាម្ដាយ​យសកុលបុត្រ ដែល​ជាធីតា​របស់​លោក​សេនានីកុដុម្ពី ក្នុង​ស្រុក​សេនានិគម ត្រង់​តំបន់​ឧរុវេលា ធ្លាប់​បាន​តាំង​សេចក្ដី​ប្រាថ្នា​នូវ​ត្រង់​គល់​និគ្រោធ(ដើម​ជ្រៃ)​នោះ ហើយ​មាន​បំណង​យក​មធុបាយាស​ទៅសែន ទើប​ប្រើ​នាង​បុណ្ណាទាសី ជាមេដោះ​របស់​ខ្លួន​ទៅ​សម្អាត​ក្រោម​ដើម​ជ្រៃ​នោះ។ កាល​នាង​បុណ្ណា​ទាសី​ទៅ​ដល់​ទី​នោះ​បាន​ឃើញ​ព្រះពោធិសត្វ កំពុង​គង់​បែរ​ព្រះភក្ត្រ​ទៅ​ទិស​ខាង​កើត មាន​ព្រះវរកាយ​រុងរឿង​ដោយ​ពន្លឺ ទើប​មាន​សេចក្ដី​ត្រិះរិះ​ថា ទេវតា​របស់​ពួក​យើង មក​រង់​ចាំ​ទទួល​នូវ​ពលីកម្ម​របស់​ពួក​យើង ហើយ​ត្រឡប់​ទៅ​ប្រាប់​នាង សុជាតា​តាម​អ្វី​ដែល​ខ្លួន​បាន​ឃើញ។

លំដាប់នោះ នាង​សុជាតា​កើត​សទ្ធា​ព្រម​ហើយ បាន​តាក់​តែង​នូវ​គ្រឿង​ប្រដាប់​គ្រប់​យ៉ាង ឲ្យ​មនុស្ស​ដាក់​មធុបាយាស​ដែល​មាន​រស​ដ៏​ត្រកាល​ក្នុង​ភាជនៈ​មាស ដែល​មាន​តម្លៃ ១០០.០០០​កហាបណៈ ហើយ​យក​សជីមាស​មក​គ្រប​ពី​លើ ទូល​តម្រង់​ទៅ​គល់​ដើម​ជ្រៃ។

កាល​នាង​សុជាតា​ទៅ​ដល់​ដើម​ជ្រៃ ឃើញ​ព្រះពោធិសត្វ មានពន្លឺ​ល្អចេញ​ពី​ព្រះវរកាយ ធ្វើឲ្យ​ដើម​ឈើ​ទាំង​អសើ មាន​ពណ៌​ដូច​ជាមាស​ក៏​មាន​ការ​សម្គាល់​ថា​ជា​រុក្ខទេវតា។ ពេល​នោះ​នាង​សុជាតា​ក៏​បង្អោន​មធុបាយាស​ទៅ​ក្នុង​ព្រះហស្ត​ព្រះពោធិសត្វ​ហើយ​ពោល​ថា យថា មម មនោរថោ និប្ផន្នោ ឯវំ តុម្ហាកម្បិ មនោរថោ និប្ផជ្ជតុ មនោរថ​របស់​ខ្ញុំ​បាន​សម្រេច​ហើយ​យ៉ាង​ណា សូម្បី​លោក​ក៏​សូម​ឲ្យ​បាន​សម្រេច​តាម​មនោរថយ៉ាង​នោះ​ដែរ គ្រាន់​តែ​ពោល​យ៉ាង​នេះ នាង​សុជាតា​ក៏​ជៀស​ចេញ​ទៅ។

លំដាប់​នោះព្រះបរមពោធិសត្វ​ទ្រង់​កាន់​ភោជនៈមាស យាង​ទៅ​កាន់​មាត់​ស្ទឹង​នេរញ្ជរា ព្រះអង្គ​ទ្រង់​ដាក់​ភាជនៈ​មាស ត្រង់​កំពុងទឹក​ឈ្មោះ សុប្បតិដ្ឋៈ​ហើយ​និមន្ត​ចុះ។ កាល​ព្រះពោធិសត្វ​យាង​ចុះ ស្រង់​ទឹក​រួច ហើយ​ទ្រង់​ឡើង​មក​វិញ យាង​ទៅ​គង់​ក្រោម​ម្លប់​ឈើ​មួយ ដ៏​សែន​ត្រជាក់ គួរ​ជាទី​សប្បាយ។ ពេល​នោះ ព្រះអង្គ​ពូត​មធុបាយាស​ជាដុំៗ​ចំនួន ៤៩ ពំនូត ហើយទ្រង់​ឆាន់​មធូកបាយាស​នូវ​ត្រង់​កំពង់​ស្ទឹង​នេរញ្ជរា​នោះ​​ឯង។

កាល​ព្រះអង្គ​ទ្រង់​ឆាន់​ស្រេច​ហើយ ទ្រង់​លើក​ភាជន៍​មាស​ឡើង ព្រម​ជាមួយ​នឹង​ការ​អធិដ្ឋាន​ថា សច្ចាហំ អជ្ជ ពុទ្ធោ ភវិស្សាមិ អយំ សុវណ្ណបាតិ បដិសោតំ គច្ឆតុ ប្រសិន​បើ​ក្នុង​ថ្ងៃ​នេះ អាត្មា​អញ​នឹង​បាន​ត្រាស់​ជាព្រះពុទ្ធ សូម​ឲ្យ​ភោជនៈ​មាសនេះ អណ្ដែត​បញ្ច្រាស​ក្រសែ​ទឹក​ហើយ​ព្រះអង្គ​ក៏​បោះ​ភោជន៍​មាស​​ចូល​ទៅ​ក្នុង​ទឹក​នេរញ្ជរា។ ភាជន៍​មាស​នោះ ក៏​បាន​អណ្ដែត​បញ្ច្រាស​ក្រសែ​ទឹក​មែន ហើយក៏​បាន​លិច​ចុះ​ទៅ​ទី​លំនៅ​របស់​កាល​នាគ​រាជ។

គ្រានោះ ព្រះពោធិសត្វ​គង់​សម្រាក​ក្នុង​វេលា​ថ្ងៃ ក្នុង​ព្រៃសាលព្រឹក្សដែល​គួរ​ជាទីរីករាយ​មានពណ៌​ខៀវ​ស្រស់ មានក្លិន​ក្រអូប​យ៉ាង​ក្រៃលែង ជិត​មាត់​ស្ទឹង​នេរញ្ជរា ទ្រង់​បំពេញ​ព្យាយាមរហូត​កើត​សមាបត្តិ ៨ និង អភិញ្ញា​ ៦ ហើយព្រះអង្គ​ក្រោក​ពី​ព្រៃសាលវ័ន យាង​ទៅ​តាមផ្លូវ ពួក ទេវតា នាគ និងគន្ធព្វជាដើម​បាន​នាំ​គ្នា​បូជា​ព្រះអង្គ​ដោយ​ផ្កាកម្រង និង​គ្រឿង​ក្រអូប​។

គ្រានោះ​សោត្ថិ​ព្រហ្មណ៍​ជាអ្នក​រកស្មៅ កាន់​ស្បូវ​ស្គា បានថ្វាយ​ស្បូវ​ស្គា ៨ ក្ដាប់​ចំពោះ​ព្រះអង្គ។ ព្រះពោធិសត្វ​ទទួល​យក ស្បូវ​ស្គា ហើយ​ស្ដេច​យាង​ចូល​ទៅ​កាន់​គល់​អស្សត្ថ​ព្រឹក្ស(ព្រះពោធិព្រឹក្ស) ដែល​ជា​ដើម​ឈើ​មាន​ជ័យ​ជម្នះ ដូច​កំពូល​ភ្នំ​អសិតព្ជានៈ​បាំង​រស្មី​ដួង ទិវាករ មានម្លប់​ត្រជាក់​ជាទីសប្បាយ ដូចព្រះទ័យ​ព្រះអង្គត្រជាក់​ទៅ ដោយ​ករុណា​ប្រាស​ចាក​ជំនុំ​ពួក​វិហង្គ​ផ្សេងៗ មានស្លឹក​ត្រសាយ​ត្រសុំ ខ្យល់​បក់​មកប៉ះ​រវិចៗ ព្រះអង្គ​យាង​ទៅ​គង់​ទិស​ទក្សិណ។ ស្ថាន​ទីទិស ទក្សិណ​នោះ​ញាប់ញ័រ ដូច​ជាតំណក់​ទឹក​នៅ​ស្លឹកឈូក មហាបុរស ទ្រង់​ត្រិះរិះ​ថា ស្ថាន​ទី​នេះ​មិន​អាច​ញ៉ាំង​គុណ​វិសេស​ឲ្យ​កើត​ឡើង ដល់​អាត្មា​អញ​ឡើយ ទើប​យាង​ទៅ​ទិស​ឧត្ដរ សូម្បី​ទិស​ឧត្ដរ​នោះ​ក៏​ញាប់ញ័រ​ដូច​គ្នា ពេល​នោះ​ព្រះអង្គ​យាង ទៅ​គង់​ទិស​បូព៌ ក្នុង​ទិស​បូព៌​នេះ មិន​ញាប់ញ័រ​អ្វី​ឡើយ។ មហាបុរស​ធ្ងន់​ក្នុង​ចិត្ត​ថា ទីនេះ​ជាទី​កម្ចាត់កិលេស​ពិត​ប្រាកដទើប​ទ្រង់​ឈរ​ទិសឦសាន​ចាប់​ចុង​ស្បូវ​ស្គា​អង្រួន​ដាក់​លើ​ដី។ ខណៈ​ពេល​នោះ​ស្រាប់​តែ​ក្លាយ​ទៅ​ជា​រតនបល្ល័ង្ក​ប្រមាណ ១៤ ហត្ថ។ ស្បូវ​ស្គា​ទាំង​នោះ​ដូច​គេ​វេញ​ចូល​គ្នា​ដ៏​ស្អាត​វិចិត្រ។ មហាបុរស​គង់​ពែន​ព្រះភ្នែន​លើ​រតនបល្ល័ង្ក​នោះ ទ្រង់​អធិដ្ឋាន​សេចក្ដី​ព្យាយាម​មាន​អង្គ​៤ ដោយ​ទ្រង់​ត្រិះរិះ​ថា សាច់ ស្បែក សរសៃ ឆ្អឹង និង​ឈាម​ក្នុង​រាងកាយ នឹង​រីងស្ងួត​ទៅ​ក៏ដោយ បើ​យើង​មិន​បាន​ចាក់​ធ្លុះ​នូវ​វត្ថុ ដែល​បុគ្គល​គប្បី​ចាក់​ធ្លុះ​ដោយ​កម្លាំង​របស់​បុរស ដោយ​ការ​ព្យាយាម​ទ្រង់​អធិដ្ឋាន​បន្ត​ទៀត​ថា ទោះបី​មហាប្រឹថពី​នេះ​ក្រឡាប់​ក៏​ដោយ សូម្បី​មាន​គ្រឿង​ប្រហារ ១.០០០ ធ្លាក់​ចុះ​មក​ក៏​ដោយ​ទោះ​ផ្លូវ​ក្នុង​ព្រៃនេះ បែក​ខ្ទេចខ្ទីក៏​ដោយ ទោះបី​ជាដុំ​គំនរ​ភ្នំ​ធ្លាក់​ចុះមក​ក៏​ដោយ បើ​អាត្មា​អញ​មិនទម្លុះ​នូវ​សម្មាសម្ពោធិញ្ញាណ​ទេ អាត្មាអញ​នឹង​មិន​ឈប់​ព្យាយាម​ឡើង ហើយ​ព្រះអង្គ​គង់​ក្រោម​គល់​មហាពោធិព្រឹក្ស​មាន​ព្រះភក្ត្រ​បែរ​ទៅ​ទិស​ខាង​កើត ព្រះបិដ្ឋិ(ខ្នង)​ព្រះអង្គ​បែរ​ទៅ​ទិស​បស្ចឹម​នា​ដើម​មហាពោធិព្រឹក្ស ដែល​មាន​ខ្នាត​ប្រមាណ ៥០​ ហត្ថ ហាក់​បី​ដូច​ជាមាស មានមែក​ដូច​ឆត្រ​កែវបាំង​ពី​ខាង​លើ​បណ្ដូល​ពោធិ ធ្លាក់​ចុះ​មក​លើ​ចីវរ ដែល​មាន​ពណ៌​ដូច​ជា​ដុំ​មាស ទីនោះ​មាន​ពន្លឺ​រុងរឿង​ដូច​កែវ ប្រពាឡ​ដែល​គេដាក់​ទុក​ក្នុង​ផែន​មាស។


គ្រា​នោះ វសវត្តី​មារ​អ្នក​មាន​អំណាច​លើ​សត្វ​លោក​ទាំង​អស់ បានលះភាព​ជាធំ​លើ​ពួក​ទេព​របស់​ខ្លួន​អស់​វេលា ៦ ឆ្នាំ ប្រើ​ចិត្ត​កំណត់​ដឹង​ចិត្ត​របស់​មហាបុរស ដើម្បី​ឃ្លាំ​មើល​មិន​ឃើញ​សេចក្ដី​ភ្លាំងភ្លាត់​អ្វី​តិចតួច ទើប​គិត​ថា​សិទ្ធត្ថ​នេះ មក​អង្គុយ​ក្រោម​ដើម​ពោធិ ដើម្បី​ត្រាស់​ដឹង​ជាព្រះពុទ្ធត្រូវ​ការ​កន្លង​វិស័យ​របស់​យើង ពេល​នេះ​យើង​មិន​ឲ្យ​សិទ្ធត្ថ​នេះ កន្លង​វិស័យ​យើង​បាន​ឡើយ។ កាល​ណោះ វសវត្តីមារ​ត្រឡប់​ទៅ​កាន់​សត្តីទេវលោក ប្រជុំ​ពល​មារ​របស់​ខ្លួន​ហើយ​បញ្ជា​ថា ពួក​លោក​ចូរ​និម្មិតខ្លួន​ជាភេទ​ប្លែកៗ គួរ​ឲ្យ​ខ្លាច​កាន់​អាវុធ​ផ្សេងៗ​ក្នុង​ដៃ ហើយ​នាំ​គ្នា​ចូល​ទៅ​រក​សិទ្ធត្ថ​ឲ្យ​ដូច រលក​ហូរ​ចូល​ទៅ។ ចំណែក​កវសវត្តីមារ​ខ្លួន​ឯង ជិះ​ដំរី​មេខលា ដែល​មានកម្ពស់​១៥០យោជន៍ និមិត្ត​ដៃ ១.០០០ កាន់អាវុធនានា ហើយតម្រង់​មករកព្រះពោធិសត្វ។ ចំណែក​បរិស័ទ​របស់​ខ្លួន​កាន់​យក​អាវុធ​ផ្សេងៗគ្រប់​ដៃ​មាន​ដាវ កាំបិត ព្រួញ និង​លំពែង​ជាដើម ពាក់​ភួង​ពស់ យកមាត់​បៀម​ពិស ផ្លុំភ្លើង ចេញពីមាត់ មាន​កាយអាក្រាត សម្បុរកខ្វក់​និម្មិត​ភេទ​ផ្សេងៗ ដូច​ជា ប្រេត មាន​តែគ្រោងឆ្អឹង​ជាដើម ធ្វើរូបប្លែកៗ​គួរ​ឲ្យ​ខ្លាច​ជាច្រើន ឡោមព័ទ្ធ ជុំវិញព្រះពោធិសត្វ។

កាលវសវត្តីមារ​ចូលទៅជិត​ព្រះបរមពោធិសត្វ​យ៉ាង​នេះ ទេវតា​ទាំង​ឡាយ មានសក្កទេវរាជ​ជាដើម សូម្បី​ត្រឹម​១អង្គ​ដែល​អាច​ស្ថិតនៅទីនោះ​មិន​មាន​ឡើយ នាំ​គ្នារត់​ចេញ​ទៅ​ទីដទៃ​ៗ។ ចំណែកសក្កទេវរាជ​បានយកសង្ខវិជយយុត្តដាក់ខាង​ក្រោយ រត់​ទៅ​រហូត​ដល់​មាត់​ដណ្ដាប់​ចក្កវាឡ។

មហាព្រហ្ម​កាន់​ស្វេតច្ឆត្រ​ទៅ​កាន់​ព្រហ្មលោក។ កាល​នាគ​រាជ​លះ​បង់​ពួក​នាគ​របាំង​ទាំង​ឡាយ ក៏​មុជ​ចុះ​ក្នុង​ផែន​ដី​រហូត​ដល់​ពិភព​នាគ​ដែល​មាន​មណ្ឌប ៥០០ យោជន៍ ហើយ​ដេក​យក​ដៃ​បិទ​មុខ កាល​ណោះ​មាន​ព្រះពោធិសត្វ​មួយ​អង្គ​ឯង​ប៉ុណ្ណោះ មិន​មាន​ទេវតា​ឯណា​នីមួយ ស្ថិត​នៅ​ក្នុង ទី​នោះ​ឡើយ​ដូច​ព្រហ្មក្នុង​សុញ្ញវិមាន។


ទេវបុត្រមារ​នោះ ជាឱបបាតិកកំណើត​ជាទេវបុត្រ​ធំ​ក្នុង​កាមាវចរ សួគ៌។ ពេល​ខ្លះ​អាច​ចូល​សណ្ឋិត ក្នុង​រាង​កាយ​របស់​ពួក​ព្រហ្មបារិសជ្ជា​បាន​មារ​នោះ ទើប​សម្គាល់​ខ្លួន​ថា យើង​ជា​អ្នក​ធំជាង​សត្វ​លោក​ទាំង​ពួង យើង​ជា​អ្នក​ប្រសើរ​ជាង​ទេវតា និង​មនុស្ស​ទាំង​ឡាយ ព្រោះ​ហេតុ​នោះ តិះដៀល​ព្រះអង្គ​ថា សមណៈ​នេះ​កើត​ក្នុង​កលលៈ ពោល​គឺ​គ្រាប់​ឈាម របស់​មនុស្សស្រី ដូច​ជា​ដង្កូវ​កើត​ក្នុង​សាច់ សមណៈ​នេះ​មិន​ដឹង​ប្រមាណ របស់​ខ្លួន​ហ៊ាន​អង្គុយ​មុខ​អញ​មិន​ក្រោក​ចាក​ទីនេះ។

ក្នុង​គ្រានោះ មារ​បាន​បណ្ដាល​ភ្លៀង ៩ ប្រការ ដើម្បី​ញ៉ាំង​ភ័យ​ឲ្យ​កើង​មាន​ឡើង ចំពោះ​ព្រះពោធិសត្វ។

បណ្ដាល​ឲ្យ​កើត​ខ្យល់ព្យុះដែលមានសន្ទុះ​យ៉ាង​ខ្លាំង អាច​បក់បោក​ដើមឈើ​ឲ្យ​រលំ បក់​ថ្ម​ឲ្យ​ប៉ើង អាច​បណ្ដាល​ឲ្យ​របើក​ដំបូល​ផ្ទះបាន តែ​មិន​អាច​ធ្វើ សូម្បី​ត្រឹម​តែ​ជាយ​ចីវរ ព្រះពោធិសត្វ​ឲ្យ​កម្រើក​បាន​ឡើយ។
បណ្ដាល​ឲ្យ​កើត​ធ្លាក់​គ្រាប់​ភ្លៀង​ធំៗ មក​លើ​ព្រះពោធិសត្វ តែ​មិន​អាច​ធ្វើ​សូម្បី​ឲ្យ​ទទឹក​ជាយ​ចីវរ ព្រះពោធិសត្វ​បាន​ឡើយ។

បណ្ដាល​ឲ្យ​កើត​ភ្លៀង​រភ្លើងថ្ម ដែល​មាន​កម្ដៅ​ក៏​ក្ដៅ​ធ្លាក់​ចុះ​មក​លើ​ ព្រះពោធិសត្វ តែរងើកភ្លើង​ថ្ម​នោះ​ក្លាយ​ទៅ​ជាកម្រង​ផ្កា​ទៅវិញ។

បណ្ដាល​ឲ្យ​កើត​ភ្លៀង​អាវុធ​មុខមួយ អាវុធ​មុខពីរ មានសរ លំពែង និងដាវ​ជាដើម ធ្លាក់​ចុះ​ពីព្ធដ៏អាកាស មកលើព្រះពោធិសត្វ តែ​ក្លាយ​ទៅ​ជា​ភួង​ផ្កា​ម្លិះ​ជាដើម រោយ​រាយ​ធ្លាក់​ចុះ​មក​វិញ។

បណ្ដាល​ឲ្យ​កើត​ភ្លៀង​អណ្ដាតភ្លើង ធ្លាក់​ចុះ​ពី​អាកាស មកលើ​ព្រះពោធិសត្វ ស្រាប់​តែ​ក្លាយ​ជាលម្អិត​ខ្លឹមចន្ទន៍​ធ្លាក់​ចុះ​មក​វិញ។

បណ្ដាល​ឲ្យ​កើត​ខ្សាច់​ធ្លាក់​ចុះ​មក ភ្លៀង​ខ្សាច់​ក៏ក្ដៅ​គគុក​នោះ ក៏​ក្លាយ​ទៅជា​កេសរ​ផ្កា​ធ្លាក់​ចុះ​មក​វិញ។

បណ្ដាល​ឲ្យ​កើត​ភ្លៀង​ភក់​ធ្លាក់​ចុះ​មក ភ្លៀង​ភក់​នោះ​មាន​កម្ដៅ​យ៉ាង​ខ្លាំង​ធ្លាក់​ចុះ​មក ស្រាប់​តែ​ក្លាយ​ទៅ​ជា​ភក់​មាន​ក្លិន​ក្រអូប​ទៅ​វិញ។

បណ្ដាល​ឲ្យ​កើត​គប់​ភ្លើង​មាន​ចំនួន​ច្រើន​ធ្លាក់​ចុះ​មក កម្ទេច​ភ្លើង និង​ផ្សែង​ភ្លើង​ពាសពេញ​អាកាស រន្ទះបាញ់​ចំនួន​មួយពាន់​ឮកក្រើក​រំពើក ញាប់ញ័រ​ពេញ​អាកាសា។

កាល​មារាធិរាជ​មិនអាច​ធ្វើ​អ្វីចំពោះ​ព្រះពោធិសត្វ​បាន មានបំណង​ចូល​ទៅ​កាន់​ព្រះសីសៈ​ព្រះមហាបុរស ទើប​ចាប់​ចក្រាវុធ បោះ​ចូល​ទៅ​រក​ព្រះពោធិសត្វ ស្រាប់​តែ​ចក្រាវុធ​នោះ​ធ្លាក់​ចុះ​ជិត​ព្រះបាទ ដូច​ជា​សំពត់​ជូត​ព្រះបាទ​ព្រះអង្គ​ទៅ​វិញ។ ព្រះពោធិសត្វ​សម្លឹង​មើល​មារ និង​សេនារបស់​មារ​ដោយ​មេត្តាចិត្ត ប្រៀប​ដូច​បិតា​សម្លឹង​មើល​មុខ​បុត្រ។

គ្រានោះ​ព្រះពោធិសត្វ​ពោល​ចំពោះ​មារ​ថា ន ជានាតិ សយំ មយ្ហំ ទាសភវម្បយំ ខលោ ម្នាល​មារ​ល្ងង់​អ្នក​ឯង​មិន​ដឹង​ខ្លួន​ឯង​ជាទោសៈរបស់​យើង​សោះ។ អ្នកឯង​ជិះ​ដំរី​មេខលា មានសេនាដ៏ច្រើន​មាន​បំណង​ចង់​ឲ្យ​យើង​ឃ្លាត​ចាក​ទីនេះ អ្នក​ឯង​មិន​អាច​ធ្វើ​ឲ្យ​យើង​ឃ្លាត​ចាក​បល្ល័ង្ក​នេះ​បាន​ឡើយ។

ពេល​នោះ វសវត្តីមារ​សួរ​ព្រះពោធិសត្វ​ថា នែ៎! សិទ្ធត្ថ ហេតុ​ដូចម្ដេច​លោក​ទើប​មកអង្គុយ​លើ​បល្ល័ង្ក​របស់​យើង? ព្រះពោធិសត្វ​សួរ​អ្នក​ណាជា​សាក្សីរបស់​អ្នក? គ្រានោះ សេនាមារ​ច្រើន​សែន​កោដិ​នាំ​គ្នា​ពោល​ព្រម​គ្នា​ថា​យើង​ជាសាក្សីៗ។ ព្រះពោធិសត្វ​ក៏ពោល​ពី​សាក្សី​របស់​ព្រះអង្គ​ថា

បល្លង្កំ មម ភាវាយ កិមត្ថញ្ញេន សិក្ខនា
កម្បិតា មទ្ទិយា ទានា សក្ខិ ហោតិ អយំ មហិ។

បល្ល័ង្ក​នេះ​ជារបស់​យើង យើង​នឹង​អាង​សាក្សី​ដទៃ​ធ្វើ​អ្វី ផែន​ដី​នេះ​ធ្លាប់​ញាប់ញ័រ​មក​ហើយ ព្រោះ​ការ​ឲ្យ​នាង​មាទ្រី រមែង​ជាសាក្សី​បាន។

អធិប្បាយ​ថា ម្នាល​មារ​មាន​ចិត្ត​បាប យើង​ប្រាថ្នា​បល្ល័ង្ក​នេះ ដោយ​ជាអ្នក​មិន​បាន​ឲ្យ​ទាន មិន​បាន​រក្សាសីល មិនបានធ្វើទុក្ករកិរិយា អស់ច្រើន​ប្រមាណ​ក៏​មិន​ទេ។ កាល​យើង​ឲ្យ​ទាន​ ៧ ដង រហូត​ដល់​ឲ្យ​នាង មទ្រី​ទេវីជាទីចុង​ក្រោយ​ក្នុង​ជាតិ​ជា​វេស្សន្តរ ផែនដី​នេះ​កក្រើក​ញាប់ញ័រ​អស់ ៧ ដង។ ឥឡូវ​នេះ យើង​អង្គុយ​លើ​អបរាជិតបល្ល័ង្ក ដើម្បី​យក​ជ័យ​ជម្នះ ដល់សត្វ​លោក​ទាំង​អស់ ជាការ​តប​ជាមួយ​មារ​ដែល​មាន​សេនាដ៏ច្រើន​យ៉ាង​នេះ តើ​ផែនដី​ដ៏​ធំ​នេះ នឹង​នៅ​ស្ងៀម​ព្រងើយ​ដូច​ម្ដេច​កើត? មារ​ឯង​បាន​ឲ្យ​សេនារបស់​ខ្លួន​ជាសាក្សី​កោង ឯផែនដី​នេះ​វិញ ជាអ្នក​ស្មើ​ដោយ​យើង និង​អ្នក។ ផែន​ដី​នេះ ទោះ​បី​មិនមាន​ចិត្ត ក៏​អាច​ធ្វើ​ជាសាក្សី​របស់​យើង​ទាំង​ពីរ​បាន គ្រាតែព្រះបរមពោធិសត្វ​ពោល​ត្រឹម​ប៉ុណ្ណោះ ក៏លាសណ្ដូក​ព្រះហស្ដ​ចេញ​ពី​ជាយ​ចីវរ​ចង្អុល​ទៅ​ផែន​ដី។

ខណៈ​នោះ ផែន​ដី​ដ៏​ធំ​នេះ​ក៏​កក្រើក​រំពើក​ញាប់ញ័រ មានសំឡេង​លាន់​ឮ​កឹកកង​ពេញ​អាកាស ផ្គរ​ក៏​លាន់​ឮ​ឡើង ដូច​ជា​គ្រប​សង្កត់​ភ្នំ​ទាំង​៧។ ផ្ទៃចក្កវាឡ​ទាំង​អស់​ក៏លាន់​ឮ​ឡើង ដូច​ជាភ្លើង​ឆេះ​ព្រៃ។

វសវត្តីមារ​ស្ថិត​នៅ​ក្នុង​រវាង​ផែនដី និង​អាកាស​មិន​មាន​អ្វី ជ្រក​ពួន​មិន​មាន​អ្វី​ជាទីពឹង​មិនមានអ្វី​ជាសរណៈ ក៏​គ្រវែង​អាវុធ ១.០០០ ចោល ក្នុង​ទីនោះ សូម្បី​ដំរី​មេខលាក៏​មិន​សម្លឹង​មើលបន្តិច ជៀស​ចេញ​បាត់​ទៅ។

ដកស្រង់ចេញពីសៀវភៅ រស់ក្រោមម្លប់ព្រះធម៌
រៀប​រៀង​ដោយ ភិក្ខុ ចិន្តកវី ទូច ចន្ថា
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១១៩៣៣ ដង)
ទី​ពឹង​ទាំង​ពួង​ក្នុង​លោក​មិន​ស្មើ​ទី​ពឹង​ព្រះ​រត​ន​ត្រ័យ​ឡើយ
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២០ (អាន: ២៨៥៤៣ ដង)
អ្នក​ណា​មាន​ចិត្ត​អណ្តែត​អណ្តូង​
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤០៦៤៦ ដង)
ភិក្ខុ​អ្នក​ស្ងប់​រម្ងាប់​ហើយ
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ១៧២១៦ ដង)
បុណ្យ​ថ្វាយ​ឆត្រ​ផ្កា​ចំពោះ​ព្រះ​សម្ពុទ្ធ​
ថ្ងៃនេះ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៤៦៦០៦ ដង)
ចង់​ឈ្នះ​ចាញ់​គ្នា​បាន​ប្រយោជន៍​អ្វី?
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២០ (អាន: ៦៩៧១០ ដង)
ហេតុអ្វីអ្នកគោរពព្រះពុទ្ធសាសនា?
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
សូមជួយទ្រទ្រង់៥០០០ឆ្នាំ ABA 000 185 807
   រាយនាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០២១ ៖  ឧបាសិកា កាំង ហ្គិចណៃ  |  ឧបាសក ធី សុរ៉ីល ព្រមទាំងក្រុមគ្រួសារ   |   ឧបាសិកា ស៊ីវ យ៉ក់លុយ  |  ឧបាសិកា កាង ដានី (រោងពុម្ពគីមឡុង)    |   ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង   |   លោក សុង ណារិទ្ធ   |  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី   |  លោក វិទ្ធ គឹមហុង​   |  លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា   |  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង   |   លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន  |     លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​  |   កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន  |   លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​   |   លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​   |   លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ   |  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​   |  កញ្ញា ទា ភិច​ហួរ   |  ឧបាសិកា តាន់ ស៊ីវឡេង  |  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា   |  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ   |  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  |  ឧបាសក ធីម សុគន្ធ  |  ឧបាសក និង ឧបាសិកា ឆ្លាំង ម៉ៅ   និង ឧបាសក ឧបាសិកា អាយ យ៊ាត   |  ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា    |  លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី   |  ឧបាសក សាន្ត ពិសិដ្ឋ    |  ប៉ ប៉ូលីន    |   ឧបាសិកា កែវ សារិទ្ធ  |  ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន     |  កញ្ញា អ៊ុំ ស៊ីវ៉ាន់ណាត និងមាតាបិតា  |  លោក ឃន វណ្ណៈ និងភរិយា   |  ឧបាសិកា ទេព សុគីម  |   ឧបាសក ឌៀប ថៃវ៉ាន់   |  ឧបាសិកា Srey Khmer  |   ឧបាសក យ៉ុន សួន  |  ឧបាសក គឺម ឌី និង ឧបាសិកា សេង ស៊ូលី   |  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ   |  ឧបាសក ឈិត សម្បូរ   |  ឧបាសក ចាប រិទ្ធិ និង ឧបាសិកា ម៉ែន ស៊ុយ  |   ឧបាសិកា នូ គឹមហ៊ន និងក្រុមគ្រួសារ   |   ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ   |  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ  |  បងស្រី ហេង ចន្ថា និងក្រុមគ្រួសារ  |  ឧបាសិកា ជូ ឆេងហោ   |  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  |  ឧបាសិកា ភួយ នាង  |  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី   |   អ្នកស្រី វ៉ាន់ សុភា   |   លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច  |  ឧបាសិកា មុត មាណវី   |  ឧបាសិកា ហុក ណារី   |  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ   |  តាន់ កុសល  ជឹង ហ្គិចគាង  |  ចាយ ហេង & ណៃ ឡាង  |  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង   |  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ   |  ឧបាសិកា ម៉ៅ លន់ ព្រមទាំងបុត្រនិងចៅ  |  ឧបាសិកា ស្រី បូរ៉ាន់ ព្រមទាំងបុត្រនិងចៅ   |  ឧបាសិកា ទេព ណាន ព្រមទាំងក្រុមគ្រួសារ  |   ឯក ច័ន្ទ​ដារ៉ារិទ្ធ   |  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ     ។          សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ កក្កដា នេះមានដូចជា ៖           លោក​វេជ្ជបណ្ឌិត ម៉ៅ សុខ     ៣១ ដុល្លា  |     លោក ធី សុរ៉ីល និងក្រុមគ្រួសារ ១៥០ដុល្លា  |     ឧបាសិកា លាង រាសី និងស្វាមី ព្រមទាំងកូនចៅ    ៦០ដុល្លា  |     ស្រ៊ី សុថា    ១០០ ដុល្លា  |     ឧបាសក ប៉ែន សុផល និង ភរិយា ព្រមទាំងបុត្រ     ១៨០ ដុល្លា  |     ឧបាសក ចាន់ សុគន្ធ     ៥០ ដុល្លា  |     សាន្ត ពិសិដ្ឋ     ២០ ដុល្លា  |     ឧបាសិកា ពិរនាក់ ស្រុកចំការលើ    ៤០​ដុល្លា  |     ជឿន សុខនីន  ២ដុល្លា   |     ឧបាសិកា ឈៀន គឹមធី ព្រមទាំងកូនចៅ       ១០០ ដុល្លា   |     នូ សុធារ៉ា ព្រមទាំងភរិយា និងកូនៗ    ៣០ដុល្លា    |     ប៉ូ ចាន់ផល    ១២.៥ដុល្លា    |     ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ   ៣០០ដុល្លា     |     ឧបាសិកា ខុន សុខា    ១៥ដុល្លា    |     ឧបាសក ឆែម សារឿន    ៣០ដុល្លា   |     វត្តពន្លឺពុទ្ធចក្ក   ២០០​ដុល្លា     |     លោក យិន ស៊ីថា និង លោកស្រី យឹម សារី ព្រមទាំងបុត្រ ១០ដុល្លា និង ១០០០០រៀល  |     ឯកឧត្តម អ៊ីន វីរៈជាតិ និង លោកជំទាវ ប្រុក រតនា ព្រមទាំងបុត្រ ២៥ដុល្លា  |     ឯកឧត្តម លឹម ផាន់ភារៈ និង លោកជំទាវ ប្រុក រតនៈ និង បុត្រ ៥០ដុល្លា  |     កញ្ញា ជាតិ រតនាបារមី និង កញ្ញា ជាតិ រតនារស្មី ២៥ដុល្លា  |     លោក ប្រុក សុវណ្ណរត្ន័ និង លោកស្រី យិន លីសា ៤៥ដុល្លា និង ១០០០០រៀល  |     លោក ស៊ឹង ង៉ាង និង ភរិយា ព្រមទាំងបុត្រ ២០០០០រៀល  |     កញ្ញា យិន លីយ៉ា ១០០០០រៀល  |     កញ្ញា ធា សុវណ្ណា ៥ដុល្លា  |     លោកស្រី កាន់ សូរិយា និង ស្វាមី ព្រមបុត្រ ១០ដុល្លា  |     លោក ខិត សុវណ្ណ និង លោកស្រី ជា ផល្លី ព្រមទាំងបុត្រ ២០ដុល្លា  |     កញ្ញា វណ្ណ លីហ្សា ២០០០០រៀល  |     កុមារី វណ្ណ លីហ្សាណា ២០០០០រៀល  |     លោក យិន វិនដា ១០ដុល្លា  |     កញ្ញា សេង ស្រីនាង ១០០០០រៀល  |     កញ្ញា សេង ស្រីមុំ ២០០០០រៀល  |     ឧបាសិកា ស៊ី ឈុនហ៊ៀង    ៥០​ដុល្លា  |     ឧបាសិកា សុខ ហៀង   ១០​ដុល្លា     |     លោក រត្ន័ រចនា និងភរិយា ព្រមទាំងបុត្រ    ១០​ដុល្លា |     លោកគឹម ពុធមិនា និង ភរិយា ព្រមទាំងបុត្រ    ៥០​ដុល្លា  .........           សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...