30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៥៧,៣៣១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៣៥,២៦៥
សរុប ៣៨៥,៦២១,៩៥៨
អានអត្ថបទ
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២២ (អាន: ១០,៤១២ ដង)

គន្ថបលិពោធ



 
គន្ថបលិពោធ

ការ​បរិហារបរិយត្តិ ឈ្មោះ​ថា គន្ថ ការ​បរិហារបរិយត្តិនោះ​រមែង​ជាកង្វល់​ដល់​ភិក្ខុ​ជានិច្ច ដោយ​កិច្ចមាន​ការ​ស្វាធ្យាយ​ជាដើម​ប៉ុណ្ណោះ មិន​ជា​កង្វល់​ដល់​ភិក្ខុ​ក្រៅ​នេះ (​ដែល​មិន​បាន​ខ្វល់ខ្វាយ) ទេ រឿង​ទាំង​នេះ (​ជានិទស្សនៈ) ក្នុង​សេចក្ដី​ដែល​គន្ថៈ​មិន​ជា​បលិពោធ សម្រាប់​ភិក្ខុ​អ្នក​មិន​ខ្វល់​ខ្វាយ។

បាន​ឮ​មក​ថា ព្រះទេវត្ថេរៈ​ដែល​ជា​មជ្ឈិមភាណកៈ (​អ្នក​សូត្រ​មជ្ឈិមនិកាយ) ទៅ​កាន់​សំណាក់​របស់​ព្រះទេវត្ថេរៈ​អ្នក​ដែន​មាល័យ សូម​កម្ម​ដ្ឋាន ព្រះថេរៈ​សួរ​ថា អាវុសោ លោក​ជា​អ្នក​រៀន​បាន​ប៉ុន្មាន​ក្នុង​បរិយត្តិ? ព្រះមជ្ឈិមភាណកៈ​តប​ថា លោកម្ចាស់ ខ្ញុំ​ជំនាញ​មជ្ឈិមនិកាយ, ព្រះ​ថេរៈពោលថា អាវុសោ មជ្ឈិមនិកាយ​នោះ បរិហារ​លំបាក កាល​ស្វាធ្យាយ​មូល​បណ្ណាសកៈ មជ្ឈិមបណ្ណាសកៈ ក៏​មក​(លាយ) កាល​ស្វាយធ្យាយ​មជ្ឈិម​បណ្ណាសកៈ​ ឧបរិបណ្ណាសកៈ ក៏​មក (ច្រឡូកច្រឡំ) (កាល​បើ​រវល់​មិនចេះចប់​ដូច្នេះ) ពេល​ណា​កម្មដ្ឋាន​នឹង​កើត​មាន​ដល់​លោក​បាន ព្រះមជ្ឈឹមភាណកៈ​ប្ដេជ្ញា​ថា លោកម្ចាស់​ដ៏ចម្រើន ខ្ញុំព្រះករុណា បានរៀន​កម្មដ្ឋាន​ក្នុងសំណាក់​ព្រះគុណម្ចាស់​ហើយ នឹង​មិន​ងាយ​មើល (គន្ថៈ) ត​ទៅ​ឡើយ ដូច្នេះ​ហើយ​ទទួល​យក​កម្មដ្ឋាន (​ទៅធ្វើសេចក្ដី​ព្យាយាម) មិនបាន​ធ្វើ​ការ​ស្វាធ្យាយ​ដល់​ទៅ ១៩ ឆ្នាំ លុះ​ដល់​ឆ្នាំ​ទី ២០ ក៏​បាន​សម្រេច​ព្រះអរហត្ត។ ថ្ងៃ​មួយ លោក​ពោល​ដល់​ភិក្ខុ​ទាំង​ឡាយ ដែល​នាំ​គ្នា​មក​ដើម្បី​នឹង​ស្វាធ្យាយ (ប្រាប់)ថា អាវុសោ​ទាំង​ឡាយ កាល​យើង​មិន​ងាក​មើល​បរិយត្តិរហូត​ដល់​ទៅ ២០ ឆ្នាំ តែ​ថា យើង​មាន​ការ​សន្សំ បាន​ធ្វើ​ទុក​ក្នុង​បរិយត្តិ​នោះ និមន្ត​លោក​ទាំង​ឡាយ​ផ្ដើម (ស្វាយធ្យាយទៅ) ចុះ (កាល​ភិក្ខុ​ទាំង​នោះ​ស្វាធ្យាយ​ទៅ​ប្រាកដ​ថា លោក​នៅ​ចាំ​បរិយត្តិ​នោះ​បាន​ល្អ) លោក​មិន​មាន​ការ​ស្ទាក់ស្ទើរ សូម្បី​ក្នុង​ព្យញ្ជនៈ​ត្រឹម​តែ​មួយ​តួ តាំង​ពី​ដើម​រហូត​ដល់​ចប់។

សូម្បី​ព្រះនាគត្ថេរៈ អ្នក​នៅ​ក្នុង​ភ្នំ​កុរុន្ធិយគីរី​លះ​បង់​បរិយត្តិ ដល់​ទៅ ១៨ ឆ្នាំ ហើយ​មក​សម្ដែង​ធាតុកថា​ដល់​ភិក្ខុ​ទាំង​ឡាយ​ដល់​ភិក្ខុ​នោះ (ចាំ​បាន​ហើយ​យក​ទៅ) ផ្ទៀងផ្ទាត់​ជាមួយ​ព្រះថេរៈ​គាមវាសីទាំង​ឡាយ ប្រាដក​ថា បញ្ហា​សូម្បី​មួយ​ដែល​មក​ខុស​លំដាប់ ក៏​មិន​មាន។

សូម្បី​ក្នុង​មហាវិហារ​ព្រះថេរៈ ឈ្មោះ​ថា ចូឡាភ័យ​ដែលជា តិបិដក (ទ្រទ្រង់​បិដក​ទាំង​៣) មិនបាន​រៀន​អដ្ឋកថា​ឡើយ (នឹក​ភ្នក​ឡើង) ឲ្យ​មនុស្ស​វាយ​សុវណ្ណភារីថា នឹង​បរិវត្ត (ពណ៌នា) ឬ​ប្រែ​បិដក​ទាំង ៣ ក្នុង​វង្ស (អ្នក​សិក្សា) បញ្ចនិកាយ។ ពួក​ភិក្ខុ​ផង​គ្នា (​បាន​ឮ​ថា​ព្រះចូឡាភ័យ មិនមាន​គ្រូអាចារ្យ) ទើប​ក្លែង​ធ្វើ​ជា​ពោល​ជំទាស់​ថា "​បាន​រៀន​អំពី​សំណាក់​អាចារ្យ​ណា​មក ព្រះចូឡាភ័យ​ក៏​ចូល​ពោល​តែ​ត្រង់​ដែល​បានរៀន​អំពី​អាចារ្យ​របស់​ខ្លួន​ចុះ យើង​ទាំង​ឡាយ មិន​ព្រម​ឲ្យ​ពោល​ក្រៅ​អំពី​នេះ" សូម្បី​ឧបជ្ឈាយ៍ ក៏​បាន​សួរ​លោក​ដែល​មកឧបដ្ឋាកខ្លួន​ថា អាវុសោ ! លោក​ឲ្យ​គេ​វាយ​ស្គរ​ឬ?

លោក​ទូល​ថា "ព្រះករុណា" ឧបជ្ឈាយ៍​ទើប​សួរ​ទៀត​ថា "ព្រោះ​ហេតុ​អ្វី" លោក​ប្រាប់​ថា "ខ្ញុំ​ព្រះករុណា​នឹង​បរិវត្តធម៌" (ប្រែធម៌​ឲ្យ​មនុស្ស​ស្ដាប់)" ព្រះឧបជ្ឈាយ៍​សាក​ល្បង​សួរ​ទៀត​ថា "​នែ៎​អាវុសោអភ័យ អាចារ្យ​ទាំង​ឡាយ​ពោល​បទ​នេះ ដូចម្ដេច? លោកឆ្លើយ​ភ្លាម​ថា ពោល​យ៉ាង​នេះ, ឧបជ្ឈាយ៍ ធ្វើ​ជា​ពោល​បដិសេធ​ដោយ​សម្លេង​ថា "​ហ៊ឹ ហ៊ឹ" លោក​ក៏​ឆ្លើយ​ជា​ថ្មី ដោយ​បរិយាយ​ដទៃ​ៗ​​ ថា "ពោល​យ៉ាង​នេះៗ" ដល់​ទៅ ៣ ដង ព្រះថេរៈ​ក៏​បដិសេធ​ថា ហ៊ឹហ៊ឹ ទាំង​អស់ ហើយ​ពោល​ថា នែ៎​អាវុសោ​គន្លង​ដែល​អ្នក​ពោល​ឆ្លើយ​មុន​ដំបូង​នោះ​ឯង​ជា​អាចរិយមគ្គ (កថា​មគ្គ​របស់​អាចារ្យ) តែ​ព្រោះ​អ្នក​មិន​បាន​រៀន​ពី​អាចរិយមុខ (មាត់​របស់​អាចារ្យ) ទើប​មិន​អាច​ប្រាកដ​ប្រជា​ថា អាចារ្យ​ទាំង​ឡាយ​ពោល​យ៉ាង​នេះ ព្រោះ​ដូច្នេះ អ្នក​ចូល​ទៅ​ស្ដាប់​ក្នុង​សំណាក់​នៃ អាចារ្យ​ទាំង​ឡាយ (​ដែល​គួរ​ជាអាចារ្យ) របស់​ខ្លួន​ចុះ។ លោក​សួរ​ថា នឹង​ទៅ​ក្នុង​ទី​ណា​ល្អ ព្រះ​ឧបជ្ឈាយ៍​ទើប​ប្រាប់​ថា ព្រះ​ថេរៈ​ព្រះនាមធម្មរក្ខិតៈ អ្នក​ជំនាញ​ក្នុង​បរិយត្តិ​ទាំង​ពួង គង់​នៅ​វត្តតុលាធារបព៌ត ក្នុង​រោហណជនបទ​ត្រើយ​ស្ទឹងម្ខាង​ឯណោះ អ្នកចូលទៅកាន់សំណាក់​របស់​លោកចុះ។


ព្រះចូឡាភ័យ​ទទួល​ពាក្យ (ព្រះឧបជ្ឈាយ៍) ថ្វាយបង្គំ​លា​ព្រះថេរៈ​ហើយ ទៅ​កាន់​សំណាក់​ព្រះថេរៈ​ធម្មរក្ខិតៈ ព្រម​ដោយ​បរិវារ​ប្រមាណ ៥០០ រូប (កាល​ចូលទៅដល់​ហើយ) ថ្វាយបង្គំ​ហើយ​អង្គុយ​ចុះ ព្រះថេរៈសួរ​ថា មកមាន​កិច្ចការ​អ្វី? ក៏​ពិត​ថេរៈដីកា​ថា មកដើម្បីស្ដាប់ធម៌ ទើប​ព្រះថេរៈពោល​ថា អាវុសោ​អភ័យ ភិក្ខុ​ទាំង​ឡាយ​មក​សួរ​ខ្ញុំ​ក្នុង​ទីឃនិកាយ និង​មជ្ឈិមនិកាយ (ខ្លះ) ម្ដងម្ដាល ចំណែក​សូត្រ​ដ៏វិសេស​ខ្ញុំ​មិន​ធ្លាប់​មើល​រំលឹក​មក​ប្រមាណ ៣០ ឆ្នាំ​ហើយ តែណ្ហើយ​ចុះ ពេល​កណ្ដាល​យប់ លោក (មក) បរិវត្តក្នុង​សំណាក់​ខ្ញុំ ពេល​ថ្ងៃ​ខ្ញុំ​នឹង​ពោល​ដល់​លោក (ឲ្យ​លោកស្ដាប់​ថា​តើ​មាន​ខុស​ត្រូវ​យ៉ាង​ណា) ព្រះចូឡាភ័យយល់​ព្រមធ្វើ​យ៉ាង​នោះ។ ពួក​អ្នក​ស្រុក​ឲ្យធ្វើ​បារាំធំក្បែរ​ទ្វារ​បរិវេណហើយ​មក​ស្ដាប់​ធម៌​ជុំ​គ្នា​រាល់​ថ្ងៃ។ ព្រះថេរៈ​យកសូត្រ​ដែល​ព្រះចូឡាភ័យបរិវត្ត​ក្នុង​ពេល​យប់​មក​ពោល (ផ្ទៀងផ្ទាត់) ក្នុង​វេលា​ថ្ងៃ (​មិន​មាន​ខុស)រឿយៗ ទៅរហូត​ដល់​ចប់(​ព្រះសូត្រ) ហើយ(​គង់​នឹង​សង្កេត​ឃើញ​ថា ព្រះចូឡាភ័យ​មានបដិភាណខ្ពស់​ជាង​ខ្លួន ទើប​ថ្ងៃ​មួយ​ចូល​ទៅ) អង្គុយ​លើ​កន្ទេល​ជិត​ព្រះ​អភយត្ថេរៈ ពោលថា "លោក​មាន​អាយុ ចូល​ប្រាប់​កម្មដ្ឋាន​ដល់​ខ្ញុំ​ព្រះករុណា​ផង​ចុះ" ព្រះចូឡាភ័យ​ទើប​ពោលថា "ព្រះគុណម្ចាស់​និយាយ​អ្វី? ក្រែង​កម្មដ្ឋាន​នោះ ខ្ញុំក៏​បាន​ស្ដាប់​មក​ក្នុង​សំណាក់​របស់​ព្រះគុណម្ចាស់​នោះ​ឯង មិនមែន​ឬ? ខ្ញុំ​ព្រះករុណានឹង​ប្រាប់​កម្មដ្ឋាន​អ្វី​ទៀត ដែល​ព្រះគុណម្ចាស់​នៅ​មិន​ទាន់​ដឹង​នោះ" លំដាប់​នោះ ព្រះថេរៈ​ទើបពោល (ឲ្យច្បាស់​ឡើង)ថា "អាវុសោ ! ផ្លូវ​របស់​បុគ្គល​អ្នក​ទៅ​ដល់​ហើយ​នោះ​ជា​ផ្លូវ​តែ​មួយ (​ដែល​លោក​ពោល​ដូចនេះ​ក៏​ព្រោះ) ជ្រាប​ថា ពេល​នោះ​ព្រះអភយត្ថេរៈ ជា​ព្រះសោតាបន្ន។
គ្រានោះ ព្រះចូឡាភ័យ​ឲ្យ​កម្មដ្ឋាន​ដល់​ព្រះថេរៈ​ហើយ ក៏​(ត្រឡប់)​មក បរិវត្ត​ធម៌ជិត​លោហៈប្រាសាទ (​ក្នុង​អនុរាធបុរៈ) ក្រោយ​មក​បាន​ឮ​ដំណឹង​ថា (ព្រះថេរៈ​បាន​សម្រេច​ព្រះអរហត្ត) បរិនិព្វាន​ហើយ។ កាល​បាន​ឮដូច្នេះ ទើប​ប្រាប់​(សិស្ស)​ឲ្យ​យក​ចីវរមកឲ្យ ដណ្ដប់ចីវរ (ជាបរិមណ្ឌល) ហើយពោលសរសើរ​ព្រះថេរៈ (​ក្នុងចំណោម​ភិក្ខុ​ទាំង​ឡាយ) ថា "​អាវុសោ​ទាំង​ឡាយ ព្រះអរហត្តមគ្គ សមគួរ​ដល់​លោក​អាចារ្យ​របស់​យើង​ហើយ លោក​អាចារ្យ​របស់​យើង​ជា​អ្នក​ស្មោះ​ត្រង់ ជាអាជានេយ្យបុគ្គល ទើបលោកព្រម​អង្គុយ​លើ​កន្ទេល​ជិត​ធម្មន្តេវាសិក​របស់​ខ្លួន ពោល​ថា "​លោកចូលប្រាប់​កម្មដ្ឋាន​ដល់​ខ្ញុំ​ផងចុះ" អាវុសោ​ទាំង​ឡាយ ព្រះអរហត្តមគ្គ សម​គួរ​ដល់​ព្រះថេរៈ (អាចារ្យ) លោកហើយ។

គន្ថៈ រមែង​មិនជា​បលិពោធ ដល់ភិក្ខុ​ទាំង​ឡាយ​ដែល​មាន​គុណធម៌ ដូច្នេះឯង។

ដកស្រង់ចេញពីសៀវភៅ កម្ម​ដ្ឋាន​និទ្ទេស
រៀប​រៀង​ដោយ ភិក្ខុ សុវណ្ណជោតោ ភួង សុវណ្ណ

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ តុលា ឆ្នាំ២០២៣ (អាន: ២,៨៨៩ ដង)
កូនមាសឪពុក! គ្រប់យ៉ាងជា របស់គូគ្នា
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,១៣៧ ដង)
ការ​ទំនុក​បម្រុង​ចិញ្ចឹម​មាតា​បិតា
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១១,១៦៧ ដង)
បុគ្គលពាល​និងលក្ខណៈ​របស់​បុគ្គល​ពាល
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ៩,៤១១ ដង)
បានប្រាក់ខែ តែជីវិត​ត្រូវ​អស់ ៣០ ថ្ងៃ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១១,០៧៣ ដង)
ដំ​ណើរ​ធម៌​សប្បុ​រស​ដោះ​ស្រាយ​បញ្ហា​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.23
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿