30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៤៥,៩៩៥
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២២៣,៩២៩
សរុប ៣៨៥,៥១០,៦២២
អានអត្ថបទ
ផ្សាយ : ០៣ ធ្នូ ឆ្នាំ២០២១ (អាន: ២៩,៣៣៨ ដង)

ការ​សេពគប់​មិត្ត



 
ក្នុងការសេពគប់មិត្តនេះ សំខាន់​ណាស់ ដូច​បាន​បញ្ជាក់​ខ្លះ​ៗ​មក​ហើយ បើ​យើង​យក​បុគ្គល​បែបណា​ជា​មិត្ត​ផង សេពគប់​នូវ​មិត្ត​បែប​ណា​ផង យើង​នោះ​ឯង​នឹង​ប្រាកដ​ស្មើ​ដោយ​មិត្ត​នោះៗ ព្រោះ​ការ​នៅ​រួម​នឹង​ក្លាយ​ទៅ​ជា​បែប​គ្នា​នោះពិត។ ដូច​ព្រះមានព្រះភាគ ទ្រង់ត្រាស់​សម្ដែង មានក្នុង​សុត្តន្តបិដក​លេខ ៥៣ ទំព័រ៩១ ថា៖

កាល​បើ​បុគ្គល​មិន​ធ្វើ​បាប​ទេ តែ​ទៅ​សេពគប់​នឹង​បុគ្គល​ធ្វើ​បាប បុគ្គល​នោះ​នឹង​ត្រូវ​អ្នក​ផង​រង្គៀស ព្រោះអំពើ​អាក្រក់ផង តំណិះដំនៀល រមែង​ចម្រើន​ឡើង​ដល់​បុគ្គលនោះ​ឯង។ បុគ្គល​យកបុគ្គល​បែប​ណា​ជា​មិត្ត​ផង សេពគប់​នូវ​មិត្ត​បែប​ណា​ផង បុគ្គល​នោះ​ឯង នឹង​ប្រាកដ​ស្មើ​ដោយ​មិត្ត​នោះៗ ព្រោះការ​នៅ​រួម​នឹង​ក្លាយ​ទៅជា​បែប​គ្នា​នោះ​ពិត។ បុគ្គល​បាប កាល​បើ​បុគ្គល​ស្អាត​ដទៃ​មកសេពគប់​ហើយ បុគ្គលបាប ត្រូវ​បុគ្គល​ស្អាត​(នោះ) មក​ភប់​ប្រសព្វ​ហើយ រមែង​ប្រឡាក់​នូវ​បុគ្គល​មក​ភប់​ប្រសព្វ(នោះ) ដែល​គេ​មិន​បាន​ប្រឡាក់(ដោយ​បាបធម៌) ផងដូច​ព្រួញ​ដែល​គេ​លាប​ថ្នាំ​ពិស កាល​ប្រឡាក់​នូវ​បំពង់​ព្រួញ​ដូច្នោះ​ឯង។ អ្នកប្រាជ្ញ​ព្រោះខ្លាច​ការ​ប្រឡាក់ (ដោយ​បាបធម៌) ទើប​មិន​យក​បុគ្គល​បាប​ជាសម្លាញ់​ឡើយ។ នរជន​ណា​ខ្ជប់​ត្រីស្អុយ​ដោយ​ចុង​ស្បូវ ស្បូវ​ក៏​មានក្លិន​ស្អុយ​ផ្សាយ​ចេញ​ទៅ​យ៉ាង​ណា​មិញ ការ​សេពគប់​នឹង​បុគ្គល​ពាល​ក៏​យ៉ាង​នោះ​ដែរ។

នរជន​ណា​ខ្ជប់ខ្លឹម​ក្រស្នា​ដោយ​ស្លឹក​ឈើ ស្លឹកឈើ​ក៏​មាន​ក្លិន​ក្រអូប​ផ្សាយ​ទៅ យ៉ាង​ណា​មិញ ការសេពគប់​នឹង​អ្នក​ប្រាជ្ញ​ក៏​យ៉ាង​នោះ​ដែរ។ ហេតុ​នោះ បណ្ឌិត​ដឹង​នូវ​ការ​សម្រេច​នៃ​ផល​របស់​ខ្លួន ដូច​ជា​កញ្ចប់​នៃ​ស្លឹកឈើហើយ មិនគប្បី​សេពគប់​នឹង​ពួក​អសប្បុរស​ឡើយ គួរ​សេពគប់​តែ​នឹង​ពួកសប្បុរស។(ព្រោះ) ពួក​អសប្បុរស​តែង​នាំ​ទៅកាន់​នរក ពួកសប្បុរស​តែង​ញ៉ាំង​សត្វ​ឲ្យ​ទៅកាន់​ស្ថាន​សួគ៌។ 
ដូច្នេះ ការសេពគប់​នូវ​មិត្ត​អាក្រក់ ជាបុគ្គលពាល​ឬ​ហៅ​ថា អសប្បុរស មិនសេពគប់​នូវ​មិត្ត​ល្អ ជាបណ្ឌិត ឬហៅថា សប្បុរស ជាហេតុ​នាំ​ឲ្យ​វិនាស មិនមែន​ជា​មង្គល​ទេ។

ក្នុងបរាភវសូត្រ ព្រះអង្គ​ទ្រង់​ត្រាស់​ថា៖
អសន្ដស្ស បិយា ហោន្តិ សន្តេ ន កុរុតេ បិយំ
អសតំ ធម្មរោចេតិ តំ បរាភវតោ មុខំ។

អ្នក​ដែល​ស្រឡាញ់ ពេញចិត្ត​ស្នេហា តែនឹង​មនុស្ស​ណាអសប្បុរស តែង​មិន​ស្រឡាញ់ ពេញចិត្តទាំង​អស់ នឹងអ្នកសប្បុរស មកធ្វើជាមិត្ត សេចក្ដីស្រឡាញ់ ពេញចិត្ត គំនិត ហើយទៅគប់មិត្តអសប្បុរស គាប់ចិត្តក្នុងធម៌ឬមួយ​របស់ ហេតុ​នោះ​ទាំង​អស់ នាំ​ឲ្យ​វិនាស។

ក្នុងបរមត្ថជោតិកា ខុទ្ទក-អដ្ឋកថា ពន្យល់ថា៖
សាស្ដាទាំង ៦ ឬក៏​បុគ្គល​សូម្បី​ពួក​ដទៃ​អ្នកប្រកប​ព្រម​ដោយ​កាយ​កម្ម វចីកម្ម និងមនោកម្ម ដែល​មិន​ស្ងប់ ឈ្មោះ​ថា អសប្បុរស, អសប្បុរស​ទាំង​នោះ​ជាទីស្រឡាញ់ របស់​បុគ្គល​នោះ ដូច​អចេលកកោរក្ខត្តិយៈ​ជាដើម ជាទីស្រឡាញ់​របស់​បុគ្គល​ទាំង​ឡាយ​មាន​ស្ដេចសុនក្ខត្តៈជាដើម។

ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និង​ព្រះសាវក ឬក៏​បុគ្គល​សូម្បីពួកដទៃ អ្នក​ប្រកប​ព្រម​ហើយ​ដោយ​កាយកម្ម វចីកម្ម មនោកម្ម ដែលស្ងប់​ហើយ ឈ្មោះ​ថា សប្បុរស, មិនធ្វើសប្បុរស​ទាំង​នោះ ឲ្យ​ជាទី​ស្រឡាញ់ អធិប្បាយថា មិនធ្វើ​សប្បុរស​ទាំង​នោះ​ឲ្យ​ជាទីស្រឡាញ់ គឺ​ជាទីប្រាថ្នា ជាទីស្រឡាញ់ ជាទីពេញចិត្តនៃខ្លួន។

ក៏​សេចក្ដី​ផ្សេង​គ្នា​នៃ​ពាក្យ​ក្នុង​គាថា​នេះ គប្បី​ជ្រាប​ថា​ទ្រង់​ធ្វើ​ហើយ​ដោយ​អំណាច​នៃ​វេនេយ្យសត្វ, ម្យ៉ាងទៀត អធិប្បាយថា មិនធ្វើសប្បុរស​ទាំង​ឡាយ គឺ​មិន​សេពគប់​សប្បុរស​ទាំង​ឡាយ ដោយ​ប្រការ​ដូច្នេះ ដូច​លោក​អ្នក​ដឹង​ស័ព្ទ​ទាំង​ឡាយ​ពណ៌នា​ថា ធ្វើ​ព្រះរាជា​ឲ្យ​ជាទី​ស្រឡាញ់​ក្នុង​អត្តនេះ​ថា​រមែង​សេពគប់​ព្រះរាជា។

បទថា បិយំ សេចក្ដីថា ស្រឡាញ់ សប្បាយចិត្ត បាមោជ្ជៈ។ ទិដ្ឋិ ៦២ ឬ​អកុសលកម្មបទ ១០ ឈ្មោះ​ថា ធម៌​របស់​អសប្បុរស។ រមែង​ពេញ​ចិត្ត រមែង​សង្ឃឹម​ក្នុង​ចិត្ត រមែង​ប្រាថ្នា រមែង​សេពធម៌​របស់​អសប្បុរសនោះ។

ឋានៈ​ទាំង ៣ យ៉ាង គឺ បុគ្គល​មាន​ពួក​អសប្បុរស​ជាទីស្រឡាញ់ ១ មិនធ្វើ​សេចក្ដី​ស្រឡាញ់​ចំពោះ​ពួក​សប្បុរស ១ ពេញ​ចិត្ត​ចំពោះ​ធម៌​របស់​ពួក​អសប្បុរស​ ១ ទ្រង់​ត្រាស់​ថា ជាប្រធាន​នៃ​សេចក្ដី​វិនាស ដោយ​គាថានេះ ដោយ​ប្រការ​ដូច្នេះ។ ក៏​ប្រកប​ព្រម​ដោយ​ឋានៈទាំង ៣ យ៉ាង​នេះ រមែង​វិនាស គឺ​រមែង​ខូចខាត រមែង​មិន​ដល់​សេចក្ដីចម្រើន​ក្នុង​លោក​នេះ ឬ​ក្នុង​លោក​ខាង​មុខ ព្រោះដូច្នោះ ទើប​ហៅ​ថា ជាប្រធាន​នៃសេចក្ដី​វិនាស។ ចំណែក​សេចក្ដី​ពិស្ដារ​ក្នុង​គាថា​នេះ ខ្ញុំ​នឹង​ពោល​ក្នុង​គាថា​វណ្ណនាថា ការសេពគប់​ជនពាល ១ ការសេពគប់បណ្ឌិត១។

ក្នុងមង្គលសូត្រ ព្រះអង្គត្រាស់ថា៖
អសេវនា ច ពាលានំ បណ្ឌិតានញ្ច សេវនា
បូជា ច បូជនេយ្យានំ ឯតម្មង្គលមុត្តមំ ។

កិរិយា​មិនសេពគប់​នូវ​បុគ្គល​ពាល​ទាំង​ឡាយ ១ កិរិយា​សេពគប់​នូវ​បុគ្គល​ជាបណ្ឌិត​ទាំង​ឡាយ ១ កិរិយា​បូជា​ដល់​បុគ្គល​ដែល​គួរបូជាទាំង​ឡាយ ១ ទាំង ៣ នេះជាមង្គល​ដ៏ឧត្ដម។

ដកស្រង់ចេញពីសៀវភៅ មិត្តល្អ
រៀប​រៀង​ដោយ សុវណ្ណជោតោ ភួង សុវណ្ណ

ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៨,៦១២ ដង)
តើអ្វីជាបណ្តាំចុងក្រោយរបស់ព្រះពុទ្ធ ចំពោះពិភពលោក?
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៦៦៣ ដង)
ពិចារណា​ថា​ជា​ការ​ដាក់​ទោស​ខ្លួន​ឯង​ឲ្យ​សម​ចិត្ត​សត្រូវ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ១២,៨៦៥ ដង)
ធម៌​ធ្វើ​បុគ្គល​ឲ្យ​ជា​សមណៈ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៤៨៣ ដង)
ទោស​បាណា​តិ​បា​ត និង​គុណ​របស់​មិត្រ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.19
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿