អានអត្ថបទ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២១ (អាន: ៣៣,៣៦៤ ដង)
មានសម្បត្តិតែក្របុណ្យ

|
មានសម្បត្តិតែក្របុណ្យ
មនុស្សក្នុងលោក អ្នកដែលមានទ្រព្យសម្បត្តិច្រើនក៏មានច្រើននាក់ ដូចជាសេដ្ឋី គហបតី អ្នកមានដីស្រែចំការ រថយន្ត តូច ធំ មាសប្រាក់ជាច្រើន និងអ្នកបម្រើប្រុសស្រីទៀតផង បុគ្គលនោះនៅតែមិនមានឱកាស ដើម្បីបំពេញបុណ្យកុសលសំរាប់ជាទីពឹងរបស់ខ្លួនស្ថិតនៅក្នុងសភាពកំណាញ់រិះស្វិតស្វាញរហូតអស់ជីវិតនេះហើយហៅថា មានសម្បត្តិតែក្របុណ្យ។ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ត្រាស់ថា ទ្រព្យសម្បត្តិជាសត្រូវសំរាប់ម្ចាស់ទ្រព្យអត់បញ្ញា។ គួរពិចារណាឃើញនូវទោសនៃទ្រព្យសម្បត្តិដូចតទៅ - ទ្រព្យសម្បត្តិ ជាថ្នាំពិស សម្រាប់ម្ចាស់ទ្រព្យអត់បញ្ញា - ទ្រព្យសម្បត្តិ ជាគំនរភ្លើងដ៏ធំ សម្រាប់ម្ចាស់ទ្រព្យអត់បញ្ញា - ទ្រព្យសម្បត្តិ គឺជាអ្នកពិឃាត សម្រាប់ម្ចាស់ទ្រព្យអត់បញ្ញា - ទ្រព្យសម្បត្តិ ជាថ្នាំញៀន សម្រាប់ម្ចាស់ទ្រព្យអត់បញ្ញា - ទ្រព្យសម្បត្តិ ជាចំណងដ៏មាំ សម្រាប់ម្ចាស់ទ្រព្យអត់បញ្ញា - ទ្រព្យសម្បត្តិ ជាជំងឺដ៏ធ្ងន់ សម្រាប់ម្ចាស់ទ្រព្យអត់បញ្ញា - ទ្រព្យសម្បត្តិ ជាអមនុស្សកាច សម្រាប់ម្ចាស់ទ្រព្យអត់បញ្ញា - ទ្រព្យសម្បត្តិ ជាចោរដ៏កាច សម្រាប់ម្ចាស់ទ្រព្យអត់បញ្ញា - ទ្រព្យសម្បត្តិ ជាដាវដ៏មុត សម្រាប់ម្ចាស់ទ្រព្យអត់បញ្ញា - ទ្រព្យសម្បត្តិ ជារាត្រីអន្ធការ សម្រាប់ម្ចាស់ទ្រព្យអត់បញ្ញា សម្បត្តិទាំងឡាយមិនអាចរួចផុតអំពីវិបត្តិបានឡើយ។ ការធ្វើទានគឺជាការធ្វើចិត្តឲ្យទូលាយរួចផុតអំពីចំណង។ ដកស្រង់ចេញពីសៀវភៅ មេត្តាចិត្ត រៀបរៀងដោយ កែវ វិមុត្ត ដោយ៥០០០ឆ្នាំ |