ថ្ងៃ អាទិត្យ ទី ១៣ ខែ មិថុនា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៨៦,៧៧៣
Today
ថ្ងៃម្សិលមិញ ២៦៥,៥៥៥
ខែនេះ ៤,៦៩៧,៦០៦
សរុប ២០០,៨៨៧,៨២២
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៣៥៦៩ ដង)

កញ្ចក់ជីវិត



ស្តាប់សំឡេង
 

ធម្មតាចិត្ត​រមែង​ស្ទុះ​ទៅ​រក​អារម្មណ៍​ទាំង​ឡាយ​គឺ រូប សម្លេង ក្លិន រស ផោដ្ឋព្វ និង​ធម្មារម្មណ៍។ ការ​រស់​នៅ​របស់​បុគ្គល​ម្នាក់ៗ គឺ​ចិត្ត​ដឹង​អារម្មណ៍ កាល​បើ​ចិត្ត​ចាប់​តោង​នូវ​អារម្មណ៍​ទាំង​ឡាយ​បាន​ហើយ​ ក៏​ប្រព្រឹត្ត​ទៅ ដោយ​អំណាច​នៃ​ការ​ស្រឡាញ់​ ស្អប់ គាប់ ទាស់ ដោយ​អាស្រ័យ លោភៈ ទិដ្ឋិ មានះ ឬ​ដោយ​កុសល​ផ្សេងៗ មាន​ទាន សីល​ជាដើម​ក៏​មាន។
 
កាល​បើ​យ៉ាង​នេះ សកម្មភាព​ទាំង​ឡាយ​ដែល​ចេញ​ទៅ​តាម​ទ្វារ​កាយ ឬ​វាចា ក៏​ប្រព្រឹត្ត​ទៅ​តាម​អំណាច​នៃ​កុសល​ឬ​អកុសល​នោះៗ។ សកម្មភាព​ទាំង​នោះ ហៅ​ថា​អភិសង្ខារ។ នេះ​ឯង​ជាតួរកម្ម​ភព​ កាលកម្មភព​កើត​ឡើង​ហើយ ឧប្បត្តិភព គឺ​ជាតិ​កំណើត​នឹង​ប្រាកដ​ជាមិន​ខាន។

បច្ចុប្បន្ន គឺ​ជាកញ្ចក់​មួយផ្ទាំង ដែល​អាច​ឲ្យ​យើង​ឆ្លុះ​បញ្ចាំង​ឃើញ​នូវ​ផល​ជាអនាគត​បាន ដូច​យើង​យក​ពូជ​ស្វាយ​ទៅដាំ យើង​នឹង​បានដើម​ស្វាយ ផ្លែស្វាយ។ ម្យ៉ាង​ទៀត បើ​យើង​លួច​ទ្រព្យ​គេ មុខ​តែ​ត្រូវ​គេ​ចាប់ គេ​វាយ ឬ​ចូល​គុក​ទៀត​ផង ទង្វើ​ទាំង​នេះ​សុទ្ធ​តែ​ឲ្យ​ផល​ដែល​យើង​អាច​ដឹង​បាន។

កម្ម​នេះ​ឧបមា​ដូច​ជា​តួរ​ត្រា ឯផល​វិបាក​របស់​កម្ម​ប្រៀប​ដូច​ស្នាម​ត្រា ដែល​គេ​បោះ​លើ​ក្រដាស មិន​ឃ្លាងឃ្លាត​ពី​គ្នា​យ៉ាង​ណា បើ​យើង​ធ្វើ​អំពើ​ល្អ​សាង​បុណ្យ​សន្សំ​កុសល​ច្រើន យើង​នឹង​បាន​ជួប​ប្រសព្វ​នូវ​សេចក្ដី​សុខក្នុង​មនុស្សលោក​ និង​ទេវលោក។ បើ​យើង​ធ្វើ​អាក្រក់​ជាងកុសល​ច្រើន សេចក្ដី​ទុក្ខ​មុខ​ជា​ប្រាកដ​ដល់​យើង​ទាំង​ក្នុង​លោក​នេះ​និង​លោក​ខាង​មុខ។


អំពើទាំង​ឡាយ​ទាំង​ល្អ​ទាំង​អាក្រក់ ដែល​យើង​បាន​ធ្វើ​ហើយ​ដែល​ជា​អភិសង្ខារ​នោះ នឹង​ចាត់​ចែង​នូវ​ឧប្បត្តិភព (ជាតិ​.​កំណើត) សម្រាប់​យើង។ អ្នក​ចូល​សម្លឹង​មើល​នូវ​អភិសង្ខារ​គឺ​អំពើ​ដែល​អ្នក​បាន​ធ្វើ​ហើយ នុ៎ះ​អ្នក​នឹង​បាន​ឃើញ នូវ​ឧប្បត្តិភព​របស់​ខ្លួន​ទៅ​អនាគត​ ថា​យ៉ាង​ណា។ លោក​ទាំង​៣ គឺ ទេវលោក មនុស្សលោក និង យមលោក (នរក តិរិច្ឆាន...) នឹង​រង​ចាំ​ទទួល​អ្នក​ ទៅ​តាម​មាគ៌ា ដែល​អ្នក​បាន​ដើរ​នោះ​ឯង។

បើ​ចង់​បាន​សេចក្ដីសុខ គប្បី​ប្រញាប់​ជំរះ​នូវ​អំពើ​ទាំង​ឡាយ​របស់​ខ្លួន ដូច​បុគ្គល ឆ្លុះ​កញ្ចក់ឃើញ​មាន​មុខ​ប្រឡាក់ ប្រញាប់​ជំរះ​ចេញ​យ៉ាង​នោះ​ដែរ។

ចំណងជីវិត         កម្មចារលិខិត     កំហិតវាសនា
វេនសុខវេនទុក្ខ    គុកកម្មលោកា បង្កើតបញ្ហា
                        នៅលើលោកីយ។
ចំណែកអ្នករួច    នោះមានតិចតួច    ហួសនឹងហាស្ដី
រួចពីចំណង        នៃភពទាំង​បី      ព្រោះអស់អាល័យ
                       អាស្រ័យនិព្វាន។

រៀប​រៀង​ដោយ ជូ ស៊ូហៀង

ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៨៤៥៨ ដង)
ពិចារណា​ថាការ​ដាក់​ទោស​ខ្លួន​ឯង​ឲ្យ​សម​ចិត្ត​សត្រូវ​
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៦៧៣៣ ដង)
ទឹកភ្នែក​ស្ដាយ​កំហុស​របស់​កូន
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៤១២៧ ដង)
សេចក្តី​សំខាន់​នៃ​ការ​មាន​កល្យាណមិត្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៨៨៨១ ដង)
ហេតុ ៥ យ៉ាង​ ដែល​មានចំណង់​ចង់​បាន​បុត្រ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕