30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧៦,០៦១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៥៣,៩៩៥
សរុប ៣៨៥,៥៤០,៦៨៨
អានអត្ថបទ
ផ្សាយ : ២៩ មិថុនា ឆ្នាំ២០២៣ (អាន: ២៧,៦៥៩ ដង)

ហេតុ​សំខាន់ៗ​ក្នុង​ព្រះពុទ្ធសាសនា



 
ហេតុ​សំខាន់ៗ​ក្នុង​ព្រះពុទ្ធសាសនា

ហេតុ​សំខាន់ៗ ដែលពុទ្ធបរិស័ទ​ជា​អ្នក​កាន់​សានា​ព្រះពុទ្ធ ត្រូវ​តែ​ដឹង​អំពី​កំណើត​នៃ​ការ​គោរព​បូជា​គុណ ដែល​ព្រះអង្គបាន​បន្សល់​ទុក​ជា​និមិត្ត​រូប សម្រាប់​ឲ្យ​អ្នក​ក្រោយ​ធ្វើ​តាម និង​ជា​ហេតុ​សំខាន់​បំផុត​ក្នុង​ថ្ងៃ​ដែល​ព្រះមុនី​បាន​ត្រាស់​ដឹង​ជាដើម។

ពុទ្ធបរិស័ទ​ភាគច្រើន នៅ​ប្រទេស​កម្ពុជា​រដ្ឋ​ស្ទើរ​តែ​ទាំង​អស់ ជាអ្នក​កាន់​គោរព​បូជា ចំពោះ​គុណព្រះអង្គ គឺ​យក​ទំនៀមទម្លាប់​តាម​ប្រពៃណី​ គោរព​មាតាបិតា ជីដូចជីតា ត្រកូលរៀមច្បង មានការ​ដឹង​គុណ​ជាដើម ដូច្នេះ​ទើប​បាន​ជា​អ្នក​ជ្រះថ្លា ក្នុង​ការ​ធ្វើ​បុណ្យ​នោះ​លះ​វត្ថុ​ដ៏មានតម្លៃ ធ្វើ​ជា​ទាន​ឥត​មាន​រួញរា​ឡើង។ ទុក​ជាបាន​ធ្វើ​បុណ្យ​ជាច្រើន​យ៉ាង​នេះ ដ៏​ដោយមាន​មនុស្ស​មិន​តិច​អ្នក​ទេ ដែល​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​មិន​បាន​ដឹង​នូវ​ប្រវត្តិ​សំខាន់ៗ ដែល​គួរ​ប្រារព្ធ​ធ្វើ​វិធី​បុណ្យ។ មិនមែន​អ្នក​សរសេរ​នេះចង់​និយាយ​ថា ឲ្យ​អ្នក​កាន់​ព្រះពុទ្ធសាសនា​ទាំង​អស់​គ្នា​នោះ​ជា​អ្នក​មិន​ចេះ​ដឹង​ក្នុង​ប្រវត្តិ​របស់​ព្រះអង្គ​នោះ​ទេ តែ​ក្នុង​សេចក្ដី​នេះ ចង់​បង្ហាញ​ឲ្យ​បាន​យល់​អំពី​ហេតុ​ការណ៍​សំខាន់ៗ ក្នុង​ថ្ងៃ​ដែល​ពុទ្ធបរិស័ទចង​ចាំ​គ្រប់ៗ​គ្នា ងាយស្រួល​ក្នុង​កិច្ច​ប្រារព្ធ​បូជា​គុណ​ព្រះអង្គ​ក្នុង​ថ្ងៃ​នីមួយៗ។

ពុទ្ធកិច្ច​ដែល​មាន​ហេតុការណ៍​សំខាន់ ចំពោះ​ព្រះមុនី​បាន​ធ្វើ​ទុក​អស់​រយៈ​កាល​ប្រមាណ ៨០ ព្រះវស្សា ក៏​ត្រូវ​យើង​គោរព​បូជា​សំខាន់ៗ មាន​ហេតុការណ៍​សំខាន់ៗ ៣ ដែល​ត្រូវ​ប្រារព្ធ​បូជា​ក្នុង​ព្រះសាសនា គឺ​ថ្ងៃ ១៥ កើត ខែអាសឍ ១៥ កើត ខែមាឃ ថ្ងៃ ១៥ កើត ពិសាខ។

នេះ​សុទ្ធ​តែ​មាន​សារៈ​សំខាន់​ដូចៗ​គ្នា​ទាំង​អស់ ថ្ងៃ ១៥ កើត​ខែអាសាឍ​មាន​ចំណុច​សំខាន់ៗ ៥ យ៉ាង ដែល​យើង​ត្រូវ​ធ្វើ​ការ​បូជា​ជា​ថ្ងៃ​ដែល​ព្រះអង្គ​យាង​ចុះ​ចាប់​បដិសន្ធិ ជាថ្ងៃ​ដែល​ព្រះអង្គ​យាង​សាង​ព្រះផ្នួស​ជាថ្ងៃ ដែល​ព្រះអង្គ​ទ្រង់​សម្ដែង​ធម្មទេសនា​ដំបូង ជាថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​ស្ថាមនា​ឲ្យ​មាន​ភិក្ខុ​សង្ឃ​ក្នុង​សាសនា និង​ជា​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​សម្ដែង​នូវ​យមកប្បាដិហារិយ៍។

ចំពោះ​ថ្ងៃ ១៥ កើត ខែមាឃ វិញ​មានចំណុច ៥ យ៉ាង ដែល​យើង​ត្រូវ​ចងចាំ​កុំ​បី​ភ្លេច ថ្ងៃមាឃនក្ខត្តឫក្ស គឺព្រះចន្ទ​ភ្លឺច្បាស់​ល្អ។

ជាថ្ងៃ​ដែល​ភិក្ខុ​សង្ឃ​ចំនួន ១២៥០ អង្គ​មក​ជួប​ជុំ​គ្នា​ដោយ​ឥត​បាន​ណាត់ទុក (ព្រះភិក្ខុសង្ឃទាំងអស់​នោះ សុទ្ធតែ​ជាព្រះអរហន្តខីណាស្រព​ទាំង​អស់​ព្រះអង្គ) ជាថ្ងៃ​ដែល​ព្រះពុទ្ធ​គ្រប់ៗព្រះអង្គ​ទ្រង់​សម្ដែង​នូវ​ឱវាទ​បាតិមោក្ខ និង​ដាក់​ព្រះជន្មាយុសង្ខារ។

ជាថ្ងៃ​ដែល​ព្រះសារីបុត្រ ជាអគ្គសាវកខាង​ស្ដាំ​បានសម្រេច​ធម៌ ជាន់ខ្ពស់។
ជាថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់ ស្ថាបនា​អគ្គសាវក​ទាំង​ពីរ​ព្រះអង្គ គឺ (សារីបុត្ត និងព្រះមោគ្គល្លាន)។

ថ្ងៃ ១៥ កើត ខែពិសាខ មាន​ចំណុច​សំខាន់ៗ ៧ យ៉ាង ដែល​យើង​ត្រូវ​ធ្វើ​ការ​គោរព​បូជា គឺ​ជា​ថ្ងៃដែល​ព្រះអង្គ​ទទួល​ការ​ព្យាករណ៍​ថា​នឹង​បាន​ត្រាស់​ដឹង​ជាព្រះពុទ្ធ ក្នុង​ពេល​ដែល​ព្រះអង្គ​នៅ​ជា​ព្រះពោធិសត្វ​ឈ្មោះ (សុមេធបណ្ឌិត)។

ជាថ្ងៃ​ដែល​ព្រះអង្គ​ប្រសូត ជាថ្ងៃ​ដែល​ព្រះពោធិព្រឹក្ស​ដុះឡើង ជាថ្ងៃព្រះពោធិសត្វ​បានត្រាស់​ដឹង​ជា​ព្រះពុទ្ធ ជាថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​សម្ដែង​នូវ​ឱវាទចុងក្រោយ​បង្អស់​ជាថ្ងៃ ដែល​ធាតុ​បរិនិព្វាន (និង​មាន​ក្នុង​អនាគត) ទាំង​នេះ​ហើយ​បាន​ជាយើង ត្រូវ​ធ្វើ​ការ​សិក្សាឲ្យ​បាន​យល់​ច្បាស់​ទើប​ជាការ​ល្អ ក្នុង​នាម​យើង​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា។

ដកស្រង់ចេញពីសៀវភៅ រស់ក្រោមម្លប់ព្រះធម៌
រៀប​រៀង​ដោយ ភិក្ខុ ចិន្តកវី ទូច ចន្ថា

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៧ តុលា ឆ្នាំ២០២២ (អាន: ២៨,៩៣១ ដង)
ព្រះត្រៃបិដកខ្មែរប្រែចប់មុន​គេក្នុង​ចំណោមប្រទេស​កាន់ពុទ្ធសាសនា
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១០,៤៧៥ ដង)
ប្រៀបកម្មនឹង​ការបណ្ដុះ​ពូជវត្ថុ​ទាំង​ពួង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.08
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿