30
ថ្ងៃ អាទិត្យ ទី ១៤ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៩៨,៣៩៥
Today
ថ្ងៃម្សិលមិញ ១៥៥,៤២៩
ខែនេះ ២,៦៧៣,៣៤៨
សរុប ៣៨៨,៧៥៥,៨៣២
អានអត្ថបទ
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២១ (អាន: ១៦,១០៨ ដង)

ពុទ្ធកិច្ចរបស់ព្រះសម្មាសម្ពុទ្ធ



 
ពុទ្ធកិច្ចរបស់ព្រះសម្មាសម្ពុទ្ធ

នៅ​ពេល​ដែល​យើង​ទាំង​អស់​គ្នា បាន​អាន​អំពី ពុទ្ធកាល​របស់​ព្រះអង្គ​ហើយ​នោះ ពេល​នេះ​យើង​នឹង​បាន​ដឹង​អំពី​កិច្ចការ​របស់​ព្រះអង្គខ្លះ ៗ ទុក​ជា​មិន​បាន​សិក្សា​ពិស្តារ​យ៉ាង​ណា​ក៏​ដោយ តែ​សូម​ពុទ្ធបរិស័ទ​សិក្សា​នូវ​​ពុទ្ធកិច្ច​របស់​ព្រះអង្គ​ដោយ​សង្ខេប​នេះ​ចុះ ។

កិច្ច​របស់​ព្រះពុទ្ធ គឺ​ការ​រវល់​សម្រាប់​ព្រះសព្វញ្ញូពុទ្ធ មាន​ស្តេច​យាង​ចេញ​ទៅ​បិណ្ឌ​បាត​ពី​ព្រឹក​ព្រលឹម និង​ទ្រង់​ត្រាស់​សម្តែង​ធម៌​ដល់​ពុទ្ធ​បរិស័ទ​ជា​ដើម ។ រី​ឯ​កិច្ច​របស់​ព្រះពុទ្ធ​នោះ​មាន ៥ យ៉ាង​គឺ ៖

១   បុរេភត្តកិច្ច កិច្ច​ដែល​ព្រះពុទ្ធ​ត្រូវ​បំពេញ​ក្នុង​ពេល​មុន​ភត្ត គឺ​តាំង​ពី​ពេល អរុណរះ​ទៅ​ទល់​នឹង​ពេល​ថ្ងៃ​ត្រង់ គឺ​ទ្រង់​បិណ្ឌ​បាត ។

២   បច្ឆា​ភត្តកិច្ច កិច្ច​ដែល​ព្រះពុទ្ធ​ត្រូវ​បំពេញ​ក្នុង​ពេល​ក្រោយ​ភត្ត គឺ​តាំង​ពី​ថ្ងៃ​ត្រង់​ទៅ​ទល់​នឹង​ពេល​ល្ងាច ទ្រង់​សម្តែង​ធម៌ ។

៣   បរិម​យាម​កិច្ច កិច្ច​ដែល​ព្រះពុទ្ធ​ត្រូវ​បំពេញ​ក្នុង​យាម​ខាង​ដើម​នៃ​រាត្រី គឺ​តាំង​ពី​ពេល​ព្រលប់​ទៅ​ទល់​នឹង​ពេល​កណ្តាល​អធ្រាត្រ ( ទ្រង់​ប្រទាន​ឱវាទ​ដល់​ភិក្ខុ​សង្ឃ​ទាំង​ឡាយ ) ។

៤   មជ្ឈិម​យាម​កិច្ច កិច្ច​ដែល​ព្រះពុទ្ធ​ត្រូវ​បំពេញ​ក្នុង​យាម​កណ្តាល​រាត្រី គឺ​ពេល​កណ្តាល​អធ្រាត្រ​ទ្រង់​ឆ្លើយ​បញ្ហា​ទេវតា​មក​សាកសួរ ។

៥   បច្ឆិម​យាម​កិច្ច កិច្ច​ដែល​ព្រះពុទ្ធ​ត្រូវ​បំពេញ​ក្នុង​យាម​ខាង​ចុង​នៃ​រាត្រី គឺ​តាំង​ពី​ពេល​បន្ទាប់​កណ្តាល​អធ្រាត្រ​ទៅទល់​នឹង​ពេល​អរុណរះ ( ទ្រង់​ត្រូវ​មើលសត្វ​លោកដែល នឹង​អាច​សម្រេច​ធម៌ ដែល​គួរ​ព្រះអង្គ​ទៅ​ប្រោស មើល​ឧបនិស្ស័យ​សត្វ​ក្នុង​មួយ​យប់​ពីរ​ដង គឺ​ក្នុង​ពេល​ជិត​ភ្លឺម្តង ពេល​ល្ងាច​ម្តង ។ ពេល​ជិត​ភ្លឺ​ទ្រង់​ប្រមើល ពី​កណ្តាប់​មាត់​ចក្រវាល​រហូត​មក​ទល់​ព្រះគន្ធកុដិ, ពេល​ល្ងាច​ទ្រង់​ប្រមើល មើល​ព្រះគុន្ធកិដិ រហូត​ដល់​ទៅកណ្តាប់​មាត់​ចក្រវាល ។

ពុទ្ធភាសិតៈ បុព្វណ្ហេ បិណ្ឌបាតញ្ច សាយណ្ហេ ធម្មេទេសនំ បទោសេ ភិក្ខុឱវាទំ អឌ្ឍរត្តេ ទេវបញ្ហានំ បច្ចូសេវ គតេ កាលេ ភព្វាភព្វេ វិលោកនំ ឯតេ បច្ចវិធេ កិច្ចេ វិសោធេតិ មុនិបុង្កវោតិ ។

ព្រះសម្មាសម្ពុទ្ធ​ជា​ចម្បង​ជាង​អ្នក​ប្រាជ្ញ ទ្រង់​ជម្រះ​នូវ​ពុទ្ធកិច្ច​ទាំងឡាយ ៥ ប្រការនេះ គឺ​ក្នុង​ពេល​ព្រឹក​ស្តេចទៅបិណ្ឌបាត ១ ក្នុង​ពេល​ល្ងាច​ទ្រង់​សម្តែងធម៌​ទេសនា ១ ក្នុង​ពេល​ព្រលប់​ទ្រង់​ប្រទាន​ឱវាទ​ដល់​ពួកភិក្ខុ ១ ក្នុង​ពេល​អធ្រាត្រទ្រង់​ដោះ​ប្រស្នា​នៃទេវតា ១ ក្នុង​ពេល​ជិតភ្លឺទ្រង់​ប្រមើល មើល​នូវ​សត្វ​លោក​ដែល​គួរ​ត្រាស់​ដឹង និង​មិនគួរ​ត្រាស់​ដឹង ១ ។

ដកស្រង់ចេញពីសៀវភៅ  ក្តីសង្ឈឹមអ្នកមានគុណ 
រៀបរៀងដោយៈ   ភិក្ខុ ចិន្ត កវី ទូច ចន្ថា
វាយអត្ថបទដោយៈ   ឧបាសក  សូត្រ តុលា

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ២១,០៥៨ ដង)
ជីវិត​ដែល​ផ្ញើទុកចាំមួយធម៌ មាន​សភាព​ជា​អមតៈ
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ២៣,៤១៧ ដង)
ខ្លួន​ជា​ទី​ពឹង​របស់​ខ្លួន
ផ្សាយ : ១០ មីនា ឆ្នាំ២០២៤ (អាន: ១៩,៣៣១ ដង)
តើអ្វីដែលធ្វើឱ្យយើងភ្លេចរឿងកើតទុក្ខទាំងពួង?
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២១ (អាន: ៣៣,៥៨៩ ដង)
មានសម្បត្តិ​តែ​ក្រ​បុណ្យ
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២២ (អាន: ១៣,៥៣៩ ដង)
ការ​លើក​ធម៌និង​វិន័យ​ជា​ការ​លើក​ព្រះ​ពុទ្ធ​សាសនា​
ផ្សាយ : ៣១ មីនា ឆ្នាំ២០១៣ (អាន: ១០,១៤៨ ដង)
ប្រវត្តិ​សង្ខេប​ព្រះ​ធម្ម​បាល​ត្ថេរ​
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៧៥,០៦៣ ដង)
មនុស្សសាងការងារ ការងារសាងមនុស្ស
ផ្សាយ : ០៨ កុម្ភះ ឆ្នាំ២០២២ (អាន: ២៦,៧០៨ ដង)
លះ​សេចក្តី​ក្រោធ​បាន​ គឺ​ជា​ការ​ជោគ​ជ័យ​ដ៏​ក្រៃ​លែង​នៅ​ក្នុង​ជី​វិត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.19
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿