ថ្ងៃ ច័ន្ទ ទី ២១ ខែ មិថុនា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៤០,៨២៥
Today
ថ្ងៃម្សិលមិញ ១៦៩,៤៨១
ខែនេះ ៧,៨៥២,០៥១
សរុប ២០៤,០៤២,២៦៧
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ៣០៣៩៧ ដង)

ពុទ្ធគុណ​



ស្តាប់សំឡេង
 
ពុទ្ធគុណ

មាន​ពុទ្ធបរិស័ទ ជា​ច្រើន​ដែល​ធ្លាប់​តែ​បាន​សូត្រ​នូវ​ធម៌​សរសើរ​គុណ​របស់​សម្មាសម្ពុទ្ធ ប៉ុន្តែ​មិន​បាន​ដឹង​អំពី​សេចក្តី​ប្រែ ដូច្នេះ​ហើយ​ក៏​ចេះ​តែ​សូធ្យ ៗ ទៅ​មិន​ដឹង​ជា​មាន​សេចក្តី​ប្រែ​យ៉ាង​នោះ​ទេ ។

ទុក​តែ​ធម៌​នេះ មិន​បាន​ពិស្តារ​យ៉ាង​ណា​ក៏​ដោយ​តែ​ជា​ចំណែក​មួយ​សម្រាប់​ពុទ្ធ​បរិស័ទ​ជា​អ្នក​បាន​ចូល​មក​កាន់​ព្រះពុទ្ធសាសនា​ថ្មី ៗ ងាយ​ស្រួល ក្នុងការ​សិក្សា​យល់​ដឹង​អំពី​គុណ​ព្រះសម្មាសម្ពុទ្ធ​មួយ​ចំណែក​ដែរ សូម​ញាតិ​ញោម​អាន​សេចក្តី និង​យក​ចិត្ត​ទុក​ដាក់​ដោយ​គោរព​ចុះ…. ពុទ្ធ​គុណ គឺ​ជា​សេចក្តី​ល្អ​របស់​ព្រះសម្មាសម្ពុទ្ធ​មាន ១០ យ៉ាង​គឺ៖

១  ឥតិបិ សោ ភគវា អរហំ ព្រះដ៏មានព្រះភាគ​អង្គ​នោះ​ទ្រង់​ព្រះ​នាមថា អរហំ ព្រះអង្គ​ឆ្ងាយ​ចាក​សឹក​សត្រូវ ពោល​គឺ​កិលេស​ព្រម​ទាំង​វាសនា គឺ​កាយ​យោគ និង​វចីបយោគ ។

២  សម្មាសម្ពុទ្ធោ  ទ្រង់​ព្រះ​នាម​ថា សម្មាសម្ពុទ្ធោ ព្រោះ​ព្រះអង្គ​ត្រាស់​ដឹង​នូវ​ញេយ្យធម៌​ទាំង​ពួង​ដោយ​ប្រពៃ ចំពោះ​ព្រះអង្គ​ឥតមាន​គ្រូអាចារ្យ​ណា​ប្រដៅ​ព្រះអង្គ​ឡើយ ។

៣  វិជ្ជាចរណសម្បន្នោ   ទ្រង់​ព្រះនាម​ថា  វិជ្ជាចរណសម្បន្នោ ព្រោះ​ព្រះ​អង្គ បរិបូណ៌​ដោយ​វិជ្ជា ៣ និង​វិជ្ជា ៨ និង​ចរណៈ ១៥ ។

៤  សុគតោ  ទ្រង់​ព្រះនាមថា  សុគតោ ព្រោះ​ព្រះអង្គ​មាន​ដំណោះ​ល្អ​យាង​ទៅ​កាន់​សុន្ទរស្ថាន គឺ​អមតមហានិព្វាន ។

៥  លោកវិទូ ទ្រង់​ព្រះនាម​ថា លោកវិទូ ព្រោះ​ព្រះអង្គ​ជ្រាប​ច្បាស់នូវ​ត្រៃលោក ។

៦  អនុត្តរោ  ទ្រង់​ព្រះនាម​ថា  អនុត្តរោ  ព្រោះ​ព្រះអង្គ​ប្រសើរ​ដោយសីលា​ទិគុណ​រកបុគ្គល​ណា​មួយ​ស្មើ​គ្មាន ។

៧  បុរិសទម្មសារថិ   ទ្រង់​ព្រះនាម​ថា បុរិសទម្មសារថិ  ព្រោះ​ព្រះអង្គ​ជា​អ្នក​ទូន្មាន​នូវ​បុរស​ដែល​មាន​ឧបនិស្ស័យ​គួរ​នឹង​ទូន្មាន​បាន ។

៨  សត្ថា ទេវមនុស្សានំ  ទ្រង់​ព្រះនាម​ថា  សត្ថា  ទេវមនុស្សានំ ព្រោះ​ព្រះអង្គ​ជា​សាស្តាចារ្យ​នៃ​ទេវតា និង​មនុស្ស​ទាំង​ឡាយ ។

៩  ពុទ្ធោ ទ្រង់​ព្រះនាម​ថា ភគវា  ព្រោះ​ព្រះអង្គ​ត្រាស់​ដឹង​នូវ​ចតុរារិយសច្ច ហើយ​ញុំាង​អ្នក​ដទៃឲ្យ​ត្រាស់​ដឹង​ផង ។

១០  ភគវា ទ្រង់​ព្រះនាម​ថា  ភគវា ព្រោះ​ព្រះអង្គ​មាន​ដំណើរ​ទៅកាន់​ត្រៃភព ខ្ជាក់​ចោល​ហើយ គឺថា  ព្រះអង្គ​មិន​ត្រឡប់​កើត​ទៀត​ឡើយ ។

ការ​រលឹក​ដល់​គុណ​របស់​ព្រះសម្មាសម្ពុទ្ធ ដែល​ហៅ​ថា​ពុទ្ធានុស្សាតិ​មិន​មែន​សម្តៅការ​លើក​យកពាក្យ​ណា​មួយ មក​ទន្ទេញ​ស្វាធ្យាយ ទាំង​ដែល​មិន​ដឹង​ថា តើ​ពាក្យ​នីមួយ ៗ នោះ​មានន័យ​យាងណា​នោះ​ទេ តាម​ពិត​ទៅ​ការ​រឮក​ដល់​គុណរបស់​ព្រះសម្ពុទ្ធ គឺ​នៅ​ត្រង់​ការ​យល់ ហើយ​ពិចារណា​តាម​សមត្ថភាព​នៃ​សទ្ធា និង​បញ្ញារហូត​កើត​សេចក្តី​ស្ងប់ចិត្ត ឃ្លាត​ឆ្ងាយ​ពី​បាប​ទាំង​ពួង ។ នេះ​ហៅថា​ ពុទ្ធាស្សតិ ដែល​ប្រែថា ការ​រលឹក​រឿយ ៗ ដល់​ព្រះសម្មាសម្ពុទ្ធ មិន​មែន​នៅ​ត្រង់​ការទន្ទេញ ពុទ្ធានុស្សតិ ឬអរហំ ទាំង​ដែល​មិន​បាន​យល់​ដល់​ពុទ្ធគុណ​នោះ​ឡើយ ។

ព្រះនាម​របស់​ព្រះសម្មាសម្ពុទ្ធ អាច​ក្លាយ​ជាទី​តាំង​នៃ​សេចក្តីស្ងប់​ចិត្ត​និង​ធ្វើឲ្យ​អ្នក​នឹង​ឃើញ​មានសេចក្តីរីករាយ ជ្រះថ្លា​កើត​បុណ្យកុសល​ផ្សេង ៗ យ៉ាងណាមិញ មនុស្ស​យើង​ក៏​គួរ​តែរៀន​តាមព្រះអង្គ ត្រង់​ដែល​ថា ពេលដែល​គេ​នឹង​ដល់​យើងកាល​ណា ក៏​កើត​សេចក្តីសុខកាយ សប្បាយ​ចិត្ត មិន​ក្តៅក្រហាយចិត្ត ។

ដកស្រង់ចេញពីសៀវភៅ  ក្តីសង្ឈឹមអ្នកមានគុណ 
រៀបរៀងដោយៈ   ភិក្ខុ ចិន្ត កវី ទូច ចន្ថា
វាយអត្ថបទដោយៈ   ឧបាសក  សូត្រ តុលា
ដោយ​៥០០០​ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៩៣៦៩ ដង)
ពិចារណា​បុព្វ​ចរិយា​របស់​ព្រះ​ពុទ្ធ​ជា​អង្គ​ម្ចាស់
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៣២៤១៣ ដង)
ប្រេត​ទាំង​ឡាយ​មក​កាន់​ផ្ទះ​របស់​ខ្លួន​ ឋិត​នៅ​ខាង​ក្រៅ​ជញ្ជាំង
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ២៨៥៤៥ ដង)
ព្រះ​មាន​ព្រះភាគ​ទ្រង់​យាង​មក​ បាន​ស្ទាប​អង្អែល​ក្បាល​របស់​អា​ត្មាអញ​
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤២៥៧៧ ដង)
មាតាបិតា​សង្គ្រោះ​កូន​ដោយ​ធម៌​៥​យ៉ាង
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕