អានអត្ថបទ
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ២៤,៥១៥ ដង)
តួនាទីរបស់មិត្ត

|
តួនាទីរបស់មិត្ត
ក្នុងសិង្គាលសូត្រ ព្រះអង្គត្រាស់ពីតួនាទីរបស់មិត្តចំពោះសិង្គាលកមាណព ថា " ម្នាលគហបតិបុត្ត មិត្តអមាត្រជាទិសខាងជើង កុលបុត្តត្រូវប្រតិបត្តិដោយស្ថានទាំងឡាយ ៥ យ៉ាង គឺ ១ ទានេន ដោយការឲ្យរបស់ ២ បិយវជ្ជេន ដោយការនិយាយតែពាក្យគាប់ចិត្ត ៣ អត្តចរិយាយ ដោយការប្រព្រឹត្តជាប្រយោជន៍ ៤ សមានត្តតាយ ដោយការប្រព្រឹត្តិខ្លួនស្មើ ៥ អវិសំវាទនតាយ ដោយការមិនកុហកបញ្ឆោត។ ម្នាលគហបតិបុត្ត មិត្តអមាត្យ ជាទិសខាងជើង កុលបុត្តត្រូវប្រតិបត្តិដោយស្ថានទាំងឡាយ ៥ នេះឯងហើយរមែងអនុគ្រោះកុលបុត្តដោយស្ថាន ៥ យ៉ាងគឺ ១- បមត្តំ រក្ខន្តិ រក្សាមិត្តដែលធ្វេសប្រហែស ២- បមត្តស្ស សាបតេយ្យំ រក្ខន្តិ ជួយថែទាំទ្រព្យសម្បត្តិរបស់មិត្ត ដែលធ្វេសប្រហែស ៣- ភីតស្ស សរណំ ហោន្តិ ជាទីពឹងរបស់មិត្តដែលមានភ័យ ៤- អាបទាសុនវិជហន្តិ មិនបោះបង់គ្នាក្នុងគ្រាវិបត្តិ ៥- អបរបជំបិស្ស បដិបូជេន្តិ រាប់អានរហូតដល់ផៅពង្សរបស់មិត្ត។ ម្នាលគហបតិបុត្ត មិត្តអមាត្យ ជាទិសខាងជើង ដែលកុលបុត្តត្រូវប្រតិបត្តិដោយស្ថាន ៥ នេះឯងហើយ រមែងអនុគ្រោះកុលបុត្តដោយស្ថាន ៥ យ៉ាងនេះ ទិសខាងជើងនុ៎ះ ដែលកុលបុត្តបានបិទបាំងហើយ ជាទិសមានសេចក្ដីក្សេមឥតមានភយន្តរាយយ៉ាងនេះ។ នៅក្នុងមិត្តាមិត្តជាតក ព្រះសាស្ដាត្រាស់ថា "អ្នកដែលមិនមែនមិត្ត និងអ្នកដែលជាមិត្ត គប្បីដឹងបានដោយអាការ ៣២ ប្រការ"។ ដកស្រង់ចេញពីសៀវភៅ មិត្តល្អ រៀបរៀងដោយ សុវណ្ណជោតោ ភួង សុវណ្ណ ដោយ៥០០០ឆ្នាំ |