35
ថ្ងៃ សៅរ៍ ទី ១៨ ខែ ឧសភា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៩០,៨៨៩
Today
ថ្ងៃម្សិលមិញ ២២៨,៤៦៣
ខែនេះ ៥,៨១៤,២៨០
សរុប ៣៩៨,០៧២,៧២៤
អានអត្ថបទ
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ៨០,៥៩៥ ដង)

ឥរិយាបថបព្វៈ



 

ចែកចេញជា ៤ យ៉ាងគឺៈ ១-គច្ឆន្តោ ដើរ ២- ឋិតោ ឈរ 3-និសិន្នោ អង្គុយ ៤- សយនោ ដេក។ ដើម្បីពិចារណា​នូវបព្វៈ​នេះ ត្រូវតម្កល់​ស្មារតី​ចំពោះ​ឥរិយាបថ​ទាំង ៤ ឲ្យ​ខ្ជាប់ខ្ជួន ទោះដើរក្ដី ឈរក្ដី អង្គុយក្ដី ដេកក្ដី ត្រូវដឹង​ច្បាស់​ថា អញ​ដើរ អញឈរ អញអង្គុយ អញដេក។ មួយទៀត សូម្បី​កាយតម្កល់​នៅ​ក្នុងអាការៈ​យ៉ាង​ណាៗ ក៏ត្រូវដឹង​ច្បាស់​នៅ​ក្នុងអាការៈ​នោះៗ​។
 
ក្នុងឥរិយាបថ​ទាំង ៤ ចំពោះ គច្ឆន្តោ ប្រែ​ថា​ដើរ​ តើ​មាន​អ្នក​ណា​ជា​អ្នក​ដើរ បើ​មាន​អ្នក​ដើរ​មែន​ចុះ ឋិតោ នេះ អ្នក​ណា​អ្នក​ឈរ​នៅ និសិន្នោ អ្នក​ណា​អង្គុយ​ សយនោ អ្នក​ណា​អ្នក​ដេក។ សេចក្ដី​នេះ បើ​ពិចារណា​ទៅ​តាម​ឥរិយា​បថ​មួយៗ មិន​ឃើញ​មាន​ថា អ្នកណា​ជា​អ្នក​ដើរ​ឡើយ ការ​ដេក​ដើរ ឈរ​អង្គុយ​ទាំង​អស់​នេះ គឺកើត​មក​អំពី​ចិត្ត​ជ្ជវាយោធាតុ។ ការ​ដែល​ពិចារណា​នូវ​ឥរិយាបថ នេះ ត្រូវតាំង​ចិត្ត​ថា ឥរិយា​បថ​ទាំង ៤ គ្រាន់​តែ​ជាកាយ មិនមែន​ជាសត្វ មិនមែន​ជា​ខ្លួន​ប្រាណ មិន​មែន​ជាបុរស មិន​មែន​ជាស្ត្រី​ឡើយ។ កំណត់​គ្រាន់តែ​ចម្រើន​ប្រាជ្ញា​ស្មារតីតែ​ប៉ុណ្ណោះ ដើម្បី​បំបែរ​ចិត្ត​ឲ្យ​ឃ្លាន​ចាក​តណ្ហា និង​ទិដ្ឋិ​កុំ​ឲ្យ​ប្រកាន់​អ្វី​តិចតួច​ក្នុង​លោក។ លោក​ក្នុង ទីនេះ ក៏​មិន​ដទៃ​ពី​ខន្ធលោក អាយតនលោក​ធាតុលោក សច្ចលោកជីវិត ជីវិត​ដែលកំពុង​រស់​នៅ​ជាប្រក្រតី​រាល់​ថ្ងៃ គឺ​ជាលោក។

កាយានុបស្សនាសតិប្បដ្ឋាន​នេះ ព្រះដ៏មានព្រះភាគ ព្រះអង្គទ្រង់​សម្ដែង​ដើម្បី ជាឧបការៈឲ្យ​ពុទ្ធបរិស័ទ​អ្នក​ស្ដាប់​នោះ​ឯង មានស្មារតីសូម្បីឥរិយាបថ​ណាមួយ ដេក ដើរ ឈរ អង្គុយ ក៏​គប្បី​មានសតិ​សម្បជ្ជញ្ញៈ ប្រកប​ដោយសេចក្ដី ព្យាយាម​ដុត​កំដៅនូវកិលេសធម៌ គឺ​អភិជ្ឈានិងទោមនស្ស ដែល​ហៅ​ថា វិនេយ្យ លោកេ អភិជ្ឈា ទោមនស្សំ។ យើងគ្រប់​គ្នាមានកាយ គឺមហាភូតរូប ៤ អាស្រ័យ​មហាភូតរូប ៤ នេះ​ហើយ​ទើប​សម្រេច​បាន​ទៅ​ជា​ឥរិយាបថ​ណាមួយ ប៉ុន្តែ​ថា​ការ​បដិបត្តិ​ក្នុងសតិប្បដ្ឋាន គឺសតិរឮកត្រង់​លក្ខណៈ​នៃ​ធម៌ គឺ​ជាសភាវធម៌​នៅ​ក្នុងពួកកាយ ដូចជា​ក្នុងឥរិយាបថ គឺ​ជា​សភាវធម៌ ដែល​ប្រាកដ​ឡើងជាប្រក្រតី​គ្រប់ឥរិយាបថ​ទាំង ៤ ដែល​ជាធម៌​មានពិត ដែល​ជាបរមត្ថធម៌។


ឥរិយាបថ​បួននេះ គឺជាការហៅឈ្មោះ​ទៅ​តាម សណ្ឋាន​ទ្រង់ទ្រាយ​នៃ​រូប ដែល​ប្រជុំ​រួមគ្នា​ច្រើន​តែប៉ុណ្ណោះ។ បើ​មិន​មាន​ការអប់រំ​នូវសតិរឮក​ត្រង់លក្ខណៈនៃរូប តែមួយលក្ខណៈៗ ឬ មួយប្រភេទៗ ដោយ​ឡែក​អំពីគ្នា​ទេ នោះ​គង់នឹង​មានសេចក្ដីប្រកាន់​ថា រូប​ដើរមាន រូបឈរមាន រូបអង្គុយមាន រូបដេកមាន តែដោយ​បរមត្ថនៅក្នុងរូប​ ២៨ មិនមាន​រូបដើរ រូបដេក រូបឈរ រូបអង្គុយ​ទេ។

ដឹងធម៌​ឥរិយាបថបព្វ​នេះ គឺ​ដឹង​សភាវធម៌ ដូច​ជា​សភាវរូប រហូត​អាច​មាន​សណ្ឋាន​ទ្រង់ទ្រាយនេះ​ឯង ហើយ​យើងក៏ស្គាល់​បាន​ជារូបរាង។ កាល​ណា​យើង​ប្រកាន់​ថារូបរាងកាយ​នេះ ថាតួខ្លួន​ព្រោះ​យើង​សម្គាល់ថា រូបដើរ រូបដេក រូបអង្គុយ នេះ​ឈ្មោះ​ថា បញ្ញត្តិបិទបាំងបរមត្ថ។

បញ្ញត្តិបាំងបរមត្ថនេះ សូម្បី​ពុទ្ធបរិស័ទ​ទាំងឡាយ​គប្បីសិក្សា ឲ្យបាន​យល់ចូលចិត្ត ដើម្បី​ជាគ្រឿង​តឿន​ស្មារតី​ឲ្យ​មាន​ការ​រឮក​ ត្រង់​ទៅលើ​តែ​បរមត្ថ​ធម៌ ហើយ​បើកនូវ​បញ្ញត្តិ បើ​មិនមាន​យ៉ាង​នេះ​ទេ នឹងច្រឡំ​នូវបញ្ញត្តិ ថាជារបស់​មានពិត ដូច​នេះ​មិនអាចរួចផុត​ពីទិដ្ឋិ​ឡើយ។ ឧទាហរណ៍ ដូច​ជានៅក្នុងរូបារម្មណ៍ ដែលប្រាកដ​ឡើង​ឲ្យ​ឃើញ​តាមផ្លូវភ្នែក ឬ សទ្ទារម្មណ៍ដែលប្រាកដ​ឡើងឲ្យ​ឮ​តាមផ្លូវត្រចៀកតែមួយលក្ខណៈ រូបារម្មណ៍ក្ដី សទ្ទា​ក្ដី គឺ​រមែង​មានសន្ដតិនៃរូបនោះ ដោយអាស្រ័យ​ការឃើញ​នូវរូបនោះ​រលត់​ទៅ ឃើញ​តមក​ទៀតរូប​ដែលប្រាកដ​នោះ​គង់​ប្រាកដ​ឲ្យ​ឃើញ​ទៀត​តគ្នា យ៉ាងលឿន​រហ័ស​ដូច​ជា រូបារម្មណ៍​នោះ​ឯង សទ្ទារម្មណ៍​ក៏​ដូច​គ្នា ធ្វើ​ឲ្យ​ប្រាកដ​នូវ​ភាព​ដេក ដើរ​ ឈរ អង្គុយ មាន​មែន។

ដកស្រង់ចេញពីសៀវភៅ ជំនួយសុខភាពផ្លូលចិត្ត១
រៀប​រៀង​ដោយ សាមណេរ ចាន់ សុជន

ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣១ សីហា ឆ្នាំ២០១៩ (អាន: ២៧,៩១៥ ដង)
ការ​ត្រៀម​ខ្លួន​ទុក​ជាមុន
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២៧,២៩០ ដង)
បុគ្គល​អ្នក​ធ្វើ​បុណ្យ​បាន​ផល​ឃើញ​នឹង​ភ្នែក ៦ រូបគឺ
ផ្សាយ : ០៣ វិច្ឆិកា ឆ្នាំ២០២២ (អាន: ១៣,២៨៥ ដង)
ភាវៈជា​អ្នក​ដឹង​ប្រមាណ​ក្នុង​ភត្ត
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ៥៨,៧៥២ ដង)
គុណ​ភាព​ជីវិត​របស់​គ្រួសារ​ដែល​មាន​សេចក្ដី​សុខ
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៥៥,៤២៦ ដង)
សុខ​របស់​អ្នក​ជា​មា​តា​បិ​តា​ និង​កូន​ប្រុស​ស្រី
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.77
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿