30
ថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៣៦,៨៧៣
Today
ថ្ងៃម្សិលមិញ ២០៨,៧៩១
ខែនេះ ៤,៧៩២,៦៨៧
សរុប ៣៩០,៨៧៥,១៧១
អានអត្ថបទ
ផ្សាយ : ០៨ កុម្ភះ ឆ្នាំ២០២២ (អាន: ២០,៩១៣ ដង)

ការ​លួចទ្រព្យដែលគេបូជាចំពោះបូជនីយវត្ថុ



 
 
ការ​លួចទ្រព្យដែលគេបូជាចំពោះបូជនីយវត្ថុ

សម្រាប់អ្នក​ដែល​លួច​ទ្រព្យ​ដែល​គេ​បូជា​ចំពោះ​បូជនីយវត្ថុ ដែល​មានម្ចាស់​មើល​ថែទាំ រមែង​ជា​អទិន្នាទាន ចំណែក​ការ​លួច​ទ្រព្យ​ដែល​គេ​បូជា​ចំពោះ​បូជនីយវត្ថុ ដែល​មិន​មាន​ម្ចាស់​មើល​ថែទាំរក្សា រមែង​មិន​ជា​អទិន្នាទាន ព្រោះ​លោក​អ្នក​ចង​ក្រងគម្ពីរ​សារត្ថទីបនីដីកា និង​កង្ខាវិតរណីដីកា បាន​វិនិច្ឆ័យ​ថា

ទេវតាយ បន ឧទ្ទិស្ស ពលិកម្មំ ករោន្តេហិ រុក្ខាទីសុ លម្ពិតសាដកេ វត្តព្វមេវ នត្ថិ តញ្ច ខោ អារក្ខកេហិ អបរិគ្គហិ តេយេវ បរិគ្គហិតំ បន គហេតុំ ន វដ្តតិ។

ប្រែថា ការកាន់​យក​សំពត់​ដែល​ព្យួរ​លើ​ដើម​ឈើ​ជាដើម ដែល​មនុស្ស​ទាំង​ឡាយ​ធ្វើ​ពលិកម្ម​ដល់​ទេវតា​នោះ រមែង​មិន​មាន​ទោស តែ​សេចក្ដី​នេះ​សំដៅ​យក​សំពត់​នោះ​មិន​មាន​អ្នករក្សា​ហួងហែង ទើប​សម​គួរ​កាន់​យក​បាន តែ​បើ​សំពត់​នោះ​មាន​អ្នក​រក្សា​ហួងហែង រមែង​មិន​សមគួរ។

ការលួច​បូជនីយវត្ថុ​មានអ្នករក្សា

បូជនីយវត្ថុ មានព្រះពុទ្ធរូប​ព្រះសារីរិកធាតុ​ជាដើម មានអ្នករក្សាថែ​ទាំ ប៉ុន្តែ​ស្ថាន​ទីតាំង​នោះ​មិន​សមរម្យ គឺ​ស្មោកគ្រោក​មិន​ស្អាត កាល​បើ​មានបុគ្គល​ណា​ម្នាក់​មាន​សទ្ធា​កសាង​នូវ​ទី​កន្លែង​ស្អាត​សមរម្យ ហើយ​បាន​នាំ​យក​បូជនីយវត្ថុ​នោះ​ទៅតម្កល់​ទុកសម្រាប់​គោរព​ដោយ​ចិត្តជ្រះថ្លា មិនមែន​នាំ​យក​ទៅ​ដោយ​ថេយ្យចិត្ត​ទេ សូម្បី​មិន​បាន​សុំ​អនុញ្ញាត​អំពី​អ្នករក្សា ក៏​មិន​ឈ្មោះ​ថា អទិន្នាទាន​ឡើយ ឧទាហរណ៍ដូចសក្កទេវរាជ​ព្រះអង្គ​ជាសោតាបន្នបុគ្គល បាន​នាំ​យក​ព្រះចង្កូមកែវ​អំពីភ្នួងសក់​របស់​ទោណព្រាហ្មណ៍ ដើម្បី​កសាង​ចេតិយតម្កល់​ទុកសម្រាប់​គោរព​បូជា​ក្នុងភព​តាវត្តិង្ស​រហូត​សព្វ​ថ្ងៃ​នេះ មាន​ឈ្មោះ​ថា ចូឡាមណីចេតិយ។
ការ​កាន់​យក​របស់​សក្កទេវរាជ​នេះ មិន​ឈ្មោះ​ថា អទិន្នាទាន ព្រោះទ្រង់​បាន​ពិចារណា​ឃើញ​ថា ទោណព្រាហ្មណ៍​មិន​អាចនឹង​ធ្វើ​សក្ការៈបូជា​នូវ​ព្រះចង្កូមកែវ​នេះ​ឲ្យ​សមគួរ​បាន​ឡើយ។

ទោសច្រើន ឬ ទោសតិច​របស់​អទិន្នាទាន

បើ​វត្ថុ​ដែល​លួច​បាន​មក​នោះ មាន​តម្លៃ​ច្រើន ក៏​មាន​ទោសច្រើន បើវត្ថុ​ដែលលួចបានមកនោះ មានតម្លៃ​តិច ក៏មានទោសតិច តែបើ​វត្ថុ​ដែល​លួចមក​នោះ មានតម្លៃ​ស្មើគ្នាក៏ត្រូវ​វិនិច្ឆ័យ​តាមម្ចាស់ទ្រព្យ អ្នកមានគុណ​ធម៌ឬមិនមានគុណធម៌ បើម្ចាស់​ទ្រព្យ​ជាអ្នក​មិន​មានសីល​ ក៏មានទោសតិច បើម្ចាស់ទ្រព្យ​ជាអ្នក​មានសីល មានគុណធម៌ ក៏មានទោសច្រើន​តាមលំដាប់។ ការលួចទ្រព្យ​របស់​ព្រះខីណាស្រព គឺព្រះអរហន្ត រមែង​មានទោសច្រើន​ក្រៃលែង។

ដកស្រង់ចេញពីសៀវភៅ សីល៥ជាធម៌របស់មនុស្ស
រៀប​រៀង​ដោយ មេត្តាបាលោ ទឹម សឿត

ដោយ៥០០០ឆ្នាំ
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,២០៧ ដង)
មនុស្ស​លោក​យើង​នេះ​ដែល​ប្រព្រឹត្ត​ខុស​មាន​ចំណុច​ធំៗ ៥
ផ្សាយ : ១៩ មករា ឆ្នាំ២០២២ (អាន: ៣៨,២៥៣ ដង)
ការកើតប្រាកដ​នៃ​រតនៈ​ ៥​ ប្រការ​
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ២១,០០៦ ដង)
ពុទ្ធសាសនា​និង​ប្រជាជនខ្មែរ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,១២៧ ដង)
ការ​សម្លឹង​មើល​លោក​ដោយ​ត្រឹម​ត្រូវនាំ​មក​នូវ​សេចក្តីសុខ
ផ្សាយ : ០១ មីនា ឆ្នាំ២០២៤ (អាន: ៤,២០៣ ដង)
ការចម្រេីន អានាបាណស្សតិ (វគ្គ១)
ផ្សាយ : ០១ មេសា ឆ្នាំ២០១៣ (អាន: ១៣,៣០៤ ដង)
រាល់​សកម្ម​ភាព​​ជីវិត​ព្រោះ​​មាន​ចិត្ត​ជា​ប្រធាន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.31
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿