30
ថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៥៨,២៧៥
Today
ថ្ងៃម្សិលមិញ ១៦៥,៤៣៥
ខែនេះ ៣,៥៣៥,៨២៦
សរុប ៣៨៩,៦១៨,៣១០
អានអត្ថបទ
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣ (អាន: ៣២,៥៧៨ ដង)

រឿងប្រេតអ្នកពោលតិះដៀលការបូជាព្រះសារីរិកធាតុ



 
រឿងប្រេតអ្នកពោលតិះដៀលការបូជាព្រះសារីរិកធាតុ
(បិដកលេខ៥៦ ទំព័រ៨៨ និងអដ្ឋកថា)

កាលព្រះមានព្រះភាគ ស្ដេច​ទ្រង់​បរិនិព្វាន ទៅ​ចន្លោះ​ដើម​សាលព្រឹក្ស​ទាំង​គូ​ក្នុង​សាលវ័ន នៃ​ពួក​មល្លក្សត្រ ដែល​ជា​ទីឆៀង​ចូល​ទៅ​ក្នុង​ក្រុង​កុសិនារា (​ក្រោយ​មក ទោណព្រាហ្មណ៍) និង​ធ្វើ​ការ​ចែក​ព្រះធាតុ។ ព្រះបាន​អជាតសត្តុ បាន​ទទួល​ចំណែក​នៃ​ព្រះធាតុ​ចំនួន​២​នាឡិ បាន​កសាង​ព្រះស្ដូប បញ្ចុះ​ព្រះបរមសារីរិកធាតុ​របស់​ព្រះសម្មាសម្ពុទ្ធ នៅ​នា​ក្រុង​រាជគ្រិះ។

សួរ​ថា តើ​ធ្វើ​យ៉ាង​ណា?

ឆ្លើយថា គឺ​ព្រះរាជា បាន​ដង្ហែ​តាំង​តែអំពី​ក្រុង​កុសិនារា​រហូត​ដល់​ក្រុង​រាជគ្រិះ ក្នុងចម្ងាយ​ផ្លូវ​២៥​យោជន៍។ ក្នុង​ចន្លោះផ្លូវ​នោះ ទ្រង់​បានឲ្យ​ឈប់​រវាង​ផ្លូវ​៨ឧសភៈ(ម្ដងៗ) ដើម្បី​ឲ្យ​មហាជន​បាន​បូជា គ្រប់​កន្លែង​ដែល​បាន​ឈប់​នោះ។ ដោយ​ការ​នឹក​រលឹក​ដល់​ព្រះពុទ្ធគុណ ទើប​ធ្វើ​ការ​បូជា យ៉ាង​ឱឡារិក​គគ្រឹកគគ្រេង​ឲ្យ​ប្រព្រឹត្ត​ទៅ រហូត​៧ឆ្នាំ ៧ខែ ៧ថ្ងៃ។ ពួក​មនុស្ស​ក្នុងទីនោះ រាប់​ប្រមាណ​មិនបាន នាំគ្នា​ធ្វើ​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្នុងព្រះបរមសារីរិកធាតុ ក្រោយ​ពីស្លាប់ បាន​ចូល​ទៅ​កើត​ក្នុង​ឋានសួគ៌ ដោយ​អំណាច​នៃ​ការ​បូជា​ចំពោះ​ព្រះសារីរិកធាតុ។ ចំណែក​ពួកជន​ដែល​ជា​មិច្ឆាទិដ្ឋិ មានចិត្ត​វិបល្លាស ព្រោះ​ជា​បុគ្គល​មិន​មាន​សទ្ធា ដោយ​ការ​យល់​ខុស​របស់ខ្លួន បាន​នាំគ្នាតិះដៀល​ថា តាំង​តែ​អំពី​ព្រះសមណគោតម​បរិនិព្វាន​ទៅ ពួក​យើង​រវល់​តែលេង​នូវ​គ្រឿង​ប្រគំ ការងារ​របស់​ពួក​យើង​វិនាស​អស់​ហើយ ក៏​មាន​ចិត្ត​ប្រទូស​រ៉ាយ​កើត​ឡើង សូម្បី​ក្នុង​វត្ត​ដែល​គួរ​ឲ្យ​កើត​សេចក្ដី​ជ្រះថ្លា បែរ​ជា​តិះដៀល ពួក​ជន​មាន​ប្រមាណ​៨៦០០០នាក់ ក្នុងទី​នោះ បាន​ទៅ​កើត​ក្នុង​អបាយភូមិ (ដោយ​ការ​តិះដៀល​ព្រះបរមធាតុ)។ (ក្នុង​កាល​នោះ មាន) ភរិយា កូនស្រី និង​កូនប្រសារស្រី​របស់​កុដុម្ពិកៈម្នាក់ ដែល​បរិបូរណ៌ដោយ​ទ្រព្យសម្បត្តិ​ក្នុង​ក្រុង​រាជគ្រឹះ​នោះ​ឯង មាន​ចិត្ត​ជ្រះថ្លា នាំ​គ្នា​គិត​ថា ពួក​យើង​នឹង​ធ្វើ​ការបូជា​ព្រះធាតុ ទើប​កាន់​យក​នូវ​សក្ការៈ​ទាំងឡាយ មាន​ផ្កាកម្រង និងគ្រឿងក្រអូប​ជាដើម ប្រុង​ដើម្បី​នឹង​ទៅ​កាន់​ទីតម្កល់​ព្រះធាតុ។ កុដុម្ពិៈនោះ​គិត​ថា កឹ អដ្ឋិកានំ បូជនេន ប្រយោជន៍​អ្វី​ដោយ​ការ​បូជា​ឆ្អឹង​ទាំង​ឡាយ (នោះ) ទើប​ជេរ​ពួក​ស្ត្រី​ទាំង​នោះ ដោយ​ពោល​តិះដៀល​ចំពោះ​ការ​បូជា​ព្រះសារីរិកធាតុ។ តែស្ត្រី​ទាំង​នោះ មិន​បាន​អើពើ​នឹង​ពាក្យ​របស់​គាត់​ទេ ក៏​នាំ​គ្នា​ទៅ​ក្នុងទីនោះ ធ្វើការ​បូជា​ព្រះសារីរិកធាតុ​ហើយ ទើប​ត្រឡប់​មក​ផ្ទះ មិនយូរ​ប៉ុន្មាន ក៏​ធ្វើ​មរណកាល ហើយ​ទៅកើត​ក្នុងទេវលោក។ ចំណែក​កុដុម្ពិកៈនោះ​ត្រូវ​សេចក្ដីក្រោធ​គ្របសង្កត់ មិនយូរ​ប៉ុន្មាន ស្លាប់​ហើយ ទៅកើត​ក្នុងពួក​ប្រេត ព្រោះ​បាបកម្មនោះ។

ក្រោយ​មក ថ្ងៃ​មួយ ព្រះមហាកស្សបៈ​មាន​អាយុ បាន​សម្ដែង​នូវ​ឥទ្ធាភិសង្ខារ(គឺសម្ដែងឫទ្ធិ) ដោយ​ប្រការ​ដែល​ពួក​មនុស្ស​អាច​ឃើញ​ប្រេត​ទាំង​នោះ និង​ទេវតា​ទាំង​នោះ​បាន លុះ​ធ្វើ​យ៉ាង​នេះ​ហើយ ក៏​ឈរ​ត្រង់​ទីលាន​ព្រះចេតិយ សួរ​ប្រេត​អ្នក​ដែល​ពោល​តិះដៀល​ព្រះសារីរិកធាតុ​នោះ ​ទាំង​នេះ​ថា

អ្នក​ឋិត​នៅ​ព្ធដ៏អាកាស មានក្លិន​អាក្រក់​ស្អុយ​ផ្សាយ​ចេញ​ឯពួកដង្កូវ​ក៏​នាំ​គ្នា​រុក​ស៊ី​មាត់របស់​អ្នក​ដែល​មាន​ក្លិន​ស្អុយ តើ​អ្នក​បាន​ធ្វើ​អំពើ​អ្វី​ក្នុង​កាល​មុន?
ព្រោះកាល​ផ្សាយ​ទៅ​នៃ​ក្លិន​ស្អុយ និង​មាត់​ដែល​មាន​កដង្កូវ​រុក​ស៊ី​នោះ (បាន​ជា​ពួក​សត្វ ដែល​ប្រព្រឹត្ត​ទៅ​តាម​កម្ម) កាន់​យកគ្រឿង​សស្ត្រា មក​វះ (មាត់​ដំបៅ) រឿយៗ ហើយស្រោច​ដោយទឹកខារ (ទឹកក្រុត) ថែមទៀត។
អំពើ​អាក្រក់​អ្វី ដែល​អ្នក​បាន​ធ្វើ​ដោយ​កាយ វាចា ចិត្ត? ព្រោះ​វិបាក​នៃ​កម្ម​អ្វី អ្នក​ទើប​បាន​ទទួល​សេចក្ដី​ទុក្ខ​យ៉ាង​នេះ? ប្រេត​នោះ ក៏​បាន​ទូល​ប្រាប់​ដល់​លោក​ថា

បពិត្រ​លោក​អ្នក​និរទុក្ខ (កាល​មុខ) ខ្ញុំ​ជា​ឥស្សរៈ លើ​ទ្រព្យ និង​ស្រូវអង្ករ​ច្រើន​ណាស់ នៅ​ក្នុង​ក្រុង​រាជគ្រឹះ ដែល​គួរ​រីករាយ មាន​ភ្នំឡោមព័ទ្ធជុំវិញ។
(កាល​ពីជាតិ​មុន) ស្រី​នេះ​ជាភរិយា​របស់ខ្ញុំ ស្រីនេះ​ជាកូន​ស្រីរបស់​ខ្ញុំ ស្រី​នេះ​ជាកូនប្រសារ​របស់​ខ្ញុំ ខ្ញុំ​បាន​ហាម​ឃាត់​ពួក​គេ ដែល​នាំ​គ្នាកាន់​យក​កម្រង​ផ្កា ផ្កាឧប្បល និង​គ្រឿង​លាបស្រលាប​ដែល​មាន​តម្លៃ ទៅ​កាន់​ព្រះស្ដូប (ដើម្បី​បូជា​ព្រះធាតុ) បាបកម្ម​នោះ គឺ​ខ្ញុំ​បាន​ធ្វើ​ទុក្ខ​ហើយ។

ពួក​ខ្ញុំ​មាន​ចំនួន ៨៦០០០នាក់ បាន​ទទួល​ទុក្ខវេទនា​ចំពោះ​ខ្លួន ដែល​បាន​តិះដៀល​នូវ​ការបូជា​ព្រះស្ដូប​ហើយ ទើប​ឆេះ​នៅ​ក្នុង​ប្រេត​វិស័យ ដែល​ដូច​ជានរក ព្រោះមានការ​លំបាក​យ៉ាង​ខ្លាំង។

នាកាល​បុណ្យ​ដង្ហែ ដែល​គេបូជា​ឧទ្ទិស្ដូប​នៃ​ព្រះអរហន្តសម្មាសម្ពុទ្ធ កំពុង​តែ​ប្រព្រឹត្ត​ទៅ ពួក​ជន​ណា​ប្រកាស​ទោស​ក្នុងការ​បូជាព្រះស្ដូប​(ដូចជាខ្ញុំ) ពួក​ជន​នោះ តែង​ងាក​ចេញចាក​បុណ្យ (តែម្យ៉ាង)។

លោកម្ចាស់ សូមទតមើល នូវ​ពួកទេពអប្សរ​ទាំង​នេះ​ដែល​ទ្រទ្រង់​ផ្កា​កម្រង តាក់តែង​កាយ កំពុង​តែ​ហោះ​មក (តាម​អាកាស) ទេពអក្សរ​ទាំង​នោះ ដែល​បាន​សម្រេច (​ដោយ​សម្បត្តិ​ទិព្វ) មាន​យសបរិវារ កំពុង​តែ​សោយ​នូវ​ផល​នៃ​ការបូជា​ (ព្រះសារីរិកធាតុ) ដោយ​កម្រងផ្កា។

(បពិត្រ​លោកម្ចាស់កស្សបៈ) ពួក​នាង ជាអ្នក​មាន​បញ្ញា​បាន​ឃើញ​ផល​ដ៏អស្ចារ្យ ដ៏ចម្លែក ដែលគួរព្រឺរោម (នៃបុណ្យ​ដ៏តិចតួច​នោះ) តែង​ធ្វើ​ការ​នមស្ការ ពោល​ថា (នមោ នមោ) ចំពោះ​ព្រះមហាមុនីអង្គ​នោះ។

(លំដាប់​នោះ) ប្រេត​នោះ​មាន​ចិត្តតក់ស្លុត កាល​សម្ដែង​កម្មដែល​ខ្លួន​គប្បី​ធ្វើ​តទៅ ទើប​ពោល​ថា

ខ្ញុំ​ទៅ​អំពី​បេតលោក (នេះ) ហើយ (បើ)បានកំណើត​ជាមនុស្ស ខ្ញុំ​នឹង​ជាអ្នក​មិនប្រមាទ ហើយនឹង​ធ្វើការបូជា​ព្រះស្ដូប​(ដែលតម្កល់​នូវ​ព្រះសារីរិកធាតុ) រឿយៗ​ដោយពិត។

ព្រះមហាកស្សបៈ ដែល​ប្រេត​ពោល​ប្រាប់​យ៉ាង​នេះ​ហើយ ទើប​ធ្វើ​រឿង​នោះ​ឥ្យ​ជា​អត្ថុប្បត្តិ​ហេតុ សម្ដែងធម៌ដល់​បរិស័ទដែល​មក​ប្រជុំ​គ្នា​ព្រម​ហើយ។

ដកស្រង់ចេញពីសៀវភៅ សារីរិកធាតុបូជានិសំសោ
រៀប​រៀង​ដោយ លោក ង៉ែត សុផាន

ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.83
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿