30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧៣,៣៩៣
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៥១,៣២៧
សរុប ៣៨៥,៦៣៨,០២០
អានអត្ថបទ
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ៣៧,១២២ ដង)

វាសនា​បារមី



 
វាស​នា​បា​រមី យើង​បាន​យល់​ដឹង​ជា​ទូ​ទៅ​ថា បើ​អ្នកមាន​ហើយ នឹង​ជា​មនុស្ស​សម្បូរ​ទៅ​ដោយ​សេចក្តី​សុខ លាភ​យស នឹងឋានៈ​មុខ​នា​ទី ។ មនុស្ស​ដេលមាន​វាសនា​បា​រមី​ល្អ រមែង​ជា​ទី​រាប់​អាន​ គោរព​ស្រ​ឡាញ់​របស់​មនុស្ស​គ្រប់​ជាន​ថ្នាក់ បើ​មាន​បុគ្គល​ណាប៉ង​ប្រទូស​ស្រ​រ៉ាយ ឬ​ច្រណែន​ឈ្នា​នីស​គិត​ផ្តួល​រលំ រមែង​ប្រព្រឹត្ត​ទៅ​មិន​បាន​ឡើយ ត្រឡប់​បែ​ជា​ទៅ​ចាញ់​ខ្លួន​ឯង​វិញ ។

វាសនា​បារមី​នេះ សម្តៅ​ទៅ​លើ​សេចក្តី​ល្អ​ដែល​បាន​សន្សំ​ទុក​មក​យូរ​ហើយ រហូត​ក្លាយជា​បុណ្យ​បា​រមី​ដែល​សម្បូរណ៍​ពេញ​ទី អាច​តប​ស្នង​ផល​ឲ្យ​ដល់​អ្នក​ធ្វើ បាន​សម្រេច​តាម​ប្រាថ្នា ។ មនុស្ស​យើង​អាច​សាង​បំពេញ​នូវ​វាសនា​បា​រមី​នោះ​បាន គឺ​ធ្វើ​ឲ្យ​កើត​មាន​ក្នុង​ខ្លួន ដោយ​បដិបត្តិ​ចម្រើន​គុណ​ធម៌ ៣ ប្រការ ៖

១ បុព្វេ​កត​បុញ្ញតា
ភាព​ជា​អ្នកមាន​បុណ្យ​បាន​ធ្វើ​ទុក​ក្នុង​កាល​មុន ។ ពាក្យ​ថា “ មុន “ ក្នុង​ទី​នេះ​មាន​ ២ ផ្នែក​គឺ ក្នុង​ជាតិ​មុន ៗ នឹង​ក្នុង​ជា​តិ​នេះ​ឯង ។ បុណ្យ​ដែល​បាន​ធ្វើ​ក្នុង​ជាតិ​មុន​ ៗ ដូច​ជា ធ្លាប់​ឲ្យ​ទាន​មក​ច្រើន ធ្លាប់​រក្សា​សីល​បាន​បរិសុទ្ធ ធ្លាប់​អំ​រប់​ចិត្ត​បាន​ល្អ​ជា​ដើម ដូច្នេះ​រមែង​តប​ស្នង​ឲ្យ​អ្នក​ធ្វើ​តាំង​តែ​អំពី​បដិ​សន្ធិ ដូច​ជា​កើត​ក្នុង​ត្រកូល​ខ្ពស់ មាន​សម្បត្តិ​ច្រើន កើត​មក​មាន​រូប​រាង​ល្អ មាន​ប្រាជ្ញា​ឈ្លាស​វៃជា​ដើម ជា​ប្រ​ភេទ​មនុស្ស​អ្នកមាន​បុណ្យ​បា​រមី​មក​កើត ។

ចំណែក​បុណ្យ​ដែល​បាន​ធ្វើ​ក្នុង​ថ្ងៃ​មុន ៗ ក្នុង​ជាតិនេះ​នោះ សម្តៅ​ដល់​ការ​ដែល​បាន​កើត​មក​ជាមនុស្ស​ហើយ មិនបាន​ប្រ​មាទ​ក្នុង​ជី​វិត តាំង​ចិត្ត​ធ្វើ​សេចក្តី​ល្អផ្សេង ៗ ចេះ​ប្រ​យ័ត្ន​ប្រ​យែង និង​ឧស្សាហ៍​ព្យាយាម ។ 
មនុស្ស​ដែល​មាន​បុណ្យ​បាន​ធ្វើ​ទុក​មក​ទាំង​ពីរ​ផ្នែក​គឺ​ទាំង​សេចក្តី​ល្អ​ក្នុង​ជាតិ​មុន និង​សេចក្តី​ល្អ​ក្នុង​ជាតិ​នេះ បុណ្យ​វាស​នា​បា​រមី​នេះ​ឯង រមែង​ធានា​រ៉ាប់​រង​ជីវិត​ក្នុង​ការ​ធ្វើ​ឲ្យជីវិត​ឈាន​ទៅ​ដល់​សេចក្តី​សម្រេច ។

២ សប្បុ​រិសូប​សំសេវ
ការ​បាន​ទៅ​សេពគប់​ជាមួយ​នឹង​សប្បុ​រស ។  គុណ​ធម៌​ទី​ ២ នេះ សោយ​អាស្រ័យ​ជានៅ​ក្នុង​ប្រ​ទេស​ដ៏​សមគួរ គឺ​ប្រ​ទេស ឬ​កន្លែង​ដែល​មាន​សប្បុ​រស នេះ​ជាគុណ​ធម៌​ដ៏​សំខាន់​ក្នុង​បច្ចុប្បន្ន​ជាតិ ព្រោះ​ការ​សេព​គប់​នឹង​សប្បុ​រស​នាំ​ឲ្យ​បាន​​ស្តាប់​នូវ​ព្រះ​ធម៌ ដែលជា​ប្រទីប​បំ​ភ្លឺ​ប្រាប់​អំ​ពី​ការ​ពិត​នៃ​ជីវិត ។ ការ​បាន​ស្តាប់​ព្រះ​ធម៌​នាំ​មក​នូវ​បញ្ញា ដែល​ជា​ការ​ជ្រោម​ជ្រែង​ដល់​វាសនា​បារមី​ដ៏​សំ​ខាន់​បំផុត ។

៣ អត្ត​សម្មា​ប​ណិធិ
ការ​តម្កល់​ខ្លួន​ដោយ​ប្រ​ពៃ ។ គុណ​ធម៌ទី ៣ នេះ បាន​ដល់​ការ​ប្រព្រឹត្ត​ប្រ​តិ​បត្តិ​ល្អ គឺជា​មនុស្ស ដែល​ប្រ​កាន់​យក​នូវ​គុណ​ធម៌​ជា​សម្បត្តិ​ដ៏​មាន​តម្លៃ​បំ​ផុត​ក្នុង​ជី​វិត្ត ។  មនុស្ស​យើង​ពិត​មែន​តែមាន​បុណ្យ​វាសនា​ចាស់​បាន​សាង​ទុក​មក តែ​បើ​បច្ចុ​ប្បន្ន​ជា​មនុស្ស​ប្រ​មាទ​ឡេះ​ឡោះ ប្រ​ព្រឹត្ត​តែ​អំ​ពើ​​ថោក​ទាប​ផ្សេង ៗ បុណ្យវាស​នា​ដែល​បាន​សាង​ពី​មុន​នោះ រមែង​កប់​បាត់ មិនបាន​ឲ្យ​ផល​សម្រេច​ឡើយ ។

ផ្ទុយ​មក​វិញ បើ​វាសនា​បា​រមី​ចាស់​ដែល​បាន​សាង​មក ពុំ​សូវ​សម្បូណ៍​យ៉ាង​ណា​ក៏​ដោយ តែ​បច្ចុប្បន្ន​បាន​ប្រ​ព្រឹត្ត​ល្អ បដិបត្តិ​ដោយ​ប្រពៃ តម្កល់​ខ្លួន​ក្នុង​សទ្ធា សីល សុតៈ និង​បញ្ញា មិន​ញាប់​ញ័រ​ទៅ​តាម​អំណាច​នៃ​វត្ថុ​ញុះ​ញង់​ក្នុង​លោក រមែង​ធ្វើ​ឲ្យ​មាន​វាស​នា​បារ​មី​ដល់​ព្រម​ដោយ​សព្វ​គ្រប់ ។


សរុប​សេច​ក្តី​មក គ្រប់​គ្នា​មាន​ឳកាស​បំពេញ​វា​សនា​បា​រមី ។ ប្រ​សិន​បើ​គុណ​ធម៌ទី ១ មិន​បាន​បំពេញ ព្រោះ​កាល​ដែល​កន្លង​ទៅ ត្រូវ​សេចក្តី​ប្រ​មាទ​សង្កត់ តែ​មនុស្ស​យើង អាច​បំពេញ​បាន​នូវ​គុណ​ធម៌​ទាំងពីរ​ប្រការ​ចុង​ក្រោយ​ គឺ​អាច​ធ្វើ​បា​ន​ក្នុង​ជាតិ​នេះ ។

ក្មេង​ចេញ​ពី​ស្រុក​ស្រែ​មក បាន​​ជា​រដ្ឋ​មន្រ្តី មនុស្ស​ដែល​រត់​ពី​ស្រុក​ក្រៅ​មក មាន​ខោ​អាវ​តែមួយ​ចង្កេះ អាច​បាន​ជា​សេដ្ឋី មនុស្ស​អ្នក​បម្រើ​គេ អាច​បាន​ជា​ព្រះ​រាជា​ទាំងអស់​នេះ​មានមក​ជា​ហូរ​ហែរ ជា​ការ​បញ្ជាក់​ប្រាប់​អំ​ពី​បុណ្យ​វាស​នា​បារមី​របស់​មនុស្ស​យើង ។

ដកស្រង់ចេញពីសៀវភៅៈ  ពន្លឺ​នៃ​ព្រះ​ធម៌​
រៀបរៀងដោយៈ   លោក​គ្រូ អគ្គ​បណ្ឌិត ប៊ុត​ សា​វង្ស
វាយអត្ថបទដោយៈ   ឧបាសក  សូត្រ តុលា

ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៨ មករា ឆ្នាំ២០២៤ (អាន: ១៨,៨១៧ ដង)
សបរិវារ​ច្ឆត្តទាយក​ត្ថេរាបទាន
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ១២,៥៩៩ ដង)
ចៅ​ស្រី​​ជា​ទី​ស្រ​ឡាញ់​របស់​នាង​វិ​សា​ខា​ធ្វើ​មរ​ណ​ភាព
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ៣៩,៤២៤ ដង)
ព្រះបរម​សារីរិកធាតុនៃ​ព្រះសម្មាសម្ពុទ្ធ
ផ្សាយ : ២២ មករា ឆ្នាំ២០២៣ (អាន: ៦២,៩៥៨ ដង)
ទស្សនៈមហាយាននិកាយវជ្រយាន (ទីបេ) និង ថេរវាទ
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២១ (អាន: ២៦,៧១៥ ដង)
បុគ្គល​ដែល​គួរសេពគប់​និង​មិន​គួរ​សេពគប់
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៩៨៩ ដង)
ការ​ពិចារណាហេតុ​ផល និងបដិបត្តិ​ក្នុង​ការ​ឲ្យ​ទាន​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.43
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿